Showing posts with label សេដ្ឋកិច្ច. Show all posts
Showing posts with label សេដ្ឋកិច្ច. Show all posts

Monday, June 14, 2010

ស្វែងយល់​ពី PH (​សម្រាប់​សុខភាព និង​អាយុ​យឺនយូរ​)

ប្រព័ន្ធ​សរី​រាង្គ​នៅក្នុង​ខ្លួន​មនុស្ស​យើង​មាន​សមត្ថភាព​យ៉ាង​គ្រប់គ្រាន់ សម្រាប់​ផលិត​កម្រិត PH នៅក្នុង​ខ្លួន​យើង ។​

​ ​ជាធម្មតា​មនុស្ស ដែល​មាន​សុខភាព​ល្អ​បរិបូណ៍​មាន PH ក្នុង​ចន្លោះ​ពី ៧.៣៥-៧.៤០ ប៉ុន្តែ​នៅពេលដែល PH របស់​យើង​ខុស​ពី​ចន្លោះ​នេះ នោះ​មានន័យ​ថា​យើង​នឹង​មាន​បញ្ហា ។ កាលណា​កម្រិត PH របស់​យើង​ឡើង​ខ្ពស់​ពេក យើង​មាន ALKALINE លើស​ពី​កម្រិត​ធម្មតា​ កាលណា PH របស់​យើង​មាន​កម្រិត​ទាប​ជាង ៧.៣៥ (PH) នោះ​មានន័យ​ថា យើង​មាន​ជាតិ​អាស៊ីដ​ច្រើនពេក ។ កាលណា​កម្រិត PH ខុស​ពី​ធម្មតា​វា​នឹង​បង្ក​ឲ្យ​យើង​មាន​ជម្ងឺ​ជា​ច្រើន​យ៉ាង ជា​ពិសេស​បើ PH របស់​យើង​ទាប​ជាង​កម្រិត​ធម្មតា បើ​វា​ខ្ពស់​ជាង​កម្រិត​ធម្មតា​បន្តិច​នោះ​មិនសូវ​បង្ក​បញ្ហា​ប៉ុន្មាន​ទេ ប៉ុន្តែ​ប្រព័ន្ធ​សរី​រាង្គ​កាយរ​បស់​យើង​អាច​សម្រួល​ឲ្យ PH ក្នុង​ខ្លួន​យើង​ស្ថិតក្នុង​កម្រិត​មួយ​ជា​មធ្យម បើសិន​វា​ធ្វើទៅបាន ។

​ ​* អាហារ​ដែល​យើង​បរិភោគ​ប្រចាំថ្ងៃ គឺជា​គន្លឹះ​មួយ​យ៉ាងសំខាន់ ដើម្បី​កែកុន PH ក្នុង​ខ្លួន​យើង ។ ហេតុ​នេះ​យើង​ទាំងអស់គ្នា​ត្រូវ​ដឹង និង​យល់​ឲ្យបាន​ច្បាស់​ពី​កម្រិត PH ក្នុង​ខ្លួន​របស់​យើង ហើយ​ត្រូវ​ដឹង​ផង​ដែរ​ថា តើ​ត្រូវ​បរិភោគ​អ្វី ដើម្បី​ធ្វើឲ្យ​តុល្យភាព​ល្អ​នៃ​កម្រិត PH គឺ​មិន​ទាប និង​មិន​ខ្ពស់ ។​

​ ​ហេតុអ្វី​បានជា​យើង​គ្រប់គ្នា​ត្រូវ​យកចិត្តទុកដាក់​ឲ្យបាន​ច្រើន​ទៅលើ​កម្រិត PH ? ហេតុ​យ៉ាងណា​បានជា​យើង​ត្រូវតែ​សម្រួល​កម្រិត PH ឲ្យបាន​ល្អ ?

​ ​* ALKALINE កាលណា PH ក្នុង​ខ្លួន​យើង​ធ្លាក់​ទាប​ជាង​កម្រិត ៧.៣៥ យើង​មាន​អាស៊ីដ​ច្រើនពេក​ អ្នកណា​ក៏​ដោយ​ឲ្យតែ​មាន​កម្រិត PH ក្រោម​មធ្យម និង​កើត​មាន ឬ​បើកផ្លូវ​ឲ្យ​កើត​មាន​ជម្ងឺ​ជា​ច្រើន​យ៉ាង​នៅក្នុង​ខ្លួន​យើង ជម្ងឺ​ដែល​កើត​មាន​គឺ ភាគច្រើន​កើត​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ និង​បំពង់​ស​សៃឈាម ។​

​ ​នៅពេល​ដែល​ខ្លួន​យើង​មាន​ចំនួន PH ក្រោម​មធ្យម ខ្លួន​យើង​នឹង​មាន​ជាតិ​អាស៊ីដ​ច្រើនពេក នៅពេលណា​ដែល​ជាតិ​អាស៊ីដ​នេះ​កើនឡើង​ច្រើន​ពេក ប្រព័ន្ធ​សរី​រាង្គ​យើង​នឹង​រក្សាទុក​ជា​តិ​អាស៊ីដ​ទាំងនោះ​ទៅក្នុង​កោសិកា​ខ្លាញ់ ក្នុង​ខ្លួន​យើង ។​

​ ​ភាគច្រើន​បំផុត​យើង​គ្រប់​គ្នា​មាន PH ទាប​ជាង​មធ្យម ករណី​នេះ​វា​បង្កឡើង​ដោយ​ប្រភេទ​នៃ​អាហារ ដែល​យើង​បាន​បរិភោគ​ប្រចាំ​ថ្ងៃ​នោះ​ឯង កម្រិត PH យើង​ស្ថិតក្នុង​កម្រិត​មួយ​ល្អ ឬ​អាក្រក់​គឺ​អាស្រ័យ​ទៅលើ​ប្រភេទ​អាហារ​ទាំងស្រុង ។ អាហារ​ខ្លះ​បង្ក​ឲ្យ​យើង​មាន​ជាតិ​អាស៊ីដ​យ៉ាងច្រើន ឯ​អាហារ​ខ្លះ​មាន​ជាតិ​អាស៊ីដ​តិចតួច​ប៉ុណ្ណោះ ។ ដើម្បី​ឲ្យ​ងាយ​យល់​បាន សូម​មើល​តាម​រូបភាព​ខាងក្រោម​នេះ នោះ​យើង​នឹង​ដឹង​បាន​ថា តើ​អាហារ​ប្រភេទ​ណា​មាន​អាស៊ីដ​ច្រើន និង​អាហា​រណា​មាន ALKALINE ច្រើន ។​
​* ប្រភេទ​អាហារ​ដែល​ផ្តល់​ឲ្យ​យើង​មាន PH កម្រិត​ខ្ពស់ និង​ចូល​ក្នុង​កម្រិត ALKALINE

​ ​- ទឹក ALKALINE IONIZED WATER

PH 10​ ​- សាលា​ដ​

​ ​- ស្ពៃ​ស្ពី​ណេច​, ស្លឹក​ជន្លង់​

​ ​- ឆៃ​ថាវ គ្រប់​ប្រភេទ​

​ធ្វើឲ្យ​យើង​មាន ALKALINE កើនឡើង និង​កម្រិត PH ខ្ពស់​រហូតដល់ ១០ និង​ស្ថិត​ក្នុង​កម្រិត ALKALINE

​ ​- ចេក​

​ ​- ផ្លែ​ប៉ោម​

PH 9​ ​- ស្ពៃ​ក្តោប​

​ ​- ការ៉ុត​

​ ​- ត្រប់​វែង​

​អាហារ​ទាំងនេះ​ផ្តល់​ឲ្យ​យើង​មាន​កម្រិត PH 9 និង​ស្ថិត​ក្នុង​កម្រិត ALKALINE

​ ​- ដំឡូង​បារាំង​

​ ​- ត្រសក់​

PH 8​ ​- ខ្ទឹម​បារាំង​

​ ​- តៅ​ហ៊ូ​, តៅ​ក័រ​

​ ​- ទឹក​ដោះ​

​អាហារ​ទាំង​ប៉ុន្មាន​មុខ​នេះ​ផ្តល់​ឲ្យ​យើង​នូវ​កម្រិត PH មួយ​ប្រសើរ​ជាងគេ ពីព្រោះ​កម្រិត​ត្រឹម ៨ វា​មិន​ខ្ពស់​ពេក​តែ​មិន​ល្អ​ពេក​ដែរ បើសិនជា​វា​ស្ថិត​នៅ​បែប​នេះ​រយៈពេល​យូរ​

​ ​- នំ​បុ័ង​

PH 7​ ​- ឈីស (Cheese)

​ ​- ប៊ីយែ​រ​

​អាហារ​ទាំង​បី​មុខ​នេះ​បង្កើត​ឲ្យមាន​កម្រិត​អាស៊ីដ​តិចតួច តែ​វា​អាច​ធ្វើឲ្យ PH របស់​យើង​ធ្លាក់​មក​នៅត្រឹម ៧ បាន​

​ ​- ស្ករស​

PH 6​ ​- ត្រី​មឹក​

​ ​- សាច់គោ​

​ ​- សាច់ជ្រូក​

​អាហារ​ទាំងនេះ​នឹង​ធ្វើឲ្យ​កម្រិត​អាស៊ីដ​ក្នុង​ខ្លួន​យើង​ធ្លាក់​ទាប​រហូត​ដល់​កម្រិត PH 6 គឺ​ស្ថិតក្នុង​កម្រិត​មួយ​មិន​ល្អ​ទេ​

​- អន្ទង់​

PH 5​ ​- ស្រី​សាល់​ម៉ុន (​បរិភោគ​ឆៅ​)

​ ​- សាច់មាន់​

​ ​- ស្រា​វី​ស្គី

​គឺជា​ប្រភេទ​អាហារ​ដែល​បង្កើត​ឲ្យមាន​កម្រិត​អាស៊ីដ​យ៉ាងច្រើន​នៅក្នុង​រាងកាយ​របស់​យើង ។​

​ ​- បាយ​

​ ​- ផ្លែ​ទន្លាប់​

​ ​- ស្រាស​ធ្វើ​ពី​អង្ករ​

​ ​- ផ្អក​ពងត្រី​

​ ​- ស៊ុត​លឿង (​សាច់​ស៊ុត​លឿង​នៅក្នុង​ស៊ុត​)

​អាហារ​ប្រភេទ​ទាំង​នេះ​បង្កើតឲ្យមាន​ជា​តិ​អាស៊ីដ​យ៉ាង​ច្រើន​ជាង​គេ​នៅក្នុង​ខ្លួន​មនុស្ស​យើង ។​

* របប​អាហារ​ប្រចាំថ្ងៃ​របស់​យើង អាច​ថា​ជា​អ្នក​កំណត់​អាយុជីវិត​យើង​ផង​ក៏​អាច​ថា​បាន ហេតុ​នេះ​គួរលៃ​ធ្វើយ៉ាងណា​ឲ្យ​វា​មាន​តុល្យាភាព​គ្នា​រវាង​អាហារ​ដែល​មាន ALKALINE និង​អាហារ​ដែល​មាន ACID ច្រើន ចំណែក​ការធ្វើឲ្យ​មាន​តុល្យភាព​រវាង ALKALINE និង ACID គឺជា​តួនាទី​របស់​ខ្លួន​យើង​ជា​អ្នក​លៃលក​ចំពោះ​បញ្ហា​នេះ ។​

** ដើម្បី​ខ្លួន​យើង​មាន​សុខភាព​ល្អ និង​មាន​អាយុ​វែង​យឺនយូរ សរី​រាង្គ​របស់​យើង​បាន​រក្សា​នូវ​តុល្យភាព​រវាង PH មួយ​ដែល​ល្អ​បំផុត​តាម​ដែល​អាច​ធ្វើទៅបាន គឺ​ក្នុង​កម្រិត ៧.៣៦៥ (PH) ។ ក្នុង​កម្រិត​នេះ​ខ្លួន​យើង​ហាក់​មាន ALKALINE ច្រើន​ជាង​ធម្មតា​បន្តិច ។ កម្រិត PH ក្នុង​ខ្លួន​យើង​មិន​ទៀង​ឡើយ តែ​ខ្លួនប្រាណ​យើង​អាច​ធ្វើឲ្យ​វា​មានលំនឹង​នៃ​តុល្យភាព​មួយ​យ៉ាង​ល្អ​ណាស់ ។​

​ ​ដោយសារតែ​ការ​កើត​មាន​អាស៊ីដ​ច្រើនពេក​នៅក្នុង​រាងកាយ​យើង​នេះ​ហើយ​ទើប​បានជា​យើង​កើត​មាន​បញ្ហា (​ជម្ងឺ​ច្រើនយ៉ាង​) ច្រើន​បែប​តែ​មិន​អាច​បន្ទោស​ទៅ​លើ​អាហារ​តែមួយ​នោះ​បាន​ឡើយ គឺ​ទាំង​អារម្មណ៍ និង​ភាព​តប់ប្រមល់​ក្នុង​ខ្លួន​យើង​ផង​ដែរ ដែល​បណ្តាលឲ្យ​កើត​មាន​អាស៊ីដ​លើស​ពី​កម្រិត​ដែល​យើង​ត្រូវការ ។​

​ ​ម្ហូប​ភាគច្រើន ច្រើន​មាន​អាស៊ីដ​យ៉ាងច្រើន​ក្នុងនោះ វា​បង្ក​ឲ្យ​ខ្លួន​យើង​លេច​ធ្លាយ​កាល់ស្យូម (Cal Cium) និង​អាល់កាលី​ន (ALKALINE) ពី​ឆ្អឹង​របស់​យើង ក្នុង​បំណង​ជួយ​កម្រិត PH ឲ្យមាន​តុល្យភាព​មួយ​ជា​មធ្យម​ក្នុង​រាងកាយ​យើង ។​

​ ​ហេតុនេះ​វា​ជា​រឿង​មួយ​ចាំបាច់​ណាស់ ដែល​យើង​ត្រូវ​ពិសារ​ទឹក​អាល់កាលី​ន​ឲ្យបាន​រាល់​ថ្ងៃ ដើម្បី​ជា​ជំនួយ​ដល់​កង្វៈរ​បស់​អាល់កាលី​ន និង​ជួយ​បង្កើត​កម្រិត PH ឲ្យមាន​តុល្យភាព​ល្អ ។​

