Showing posts with label កម្ពុជា. Show all posts
Showing posts with label កម្ពុជា. Show all posts

Tuesday, June 15, 2010

អ្នកភូមិ​មក​ពី​ខេត្ត​កំពង់ចាម ស្នើ​ឲ្យ​លោក ហ៊ុន សែន អន្តរាគមន៍​រឿង​ដីធ្លី


ប្រជា​ពលរដ្ឋ​ចំនួន ៨០​នាក់ កំពុង​តវ៉ា​រឿង​ដីធ្លី​នៅ​មុខ​វត្ត​បទុមវតី ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១៤ មិថុនា ២០១០


នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មិថុនា​នេះ នៅ​មុខ​វត្ត​បទុមវតី និង​នៅ​មុខ​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រជា​ពលរដ្ឋ​ជា​ច្រើន​រយ​គ្រួសារ​មក​ពី​ខេត្ត​កំពង់ចាម បាន​ទទូច​សុំ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍ ចំពោះ​ការ​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ដី​ស្រែ​ចម្ការ និង​ទី​លំនៅ​របស់​ពួក​គាត់។

ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន ៨០​នាក់ តំណាង​ឲ្យ​គ្រួសារ​រង​គ្រោះ ចំនួន​សរុប ១៣៦​គ្រួសារ នៅ​ក្នុង​ស្រុក​មេមត់ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ ខែ​មិថុនា​នេះ បាន​នាំ​គ្នា​អង្គុយ​រង់ចាំ​ដោយ​ស្ងៀម​ស្ងាត់ រយៈ​ពេល ២​ថ្ងៃ​មក​ហើយ តាំង​ពី​ថ្ងៃ​អាទិត្យ​មក នៅ​មុខ​វត្ត​បទុមវតី នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​អន្តរាគមន៍​ប្រគល់​ដីធ្លី​ជាង ២០០​ហិកតារ មក​ឲ្យ​ពូក​គាត់​វិញ ដោយសារ​តែ​ដីធ្លី​នេះ បាន​រង​ការ​រឹប​អូស​យក​ដោយ​លោក ហែម ខន។

ក្រុម​ប្រជា​ពលរដ្ឋ​អ្នក​តវ៉ា​ពី​បញ្ហា​ដីធ្លី បាន​ឲ្យ​ដឹង​ទៀត​ថា ពួក​គាត់​មិន​មាន​ស្បៀង​អាហារ​សម្រាប់​បរិភោគ សម្រាប់​រយៈ​ពេល​ច្រើន​ថ្ងៃ​ទេ ក្នុង​ការ​រង់ចាំ​រក​ដំណោះ​ស្រាយ​នោះ។

ការ​មក​សំដែង​ការ​តវ៉ា ជុំវិញ​សំណុំ​រឿង​ដីធ្លី របស់​ប្រជា​ពលរដ្ឋ​នានា នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ជា​បន្ត​បន្ទាប់​មក​នេះ គឺ​ស្រប​ពេល​ដែល​អ្នក​រាយការណ៍​ពិសេស ស្ដីពី​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា លោក Surya Subedi កំពុង​តែ​បំពេញ​ទស្សនកិច្ច​លើក​ទី​៣ នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​លោក​មាន​គម្រោង​ការ​ជួប​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី​ព្រហស្បតិ៍ ទី​១៧ ខែ​មិថុនា ឆាប់ៗ​នេះ នៅ​ឯ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

ប្រជា​ពលរដ្ឋ ឈ្មោះ ភេត ចាន់ថន អាយុ​៥៣​ឆ្នាំ មក​ពី​ភូមិ​សោម​ចាន់ ឃុំ​គុំពាន់ ស្រុក​មេមត់ ខេត្ត​កំពង់ចាម បាន​ថ្លែង​ថា ប្រជា​ពលរដ្ឋ​រស់​នៅ​លើ​ដី​នោះ តាំង​ពី​ដូន​តា​មក និង​ឆ្នាំ​១៩៧៩​មក ប៉ុន្តែ​លោក ហែម ខន បាន​ប្ដឹង​រឹប​អូស​យក​ដីធ្លី​នោះ នៅ​ក្នុង​ឆ្នាំ​២០០៦ ហើយ​បាន​ឈ្នះ​ក្តី​ទៀត។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «ឲ្យ​សម្ដេច​ជួយ​ធ្វើ​ម៉េច ឲ្យ​បាន​ដី​ហ្នឹង ឲ្យ​កូន​ចៅ​ធ្វើ​វិញ ហើយ​កុំ​ឲ្យ​គេ​ប្ដឹង​ផ្ដល់ កុំ​ឲ្យ​គេ​ដេញ​ចាប់។ អ៊ីចឹង​រវល់​តែ​ភ័យ អត់​បាន​ធ្វើ​អី ផ្ទះ​ក៏​គេ​ឲ្យ​រុះ ដំណាំ​កៅស៊ូ​ស្វាយ​គេ​ឲ្យ​កាប់​ចេញ។ ហើយ​ប្រជា​ពលរដ្ឋ​មិន​ដឹង​ជា​មាន​អី»។

