លោក Abhisit Vejjajiva នាយករដ្ឋមន្រ្តីថៃ (រូបភាព៖ Reuters)
នាយករដ្ឋមន្រ្តីថៃនឹងបើកយុទ្ធនាការផ្សះផ្សាជាតិមួយក្នុងគោលបំណងដោះស្រាយបញ្ហាបក្សនយោបាយ និង ត្រួសត្រាយផ្លូវសម្រាប់ ការបោះឆ្នោត ជាតិបន្ទាប់ពីមានការប៉ះទង្គិចគ្នារវាង ទាហាន ជាមួយនិង បាតុករប្រឆាំងរដ្ឋាភិបាលបណ្តាលឲ្យមានមនុស្សស្លាប់អស់ជាច្រើននាក់។
ក្រុមបាតុករអាវក្រហមដែលប្រឆាំងនឹងរដ្ឋាភិបាលថៃបានកាន់កាប់តំបន់នៅចំកណ្តាលទីក្រុងបាងកក កាលពីខែមីនា រហូតដល់ខែឧសភា ឆ្នាំ ២០១០នេះ។
ជាយថាហេតុទាហានថៃបានវាយបំបែកក្រុមបាតុករទាំងនោះ ដោយបន្សល់ទុកនូវមនុស្សស្លាប់អស់ ៨៩នាក់ និង ប្រហែលជា ពីរពាន់នាក់ផ្សេងទៀតរងរបួស។
អំពើហិង្សានេះបានជះឥទ្ធិពលដល់កំណើនសេដ្ឋកិច្ចប្រទេសថៃ ដោយចំនួនភ្ញៀវទេសចរមានការធ្លាក់ចុះយ៉ាងខ្លាំង។
នាយករដ្ឋមន្រ្តីថៃ លោក Abhisit Vejjajiva មានប្រសាសន៍ថា គម្រោងផែនការណ៍ ៥ចំណុចដែលរួមមានទាំងរបៀបវារៈ នៃកំណែទម្រង់ជាតិផង នោះនឹងធ្វើឡើង ដើម្បីដោះស្រាយបញ្ហាអយុត្តិធម៌សង្គម និង ការធ្លាក់ចុះនៃសេដ្ឋកិច្ច។
ក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាលថៃបានច្រានចោលនូវគម្រោងផែនការណ៍នេះ៕
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)
No comments:
Post a Comment