​ ​ការ​ពិសារ​ត្រឹម​តែ​ទឹក​មាន អាល់កាលី​ន អាច​ដោះស្រាយ​បញ្ហា​ជាច្រើន ដោយ​រួមទាំង​ព្យាបាល​ជម្ងឺ​មួយ​ចំនួន​ផងដែរ ។ យើង​ត្រូវ​ផឹកទឹក ALKALINE នេះ​ឲ្យបាន​ចំនួន ២-៣​លីត្រ ដែល​មាន​កម្រិត PH 9.5 ក្នុង ១​ថ្ងៃៗ ។​

​ ​យើង​ត្រូវ​ដឹង​ផង​ដែរ​ថា ទឹក ALKALINE មាន​ប្រភេទ​ច្រើនយ៉ាង​ខុសគ្នា យើង​អាច​ទិញ​ទឹក ION (ALKALINE) គេ​ផលិត​លក់​ស្រាប់​ឬ យើង​អាច​ធ្វើ​ដោយ​ខ្លួនឯង ដោយ​គ្រាន់តែ​យក​ទឹក​ធម្មតា​ចំនួន ៤​លីត្រ លាយ​ជាមួយ​ម្សៅ​សូ​ដា (Baking Soda) (​មាន​លក់​នៅ​ផ្សារ​ទំនើប​) ចំនួន ៣​ស្លាបព្រា​កាហ្វេ កូរ​ឲ្យ​រលាយ​ទុក​រយៈពេល ១៥​នាទី តែ​បន្ទាប់​ពី​លា​យ​ហើយ​ត្រូវ​គ្រប​ឲ្យ​ជិត​វិញ យើង​អាច​ដាក់​ទឹក​នេះ​ក្នុង​ទូទឹកកក​ផឹក ដោយត្រឹ​មចំនួន ៤​លីត្រ ក្នុង ១​ថ្ងៃ​បាន​ហើយ ពេល​ប្រើ​អស់​ត្រូវធ្វើ​ជា​ថ្មី (​តែ​ហាមផ្តាច់ មិន​ឲ្យ​ដាក់​ដប​ទឹក​ល្បាយ​នេះ​ក្នុង​កន្លែង​កក​របស់​ទូ​ទឹកកក​ឡើយ​) ។​

​ ​យើង​គួរ​ទម្លាប់​ពិសារ​ទឹក ALKALINE នេះ (​ទឹក​+​ម្សៅ​សូ​ដា​) ឲ្យបាន​រាល់​ថ្ងៃ​ រសជាតិ​របស់​វា​ស្រដៀងៗទឹក​សូ​ដា​ដែរ ។​

​ ​ក្រៅពី​នេះ​យើង​អាច​ទិញ​ទឹក​អាល់កាលី​ន​ដប​តូច បន្តក់​ចូលក្នុង​ទឹក​ដែល​ត្រូវ​ពិសារ​ក៏បាន តែ​នៅក្នុង​ប្រទេស​យើង​មិនដឹង​ថា​តាម​ហាង​លក់​ថ្នាំពេទ្យ​គេ​មាន​លក់​ដែរឬទេ ។​

​ ​នៅ​តាម​ហាង​ហ្គា​រ៉ា​សសាំង​ខ្លះ​មាន​លក់​ទឹក ION ម៉ាក POCARI SWEAT ទឹក​នេះ​គឺជា​ទឹក ALKALINE នោះឯង តែ​មាន​តម្លៃ​រហូត​ដល់ ១​ដប (​កន្លះ​លីត្រ​) ១​ដុល្លារ ។​

​ ​ការ​ពិសារ​ទឹក​នេះ​ឲ្យបាន​រាល់​ថ្ងៃ វា​អាច​ជួយ​បង្កើត​ឲ្យ​កម្រិត PH របស់​យើង​កើនឡើង តែ​វា​មិន​ធ្វើឲ្យ ALKALINE យើង​ឡើង​ហួស​កម្រិត​នោះ​ឡើយ សរី​រាង្គ​យើង​វា​ជា​អ្នកចាត់ចែង​រឿងនេះ​ សូម​កុំ​បារម្ភ​ឲ្យសោះ ។​

​ ​មន្ទី​ពេទ្យ​ធំៗ នៅ​អាស៊ី ភាគច្រើន​ប្រើប្រាស់​ត្រឹម​ឧបករណ៍​ផលិត IONIZED WATER (​ទឹក​អ៊ីយ៉ុង​) ដើម្បី​ព្យាបាល​អ្នក​ជម្ងឺ​ដោយ​មិន​មាន​ប្រើ​ថ្នាំ​សោះ បើ​ពិនិត្យ​ទៅ​ឃើញ​ថា​អ្នក​ជម្ងឺ​កើតរោគ​ដោយសារ​កង្វះ​របស់ ALKALINE ដោយ​រួមទាំង​រោគ​មហារីក,​ ទឹកនោមផ្អែម, សម្ពាត​ឈាម​ខ្ពស់, ជម្ងឺ​សន្លាក់ និង​ជម្ងឺ​ជាច្រើន​មុខ​ទៀត ។​

​ ​ស្ទើរ​នៅ​គ្រប់​មន្ទីរពេទ្យ​ល្បីៗ សុទ្ធសឹង​មាន​បំពាក់​ឧបករណ៍​ផលិត​ទឹក​អ៊ីយ៉ុង​នេះ សម្រាប់​ផ្តល់​ឲ្យ​អ្នកជម្ងឺ, គេ​អាច​ថែម​ទាំង​ផលិត​ទឹក​អ៊ីយ៉ុង ដែល​មាន​កម្រិត PH ត្រឹមតែ ២-៣ PH ដើម្បី​ព្យាបាល​អ្នក​កើត​ជម្ងឺ​នៅ​លើ​ស្បែក ។​

* ប្រយោជន៍​របស់​ទឹក ALKALINE សម្រាប់​មនុស្ស​:

​ ​១- មនុស្ស​គ្រប់រូប (​ពេញវ័យ​) ត្រូវ​ពិសារ​ទឹក​ឲ្យបាន​ចំនួន ២.៥​លីត្រ​ក្នុង ១​ថ្ងៃ ឬ​ដល់​ទៅ ៤​លីត្រ ដើម្បី​ឲ្យ​រូបរាងកាយ​យើង​ទទួល​បាន​ទឹក​គ្រប់គ្រាន់​ត្រឹមត្រូវ​តាម​តម្រូវការ ។​

​ ​* ទឹក​ដែល​យើង​យក​មក​ពិសារ​ចាំបាច់​ណាស់​ត្រូវ​តែ​ជា​ទឹក ដែល​ប្រកបដោយ​គុណភាព មាន​អា​នាម័យ គ្មាន​សារធាតុ​មិនល្អ ហេតុនេះ​ការ​ពិសារ​ទឹក​អាល់កាលី​ន គឺជា​ការចាំបាច់​ណាស់ ដើម្បី​ធ្វើឲ្យ​រាងកាយ​យើង​មាន​សុខភាព​ល្អ ។​

​ ​* ប្រភេទ​ទឹក​មួយ​បែប​ទៀត​ហៅថា ION WATER គឺជា​ប្រភេទ​ទឹក​ដែល​រកបាន ​ដំណើការ​វា​តាម​វិធី​បំបែក​យក​ទឹក ALKALINE ចំនួន 70% ចំណែក 30% ទៀត​គឺជា​ទឹក​ដែល​មាន​ជាតិ​អាស៊ីដ​ច្រើន ។ 70% នៃ​ទឹក​ដែល​មាន​អាល់កាលី​ន ត្រូវបាន​គេ​លក់​សម្រាប់​ទឹក​ពិសារ ចំណែក​ទឹក 30% ទៀត​ត្រូវបាន​គេ​ប្រើ​សម្រាប់​ព្យាបាល​រោគ​លើ​ស្បែក​ច្រើន​ប្រភេទ សម្រាប់​កូនក្មេង​ដល់​មនុស្ស​ធំ ។

​ ​* ពិសា​ទឹក​អាល់កាលី​ន អាច​ជួយ​មិន​ឲ្យ​មហារីក​មាន​សកម្មភាព​ដោយ​សេរី ក្នុង​ករណី​ខ្លះ​ត្រូវបាន​គេ​រាយការណ៍​ថា អាច​ព្យាបាល​អ្នកមាន​រោគ​មហារីក​បាន (​តែ​គ្មាន​ភ័ស្តុ​ង​តាង​ណាមួយ​អាច​បញ្ជាក់​ពីបញ្ហា​នេះ​បាន​ច្បាស់​ឡើយ​) ។​

​ ​* ជួយ​ធ្វើឲ្យ​រាងកាយ​មាំមួន ប្រឆាំង​ទប់​ជាមួយ​ជម្ងឺ​មួយចំនួន​

​ ​* ដោយហេតុ​ថា មូលី​គុល របស់​ទឹក​អាល់កាលី​ន​មាន​ទំហំ​តូច​ជាង ទំហំ​មូលី​គុល​របស់​ទឹក​ធម្មតា ជា​ហេតុ​ធ្វើឲ្យ​វា​អាចជ្រៀត​ចូល​ក្នុង​សាច់​, ស​សៃ​, យើង​បាន​គ្រប់​ទីកន្លែង ដែល​ទឹក​យើង​ធម្មតា​មិន​អាច​ទៅដល់ ។​

​ ​* ទឹក​អាល់កាលី​ន មាន​ផ្ទុក​ដោយ Antioxidant ដែល​ត្រូវបាន​គេ​ជឿ​ថា អាច​ជួយ​ការពារ​រោគ​មហារីក មិន​ឲ្យ​កើតមាន​ឡើង​បាន ។​

​ ​* កោសិកា​មហារីក មិន​អាច​រស់​បាន​នៅទីណា ដែល​មាន​អុកស៊ីហ្សែន​ឡើយ ។ ជាធម្មតា​កោសិកា​មហារីក គឺជា​ពពួក Fungue ដែល​មិន​ត្រូវការ​អុកស៊ីហ្សែន នៅ​ខណៈពេលដែល​ទឹក​អាល់កាលី​ន ដែល​មាន​មូលី​គុល​តូច​ជាង​ទឹក​ធម្មតា ហើយ​មាន​ផ្ទុក​ដោយ​អុកស៊ីហ្សែន​យ៉ាងច្រើន អាច​ជ្រាប​ចូលដល់​គ្រប់​ទីកន្លែង​នៃ​ខ្លួនប្រាណ​យើង វា​បាន​នាំយក​អុកស៊ីហ្សែន​ទៅ​ប្រឈមមុខ​ជាមួយ​កោសិកា​មហារីក បណ្តាល​ឲ្យ​កោសិកា​មហារីក មិន​អាច​រស់​បាន​តទៅទៀត ពីព្រោះ​វា​បាន​ប៉ះ​ផ្ទាល់​ជាមួយ​អុកស៊ីហ្សែន ធ្វើឲ្យ​កោសិកា​មហារីក​ចុះខ្សោយ ហើយ​បញ្ឈប់​ការរីក​រាលដាល និង​គ្មាន​សកម្មភាព​អ្វី​ទៀត​បាន វា​ស្លាប់​ម្តង​បន្តិចៗ រហូត​គ្មាន​នៅសល់​ទៀត ។​

​ ​* ទឹក​អាល់កាលី​ន និង​បំផ្លាញ​ពពួក​បាក់តេរី​មិនល្អ ទាំងឡាយ​ដែល​មាន​នៅក្នុង​ខ្លួន​យើង កុំ​ឲ្យធ្វើ​សកម្មភាព​បាន និង​មិន​ឲ្យ​រី​ករាលដាល​បាន ។​

​ ​ក្រុម​ពួក​អ្នកវិទ្យាសាស្ត្រ​នៅ​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន​បាន​រកឃើញថា ការ​ពិសារ​ទឹក​អាល់កាលី​ន មិន​ត្រឹមតែ​ជួយ​ការពារ​យើង​ពីរ​រោគ​មហារីកប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​រកឃើញ​ទៀតថា នៅ​រាល់ពេល​យើង​ងូតទឹក (​ទឹក​ក្នុង​បាញ់​ញ័រ​) (Bathtube) នៅក្នុង​អាង​ងូតទឹក​គួរ​ថែម​ទឹក ALKALINE ចំនួន ៤ ទៅ ៥​លីត្រ ផង​វា​នឹង​ជួយ​ការពារ​យើង​ពី​រោគ​មហារីក​ដោយ​ការ​ជ្រាប​តាម​ស្បែក ពីព្រោះ​អុក​ស៊ី​ហ្សែនអាច​ជ្រាប​តាម​ស្បែក​ទៅ​បង្ក្រាប​កោសិកា​មហារីក​បាន គឺ​ទាំង​ពីរ ​ស្បែក និង​ក្នុង​ខ្លួន​យើង ។​

​ ​ឯ​វិធី​បន្ថែម ALKALINE ទៅ​នឹង​ទឹក​ងូត​នោះ​គឺ​ងាយ​បំផុត ដោយ​គ្រាន់តែ​ច្របាច់​ទឹក​ក្រូចឆ្មា​ខៀវ ឬ​លឿង​ចូល​ក្នុង​ទឹកដែល​យើង​ងូត​ឲ្យបាន​ចំនួន ១០​ផ្លែ គឺ​គ្រប់គ្រាន់​អាច​ធ្វើឲ្យ​ទឹក​មាន​អាល់កាលីន អាច​ឲ្យ​យើង​ងូត​បាន​ហើយ ។​

​ ​* ទឹក​ពិសា​អាល់កាលី​ន ជួយ​កាត់បន្ថយ​ជាតិពុល​នៅក្នុង​ថ្លើម និង​តម្រងនោម (Kidney) របស់​យើង​ធ្វើឲ្យ​ថ្លើម​មាន​សុខភាព​ល្អ ធ្វើឲ្យ Kidney ដំណើរការ​បាន​ស្រួល ។​

​ ​* ទឹក​ពិសា​អាល់កាលី​ន និង​ទឹក​ដែល​មាន​សារធាតុ​រ៉ែ ដែល​គេ​ស្គាល់​ថា​ជា​ទឹក​ពិសារ​មីនឺ​រ៉ល់ នោះ​គឺ​មានសារៈសំខាន់​ខ្លាំងណាស់ សំរាប់​សុខភាព​ប្រចាំថ្ងៃ អាយុ​យឺនយូរ និង​កាត់បន្ថយ​បាន​នូវ​ជម្ងឺ​ជាច្រើន​ប្រភេទ ។​