ប្រជា​ពលរដ្ឋ​ចំនួន ៥​នាក់ ដែល​បាន​រង​ការ​ប្តឹង​ដោយ​ឈ្មោះ ហែម ខន កំពុង​តែ​រត់​លាក់​ខ្លួន​ពី​ផ្ទះ​សំបែង។

ប្រជា​ពលរដ្ឋ​ម្នាក់​ទៀត ឈ្មោះ ជ្រះ យ៉ោក អាយុ​៥២​ឆ្នាំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​កាល​ពី​ខែ​ឧសភា​ថ្មីៗ​នេះ ដាក់​ក្នុង​ពន្ធនាគារ។

ប្រជា​ពលរដ្ឋ ឈ្មោះ ចាប ថេន អាយុ​៣៥​ឆ្នាំ នៅ​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​មក​តវ៉ា​រឿង​ដីធ្លី​ខាង​លើ​នេះ បាន​ថ្លែង​ថា ៖ «ធ្លាប់​ប្ដឹង​ប្រជា​ពលរដ្ឋ ឈ្មោះ​គេ ហែម ខន តែ​មិន​ដឹង​មុខ​លោក ហែម ខន ហ្នឹង​ដូច​ម៉េច​ទេ មុខ​លោក ហែម ខន ហ្នឹង»។

វិទ្យុ​អាស៊ី​សេរី បាន​ទាក់​ទង​ទៅ​លោក ប៊ុន សុខ មន្ត្រី​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សាក​សួរ ថា​តើ​នឹង​មាន​ការ​ជួយ​ដោះ​ស្រាយ​បែប​ណា ដល់​គ្រួសារ​ប្រជា​ពលរដ្ឋ​ទាំង​នោះ ប៉ុន្តែ​លោក​មិន​បាន​ឆ្លើយ​នឹង​សំណួរ​នោះ​ទេ ហើយ​បិត​ទូរស័ព្ទ។

ឯកសារ​សាលក្រម ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន បាន​ឲ្យ​ដឹង​ថា កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០០៦​កន្លង​ទៅ តុលាការ​ខេត្ត​កំពង់ចាម បាន​កាត់​សេចក្ដី ឲ្យ​លោក ហែម ខន ឈ្នះ​ក្តី ក្នុង​នាម​ដើម​បន្តឹង ប្ដឹង​ប្រជា​ពលរដ្ឋ​ចំនួន ៦​នាក់ ដើម្បី​រឹប​យក​ដីធ្លី។ តុលាការ​បាន​បង្គាប់​ឲ្យ​ប្រជា​ពលរដ្ឋ​ចាញ់​ក្តី​ទាំង​នោះ រួម​គ្នា​សង​ជំងឺ​ចិត្ត​លោក ហែម ខន ចំនួន​១០​លាន​រៀល។

ប្រជា​ពលរដ្ឋ ដែល​មក​តវ៉ា បាន​ឲ្យ​ដឹង​ថា ពួក​គាត់​បាន​ប្ដឹង​តវ៉ា​ទៅ​អាជ្ញាធរ​មូលដ្ឋាន​នានា ប្ដឹង​មក​ខុទ្ទកាល័យ​របស់​លោក ជា ស៊ីម ប្រធាន​ព្រឹទ្ធសភា លោក ហេង សំរិន ប្រធាន​សភាជាតិ ប៉ុន្តែ​គ្មាន​ដំណោះ​ស្រាយ​ទេ។ ប្រជា​ពលរដ្ឋ​មិន​ស្គាល់​ឈ្មោះ ហែម ខន នោះ​ជា​នរណា​ទេ ហើយ​មាន​ឋានៈ​ជា​អ្វី​ឡើយ។

ពួក​គាត់​បាន​ថ្លែង​ថា ការ​មក​តវ៉ា​សុំ​កិច្ច​អន្តរាគមន៍ ពី​មន្ត្រី​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ពេល​នេះ គឺ​ជា​ជម្រើស​ចុង​ក្រោយ​របស់​ពួក​គាត់៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអាស៊ីសេរី)

