Tuesday, June 15, 2010

ខ្មែរម្នាក់​ត្រូវ​រថយន្ត​បុកស្លាប់​នៅ​ស្រុក​ថៃ​ពេល​កំពុង​ថែ​សួន

ប៉ូលីស​បាន​មកធ្វើអន្តរាគមន៍បន្ទាប់​ពី​មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​ កើត​ឡើង​នៅ​លើ​វិថី​សុខុមវីតលេខ 34/1 ភាគ​ខាង​ជើង​ខេត្ត​ប៉ាតាយ៉ាប្រទេសថៃ។

នៅកន្លែងកើត​ហេតុ​ ប៉ូលីសបាន​ឃើញសាកសព​បុរសម្នាក់​នៅក្រោម​កង់ឡាន។ ក្រុមសង្គ្រោះបន្ទាន់ Sawangboriboon បាន​ចូល​ទៅ​យក​សាកសព​និង​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ Banglamung ។ Khun Soron សាក្សី​ដែល​បាន​ឃើញហេតុការណ៍នោះ បានរៀប​រាប់​ប្រាប់​ប៉ូលីស​ថាគាត់​បាន​បើក​រថយន្ត pick-up ​របស់គាត់ក្នុង​គោលដៅ​ទៅទីក្រុង​បាងកក ពេល​នោះគាត់​ឃើញ​រថយន្ត​តូយូតា​ពណ៌​ខ្មៅមួយបើក​បរ​ក្នុង​ល្បឿន​លឿន​ខុស​ ប្រក្រតី​ ហើយ​ក៏ជ្រុល​ចង្កូត​មក​បុក​ ក្បាល​រថយន្ត pick-up របស់​គាត់ដែល​រៀប​នឹង​ឆ្លង​ចូល​ទៅ​ផ្លូវធំ។ រួច​ឡាន​នោះ​ក៏បន្ថែម​ល្បឿន​រហូត​ហួស​ចូល​ទៅ​ក្នុង​សួនមួយ​និង​កិន​ បុរសម្នាក់​ដែល​កំពុង​ធ្វើការ​នៅ​ទីនោះ ដែល​ក្រោយ​មក​គេ​បញ្ជាក់​អត្តសញ្ញាណ​ថា​ឈ្មោះ "Chuan" មកពី​ស្រុកខ្មែរ។

អ្នកបើករថយន្ត ​ដែល​បង្ក​គ្រោះថ្នាក់​នោះ​ឈ្មោះ Khun Somjai ព្យាយាម​រត់គេច​ពី​កន្លែង​កើត​ហេតុ​ ហើយ​ត្រូវ​បានរកឃើញ​ថា​កំពុងស្រវឹង​ស្រា​ទៀតផង​នៅ​ពេល​នោះ។ ប៉ូលីស​បាន​ឃាត់​ខ្លួន​បុរសនោះទុក​ដើម្បីសួរ​ចំលើយនិង​ធ្វើការតាមដាន​ បន្តទៀត៕

(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)

No comments:

Post a Comment