​ ​* ធ្វើឲ្យ​មនុស្ស​យើង​មាន​កម្លាំង​មាំមួន គំនិត​ភ្លឺ​ថ្លា ពីព្រោះ​តែ​អុកស៊ីហ្សែន​អាច​ជ្រៀត​ចូលដល់​គ្រប់​ទីកន្លែង​នៃ​រាងកាយ ។​

​ ​- បង្កើន​កម្លាំង​

​ ​- បន្ថយ​ភាព​តប់ប្រមល់ (Stress)

​ ​- បង្កើន​ប្រព័ន្ធ​ការពារ​ខ្លួន (Immune System)​ ​

​ ​- កាត់បន្ថយ​ជាតិពុល​ចេញពី​ក្នុង​ឈាម​

​ ​- ជួយ​ឲ្យ​ខួរក្បា​លមាន​សកម្មភាព​ល្អ​

​ ​- បង្កើន​ប្រាជ្ញា​ស្មារតី​

​ ​- ជួយ​ឲ្យ​ដេក​លក់​បាន​ស្រួល​

​ ​- ធ្វើឲ្យ​ស្បែក​ស្រស់ថ្លា​

​ ​- ជួយ​ធ្វើឲ្យ​ខ្លួន​យើង​ស្រស់ស្រាយ​

​ ​- ការពារ​ការកើនឡើង​នៃ Lactie Acid ពី​ការ​ហាត់ប្រាណ​

​ ​- បង្កើន​ភាព​រំញោច​ប្រសើរ​ជាង​មុន ចំពោះ​រាងកាយ​

​ ​- កាត់បន្ថយ​ភាព​ល្ហិត​ល្ហៃ​

​ ​- កាត់បន្ថយ​ការឈឺ​ក្បាល​

​ ​ពិសា​ទឹក​អាល់កាលី​ន​អាច​ជួយ​ឲ្យ​យើង​ចៀសផុត​ពី​ជម្ងឺ រស់​បាន​យូរ មាន​សុខភាព​ល្អ ជួយ​ឲ្យ​រាងកាយ​មាំមួន ។​

​ ​យើង​សូម​បង្ហាញ​ជា​ថ្មី​ពី​វិធី​ផលិត​ទឹក​អាល់កាលី​ន ដែល​អាច​ធ្វើ​បាន​ដោយ​ខ្លួនឯង​

​ ​- មុន​ពេល​ពិសា​ទឹក​ត្រូវ​ច្របាច់​ទឹក​ក្រូចឆ្មា​ដាក់ចូល ទឹកក្រូច​ក្រូចឆ្មា​គ្រប់​ប្រភេទ មាន​អាល់កាលី​ន​យ៉ាងច្រើន​

​ ​- យើង​អាច​ច្របាច់​ទឹក​ក្រូចឆ្មា​ដាក់ចូល​ក្នុង​ទឹក​ពិសា ទុក​សម្រាប់​ពិសា ពេល​ក្រោយ​ក៏បាន​

​ ​- ប្រើ​ម្សៅ​សូ​ដា ចំនួន 1/2 ស្លាបព្រា​កាហ្វេ ទឹក ៤​លីត្រ សម្រាប់​ពិសា អាច​ធ្វើ​ទុក​សម្រាប់​ពិសា សម្រាប់ ១​ថ្ងៃៗ (​ធ្វើ​ម្តង ១០ ទៅ ២០ លីត្រ សម្រាប់​ក្រុម​គ្រួសារ​)

​ ​- ទិញ​ទឹក ION បន្តក់ មាន​លក់​នៅ​ហាង​ហ្វា​ម៉ា​ស៊ី​ខ្លះ​សម្រាប់​បន្តក់​ដាក់ចូល​ក្នុង​ទឹក​មុនពេល​ពិសា​

​ ​- ទិញ​ឧបករណ៍​ផលិត​ទឹក អាល់កាលី​ន ដែល​មាន​តម្លៃ​ចាប់ពី ៣០០​ដុល្លារ ឡើងទៅ ។​

​ ​ទិញ​ទឹក POCARY SWEAT មាន​លក់​នៅ​ហាង​សាំង​តូ​តាល់ ១​ដប​តម្លៃ ១​ដុល្លារ ។​

​ ​* វិធី​ដែល​ងាយ​ជាងគេ​បំផុត​គឺ​ប្រើ​ទឹក​ក្រូចឆ្មា​ច្របាច់​ដាក់​ក្នុង​កែវ​ទឹក មុន​ពេល​ពិសា ពីព្រោះ​វា​ចំណាយ​តិច តែ​មិនសូវ​មាន​ប្រសិទ្ធភាព​ល្អ​ទេ ។​

​ ​* ទឹក​ដែល​យើង​ងូត​ត្រូវ​ច្របាច់​ទឹក​ក្រូចឆ្មា​ដាក់ ឬ​ដាក់​ម្សៅ​សូ​ដា ១​ស្លាប​ព្រា​បាយ ស្មើ​ទឹក ១០​លីត្រ ។​

​(​ទឹក​ដែល​ដាំ​ឆ្អិន​គ្មាន​មេរោគ​មែន តែ​បាត់បង់​អុកស៊ីហ្សែន​អស់ គួរ​ទុក​ឲ្យ​ត្រជាក់​ល្មម​រួច​ច្របាច់​ក្រូ​ឆ្មា​ដាក់​)​

'ដើម្បីសុខភាពល្អ យើងត្រូវធ្វើយ៉ាងណាឲ្យ PH របស់យើងលើសពីកម្រិតធម្មតាបន្តិច នោះយើងយើងអាចឈ្នះជម្ងឺជាច្រើនមុខ និងមានសុខភាពល្អ មិនងាយទទួលជម្ងឺឡើយ ។'

​ ​ឯកសា​រយោង​:

- watercure.com

​ ​- alkaline.org

​ ​- mayoclinic.com/health/alkaline-water/an1800

ឬអាច Search តាម google រកពាក្យ IONIZED Water ឬ Alkaline water


(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

អាជ្ញាធរភូមា អ​នុញ្ញា​តឲ្យ​មាន ធនា​គារឯក​ជន

អាជ្ញាធរភូមាបានផ្តល់ការអនុញ្ញាតដល់សហគ្រិននធំបួនដើម្បីបើកធនាគារឯកជនថ្មី។

សហគ្រិនទាំងបួននោះរួមមាន ក្រុមហ៊ុន U Tay Za, U Zaw Zaw, U Nay Aung និង U Chit Khine។

សព្វថ្ងៃនេះមានធនាគារឯកជនចំនួន១៥ និង ធនាគាររដ្ឋចំនួន៤ កំពុងបម្រើសេវាកម្មធនាគារនៅក្នុងប្រទេសភូមា។

ប្រទេសភូមាបានចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធបណ្តាញធនាគារមួយនៅក្នុងធនាគារ៦នៅក្នុង ប្រទេសនេះដើម្បីតភ្ជាប់គ្នារវាងធនាគារឯកជន និង ធនាគារ រដ្ឋសម្រាប់ជួយសម្រួលដល់អាជីវករនៅក្នុងផ្នែកសេវាកម្មធនាគារ។

នៅក្នុងឆ្នាំ១៩៦៣ ធនាគារឯជនទាំងអស់ត្រូវបានគេប្រែក្លាយទៅជាធនាគាររដ្ឋ ប៉ុន្តែធនាគារឯកជនទាំងនោះត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ នៅក្នុងឆ្នាំ១៩៩២នៅពេលដែលរដ្ឋាភិបាលអនុវត្តប្រព័ន្ធសេដ្ឋកិច្ចតម្រង់ទិសទៅរកទីផ្សារ។

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)

កាសែ​តអង់គ្លេ​សមួយ ចោ​ទជប៉ុ​នថាបាន​សូក​ប៉ា​ន់ ប្រ​ទេស​ជាកោះតូ​ច​ៗ

កាសែតអង់គ្លេសមួយបានចោទប្រទេសជប៉ុនថា បានសូកប៉ាន់ប្រទេសដែនកោះតូចៗនៅក្នុងតំបន់ប៉ាស៊ីហ្វិក ដើម្បីឲ្យប្រទេសទាំងនោះជួយគាំទ្រនូវ កិច្ចប្រឹងប្រែងរបស់ជប៉ុនប្រយោជន៍ឲ្យមានការលុបចោលការហាមឃាត់ដែលមាន រយៈ ពេល ២៤ឆ្នាំ ទៅលើការនេសាទត្រីបាឡែនដើម្បីធ្វើ ពាណិជ្ជ កម្ម។

កាសែត The Sunday Times របស់អង់គ្លេស និយាយថា ខ្លួនមានភស្តុតាងដែលបង្ហាញថាមន្រ្តីមកពីកោះ Mashall និង Kiribati បានពិភាក្សាគ្នាអំពី ការលក់សន្លឹកឆ្នោតរបស់ពួកគេ នៅក្នុងគណៈកម្មាការនេសាទត្រីបាឡែនអន្តរជាតិ។

កាសែតនោះបានអះអាងថា ប្រទេសជដែនកោះទាំងនោះបានបោះឆ្នោតយល់ស្របជាមួយក្រុមដែលគាំទ្រការនេសាទត្រីបាឡែន ដោយសារប្រទេស ទាំងនោះបានទទួលជំនួយពីប្រទេសជប៉ុន ដែលរួមមានទាំងប្រាក់ ឬ ក៏ស្រ្តីបម្រើសេវាកម្មផ្លូវភេទ។

ប៉ុន្តែក្រសួងការបរទេសជប៉ុនបានបដិសេធការចោទទាំងនោះ ដោយនិយាយថា ប្រទេសជប៉ុនមិនបានចំណាយទៅឲ្យប្រទេសជាសមាជិករបស់ គណៈកម្មការ នេសាទត្រីបាឡែនអន្តរជាតិនោះឡើយ។

កាសែតអង់គ្លេសនោះនិយាយថា ប្រទេសដែលគេចោទថា បានទទួលសំណូកពីប្រទេសជប៉ុនរួមមានប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក ដូចជាប្រទេស the Ivory Coast, Guinea និង រដ្ឋGrenada ក្នុងសមុទ្រការ៉ាអ៊ីប៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)

គម្រោងការធ្វើជំរឿន សេដ្ឋកិច្ចនៅ​កម្ពុជា នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០១១

កម្ពុជាត្រូវការជំរឿន​សេដ្ឋកិច្ច​ជាតិ​ដើម្បីជាជំនួយដល់​ការរៀប​ចំផែនការ​អភិវឌ្ឍជាតិ។ រូប​ថត​ដោយ ឃុន អាឡិច វិទ្យុអូស្រ្ដាលី។ក្រសួងផែនការ និងអង្គការចាយការ (JICA) របស់ប្រទេសជប៉ុនបានរៀបចំដំណើរការជំរឿន  សេដ្ឋកិច្ចថ្នាក់ជាតិ មួយមិនធ្លាប់មានពីមុនមកនេះ នៅកម្ពុជា។ ជំរឿនសេដ្ឋកិច្ចថ្នាក់ជាតិនេះគ្រោងនឹងចំណាយពេលវេលាចំនួន៤ឆ្នាំ និង៦ខែ និងចំណាយប្រាក់ជាង២លានដុល្លារ ហើយគ្រោងនឹង ប្រកាសលទ្ធផលឲ្យដឹងនៅដើមឆ្នាំ២០១៥។ លោក សរ សុវណ្ណារ៉ា ធ្វើសេចក្តីរាយការណ៍លម្អិតជូនលោកអ្នកនាងពីរាជធានីភ្នំពេញ។

មន្រ្តីស្ថិតិបានឲ្យដឹងថា ចាប់ពីខែមីនាឆ្នាំ២០១១ខាងមុខនេះតទៅ ការចុះធ្វើជំរឿនសេដ្ឋកិច្ចនឹងចាប់ផ្តើមទូទាំង ប្រទេស ដោយស្រង់ស្ថិតិគ្រប់រោងចក្រ សហគ្រាស ក្រុមហ៊ុន និងអាជីវកម្មតូចធំ។

លោក សន ស៊ីថន អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ បានមានប្រសាសន៍ថា ការធ្វើជំរឿនសេដ្ឋកិច្ចធ្វើឲ្យ ងទទួល បាន ទិន្នន័យ ដែលជាមូលដ្ឋានដើម្បី គេអាចយកទៅប្រើប្រាស់ច្រើនផ្នែក។ លោកបានមានប្រសាសន៍បញ្ជាក់ថា លទ្ធផលជំរឿនមានប្រយោជន៍ដល់ការអភិវឌ្ឍជាតិ។

(សំឡេងលោក សន ស៊ីថន)

សូមបញ្ជាក់ថា គម្រោងចាប់ផ្តើមធ្វើជំរឿនសេដ្ឋកិច្ចនេះ បានកើតឡើងបន្ទាប់ពីអង្គការចាយការ (JICA) ជប៉ុន បានសម្រេចផ្តល់ប្រាក់ចំនួន ២លាន ២សែន ដុល្លារ និងផ្តល់ក្រុមបច្ចេកទេសដើម្បីជួយមន្រ្តីកម្ពុជាក្នុងការធ្វើ ជំរឿនសេដ្ឋកិច្ចលើកដំបូងក្នុងប្រវត្តិសាស្រ្តខ្មែរនេះ។

លោក សន ស៊ីថនបានមានប្រសាសន៍បញ្ចាក់ថា ដើម្បីអភិវឌ្ឍប្រទេស ការធ្វើជំរឿនគឺជាការងារមិនអាចខ្វះបាន។ កន្លងមកនេះ ប្រទេសកម្ពុជា បាន ធ្លាប់ធ្វើជំរឿនប្រជាសាស្រ្តឆ្នាំ២០០៨ ដែលបានយកទៅប្រើប្រាស់នៅក្នុងការកំណត់យុទ្ធសាស្រ្តជាតិ។

លោកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិបានមានប្រសាសន៍អំពីតម្រូវការធ្វើជំរឿនចំនួន៣នៅកម្ពុជា។

(សំឡេងលោក សន ស៊ីថន)