អាជ្ញាធរ​រារាំង​មិន​ឲ្យ​អ្នក​តវ៉ា​រឿង​ដីធ្លី​ទៅ​កាន់​ផ្ទះ​លោក ហ៊ុន សែន


អាជ្ញាធរ​រារាំង​មិន​ឲ្យ​អ្នក​តវ៉ា​រឿង​ដីធ្លី​ទៅ​កាន់​ផ្ទះ​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៥ មិថុនា ២០១០


ប្រជា​ពលរដ្ឋ​ខ្មែរ​ចំនួន​ប្រមាណ ២០០​នាក់ មក​ពី​សហគមន៍​ចំនួន ២៤​នៅ​ទូទាំង​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​មិថុនា​នេះ បាន​មក​ប្រមូល​ផ្ដុំ​គ្នា នៅ​មុខ​វត្ត​បទុមវតី នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​សំដែង​ការ​តវ៉ា និង​ស្នើ​សុំ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ដោះស្រាយ​និង​បញ្ឈប់​ការ​ផ្ដល់​ដី​សម្បទាន ការ​រឹប​អូស​យក​ដីធ្លី​ពី​ប្រជា​ពលរដ្ឋ​ក្រីក្រ ព្រម​ទាំង​បញ្ឈប់​ការ​កាប់​ព្រៃ​ឈើ​ខុស​ច្បាប់ និង​ការ​នេសាទ​ខុស​ច្បាប់ ដែល​ញាំង​ឲ្យ​ហិន​ហោច​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា។

អាជ្ញាធរ​ក្រុង​ភ្នំពេញ បាន​ដាក់​ពង្រាយ​កង​កម្លាំង​នគរបាល​ចម្រុះ ប្រមាណ​ជាង ១០០​នាក់ និង​កង​កម្លាំង​នគរបាល​អន្តរាគមន៍ ជាង ៥០​នាក់ មាន​ខែល និង​ដំបង​ឆក់​ឈរ​ជា​ជួរ ដើម្បី​រារាំង​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​ដើរ​ដង្ហែ​ក្បួន​ចេញ​ពី​មុខ​វត្ត​បទុមវតី ទៅ​កាន់​គេហដ្ឋាន​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​ឆ្ងាយ​ប៉ុន្មាន​ពី​គ្នា។

ប្រជា​ពលរដ្ឋ​មួយ​ចំនួន កាន់​បដា​សរសេរ​ថា រួម​គ្នា​ការពារ​ព្រៃ​ឈើ និង​ធនធាន​ធម្មជាតិ និង​ខ្លះ​ទៀត​កាន់​រូប​ថត របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ជំទាវ ប៊ុន​រ៉ានី ហ៊ុន សែន នៅ​ក្នុង​ការ​ឈរ​តវ៉ា​នៅ​មួយ​កន្លែង នៅ​ថ្ងៃ​អង្គារ ទី​១៥ ខែ​មិថុនា​នេះ។

ក្រុម​ប្រជា​ពលរដ្ឋ​តវ៉ា បាន​រំសាយ​គ្នា​វិញ ដោយ​ពុំ​មាន​កើត​មាន​អំពើ​ហិង្សា​អ្វី​ទេ។ ការ​មក​តវ៉ា​ផ្ដុំ​គ្នា​មក​ពី ២៤​ខេត្ត​ក្រុង​នេះ នៅ​ស្រប​ពេល​ដែល​អ្នក​រាយការណ៍​ពិសេស​របស់ អ.ស.ប. ទទួល​បន្ទុក​សិទ្ធិ​មនុស្ស នៅ​ក្នុង​ប្រទេស​កម្ពុជា លោក ស៊ូយ៉ា ស៊ូប៊ែឌី (Surya Subedi) កំពុង​តែ​បំពេញ​ទស្សនកិច្ច​លើក​ទី​៣ រយៈ​ពេល ១០​ថ្ងៃ នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​មាន​គម្រោង​ការ​ជួប​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែ​មិថុនា ឆាប់ៗ​នេះ នៅ​ឯ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ផ្ដោត​លើ​បញ្ហា​ជា​ច្រើន រាប់​ទាំង​បញ្ហា​ដីធ្លី ប្រព័ន្ធ​តុលាការ និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​នានា​កន្លង​មក៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអាស៊ីសេរី)