មន្រ្តីក្រសួងផែនការបានឲ្យដឹងថា ការងាររៀបចំសម្រាប់ជំរឿនសេដ្ឋកិច្ចនេះ គឺបានចាប់ដំណើរការបណ្តើរៗហើយ ដើម្បីគេអាចឈានទៅចុះធ្វើ សម្ភាសន៍ នៅតាមរោងចក្រ សហគ្រាស និង ក្រុមហ៊ុនតូចធំនៅខែមីនា ឆ្នាំក្រោយនេះ៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)

ដើម​ឆ្នាំ​២០១០ ថៃ​បាន​នាំ​ទំនិញ​ចូល​មក​ប្រទេស​កម្ពុជា ក្នុង​ទឹក​ប្រាក់​ប្រមាណ​៧០០​លាន​ដុល្លារ

ភ្នំពេញ​ ៖ ទោះ​បី​ជា​វិស័យ​នយោបាយ រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​មាន​ភាព​តាន​តឹង ដាក់​គ្នា​ក្នុង​រយៈពេល​កន្លង​មក​នេះ​ក៏​ដោយ ប៉ុន្តែ​ចំពោះ​វិស័យ​សេដ្ឋកិច្ច​វិញ នៅ​តែ​មាន​សភាព​រលូន​ទៅ​មុខ​ជា​ធម្មតា ជាក់​ស្ដែង​ក្នុង​រយៈពេល​៣​ខែ​ដើម​ឆ្នាំ​២០១០​នេះ ថៃ​បាន​នាំ​ទំនិញ​ចូល​មក​ប្រទេស កម្ពុជា មាន​ចំនួន​ទឹក​ប្រាក់​ប្រមាណ​ជា​៧០០​លាន​ដុល្លារ​អាមេរិក រី​ឯ​កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ប្រទេស ថៃ​ចំនួន​ទឹក​ប្រាក់​ប្រហែល​ជា​២៤​លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។

លោក​ស្រី​ជីរ៉ាណាន់ វង្សមង្គល អគ្គ​ទី​ប្រឹក្សា​ពាណិជ្ជ​កម្ម​ប្រចាំ​ស្ថាន​ឯក​អគ្គ​រាជ​ទូត​ថៃ ប្រចាំ កម្ពុជា​បាន​ឲ្យ​ដឹង​បែប​នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១០ ស្ដីពី ការ​តាំង​ពិព័រណ៍​ពាណិជ្ជ​កម្ម​ថៃ​ឆ្នាំ​២០១០ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧-២០ ខែ​មិថុនា ឆ្នាំ​២០១០ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ។ លោក​ស្រី​បាន​បញ្ជាក់​បន្ថែម​ថា ក្រុម ហ៊ុន​ទាំង​នោះ​នឹង​ធ្វើ​ការ​ដាក់​បង្ហាញ​និង​លក់​ទំនិញ​ជាច្រើន​ប្រភេទ ដូច​ជា​ទំនិញ​ម្ហូប​អាហារ ភេសជ្ជៈ សំភារៈ​សំណង់ សំភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ ផលិត​ផល​ធ្វើ​អំពី​ស្បែក សំភារៈ​សិក្សា និង​គ្រឿង​សំអាង ។ល។

(ដកស្រង់ចេញពីគេហទំព័រ កាសែតកម្ពុជាថ្មី)

ការវិនិយោគ​ផ្ទាល់​របស់​បារាំង នៅ​កម្ពុជាមាន​ការ​កើន​ឡើង

លោកស្រី​អាន-ម៉ារី អ៊ីដ្រាក់ (Anne-Marie Idrac) និង​លោក​សុខ អានការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ ប្រទេស​កម្ពុជា​និង​ប្រទេស​បារាំង​នៅ​មាន​ទំហំ​តូច​មែន​ប៉ុន្តែ​ប្រទេស​ទាំង​ពីរ​បង្ហាញ​ជំហរ​ជម្រុញ​សហ ​ប្រតិបត្តិការ​សេដ្ឋកិច្ច​បន្ថែម​ទៀត​នា​ពេល​អនាគត។

ការ​នាំ​ចេញ​ទំនិញ​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​បារាំង​ និង​ការ​វិនិយោគ​ផ្ទាល់​របស់​បារាំង​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ដូចគ្នា​នៅ​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។

សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​បាន​បញ្ជាក់​ក្រោយ​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​លោកស្រី អាន-ម៉ារី-អ៊ីដ្រាក់ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ឧស្សហកម្ម​ និង​ការងារ​បារាំង​ទទួល​បន្ទុក​ក្រៅ​ប្រទេស​ថា ការ​នាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ប្រទេស​បារាំង​មាន​ការ​កើន​ឡើង​ប្រមាណ​ជា​១២​លានអឺរ៉ូ​ក្នុង​រយៈពេល​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ ពោល​គឺ​វា​បាន​កើន​ឡើង​ពី​៧១​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០០៧​មក​ដល់​៨៣​លាន​អឺរ៉ូ​នៅ​ក្នុង​ឆ្នាំ​២០០៩​កន្លងមក។

សេច​ក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​ទៀត​ថា ការ​វិនិយោគ​ផ្ទាល់​របស់​បារាំង​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ពី​៧៥​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០០៦​មក​ដល់​៩១​លានអឺរ៉ូ​នៅ​ឆ្នាំ​២០០៨​កន្លងមក។ បើ​ទោះ​បី​ជា​ការ​វិនិយោគ​របស់​បារាំង​នៅ​កម្ពុជា​និង​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​កាន់​ទីផ្សារ​បារាំង​មាន​ការ​កើន​ឡើង​មែន​ក្តី​ ក៏​ប៉ុន្តែ​សេច​ក្តី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់​បញ្ច្រាស់​ថា ការ​នាំចូល​ទំនិញ​របស់​បារាំង​មក​កាន់​ទីផ្សារ​កម្ពុជា​មាន​ការ​ថយចុះ​ទៅ​វិញ។

កាល​ពី​ឆ្នាំ​២០០៧​កន្លង​មក​ ប្រទេស​កម្ពុជា​បាន​នាំចូល​ទំនិញ​ពី​ប្រទេស​បារាំង​ក្នុង​ទឹកប្រាក់​៥៤​លាន​អឺរ៉ូ​ ប៉ុន្តែ​ចំនួន​នេះ​បាន​ធ្លាក់​មក​នៅ​ត្រឹម​តែ​៤៥​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០០៩​កន្លងមក។ ការ​ធ្លាក់ចុះ​នេះ​មិន​ត្រូវ​បាន​គេ​បញ្ជាក់​ពី​មូលហេតុ​ពិត​ប្រាកដ​នោះ​ទេ។ សូម​បញ្ជាក់​ថា ប្រាក់​អឺរ៉ូ​មួយ​អឺរ៉ូ​មាន​តម្លៃ​ស្មើ​និង​១​ដុល្លារ​៣​កាក់​អាមេរិក។​

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​បី​ថ្ងៃ​នៅ​កម្ពុជា​ពី​ថ្ងៃ​ទី​៩​ដល់​ថ្ងៃ​ទី​១១​ខែ​មិថុនា​កន្លង​មក​នេះ លោក​ស្រី អាន-ម៉ារី-អ៊ីដ្រាក់ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​ឧស្សាហកម្ម​និង​ការងារ​បារាំង​បាន​បញ្ជាក់​ថា នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទីមួយ​នៅ​កម្ពុជា​របស់​មន្រ្តី​ជាន់ខ្ពស់​ផ្នែក​ពាណិជ្ជកម្ម​បារាំង​ចាប់តាំង​ពី​ប្រទេស​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​បារាំង​នៅ​ឆ្នាំ​១៩៥៣​មក។​ ដូច្នេះ​ដំណើរ​ទស្សនកិច្ច​នេះ​សបញ្ជាក់​ពី​ការ​យកចិត្ត​ទុកដាក់​របស់​ប្រទេស​បារាំង​ចំពោះ​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

លោកស្រី អាន-ម៉ារី-អ៊ីដ្រាក់ បាន​បន្ត​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ទៀត​ថា ប្រទេស​បារាំង​បង្ហាញ​ការ​គាំទ្រ​ផ្តល់​កម្ចី​ដើម្បី​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​ថ្នាក់​មូលដ្ឋាន​នៅ​កម្ពុជា​នា​ពេល​អនាគត​ជា​ពិសេស​ក្នុង​វិស័យ​កសិកម្ម​និង​វិស័យ​ទេសចរណ៍។

បើ​ទោះ​បី​ជា​ការ​វិនិយោគ​ផ្ទាល់​របស់​បារាំង​នៅ​កម្ពុជា​មាន​ការ​កើន​ឡើង​ដល់​៩១​លាន​អឺរ៉ូ​នៅ​ឆ្នាំ​២០០៨​ក៏​ដោយ​ ក៏​អ្នក​វិភាគ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​​បាន​បញ្ជាក់​ថា នេះ​គឺ​ជា​ចំនួន​ទឹក​ប្រាក់​តិចតួច​ប៉ុណ្ណោះ។

មិន​មែន​តែ​ប្រទេស​បារាំង​ទេ​ដែល​បោះទុន​វិនិយោគ​តិចតួច​នៅ​កម្ពុជា​នោះ​ តាមពិត​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ធំៗ​មួយ​ចំនួន​ផ្សេង​ទៀត​​​ដូចជា ៖​ ប្រទេស​អាមេរិក​ ប្រទេស​ជប៉ុន​ ក៏​មិនមាន​ការ​វិនិយោគ​ច្រើន​ដែរ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ។

រហូត​មក​ដល់​ពេល​នេះ​ប្រទេស​ដែល​បោះទុន​វិនិយោគ​ច្រើន​ជាង​គេ​នៅ​កម្ពុជា​ គឺ​ប្រទេស​កូរ៉េ​ខាង​ត្បូង ប្រទេស​ចិន​ប្រជាមានិត​ ប្រទេស​វៀតណាម។ល។

(ដកស្រង់ចេញពីគេហទំព័រ FRI ខេមរភាសា)

ការពង្រឹង ការងារតម្លាភាពសាជីវកម្ម នៅតាមធនាគារឯកជន នៅកម្ពុជា

មន្រ្តីធនាគារទាំងរដ្ឋនិងឯកជនចូលរួមសិក្សាអំពីការងារគ្រប់គ្រងតម្លាភាព សាជីវកម្មតាមរយៈការងារអភិបាលកិច្ចល្អ (រូបថតដោយ សរ សុវណ្ណារ៉ា)


មន្រ្តីធនាគារទាំងរដ្ឋនិងឯកជនចូលរួមសិក្សា
អំពីការងារគ្រប់គ្រងតម្លាភាពសាជីវកម្មតាមរយៈការងារអភិបាលកិច្ចល្អ (រូបថតដោយ សរ សុវណ្ណារ៉ា)


ការមានប្រសាសន៍របស់មន្រ្តីធនាគារអេស៊ីលីដារូបនេះពិតជាត្រឹមត្រូវហើយ។លោកអ្នកនាងអ្នកស្តាប់ជាទីមេត្រី ធនាគារជាតិនៃកម្ពុជា បានកោះ អញ្ជើញមន្រ្តីធនាគារឯកជនទាំងអស់នៅប្រទេសកម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រងសេវារបស់ខ្លួន។ ការបង្កើនសេវាគ្រប់គ្រងនេះ ធ្វើឡើងតាមរយៈការ ផ្តល់ជំនាញនិងបទពិសោធន៍ដើម្បីឲ្យប្រតិបត្តិការនៃប្រពន្ធ័ធនាគារនៅកម្ពុជា មានដំណើរការល្អតាមបែបបទអភិបាលកិច្ចល្អ។


មន្រ្តីធនាគារជាតិបានបញ្ជាក់ថា ធនាគាររដ្ឋមានតួនាទីជួយពង្រឹងសមត្ថភាពគ្រប់គ្រងរបស់ផ្នែកឯកជន ដើម្បីរួមចំណែកគ្រប់គ្រងប្រព័ន្ធធនាគារ នៅ កម្ពុជានៅពេលដែលប្រព័ន្ធធនាគារទទួលរងនូវឥទ្ធិពលពីសេដ្ឋកិច្ចពិភពលោក។ ហើយការផ្តល់ជំនាញ បង្ហាញតម្លាភាពផ្នែកសាជីវកម្មនេះគឺជាពេល វេលា ដើម្បីជួយពង្រឹងសេវាធនាគារប្រយោជន៍ បង្ការទុកជាមុនការដួលរំលំរបស់ធនាគារ។

សូមលោកអ្នកនាងកញ្ញាអញ្ជើញស្តាប់សេចក្តីរាយការណ៍អំពីការពង្រឹងការងារតម្លាភាពសាជីវកម្មនៅតាមធនាគារ ពីលោក សរ សុវណ្ណារ៉ា នៅក្នុង នាទីសេដ្ឋកិច្ច និង ទីផ្សារប្រចាំសប្តាហ៍របស់វិទ្យុអូស្ត្រាលី ៖

វាគ្មិន៖ លោក ជា ចាន់តូ អគ្គទេសាភិបាល នៃធនាគារជាតិនៃកម្ពុជាលោកស្រី តាល់ ណៃអ៊ឺម នាយកធនាគារជាតិនៃកម្ពុជា លោក សុខ ជា
មន្រ្តីធនាគារអេស៊ីលីដា
រយៈពេល៖ ១១នាទី ៣៧វិនាទី

អ្នកផលិត៖ សរ សុវណ្ណារ៉ា

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)

Saturday, June 12, 2010

ជប៉ុន បាន​ផ្តល់​ជំនួយ​ប្រទេស​កម្ពុជា​ធ្វើ​ជំរឿន​សហគ្រាស​នៅ​ទូទាំង​ប្រទេស​ជា​លើក​ទី​១ នៅ​ដើម​ឆ្នាំ​២០១១



កុមារជប៉ុនគ្រវីទង់ជ័យជប៉ុនទទួលស្វាគមន៍ ព្រះមហាក្សត្រ​កម្ពុជា នរោត្តម សីហមុនី
ក្នុងទី​ក្រុង Tokyo កាល​ពី​ថ្ងៃទី ១៧ ឧសភា ២០១០។



ជំរឿន​សហគ្រាស ​យើង​រាប់​អាជីវកម្ម​ទាំង​តូច​ទាំង​ធំ​ទាំង​អស់​ទូទាំង​ប្រទេស។​ ទិន្នន័យ​ទាំង​អស់​ ដែល​បាន​មក​ពី​ការ​ជំរឿន​សហគ្រាស​នេះ ​នឹង​យក​មក​ប្រើ​សម្រាប់​បង្កើត​គោល​នយោបាយ​ផ្នែក​អភិវឌ្ឍន៍ ​នឹង​សេដ្ឋកិច្ច​របស់​ប្រទេស។​ និយាយ​ជា​រួម​ វា​សម្រាប់​បម្រើ​គោល​នយោបាយ​អភិវឌ្ឍន៍​ ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​ ទាំង​រដ្ឋាភិបាល​ផង​ នឹង​ទាំង​ឯកជន​ផង​ ជា​ពិសេស​អ្នក​វិនិយោគ​នឹង​ត្រូវ​ការ​ទិន្នន័យ​នេះ"។



ក្រសួង​ផែនការ​នឹង​អង្គការ JICA របស់​ជប៉ុន ​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ជំរឿន​សហគ្រាស​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ដើម្បី​កំណត់​គោល​នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា។


លោក​ ជន សក្តា ជូន​សេចក្តី​រាយការណ៍​ដូច​ត​ទៅ៖


ប្រទេស​កម្ពុជា​ នឹង​ចាប់​ផ្តើម​ធ្វើ​ជំរឿន​សហគ្រាស​ដ៏​ទូលំ​ទូលាយ​មួយ​នៅ​ទូទាំង​ប្រទេស​ជា​លើក​ទី​១​ នៅ​ដើម​ឆ្នាំ​ ២០១១​ សំដៅ​បង្កើត​គោល​នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា។


កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​ធ្វើ​ជំរឿន​សហគ្រាស​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​២​ លាន​២​សែន​ដុល្លារ​អាមេរិកាំង​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ ឆាយ ថន​ រដ្ឋមន្ត្រី​ក្រសួង​ផែនការ​ និង​លោក Yasujiro​ Suzuki ប្រធាន​អង្គការ JICA ប្រចាំ​កម្ពុជា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។
រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ប្រហែល​២លាន២សែន​ដុល្លារ​អាមេរិកាំង​ សម្រាប់​ការ​ធ្វើ​ជំរឿន​សហគ្រាស​ដែល​គ្រោង​នឹង​ចាប់​ផ្តើម​​ដំណើរការ​នៅ​ក្នុង​ខែ​មិនា​ ឆ្នាំ​២០១១​ គឺ​ជា​ជំរឿន​លើក​ទី​១​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។


ក្រុមមន្ត្រី​បាន​បញ្ចាក់​ថា​ លទ្ធផល​នៃ​ជំរឿន​នេះ​ ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​ សម្រាប់​ធ្វើ​ជា​ភស្តុតាង​ជាក់​ស្តែង​ក្នុង​ការ​កសាង​គោល​នយោបាយ​ជាតិ​ និង​ក្រោមថ្នាក់​​ជាតិ​ ការ​ស្រាវជ្រាវ​ជាន់​ខ្ពស់​ខាង​សេដ្ឋកិច្ច​និង​សង្គមកិច្ច​ និង​ការ​ស្រាវជ្រាវ​ទី​ផ្សារឯកជន​ជា​ដើម។
លោក​ ហោ ដារិទ្ធ​ អគ្គ​នាយក​រង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ បាន​ថ្លែង​ប្រាប់ VOA ថា ​ការ​ធ្វើ​ជំរឿន​សហគ្រាស​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម។ ​ជំរឿន​នេះ​ផ្តោត​ជា​សំខាន់​លើ​សហគ្រាស​ និង​ប្រើ​សម្រាប់​អភិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច។


លោក ហោ ដារិទ្ធ​ បាន​បន្ត​ថា​យើង​នឹង​ដាក់​ពង្រាយ​មន្ត្រី​ជំរឿន​ប្រមាណ​ ៤០០០​នាក់​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​សម្រាប់​ការ​ធ្វើ​ជំរឿន​នេះ។
"ជំរឿន​សហគ្រាស ​យើង​រាប់​អាជីវកម្ម​ទាំង​តូច​ទាំង​ធំ​ទាំង​អស់​ទូទាំង​ប្រទេស។​ ទិន្នន័យ​ទាំង​អស់​ ដែល​បាន​មក​ពី​ការ​ជំរឿន​សហគ្រាស​នេះ ​នឹង​យក​មក​ប្រើ​សម្រាប់​បង្កើត​គោល​នយោបាយ​ផ្នែក​អភិវឌ្ឍន៍ ​នឹង​សេដ្ឋកិច្ច​របស់​ប្រទេស។​ និយាយ​ជា​រួម​ វា​សម្រាប់​បម្រើ​គោល​នយោបាយ​អភិវឌ្ឍន៍​ ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​ ទាំង​រដ្ឋាភិបាល​ផង​ នឹង​ទាំង​ឯកជន​ផង​ ជា​ពិសេស​អ្នក​វិនិយោគ​នឹង​ត្រូវ​ការ​ទិន្នន័យ​នេះ"។


លោក Yasujiro​ Suzuki ប្រធាន​អង្គការ JICA ប្រចាំ​កម្ពុជា​ បាន​ថ្លែង​ថា​យើង​ត្រូវ​អនុវត្ត​គម្រោង​ធ្វើ​ជំរឿន​សហគ្រាស​នេះ​ ឱ្យ​មាន​ប្រសិទ្ធិភាព។
លោក ​សន ស៊ីថន​ អគ្គ​នាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ បាន​បញ្ចាក់​ថា ​ជំរឿន​នេះ​នឹង​ជម្រុញ​ការ​ចូល​រួម​ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ ដោយ​សារ​តែ​មាន​ព័ត៌មាន​ជាក់​ស្តែង​ អំពី​ចំនួន​សហគ្រាស​នៅ​ក្នុង​ប្រទេស​កម្ពុជា។


លទ្ធផល​ចុង​ក្រោយ​នៃ​ការ​ធ្វើ​បញ្ចី​សហគ្រាស​ឆ្នាំ​២០០៩​ បាន​បង្ហាញ​ថា​ប្រទេស​កម្ពុជា​ មាន​សហគ្រាស​សរុប​ចំនួន​៣៧៦៧៦១​ និង​ចំនួន​កម្មករ​ចូល​រួម​ការងារ​ក្នុង​សហគ្រាស​ទាំង​អស់​មាន​ប្រមាណ​ ១,៥​ លាន​នាក់​ រួម​មាន​បុរស​ប្រមាណ​ ៦៣០០០០​ នាក់​ ស្មើ​និង​ ៤២,៦% នឹង​ស្ត្រី​ប្រមាណ៨៤៣០០០​ នាក់​ ស្មើ​នឹង​ ៥៧,៤% ៕


(ដកស្រង់ចេញពីគេហទំព័រ សំឡេងសហរដ្ឋអាមេរិក ▪ ខ្មែរ)

ធនាគារ​ពាណិជ្ជ​ចិន បាន​បើក​សាខា​លើក​ដំបូង​របស់​ខ្លួន នៅ​កម្ពុជា

លោក ថៃ សុភា ជាអគ្គនាយក​រង​នៃ​ធនាគារ​ជាតិ​​​កម្ពុជា​(NBC)បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ ​ព្រហស្បតិ៍​នេះ​ថា ធនាគារ​របស់​ចិន​ (BOC)​ បានធ្វើ​សេចក្តី​សំរេច​ចុះទុន​របស់​ខ្លួន​តាម​​រយៈធនាគារ​ជាតិ​នៃ​កម្ពុជា​ (NBC) ក្នុង​ការ​បើក​សាខា​របស់​ខ្លួន​នៅ​រាជ​ធានី​ភ្នំ​ពេញ។
លោក ថៃ សុភា បាន​បន្ត​ទៀត​ថាអគ្គទេសាភិបាល​នៃ​ធនាគារ​ជាតិ​​​កម្ពុជា​ ឯកឧត្តម​ជា ចាន់តូបាន​ជូន​ដំណឹង​ទៅ​ឯកអគ្គរដ្ឋទូត​ថ្មីរបស់ចិន​ប្រចាំ​នៅ​កម្ពុជា​​ គឺលោកPan Guangxue កាល​ពី​ជំនួប​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​ពុធ​ថាធនាគារ​ជាតិ​​​នៃកម្ពុជាបានធ្វើ ​​សេចក្តី​​សំរេច​​លើ​ប្រាក់​ដើម​​របស់​ធនាគារ​​ចិន​ (BOC) ក្នុង​ការ​បើក​សាខា​របស់​ខ្លួន​នៅកម្ពុជា។ លើស​ពី​នេះ​ទៅ​ទៀត ឯកឧត្តមទេសាភិបាលបាន​លើក​សំណើរ​​ទៅ​ឯកអគ្គរដ្ឋទូតជួយ​ព្យាយាមក្នុង​ការ​ទាក់ទាញ​​ធនាគារពាណិជ្ជ​របស់​ចិន​មក​វិនិ​យោគបន្ថែម​ទៀត​ក្នុង​គោលបំណង​​លើក​ ស្ទួយការ​អភិវឌ្ឍវិស័យសេដ្ឋកិច្ច​នៅ​កម្ពុជា។
ធនាគារ​របស់​ចិន​ (BOC) ក្លាយ​ទៅ​ជា​ធនាគារពាណិជ្ជ​កម្មដំបូង​គេ​​របស់​ចិននៅ​កម្ពុជា។ យោង​តាមច្បាប់​របស់​​ធនាគារ​ជាតិ​នៃ​កម្ពុជា បន្ទាប់​ពី​អនុម័តហើយ ធនាគារនោះមាន​​ឱកាស​៦​ខែ​ក្នុង​ការ​បំពេញ​តំរូវការរបស់​ខ្លួន​ដូចជា​ការ​ចុះ​ បញ្ជី​លើ​ដើម​ទុន ទីតាំង បុគ្គលិក បង្កើតលក្ខន្តិកៈ មុនពេល​ទទួល​បាន​អជ្ញាប័ណ្ណ។

បច្ចុប្បន្ន​នៅ​កម្ពុជាមាន​​ ធនាគារពាណិជ្ជ​កម្ម​សរុប​ចំនួន ២៧។ កាល​ពី​ដើម​ខែមុន ធនាគារ CIMB របស់​ម៉ាឡេស៊ី និង​ធនាគារ Agribank របស់វៀតណាមក៏បានបានធ្វើ​សេចក្តី​សំរេច​ចុះទុន​របស់​ខ្លួនដើម្បី​បើក​សាខា​នៅ ​កម្ពុជា​ដែរ។ ​

ធនាគារ​របស់​ចិន​ (BOC) គឹ​ជា​ធនាគារពាណិជ្ជ​កម្ម​អន្តរជាតិ​ដ៏​ធំ​បំ​ផុត​របស់​ចិន​។ សាខា​របស់​ធនាគារ​នេះ​នៅ​ទី​ក្រុង​ឡុង ក្នុង​ប្រទេសអង់គ្លេសគឺ​ជា​សាខា​ទីមួយ​នៃ​ធនាគារ​របស់​ប្រទេស​ចិន​នៅ​បរទេស​ដែល​បាន​បង្កើត​ឡើង​ តាំង​ពី​ឆ្នាំ​១៩២៩​មក​ម៉្លេះ។​

(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)

Friday, June 11, 2010

ទស្សនកិច្ច​សិក្សា​របស់​ប្រតិភូ​កម្ពុជា​ស្ដី​ពី​ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍​នៅ​វៀតណាម

អង្គការ​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សាកល (GRSP) និង​អង្គការ​ជន​ពិការ​អន្ដរជាតិ​បែ​ល​ហ្ស៊ិ​ក (HIB) ដោយ​ទទួល​បាន ជំនួយ​ហិរញវត្ថុ​ពី Bloomberg Philanthropies និង The Global Road Safety Initiative បាន​រៀបចំ​ដំណើរ​ទស្សនកិច្ច​សិក្សា ស្ដី​ពី​សុវត្ថិភាព​ចរាចរណ៍ សម្រាប់​មន្ដ្រី​រាជរ​ដ្ឋា ភិ​បាល ដើម្បី​បាន​ជួប និង​ផ្លាស់​ប្ដូរ​បទ ពិសោធន៍​ជាមួយនឹង​សម​ភាគី​រដ្ឋាភិបាល វៀតណាម នៅ​ទីក្រុង​ហាណូយ កាលពី​ថ្ងៃ​ទី ១០-១១ មិថុនា ឆ្នាំ​២០១០ កន្លង​មកនេះ ។

ប្រតិភូ​កម្ពុជា រួម​មាន​មន្ដ្រី​ដែល​អញ្ជើញ មក​ពី​ក្រសួងមហាផ្ទៃ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូននគរបាល​ចរាចរ​ផ្លូវគោក​រាជធានី​ភ្នំពេញ និង​អង្គការ​ជន​ពិការ​អន្ដរជាតិ បែ​ល​ហ្ស៊ិ​ក ដែល​ជា​អង្គការក្រៅរដ្ឋាភិបាល ធ្វើការ​យ៉ាង​សកម្ម ទាក់ទង​នឹង​បញ្ហា​សុវត្ថិភាព​ចរាចរណ៍ ។ ប្រតិភូ​កម្ពុជា បាន​ចូលរួម អង្កេត និង​ដកស្រង់​នូវ​បទ​ពិសោធន៍​ពី​ភាគី វៀតណាម លើ​ការ​អនុវត្ដ​ច្បាប់​ស្ដី​ពី​ការ​ពាក់មួក​សុវត្ថិភាព និង​ការ​បើកបរ​ក្រោម​ឥទ្ធិពល នៃ​គ្រឿង​ស្រវឹង ។