អង្គការ​លីកាដូ​ថា តុលាការ​ខេត្ត​កំពង់​ឆ្នាំង​ឃុំ​ខ្លួន​មនុស្ស​ហួស​ថេរវេលា



គេហទំព័រ​របស់​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការ​ពារ​សិទ្ធិ​មនុស្ស លីកដូ (LICADHO)។


តុលាការ​ខេត្ត​កំពង់ឆ្នាំង បាន​មាន​ប្រតិកម្ម​ចំពោះ​របាយការណ៍​របស់​អ្នក​ស៊ើប​អង្កេត​អង្គការ​លីកាដូ ដែល​ថា មាន​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្ដោះ​អាសន្ន​លើស​នីតិ​វិធី​ច្បាប់។

តុលាការ​ខេត្ត​កំពង់ឆ្នាំង បាន​ច្រាន​ចោល​តួ​លេខ​នៃ​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្ដោះ​អាសន្ន លើស​នីតិ​វិធី​ច្បាប់ ដែល​អង្គការ​លីកាដូ​បាន​លើក​ឡើង​ក្នុង​របាយការណ៍​របស់​ខ្លួន នា​ពេល​ថ្មីៗ​កន្លង​ទៅ។

ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​កំពង់ឆ្នាំង លោក ពេញ វិបុល មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា​ថា តួលេខ​ដែល​មន្ត្រី​ស៊ើប​អង្កេត​អង្គការ​លីកាដូ បាន​លើក​ឡើង​មក​នោះ គឺ​ជា​តួ​លេខ​មិន​ពិត​ឡើយ។ លោក​បន្ត​ថា ក្នុង​ខេត្ត​កំពង់ឆ្នាំង ពុំ​មាន​ករណី​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្ដោះ​អាសន្ន​លើស នីតិ​វិធី ដូច​ក្នុង​របាយ​ការណ៍​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​នោះ​ទេ។

លោក​មាន​ប្រសាសន៍​បន្ត​ថា ៖ «ខ្ញុំ​មិន​អាច​ទទួល​យក​បាន នូវ​របាយការណ៍​របស់​អង្គការ​លីកាដូ ដែល​លើក​ឡើង​ថា នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​នេះ បាន​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ហួស​ថេរវេលា​កំណត់ ចំនួន ១៩​នាក់ តាំង​ពី​ខែ​មករា ដល់​ខែ​មេសា ២០១០ នោះ​ទេ។ ដោយ​ហេតុ​ថា កន្លង​មក​នេះ ខ្ញុំ​បាន​ទទួល​របាយការណ៍​ពី​ពន្ធនាគារ​ខេត្ត នៅ​ថ្ងៃ​ទី​៦ ឧសភា ឆ្នាំ​២០១០ ថា មាន​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​ហួស​ថេរវេលា​កំណត់​តែ​៨​នាក់​ទេ»។

លោក​សំណូមពរ​ឲ្យ​គ្រប់​អង្គការ ដែល​ពាក់ព័ន្ធ​មេត្តា​មក​ទាក់​ទង​ជា​មួយ​តុលាការ ដើម្បី​ទទួល​បាន​នូវ​របាយការណ៍​ពេញ​លេញ ត្រឹម​ត្រូវ មុន​នឹង​យក​ទៅ​ប្រើ​ប្រាស់​វា​ជា​ផ្លូវ​ការ​នោះ។

របាយការណ៍​របស់​អង្គការ​លីកាដូ​បង្ហាញ​ថា នៅ​ដើម​ឆ្នាំ​២០១០ នេះ គឺ​ចាប់​ពី​ខែ​មករា ដល់​ខែ​មេសា អង្គការ​លីកាដូ​បាន​រក​ឃើញ​ថា តុលាការ​នៅ​បណ្ដា​ខេត្ត​មួយ​ចំនួន បាន​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្ដោះ​អាសន្ន​លើស​នីតិ​វិធី​ចំនួន ៩២​ករណី។ ក្នុង​នោះ នៅ​ខេត្ត​ព្រះសីហនុ មាន ៤​ករណី ខែត្រ​កំពង់ស្ពឺ ២២​ករណី កំពង់ឆ្នាំង ១៩​ករណី កំពង់ធំ ៤​ករណី ពោធិ៍សាត់ ៤១​ករណី និង​ស្វាយរៀង ២​ករណី។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​លីការដូ លោក អំ សំអាត បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា​ថា ករណី​នៅ​ខេត្ត​កំពង់ឆ្នាំង អាច​មាន​ការ​យល់​ច្រឡំ​គ្នា ចំពោះ​ថិរវេលា​នៃ​របាយការណ៍​នោះ។ លោក​បន្ត​ថា តួ​លេខ​ដែល​លោក​បាន​លើក​យក​មក​និយាយ គឺ​គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​មេសា ឆ្នាំ​២០១០។ ឯ​ការ​បំភ្លឺ​របស់​ព្រះ​រាជ​អាជ្ញា គឺ​នៅ​ដើម​ខែ​មិថុនា។

លោក​ថា ចំនួន​អាច​មាន​ការ​ថយ​ចុះ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ៖ «តាម​ការ​ចេញ​ផ្សាយ​ថា ១៩​នោះ បើ​តាម​យើង​មើល​ពី​ខែ​១ ដល់​ខែ​បួន​នោះ ខ្ញុំ​ថា​ខ្ញុំ​យក​តែ​មធ្យម​ភាគ​ផង​ទេ»។

នាយក​ប្រតិបត្តិ​អង្គការ​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា លោក សុក សំអឿន មាន​ប្រសាសន៍​ថា ជា​រឿយៗ​គេ​តែង​សង្កេត​ឃើញ​មាន​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្ដោះ​អាសន្ន​លើស​នីតិ​វិធី នៅ​បណ្ដា​ខេត្ត​មួយ​ចំនួន​នោះ​មែន។ យ៉ាង​ណា​ក៏​ដោយ លោក​បាន​ក្រើន​រំលឹក​អំពី​នីតិ​វិធី​នៃ​ការ​ឃុំ​ខ្លួន​ថា ចំពោះ​បទ​ឧក្រិដ្ឋ ចៅក្រម​ស៊ើប​សួរ អាច​ធ្វើ​ការ​ឃុំ​ខ្លួន​ជន​ជាប់​ចោទ​បណ្តោះ​អាសន្ន​រយៈ​ពេល ៦​ខែ ប៉ុន្តែ​បើ​សិន​ជា​ការ​ស៊ើប​អង្កេត​មិន​ទាន់​បញ្ចប់ ចៅក្រម​មាន​សិទ្ធិ​បន្ត​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន ២​ដង​ទៀត សរុប​ចំនួន ១៨​ខែ។

ការ​បន្ត​ឃុំ​ខ្លួន​នេះ ត្រូវ​មាន​ដីកា​បន្ត​ឃុំ​ខ្លួន និង​មូលហេតុ​ច្បាស់​លាស់។ រី​ឯ​បទ​ល្មើស​មជ្ឈិម អាច​ឃុំ​ខ្លួន​បាន​ពី ៤ ទៅ​៦​ខែ។ លោក សុក សំអឿន​បន្ត​ថា ការ​ឃុំ​ខ្លួន​លើស​នីតិ​វិធី គឺ​ជា​ការ​រំលោភ​ច្បាប់ និង​រំលោភ​សិទ្ធិ​មនុស្ស៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអាស៊ីសេរី)

សង្គម​ស៊ីវិល​ថ្កោលទោស​អាជ្ញាធរ​ខែត្រ​តាកែវ​ជុំវិញ​រឿង​ព្រំដែន


រូបថត​ផ្ដល់​ដោយ​ក្រុម​អ្នក​បច្ចេកទេស​ខណ្ឌ​សីមា​បង្គោល​ព្រំដែន​គោក​កម្ពុជា​ទី​៤



បង្គោល​តម្រុយ​កំណត់​ព្រំដែន​កម្ពុជា​-​វៀតណាម លេខ​២៧០ នៅ​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរីជលសា ខេត្ត​តាកែវ ដែល​អ្នក​ស្រុក​អះអាង​ថា បោះ​នៅ​លើ​ដី​ស្រែ​ពួក​គាត់។

ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃ​១៤ មិថុនា​នេះ ថ្កោលទោស​អាជ្ញាធរ​ខេត្ត​តាកែវ ក្នុង​ការ​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ចូល​មើល​តម្រុយ​បង្គោល​ព្រំដែន ក្រោយ​ពី​មាន​របាយការណ៍​ថា ការ​បោះ​បង្គោល​នៅ​ក្នុង​ស្រុក​បុរី​ជលសា បាន​ប៉ះពាល់​ដី​ស្រែ​ពលរដ្ឋ។

មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​កិច្ច​ព្រំដែន លោក វ៉ា គឹមហុង បាន​បដិសេធ​នៅ​ថ្ងៃ​ច័ន្ទ ទី​១៤ មិថុនា​នេះ ថា អាជ្ញាធរ​មិន​បាន​បិទ​បាំង មិន​ឲ្យ​មាន​ការ​ឃ្លាំ​មើល​ការ​បោះ​បង្គោល​តម្រុយ​ព្រំដែន​កម្ពុជា​វៀតណាម​ឡើយ ប៉ុន្តែ​ការ​រារាំង​កន្លង​មក​នេះ​បាន​ធ្វើ​ឡើង​ដោយសារ​គេ​កំពុង​ការពារ​មិន​ឲ្យ​មាន​ការ​បំផ្លាញ​បង្គោល​តម្រុយ​នោះ​ប៉ុណ្ណោះ។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មការ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន ថ្លែង​ថា បង្គោល​នោះ​គឺ​ជា​បង្គោល​ដែល​គេ​បាន​ធ្វើ​ឡើង​ទ្វេ​ភាគី ប្រើ​ពេល​អស់ ២​ឆ្នាំ ហើយ​បើ​សិន​ជា​មាន​ការ​បំផ្លាញ​នោះ វា​នឹង​នាំ​ឲ្យ​មាន​បញ្ហា​ច្រើន ដូច្នេះ​ហើយ​ទើប​គេ​រង់ចាំ​ឲ្យ​មាន​ការ​បោះ​ឲ្យ​បាន​ស្រេច​បាច់ ដើម្បី​បើក​ឲ្យ​មើល​ជា​សាធារណៈ។

លោក វ៉ា គឹមហុង បាន​បញ្ជាក់​ថា ៖ «ដើរ​ជាន់ បាក់​ខូច ទៅ​ដក រពឹស​ដៃ​ដូច​មុន ទៅ​ដក​ចោល​របស់​ខ្ញុំ​ទៅ! យើង​ខាត​លុយ​អស់​ច្រើន​ណាស់ មួយ​ឆ្នាំ ពីរ​ឆ្នាំ យើង​ធ្វើ​ការ​ទម្រាំ​បាន​ទីតាំង​ហ្នឹង ហើយ​ទៅ​ដក​ចោល! ដល់​គេ​មាន​វិធានការ ថា​រដ្ឋាភិបាល​អាក្រក់ រដ្ឋាភិបាល​កាច... ច្បាប់​មាន​ហើយ​តើ! គេ​ថា អត់​មាន​ហាម​ឃាត់​ទេ ប៉ុន្តែ​លុះត្រាតែ​បង្គោល​នោះ​បាន​បោះ​រួច ជា​បង្គោល​អចិន្ត្រៃយ៍»។

លោក វ៉ា គឹមហុង ថ្លែង​បារម្ភ​ខ្លាច​មាន​ការ​បំផ្លាញ​តម្រុយ​បង្គោល​ព្រំដែន​យ៉ាង​ដូច្នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ចំហ​មួយ នៅ​ថ្ងៃ​ដដែល​នេះ ថ្កោលទោស​អាជ្ញាធរ​មូលដ្ឋាន ដែល​បាន​រារាំង​ពួក​គេ​មិន​ឲ្យ​ចូល​មើល​បង្គោល​ព្រំដែន​លេខ​២៧០ នៅ​ក្នុង​ភូមិ​អញ្ចាញ ឃុំ​ជ័យជោគ ស្រុក​បុរីជលសា ខេត្ត​តាកែវ។

លោក ស្រី បេន អភិបាល​ខេត្ត​តាកែវ បាន​បញ្ជាក់​បន្ថែម​ថា អាជ្ញាធរ​មូលដ្ឋាន​គ្រាន់​តែ​ចង់​ការពារ​មិន​ឲ្យ​មាន​ការ​ប៉ះពាល់​ទៅ​ដល់​សន្តិសុខ​ផ្នែក​សតិ​អារម្មណ៍​របស់​ប្រជា​ពលរដ្ឋ។

លោក ស្រី បេន បាន​មាន​ប្រសាសន៍​ថា ៖ «គេ​ធ្វើ​អី ការងារ​ការពារ​សន្តិសុខ​ជូន​ប្រជា​ពលរដ្ឋ​រស់​នៅ​សុខសាន្ត​អ៊ីចឹង​ទៅ! ភារកិច្ច​គេ​អ៊ីចឹង​ណា៎! ហើយ​ក្រៅ​ពី​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ប្រជា​ពលរដ្ឋ ឲ្យ​សុខសាន្ត​ទាំង​កម្លាំង​កាយ និង​សតិ​អារម្មណ៍ គេ​ធ្វើ​ការងារ​របស់​គេ គេ​ដឹង​តើ! គេ​មាន​អាជីព វិជ្ជាជីវៈ»។