អង្គការ​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក សាកល និង​អង្គការ​ជន​ពិការ​អន្ដរជាតិ​បែ​លហ្ស៊ិ​ក ជឿជាក់​ថា ការ​អនុវត្ដ​ច្បាប់​ចរាចរណ៍ គឺជា​ធាតុ​មួយ​ដ៏​មាន​សារសំខាន់​ក្នុង​ការ​កាត់ បន្ថយ​គ្រោះថ្នាក់ ការ​រង​របួស និង​ស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ។ ចាប់តាំងពី ឆ្នាំ​២០០៧ មក អង្គការ​ដៃគូ​សុវត្ថិភាព​ច​រា ចរណ៍​ផ្លូវគោក​សាកល និង​អង្គការ​ជន​ពិការ អន្ដរជាតិ​បែ​ល​ហ្ស៊ិ​ក បាន​ជួយ​គាំទ្រ​ដល់​ការ អនុវត្ដ​ច្បាប់​ទាំង​នៅ​ក្នុង​ប្រទេស​វៀតណាម និង​កម្ពុជា តាម​រយៈ​វគ្គ​អភិវឌ្ឍ​ជំនាញ​វិជ្ជា ជីវៈ​ដល់​មន្ដ្រី​នគរបាល​ចរាចរ ។

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

មាស​ឡើងថ្លៃ​កំពូល​ជា ប្រវត្ដិសាស្ដ្រ​លើ​ពិភព

ដុំមាសតំលៃ​មាស​កាលពី​ថ្ងៃ​ទី​៨ មិថុនា បានឡើង​ខ្ពស់​បំផុត​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ដល់លើស​ពី​១.២៥០​ដុល្លារ​ក្នុង​មួយ​អោន ONE (​ជាង​៨​ជី​) ដោយ​ពួក​អ្នក​វិនិយោគ​មានការភ័យ​ខ្លាច​លើ​ភាព​ផុយ​ស្រួយ​នៃ​ការ​ងើបឡើងវិញ​របស់​សេដ្ឋកិច្ច​ពិភពលោក​មក​លើ​វិបត្ដិឥណទាន​នៅ​អឺរ៉ុប ។ មាស​ដុំ​បាន​ឡើងថ្លៃ​ដល់​១.២៥១,២០ដុល្លារ ក្នុង​មួយ​អោន ។ កាលពី​ថ្ងៃ​ទី​៨ មិថុនា​កន្លង​មកនេះ ទីភ្នាក់ងារFITCH វាយតំលៃ​ថា អង់គ្លេស​ត្រូវ​បង្ហាញ​ទិស​ដៅ​នានា កាត់​បន្ថយ​ឱនភាព​ថវិកា​ក្នុង​រយៈពេល​ខ្លី ។ ឱនភាព​ថវិកា​របស់​អង់គ្លេស​តំណាង​ឱ្យ ១១% នៃ​ផលទុនជាតិ​សរុបPIB ហើយ​បើ​យោងតាម​ទីភ្នាក់ងារ FITCH ផែនការ​របស់រ​ដ្ឋាភិ​បាល​អង់គ្លេស​មុន ហាក់ដូចជា​មិន​គ្រប់គ្រាន់​ឡើយ បើ​ប្រៀបធៀប​ទៅ​នឹង​ទិស​ដៅទាំងឡាយ​ប្រកាស​ដោយ​អេ​ស្ប៉ា​ញព័រ​ទុ​យហ្គា​ល់ និង​អ៊ី​តា​លី ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

កម្ពុជា-បារាំងប្រជុំសេដ្ឋកិច្ចថ្នាក់ខ្ពស់

M2i2othlzmភ្នំពេញ: កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០១០ នៅ​វិមាន​រដ្ឋាភិបាល​រាជធានី​ភ្នំពេញ មាន​រៀបចំ​កិច្ចប្រជុំ​សេដ្ឋកិច្ច​របស់ គណៈកម្មាធិការ​ជំរុញ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​បារាំង​-​កម្ពុជា ក្រោម​សហ​អធិបតីភាព​លោក សុខ ចិន្តា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោកស្រី អាន​-​ម៉ា​រី អ៊ីដ្រាក់  រដ្ឋ លេខាធិការ​ក្រសួង​សេដ្ឋកិច្ច ឧស្សាហកម្ម និង​ការងារ ទទួលបន្ទុក​ពាណិជ្ជកម្ម​ក្រៅ ប្រទេស ។​
យោងតាមសេចក្តីប្រកាសរបស់ស្ថានទូតបារាំងប្រចាំកម្ពុជាថ្ងៃទី៩ខែមិថុនានេះដែរបាននិយាយថា​ក្នុង​កិច្ចប្រជុំ​នេះ មាន​ការចូលរួម​ពី​សំណាក់​​​រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ នៃ​ក្រសួង​ទេសចរណ៍ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ  ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ធនាគារ​អភិវឌ្ឍន៍ជនបទ និង​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ មួយចំនួនទៀត ។ ចូលរួម​ក្នុង​ឱកាស​នោះដែរ មាន​វត្តមាន​អ្នកឧកញ៉ា គិត ម៉េង ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា  និង ថ្នាក់ដឹកនាំ​សភាពាណិជ្ជកម្ម​កម្ពុជា​មួយ​ចំនួន​ទៀត ព្រមទាំង​វត្តមាន​វិនិយោគិន​បារាំង​ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​កម្ពុជា ។​


Ogu2ymq4mgព្រឹត្តិការណ៍​នេះ ធ្វើឡើង​ក្នុង​ក្របខ័ណ្ឌ​នៃ​ដំណើរការ​ជំរុញ​កិច្ចសហប្រតិបត្តិកា​របា​រាំង​-​កម្ពុជា ដែល​ត្រូវបាន ផ្តួចផ្តើម​ឡើង​កាលពី​ខែកក្កដា ឆ្នាំ​២០០៩ នៅក្នុង​ជំនួប​រវាង
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក នី​កូឡា សា​កូស៊ី  ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​បារាំង ។ ក្នុង​កិច្ចប្រជុំ​នេះ ប្រទេស​ទាំង​ពីរ​បាន​បញ្ជាក់​ជា​ថ្មី​ឡើងវិញ​ពី
​ការសម្រេច​របស់​ខ្លួន ក្នុង​ការកំណត់​សកម្មភាព សហប្រតិបត្តិការ ដើម្បី​ជា​ប្រយោជន៍​ដល់​ការបង្កើត​ការងារ និង​គាំទ្រ​ដល់​ការវិនិយោគ​ប្រកបដោយ​ផ្លែផ្កា ។ ការប្រជុំ ខាង លើ​អនុញ្ញាតឱ្យ​អ្នកចូលរួម​អាច​ពិភាក្សាគ្នា​អំពី​សន្ទុះ​នៃ​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា ព្រមទាំង​គោលនយោបាយ​ជាតិ តាម​វិស័យ​នី​មួយៗ រួមមាន​ ៖ វិស័យ​កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍ ។​
​ក្នុងឱកាស​នោះ ភាគី​បារាំង​បាន​ប្រគល់​ជូន​ភាគី​កម្ពុជា​នូវ​សៀវភៅ​ស មួយ​ក្បាល ស្តីពី ការវិនិយោគ​បារាំង និង​ការចូល​ទីផ្សារ​កម្ពុជា  ដែល​រៀបចំ​តាក់តែង​ឡើង​ដោយក្រុម​ ទីប្រឹក្សា​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស នៃ​ប្រទេស​បារាំង ប្រចាំ​កម្ពុជា ។ ក្រៅពីនេះ ក៏​មាន​ការពិនិត្យ​ផងដែរ​លើ​លទ្ធភាព​ធ្វើ​កិច្ច​សហការ​ថ្មីៗ​ទៀត រវាង​ក្រុមហ៊ុន​សហគ្រាស នៃ​ប្រទេស​ទាំង​ពីរ ។​

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

Thursday, June 10, 2010

ធានាគារ​ពិភពលោក សរសើរកម្ពុជា​ចំពោះ​ជ័យជំនះ​ផ្នែក​ហិរញ្ញវត្ថុ​ឧស្សាហកម្ម

ភ្នំពេញ​៖ កាល​ពី​ថ្ងៃ​ទី ៨ មិថុនា ២០១០ កន្លង​ទៅ​នេះ ធនាគារ​ពិភពលោក​បាន​សរសើរ​កម្ពុជា​ចំពោះ​ជ័យជំនះ​ក្នុង​ផ្នែក​ឧស្សាហកម្ម​ហិរញ្ញវត្ថុ ហើយ​ក៏​បាន​ថ្លែង​អំណរគុណ​ចំពោះ ការ​ត្រួតពិនិត្យ​យ៉ាងម៉ឺងម៉ាត់ចំពោះ ច្បាប់ និង​ស្តង់ដា របស់​ធនាគារជាតិ​កម្ពុជា​ថែម​ទៀត​ផង​។

លោក Qimiao Fan អ្នក​គ្រប់គ្រង​នៃ​ធនាគារ​ពិភពលោក​ប្រចាំ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ជ័យជំនះ​នេះ​បាន​បញ្ជាក់​ពី​កិច្ចសហប្រតិបត្តិ​ការ​យ៉ាង​ស្អិត​រមួត​រវាង រាជ​រដ្ឋាភិបាល​កម្ពុជា និង ​ធនាគារ​ពាណិជ្ជកម្ម ព្រម​ទាំង​វិទ្យាស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​ឡាយ ដែល​ស្ថិតនៅ​ក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​បន្ត​ទៀត​ថា កម្ពុជា​នឹង​ទទួល​បាន​ចំនួន​កិច្ច​សន្យា​ដ៏​ច្រើន​នាពេល​អនាគត ជាមួយ​នឹង​ការ​រីក​លូតលាស់​យ៉ាង​ឆាប់​រហ័ស​។

លោក ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​ធ្លាប់​បាន​ទទួល​មេរៀន​ដ៏​អាក្រក់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក ដែល​ធ្វើ​អោយ​មាន​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ទៅ​លើ ប្រព័ន្ធ​ហិរញ្ញវត្ថុ​ និង​ការ​រកស៊ី​ចិញ្ចឹម​ជីវិត​របស់​ប្រជាពលរដ្ឋ​កម្ពុជា​។

លោក​បាន​បន្ត​ទៀត​ថា ធនាគារ​ជាតិ​កម្ពុជា​បាន​ត្រៀម​នូវ​ផែនការ​ជា​ច្រើន ជា​ពិសេស​គឺ​រៀបចំ​កិច្ច​សហប្រតិបត្តិការ​អោយ​បាន​ស្អិត​រមួត​ជាមួយ ធនាគារ​ពាណិជ្ជកម្ម និង​វិទ្យាស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទាំង​ឡាយ​នៃ​កម្ពុជា ដើម្បី​ជៀសវាង​ពី​ការ​ងើប​ឡើង​នៃ​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អាក្រក់​នេះ​ម្តង​ទៀត​៕

(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)

ទីក្រុង​ប៉េ​កាំ​ង ដំឡើង​ប្រាក់ខែ​កំរិត​ទាប​បំផុត​ក្នុង​អត្រា​២០​ភាគរយ

បុគ្គលិកធ្វើការក្រុមហ៊ុនចិនមួយកន្លែងទីក្រុង​ផ្សេង​ៗ​របស់​ចិន​បាន​បន្ដ​ដំឡើងប្រាក់ខែ​ថ្នាក់ទាប​សំរាប់​កាត់​បន្ថយ​គម្លាត​នៃប្រាក់​ចំណូល ។ បណ្ដាញ​ផ្សព្វផ្សាយ​របស់​ចិនបញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃ​ទី​១ កក្កដា ឆ្នាំ ២០១០ តទៅប្រាក់ខែ​កំរិត​ទាប​នៅ​ទីក្រុងប៉េ​កាំ​ង​នឹង​កើនឡើង​២០% ដោយ​មានចំនួន​៩៦០​យាន់ ឬ​១៤១​ដុល្លារ​ចាត់​ទុក​ថា ជា​ការ​កើនឡើង​ទ្វេ​ដង​នៃ​ការ​ដំឡើង​ប្រាក់ខែ​ក្នុង​មួយ​ឆ្នាំ​ៗ​ដែល​មាន​អត្រា​មធ្យម ១០,០២% ចាប់តាំងពី​មានការ​ប្រើប្រាស់ប្រព័ន្ធ​ប្រាក់ខែ​ថ្នាក់ទាប​ក្នុង​ឆ្នាំ​១៩៩៤ មក​។ ក្រុង​ប៉េ​កាំ​ង គឺជា​ផ្នែក​មួយ​ក្នុង​ចំណោម​៣០តំបន់​របស់​ចិន​ដែល​ដំឡើង​ប្រាក់ខែ​ថ្នាក់ទាបក្នុងឆ្នាំនេះ​។

តាម​និន្នាការ​ដំឡើង​ប្រាក់ខែ​កាលពី​ពេលថ្មី​ៗ​កន្លង​មក ធ្វើ​ឱ្យ​បច្ចុប្បន្ន​ក្រុង​សៀង​ហៃ គឺជា​ទីក្រុង​មាន​ប្រាក់ខែ​ថ្នាក់ទាប​ខ្ពស់​បំផុតនៅ​ក្នុង​ប្រទេស​ចិន​គឺ​១.១២០​យាន់​ក្នុង​មួយខែ ។ ការ​ដំឡើង​ប្រាក់ខែ​នៅ​ក្នុង​ប្រទេស​ចិនក្នុងឆ្នាំនេះ​បាន​បង្ហាញ​ឡើង​ក្នុង​កិច្ច​ពិភាក្សានៃ​ការ​រីក​ចំរើន​យ៉ាង​ឆាប់រហ័ស​របស់​សេដ្ឋកិច្ច​ចិន និង​ការ​ចំណាយ​ប្រាក់ខែ​ដ៏​តិចតួច ដែល​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ពី​តំលៃ​ពលកម្មថោក​របស់​មនុស្ស​ជា​ច្រើន​លាន​នាក់​នៅ​ក្នុងប្រទេស​ក្លាយជា​មូលហេតុ​មួយ​នៃ​ការ​ស្លាប់
របស់​កម្មករ​ដូច​ជា​ការ​ធ្វើ​អត្ដឃាត​របស់កម្មករ​នៅ​ក្រុង​សឺ​ន​ជើ​ន និង​ការ​ធ្វើ​បាតុកម្មរបស់​កម្មករ​ក្នុង​ក្រុមហ៊ុន​ហុងដា​ប្រ​ទស​ចិន ដើម្បី​សុំ​ដំឡើង​ប្រាក់​ឈ្នួល​កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​ជាដើម ។

តាម​តួលេខ​របស់​អង្គភាព​រដ្ឋ​បាន​បង្ហាញ ឱ្យ​ឃើញ​ពី​ប្រាក់ខែ និង​ការ​រីក​ចំរើន​សេដ្ឋកិច្ចរបស់​ចិន​ដែល​ធ្លាក់​ចុះ​ជា​រឿយ​ៗ​ក្នុង​អំឡុងពេល​២២​ឆ្នាំ​កន្លង​មក ស្ថិត​ក្នុង​កំរិត​៣៦,៧% នៅ​ក្នុង​ឆ្នាំ​២០០៥ ក្រោយ​ពី​ធ្លាក់​នៅ​ក្នុង​កំរិត ៥៦,៥% ក្នុង​ឆ្នាំ​១៩៨៣ ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

គ្រឿង​ឩប​ភោគ​បរិភោគ​ឡើង​ថ្លៃ ជំរុញ​ឱ្យ​មាន​ជន​ក្រីក្រ​មានការកើន​ឡើង

ប្រជាជនក្រីក្រទទួលអំណោយពីអង្គការស្បៀងអាហារពិភពលោកប្រជាជន​ក្នុង​ប្រទេស​ក្រីក្រ​នៅ​ទូ​ទាំងពិភពលោក​កំពុង​ជួប​ប្រទះ​នឹង​បញ្ហា​ទំនិញឡើងថ្លៃ ជា​ហេតុ​ធ្វើ​ឱ្យ​មាន​មនុស្ស​ក្រីក្រ និងកង្វះ​សារធាតុ​អាហារ​កាន់តែ​ច្រើន​ឡើង ព្រោះ​ត្រូវ​ប្ដូរ​ឥរិយាបថ​ឈប់​ទទួលទាន​សាច់សត្វ ផ្លែ​ឈើ និង​កាត់​បន្ថយ​ចំនួន​អាហារ ។ ទំនិញ​ឡើងថ្លៃ​ធ្វើ​ឱ្យ​អ្នក​ក្រីក្រ​ជ្រើសរើស​ទិញ​អាហារ​តំលៃ​ថោក បង្កើត​បន្ទុក​ដ៏​ធ្ងន់ធ្ងរ​ដល់ផ្នែក​រដ្ឋ​នៅ​ក្នុង​ប្រទេស​នីមួយ​ៗ​ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ពី​អតិផរណា​សាច់ប្រាក់ ។

អង្គការ​ម្ហូបអាហារ និង​កសិកម្ម​នៃ​អង្គ ការ​សហប្រជាជាតិ (FAO) បានឱ្យ​ដឹង​ពី​តួលេខ​ថ្លៃ​ម្ហូបអាហារ​ផ្សេង​ៗ​រួម​ទាំង​គ្រាប់​ធញជាតិ សាច់ ផលិតផល​ប្រភេទ​ទឹកដោះគោ​នៅក្នុង​ប្រទេស​៩០​នៅ​ទូ​ទាំង​ពិភពលោកក្នុង​ខែ មីនា កន្លង​មក គឺ​ទំនិញ​ឡើងថ្លៃ​ជា​មធ្យមដល់​ទៅ​២២% ធៀប​នឹង​ឆ្នាំ​មុន​ក្នុង​អំឡុង​ខែតែ​មួយ ។ ទោះបីជា​ថ្លៃ​ទាប​ជាង​ឆ្នាំ​២០០៨ ក៏​ដោយ ប៉ុន្ដែ​ថ្លៃ​អង្ករ និង​ម្សៅ​មី​ក្នុង​ទីផ្សារអាស៊ី​កើន​ខ្ពស់​ពី​២០​ទៅ​៧០% ច្រើន​ជាង​ឆ្នាំ ២០០៩ ។

រដ្ឋាភិបាល​ក្នុង​ប្រទេស​នីមួយ​ៗ​បាន​អះអាង​លើ​មូលហេតុ​ដោយសារ​គ្រោះ​រាំង​ស្ងួត និង​តំលៃ​ប្រេង​ឡើងថ្លៃ ខណៈ​ពេល​ក្រុម​អ្នកវិភាគ​មក​ពី​បណ្ដា​ប្រទេស​ជា​ច្រើន ដូច​ជា ឥណ្ឌា អា​ហ្ស​ង់​ទី​ន និង​អេ​ហ្ស៊ី​ប សំលឹង​ក្នុងទស្សនៈ​តែ​មួយ ព្រោះតែ​រដ្ឋាភិបាល​គ្រប់គ្រង ដោយ​មាន​កំហុសឆ្គងធ្វើ​ឱ្យ​ថ្លៃ​ម្ហូបអាហារកាន់តែ​ខ្ពស់ គួប​ផ្សំ​នឹង​ក្រុម​អាជីវករ រួម​គ្នាទិញ​ទំនិញស្ដុក​ទុក​ធ្វើ​ឱ្យ​ថ្លៃ​កើនឡើង​។ បញ្ហានេះ (FAO) បាន​ប៉ាន់​ប្រមាណ​ថា ប្រជាជននៅ​លើ​ពិភពលោក​មាន​ភាព​ក្រីក្រ​កើនឡើង​ដល់​ទៅ​១០០​លាន​នាក់​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ដើមទុន​នៃ​ការចំណាយ​ទៅ​លើ​អង្ករក្នុង​មួយ​គ្រួសារ​ក៏​មាន ការ​បំរែបំរួល​ថ្លៃ​ទំនិញ​បរិភោគ​ដោយ​មានទំនិញ​ខ្លះ​កើនឡើង​ខ្ពស់ ជា​ពិសេស​គឺ​សណ្ដែកសៀង ។ តាម​ធម្មតា​ក្រុម​អ្នកមាន​តំរូវការបរិភោគ ជា​ជនជាតិ​អាស៊ី ជា​ហេតុ​ធ្វើ​ឱ្យ​ក​សិករ​នៅ​អា​ហ្ស​ង់​ទី​ន និង​ប្រទេស​ផ្សេង​ៗ​ទៀតងាក​ទៅ​ដាំ​សណ្ដែកសៀង​ជូន​កសិដ្ឋាន​ចិញ្ចឹមគោ ឬ​ស្រូវ​សាលី និង​ពោត ព្រោះថា ការ​នាំចេញ​មាន​តំលៃ​ខ្ពស់​ដែល​ប៉ះពាល់​ដល់​កង្វះខាត​សាច់សត្វ និង​ផលិតផល​ផ្សេង​ៗ​នៅ​ក្នុងប្រទេស ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

ធនាគារ​ជាតិ​ចាត់​វិធានការណ៍​ធ្វើឲ្យ​ប្រាក់​រៀល​មាន​ស្ថេរ​ភាព


ធនាគារ​ជាតិ​កម្ពុជា​បាន​ដាក់​ប្រាក់​ ៣​លាន​ដុល្លារ​​​បន្ថែម​ទៀត​ ទិសដៅ​ទិញ​ប្រាក់​រៀល​​ ក្នុង​ការ​ដេញ​ថ្លៃ​មួយ​ដើម្បី​ធ្វើ​ឲ្យ​​ប្រាក់​រៀល​មាន​ស្ថេរ​ភាព ដែល​ក្នុង​​សប្ដាហ៍​ថ្មីៗ​នេះ​ប្រាក់​រៀល​បាន​ចុះ​ថ្លៃ​។

តាម​សេចក្តី​ប្រកាស​កាល​ពីថ្ងៃ​​ច័ន្ទ​ ដែល​បាន​ឃើញ​នៅ​ថ្ងៃ​អង្គារ៍​កន្លង​មក​នេះ ពី​​ធនាគារ​ជាតិ​កម្ពុជា​ដែល​បាន​យល់​ព្រម​​ដោយ​​​​អគ្គ​នាយក​ធនាគារ​ជាតិ​​កម្ពុជា តាល ណៃអ៊ឹម ​បាន​ឲ្យ​ដឹង​ថា ធនាគារ​ជាតិ​បាន​ដាក់​លុយ​ ១​លាន​ដុល្លារ​ក្នុង​ការ​ដេញថ្លៃ​នីមួយៗ​​កាល​ពី​ថ្ងៃច័ន្ទ ថ្ងៃពុធ និង​ថ្ងៃសុក្រ​ ក្នុង​សប្តាហ៍​នេះ​។​ អ្នក​ដេញ​ថ្លៃ​ អាច​ជា​ធនាគារ​ពាណិជ្ជ​ អ្នក​​ទទួល​​បាន​អាជ្ញាប័ណ្ណ​ឲ្យ​ធ្វើការ​ប្តូរ​ប្រាក់​ និង​ក្រុមហ៊ុន​។

មន្ត្រី​ធនាគារ​កណ្តាល​ម្នាក់​ ដែល​មិន​បញ្ចេញ​ឈ្មោះ​ បាន​និយាយ​ថា ​"​ការ​ដាក់​ដេញ​ថ្លៃ​​តម្លៃ​ ១​លាន​ដុល្លារ​ កាលពី​ថ្ងៃ​ច័ន្ទ​ មាន​​អ្នក​ប្តូរ​ប្រាក់​ចំនួន ៩​នាក់​ ​បាន​ចូលរួម​។ ជា​លទ្ធផល​ ហាង​ប្តូរ​ប្រាក់​ វង្ស រិទ្ធី នៅ​ក្បែរ​ផ្សារ​អូឡាំពិច​ រាជធានី​ភ្នំពេញ បាន​ឈ្នះ​លើ​ការ​ដេញ​ថ្លៃ​ ដោយ​ប្រាក់​រៀល ៤.២៣២​រៀល ស្មើ​នឹង​ប្រាក់ដុល្លារ ១​ដុល្លារ​​"​។​

កាលពី​ថ្ងៃ​​អង្គារ៍​​នេះ ប្រាក់​រៀល​បាន​ធ្លាក់​ចុះ​ ១,៦៧% ពី​ ៤.២០៦​​រៀល​ក្នុង​១​ដុល្លារ​ ​ មក​ត្រឹម ៤.១៩០​រៀល​ក្នុង​១​ដុល្លារ​ ចាប់​ពី​ពាក់​កណ្តាល​ខែ​មេសា​មក​ម៉្លេះ​។

នេះជា​​លើក​ទី២​ហើយ​ដែល​​​ធនាគារ​ជាតិ​កម្ពុជា​លូក​ដៃ​ចូល​​​ក្នុង​ករណី​នេះ​ ដើម្បី​ធ្វើ​ឲ្យ​ប្រាក់​រៀល​មាន​ស្ថេរ​ភាព បន្ទាប់​ពី​ប្រាក់ដុល្លារ​ដាក់​ដេញ​ថ្លៃ​ ៤​លាន​ដុល្លារ​ ក្នុង​២​សប្តាហ៍​​ចុង​ក្រោយ​នេះ​។

ក្រុម​អ្នក​វិភាគ​បាន​ធ្វើ​ការ​វាយ​តម្លៃ​ថា ថវិកា​ប្រមាណ​ជា​ ៥០០​លាន​ដុល្លារ​នៃ​ប្រាក់​រៀល​ ត្រូវ​បាន​​ធ្វើ​ចរាចរណ៍​នៅ​កម្ពុជា ហើយ​ថ្មីៗ​នេះ​ការ​ធ្លាក់​ចុះ​នៃ​ប្រាក់​រៀល​ ដោ​យ​សារ​​តែ​ប្រាក់ដុល្លារ​ និង​ប្រាក់ដុល្លារ​ដែល​ហូរ​ចូល​មក​កម្ពុជា​តាម​រយៈ​ការ​វិនិយោគ និង​ពាណិជ្ជកម្ម​ រួម​ទាំង​ថ្មីៗនេះ​ប្រាក់​អឺរ៉ូ​ក៏​ធ្លាក់​ចុះ​ដែរ​៕​

(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​លើ​សេវាកម្ម​បំរើ​អាហា​រ​ឆាប់រហ័ស

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​បាន​ចុះហត្ថលេខា​ដោយ​​ កម្ពុជា និង​ម៉ាឡេស៊ី នឹង​ជំរុញ​ឲ្យ​មាន​វត្តមាន​ KFC ​បំរើ​អាហារ​ជា​ប្រភេទ​សាច់​មាន់​យ៉ាង​ឆាប់​រហ័ស​ នៅ​តំបន់​​អាស៊ី​អគ្នេយ៍​ រួម​ទាំង​​បង្កើត​នូវ​ឱកាស​​ថ្មី​មួយ​សំរាប់​​ប្រតិបត្តិករ​ម៉ាឡេស៊ី បំរើ​អាហារ​សេវាកម្ម​ឆាប់រហ័ស​។​​

កិច្ចសន្យា​មួយ​ដែល​មាន​តម្លៃ ១​កោដិ​ដុល្លារ​ ​ព្រមព្រៀង​​ធ្វើ​ឡើង​រវាងក្រុមហ៊ុន​​ QSR Brands Berhad របស់​ម៉ាឡេស៊ី ជា មួយ​​និង​ក្រុមហ៊ុនរ៉ូយាល់​គ្រុប​នៅ​កម្ពុជា ទិសដៅ​​ពង្រីក​វត្តមាន​របស់​ KFC នៅកម្ពុជា​។​

អនុប្រធាន ​របស់​ក្រុមហ៊ុន QSR ​លោក Ahamad Mohamad ​និយាយ​ប្រាប់​​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ថា ​កិច្ច​ព្រមព្រៀង​​​នេះ​​នឹង​បង្កើត​ក្រុមហ៊ុន​ចំរុះ​មួយ​ដែល​មាន​ដើមទុន ៣០០.​០០០​ដុល្លារ​ ​ដែល​ ៥១%​ ​កាន់​កាប់​ដោយ​ក្រុមហ៊ុន​​ QSR និង​ ៤៩%​ កាន់កាប់​ដោយ​ក្រុមហ៊ុន​រ៉ូយាល់​​គ្រុ​ប​។ ក្រុមហ៊ុន​ចំរុះ​នេះ​ នឹង​បង្កើត​កសិដ្ឋាន​ចំនួន ២៥​កសិដ្ឋាន ដើម្បី​ចិញ្ចឹម​សត្វមាន់​ លក់​ទៅ​ឲ្យ​ភោជនីយដ្ឋាន​ KFC ​នៅ​កម្ពុជា។​​