បើ​ទោះ​បី​ជា​មាន​ការ​បក​ស្រាយ​ដូច្នេះ​ក្ដី ការ​រារាំង​នេះ​ត្រូវ​បាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​ចោទ​ប្រកាន់​ថា ជា​ការ​បំបិទ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ ក្នុង​ការ​ធ្វើ​ដំណើរ​ដោយ​សេរី និង​ការ​ខ្វាយខ្វល់​អំពី​បញ្ហា​ទឹក​ដី​របស់​ខ្លួន។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ និង​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​មាន​ប្រសាសន៍​ថា ពួក​គេ​ចង់​ស្វែង​យល់​អំពី​រឿង​នេះ ៖ «គ្រាន់តែ​ជា​ការ​អះអាង​ដើម្បី​លាក់​បាំង​នូវ​ការ​ពិត​តែ​ប៉ុណ្ណោះ! ហើយ​បើ​សិន​ជា​យើង​ចង់​ច្បាស់ យើង​ទៅ​មើល​ទាំង​អស់​គ្នា មិន​ចាំបាច់​ប្រើប្រាស់​កម្លាំង​អាជ្ញាធរ បញ្ជា​ឲ្យ​ឃាត់​ដំណើរ​អ្នក​តំណាង​រាស្ត្រ ក៏​ដូច​ជា​តំណាង​អង្គការ​សង្គម​ស៊ីវិល ជា​ពិសេស​ប្រតិភូ​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​ធ្វើ​ដំណើរ​ដឹកនាំ​ដោយ​រូប​ខ្ញុំ​ផ្ទាល់ នៅ​ថ្ងៃ​ទី​១៣ (មិថុនា)»។

កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ដែល​មាន​គ្នា​ចំនួន ៦​នាក់​សុទ្ធ​សឹង​តែ​ជា​គ្រូ​បង្រៀន បាន​នាំ​គ្នា​ចូល​ទៅ​មើល​តម្រុយ​ព្រំដែន​លេខ​២៧០ ក្រោយ​ពី​មាន​ព័ត៌មាន​ថា បង្គោល​តម្រុយ​ព្រំដែន​នោះ​បាន​បោះ​ចូល​ទៅ​ក្នុង​ដី​ខ្មែរ​ប្រហែល ១៥០​ម៉ែត្រ។

មក​ដល់​ចំណុច​ភូមិ​ដើម​ត្រសេក ចម្ងាយ​ប្រមាណ ១​គីឡូម៉ែត្រ​ពី​បង្គោល​តម្រុយ​ព្រំដែន​នោះ ក្រុម​អ្នក​ឃ្លាំ​មើល​ក៏​ត្រូវ​បាន​ប៉ូលិស​ឃាត់។

នេះ​ជា​ការ​ឃាត់​ឃាំង​មិន​ឲ្យ​ចូល​ទៅ​ជិត​ព្រំដែន​លេខ​២៧០ លើក​ទី​២​ហើយ  ក្រោយ​ពី​ក្រុម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង​ព្យាយាម​ចូល​ទៅ​ជិត​កន្លែង​នោះ​ម្ដង​រួច​ទៅ​ហើយ កាល​ពី​ដើម​ខែ​មិថុនា​កន្លង​ទៅ។

បើ​ទោះ​បី​ជា​មាន​ការ​ចោទ​ប្រកាន់ មន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​បាន​មាន​ប្រសាសន៍​ដដែល​ៗ​ថា ពួក​គេ​ធ្វើ​ការងារ​នេះ​យ៉ាង​ត្រឹមត្រូវ ហើយ​បើ​សិន​ជា​មាន​ការ​មិន​សុខ​ចិត្ត គេ​សូម​ឲ្យ​មាន​ការ​តវ៉ា​តាម​រយៈ​រដ្ឋ​សភា៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអាស៊ីសេរី)