ជា​ដំបូង ​ ក្រុមហ៊ុន​នឹង​​បង្កើត​ឲ្យ​មាន​កសិដ្ឋាន​ចំនួន​ ២៥​កសិដ្ឋាន​ ដើម្បី​ទាក់ទាញ​កសិករ​ដែល​អាច​លក់​សត្វមាន់​ ព្រម​ទាំង​ទាក់ទង​ភាគី​ផ្សេងទៀត​ដើម្បី​ធ្វើ​​ការ​ផ្គត់​ផ្គង់​​សាច់​មាន់​តាម​ទំហំ​ដែល​​ភោជនីយដ្ឋាន​ KFC ត្រូវការ​។ ភោជនីយដ្ឋាន​ KFC មា​នចំនួន​ ៧​ហាង​ នៅ​កម្ពុជា​ ហើយ​ត្រូវ​បាន​រំពឹង​ទុក​ថា​នឹង​កើន​ឡើង​ដល់​ ១០​ហាង​​នៅ​ចុង​ឆ្នាំនេះ និង​កើន​ដល់​ ២​២​ហាង​ នា​ឆ្នាំ​២០១៤​៕​

(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)

អ្នក​ផ្តល់​ជំនួយ ស្វែងរក​ការ​ពិត​លើ​ទេសចរណ៍​តំបន់​ដី​សណ្ដក​ទន្លេ​មេគង្គ

ក្រុម​អគ្គរដ្ឋទូត និង​បុគ្គលិក​នៃភ្នាក់ងារ​​​ផ្តល់​ជំនួយ មាន​គម្រោង​នឹង​មក​ធ្វើ​​ទស្សនកិច្ច​នៅ​ប្រទេស​​កម្ពុជា​​ និង​ទីក្រុង Can Tho ព្រមទាំង​ខេត្ត An Giang​ ប្រទេស​វៀតណាម នា​ថ្ងៃ៦ ដល់​ថ្ងៃ៨ មិថុនា ២០១០​​ នេះ​។​

ការសិក្សា​លក្ខណៈ​​បែប​ដំណើរ​ទេសចរណ៍​នេះ ធ្វើ​ឡើង​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ពី​ទំនាក់ទំនង​រីក​​ចំរើន​ និង​​ឱកាស​អភិវឌ្ឍន៍​ និង​ការប្រកួត​ប្រជែង​​ក្នុង​តំបន់​ដី​សណ្ដក​ទន្លេ​មេគង្គ​​​កណ្តាល និង​ភាគ​ខាង​ត្បូង​ ព្រមទាំង​ការ​ទំនាក់ទំនង​ជា​មួ​យ​នឹង​ប្រទេស​កម្ពុជា។​

ដំណើរ​ទេសចរណ៍​នេះ បង្កើត​ឡើង​ជាពិសេស​នៅ​ពាក់​កណ្តាល​កិច្ច​ប្រជុំ​នៃ​ក្រុម​អ្នក​ផ្ដល់​ការប្រឹក្សា ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ Rach Gia ខេត្ត​ Kien Giang ​ប្រទេស​វៀតណាម នា​ថ្ងៃ​៩​ ដល់​ថ្ងៃ​១០ មិថុនា។​ ដំណើរ​ទេសចរណ៍​​នេះ​ចូលរួម​រៀប​ចំ​ឡើង​ដោយ​ ក្រសួង​ដឹកជញ្ជូន​វៀតណាម​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ស្ថានទូត​អូស្ត្រាលី​ និង​​ធនាគារ​កូរ៉េ​ Eximbank​​។

រដ្ឋាភិបាល​អូស្ត្រាលី ធនាគារ​កូរ៉េ​ Eximbank ​និង ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី កំពុង​ផ្តល់​នូវ​ជំនួយ​ហិរញ្ញវត្ថុ លើ​គម្រោង​តំបន់​ឆ្នេរ​ខាង​ត្បូង​នៃ​អនុ​តំបន់​ទន្លេ​មេគង្គ​ ចាប់​តាំង​ពី​ឆ្នាំ​២០០៦​ មក​ម្ល៉េះ​ ក្នុង​ទិសដៅ​​គាំទ្រ​សេដ្ឋកិច្ច​តំបន់​ទន្លេ​មេគង្គ​ខាងត្បូង​ ដោយ​ធ្វើការ​ពង្រឹង​​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជិតខាង​ និង​បង្កើត​សកម្មភាព​ប្រកួត​ប្រជែង​​។

អ្នក​ផ្ដល់​​ជំនួយ​​កំពុង​ធ្វើ​ការ​ត្រួតពិនិត្យ​លើ​ភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​បង្កើន​ទំនាក់ទំនង​តំបន់​ដីសណ្ដក​ទន្លេមេគង្គ​កណ្តាល​ និង​ភាគ​ខាង​ត្បូង​៕

(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)

កសិផលសណ្តែកល្ងកម្ពុជា មានតម្លៃថ្លៃ ខណៈពេលតម្រូវការទីផ្សារខ្ពស់

ចម្ការល្ងនៅសំឡូត។ រូបភាពដោយសុខ សាវី៖ វិទ្យុអូស្ដ្រាលី


តម្លៃសណ្តែកល្ងនៅក្នុងរដូវប្រមូលផលឆ្នាំនេះនៅខេត្តបាត់ដំបងបានកើនឡើងគួរសម ខណៈពេលដែលឈ្មួញ វៀតណាម និងថៃទទួលទិញ ដើម្បីនាំចេញ។


លោកសុខ សាវីធ្វើសេចក្តីរាយការណ៍ពិស្តារ៖

ប្រជាកសិករបានសម្តែងក្តីរីករាយខណៈពេលដែលតម្លៃល្ងនិងសណ្តែក បានកើនតម្លៃខ្ពស់ក្នុងរដូវប្រមូលផលឆ្នាំនេះ ទោះបីជាដំណាំពួកគាត់ត្រូវខូច ខាតដោយសារភាពរាំងស្ងួតកាលពីដើមរដូវយ៉ាងណាក៏ដោយ។

ឈ្មួញកណ្តាលម្នាក់ឈ្មោះសុវណ្ណដែលទទួលទិញល្ង សណ្តែក ទៅអោយឈ្មួញនៅប្រទេសថៃនិងវៀតណាម បាននិយាយថា តម្លៃល្ង សណ្តែក បាន ហក់ឡើងខ្ពស់បើប្រៀបធៀបនិងឆ្នាំទៅនាពេលប្រមូលផលដូចគ្នានេះ។

(សំឡេង ឈ្មួញកណ្តាល)

ទោះបីយ៉ាងណាបើតាមឈ្មួញកណ្តាលខាងលើបាននិយាយថាតម្លៃល្ង សណ្តែកនេះវាមិននឹងននោះទេ គឺវាឡើងចុះទៅ តាមឈ្មួញថៃនិងវៀតណាម ដែលបានកំណត់ថ្លៃរាល់ថ្ងៃទៅអោយឈ្មួញកណ្តាលខ្មែរ ដោយលោកបញ្ជាក់ថា បើថៃឡើងថ្លៃ យើងទិញពីកសិករថ្លៃ បើគេទម្លាក់យើងទិញថោកទៅ តាមហ្នឹងដែរ។

(សំឡេង ឈ្មួញកណ្តាល)

កសិករម្នាក់ឈ្មោះរ៉ា ដែលដាំដំណាំល្ង នៅស្រុកសំឡូត បាននិយាយថាក្នុងល្ងពីរហិកតាររបស់គាត់នឹងអាចប្រមូល ផលជិតពីរតោនដែរ ដែលមួយ តោន លក់បានរហូតដល់ជាង៦លានរៀល ។កសិករនេះបានសម្តែងក្តីរីករាយខណៈពេល ដែលល្ងលក់បានថ្លៃដូច្នេះ គាត់និយាយថានឹងទិញគោយន្ត មួយគ្រឿងដើម្បីបង្កើនការដាំដុះរដូវបន្ទាប់។

ថ្វីត្បិតកសិករខាងលើសប្បាយចិត្ត ក៏មានកសិករខ្លះទៀត ក្រៀមក្រំទៅវិញបើទោះជាតម្លៃល្ង សណ្តែកថ្លៃក៏ដោយ។ ក្រៀមក្រំដោយសារដំណាំល្ង សណ្តែក គាត់ខូចអស់នៅដើមរដូវដោយសារការអូសបន្លាយនៃទឹកភ្លៀង។

លោក ហែន សុផល អភិបាលស្រុក សំឡូត មានប្រសាសន៍ថាដំណាំកសិកម្មនៅក្នុងមូលដ្ឋានស្រុករបស់លោក ដូចជា ល្ង ពោត សណ្តែក ខូចខាត ប្រមាណ៦០ ភាគរយដោយសារគ្មានភ្លៀងធ្លាក់នៅដើមរដូវ ។ លោកបានថ្លែងថាតម្លៃកសិផលឆ្នាំនេះមានតម្លៃថ្លៃ ទំនងបណ្តាលមកពី ទិន្នផលធ្លាក់ចុះ ហើយតម្រូវការទីផ្សារច្រើន។

(សំឡេងលោក ហែន សុផល)

សូមបញ្ជាក់ថាបើតាមរបាយការណ៍របស់បូកសរុបប្រចាំឆ្នាំ នៅឆ្នាំ២០០៩ ខេត្ត បាត់ដំបងមានដាំដំណាំពោតជាង មួយសែន ២ម៉ឺនហិកតារ សណ្តែក បាយ ជាងមួយម៉ឺន៣ពាន់ហិកតារសណ្តែកសៀងជិត៥ម៉ឺនហិកតារ និងល្ងជាង១ម៉ឺន១ពាន់ហិកតារ ៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)

Wednesday, June 9, 2010

ឧស្សាហកម្ម​កាត់ដេរ​កើនឡើង ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ

ទិដ្ឋភាព​ក្នុង​រោងចក្រ​កាត់ដេរ​មួយ​កន្លែង ខេត្ដ​ព្រះ​សីហ​នុ ៖ បើ​ទោះបីជា​វិបត្ដិ សេដ្ឋកិច្ច​ពិភពលោក​នៅ​ពុំ​ទាន់​បញ្ចប់​យ៉ាង ណា​ក្ដី ហើយ​មាន​សេចក្ដីរាយការណ៍​ជា​បន្ដ បន្ទាប់​ឱ្យ​ដឹង​ថា បណ្ដា​រោងចក្រ សហគ្រាស មួយ​ចំនួន​ត្រូវ​បាន​បិទទ្វារ កម្មករ​ពុំ​មានការ ងារ​ធ្វើ​ក្ដី នៅ​ខេត្ដ​ព្រះ​សីហ​នុ ឧស្សាហកម្ម កាត់ដេរ​បែរជា​កើនឡើង​គួរ​ឱ្យ​កត់សំគាល់ បើ​គិត​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​ក្នុង​ឆ្នាំ ២០១០​នេះ ។ នេះ​ជា​ការ​អះអាង​បញ្ជាក់ របស់​លោក​យ៉ូ​វ ខេ​ម​រ៉ា ប្រធាន​មន្ទីរ​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ដ​ព្រះ​សីហ​នុ ក្នុង ឱកាស​ទៅ​ពិនិត្យ​សកម្មភាព​ផលិតកម្ម​ក្នុង រោងចក្រ​កាត់ដេរ​សំលៀក​បំពា​ក់លិន​ឌើ ស្ថិត​នៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។

លោក​ប្រធាន​មន្ទីរ​ការងារ​ខេត្ដ​ព្រះ សីហ​នុ​បាន​លើក​ហេតុផល​ថា រោងចក្រ​លិ​ន ឌើ​កាលពី​ជាង​៣​ខែ​មុន​មាន​កម្មករ កម្ម​កា រិ​នី​ត្រឹមតែ​ជាង​៨០០​នាក់​ប៉ុណ្ណោះ ប៉ុន្ដែ​មក ដល់​ខែឧសភា ឆ្នាំ​២០១០ រោងចក្រ​មួយ​នេះ បាន​ជ្រើសរើស​កម្មករ កម្មការិនី​បន្ថែម​មាន រហូត​ដល់​១.៨១៧​នាក់​ឯណោះ ដោយសារ ផលិតផល​ត្រូវ​បាន​បញ្ជា​ទិញ​ពី​ក្រៅប្រទេស​មានការ​កើនឡើង​។ ក្រៅពី​រោងចក្រ​នេះ នៅ​មាន​រោងចក្រ​មួយ​ចំនួន​ទៀត​ក៏​មាន សកម្មភាព​មមាញឹក​ដូច​គ្នា ទាំង​ការ​ផលិត និង​ការ​ជ្រើសរើស​កម្មករ កម្មការិនី​បន្ថែម ។

បច្ចុប្បន្ន​រោងចក្រ​កាត់ដេរ​នៅ​ក្នុង​ខេត្ដ​ព្រះ សី​ហនុមាន​ចំនួន​៧​រោងចក្រ​ពុំ​មានការ ប្រកាស​បិទទ្វារ​ធ្វើ​អាជីវកម្ម​ឡើយ ដោយ ស្រូប​យក​កំលាំង​ពលកម្ម​ពី​បណ្ដា​ខេត្ដ​នានា និង​ខេត្ដ​ព្រះ​សីហ​នុ​ចំនួន​៥.៨៦៨​នាក់​កំពុង ធ្វើ​ការងារ​នៅ​តាម​រោងចក្រ​ទាំងនោះ ហើយ ទទួល​បាន​ប្រាក់ខែ​យ៉ាងតិច​៧០​ដុល្លារ​អា​មេ រិ​ក​ក្នុង​មួយ​ខែ ។ ក្រៅពី​ឧស្សាហកម្ម​កាត់ដេរ លោក​ប្រធាន​មន្ទីរ​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ដ​ព្រះ​សីហ​នុ​ឱ្យ​ដឹងផង​ដែរ​ថា ខេត្ដ ព្រះ​សីហ​នុ​នៅ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស ចំនួន​៥​ទៀត ហើយ​ក្នុង​នោះ​តំបន់​សេដ្ឋកិច្ច មួយ​ចំនួន​កំពុង​ប្រតិបត្ដិការ​ធ្វើ​អាជីវកម្ម​ជា បណ្ដើរ​ៗ​ដែល​អនាគត​ពលករ​រាប់​ម៉ឺន​នាក់​នឹង​ទទួល​បានការ​ងារ​ធ្វើ ។

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)