ស​ហជីព​២​ធ្វើ​កូដកម្ម​ច្រៀងអាយ៉ៃដាក់គ្នា នៅ​រោងចក្រ​កាត់ដេរ OCEAN

Ywmynzq2odភ្នំពេញ: កូដកម្ម​អហិង្សា​មួយ​បាន​កើតឡើង នៅ​រោងចក្រ​កាត់ដេរ OCEAN Garment Co, LTD ដែល​មាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​បេតុង ភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌដង្កោ កាលពី​ព្រឹក​ថ្ងៃទី​១៤ មិថុនា​នេះ ដោយ​មាន​សហជីព​ចំនួន​២ តំណាង​ឲ្យ​កម្មករស​រុប​ប្រមាណ ៣៥០០​នាក់ បានដាក់​ក្បាល​មេក្រូ​ទល់​មុខគា្ន ជេរ​បញ្ចោរ​គ្នា​ដោយ​សំអាង​ហេតុផល​រៀងៗ​ខ្លួន ។​
​
​ភាគី​ម្ខាង​គឺ​សម្ព័ន្ធ​សហជីព ចលនា​កម្មករ ដឹកនាំ​ដោយ​លោក ប៉ាវ ស៊ីណា ។ ចំណែក​ភាគី​ម្ខាង​ទៀត គឺ​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដឹកនាំ​ដោយ​លោក ម៉ាន់ សេង​ហាក់ ដោយ​លោក​ថៅកែ​រោងចក្រ​ជា​ជនជាតិ​បង់​ក្លា​ដែស ។ កម្មករ​កម្មការិនី​ប្រមាណ ៣៥០០​នាក់ ​គ្នា​ចេញ​ធ្វើ​កូដកម្ម​អហិង្សា នៅ​ពេញ​មុខ​រោងចក្រ ។​

​ Zddlntlhzg ​លោក ម៉ាន់ សេង​ហាក់ បាន​និយាយថា សហជីព​របស់លោក បានទាមទារ​ដល់​លោក​ថៅកែ​រោងចក្រ នៅ​ថ្ងៃ​បើក​ប្រាក់ខែ សុំ​ឲ្យ​កម្មករ​ឈប់​សម្រាក​ពី​ការងារ​នៅ​ម៉ោង ​៤​ល្ងាច ដើម្បី​បើក​ប្រាក់ខែ ។ ប៉ុន្តែ​សំណើ​នេះ​ត្រូវបាន​ខាង​រោងចក្រ​បដិសេធ និង​ចោទប្រកាន់​មេដឹកនាំ​សហជីព​ ៧​រូប​ថា ជា​អ្នកបះបោរ ហើយ​ចេញ​សេចក្តីសម្រេច​ព្យួរ​ការងារ មានឈ្មោះ សន ភេទ​ប្រុស​, ឃឹម សុធា ភេទ​ប្រុស​, កៅ សុខុម ភេទ​ប្រុស​, ចេង សុ​វណ្ណី ភេទ​ស្រី​, យិន សុ​រ៉ា​ម ភេទ​ស្រី​, ម៉ៅ សុផាត ភេទ​ស្រី​, និង​ឈ្មោះ មួង សុផាត ភេទ​ស្រី ។​
​
​លោក ម៉ាន់ សេង​ហាក់ បានឲ្យដឹង​ទៀតថា នៅពេល​ដែល​កម្មក​របា​ន​ដឹង ពី​ការ​ព្យួរការងារ​តំណាង​សហជីព​ទាំង​ ៧​នាក់​ខាងលើ កម្មករ​កម្មការិនី​ទាំងអស់ បាន​នាំគ្នា​ធ្វើ​កូដកម្ម ដើម្បី​ទាមទារ​ឲ្យ​តំណាង​រប​ស់​ខ្លួន​បាន​ចូលធ្វើការ​វិញ ។​

​    ​Mdrknmezzgលោក ហ្វា សាលី អគ្គលេខាធិការ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បានឲ្យដឹងថា សហជីព​របស់លោក បាន​អំពាវនាវ​ឲ្យ​កម្មករ កម្មការិនី​ទាំងអស់​ចូលធ្វើការ​វិញ ហើយ​កុំ​ជឿ​តាម​ការ​ញុះញង់​របស់​សហជីព សេរី​កម្មករ ព្រោះ​វា​ធ្វើឲ្យ​បាត់​ផលប្រយោជន៍​បងប្អូន​ទាំងអស់គ្នា ។ ចំពោះការ​ព្យួរ​ការងារ​មនុស្ស​ទាំង ​៧​នាក់​ខាងលើ គឺ​ខាង​រោងចក្រ​យោងតាម​មាត្រា ៧១ និង​ ៧២ នៃ​ច្បាប់​ការងារ ព្រោះ​កន្លងមក​ពួកគាត់​មិន​បាន​បំពេញការងារ ជា​អ្នកដឹកនាំ​មិន​ស្តាំនាយក​រោងចក្រ និង​ប្រធាន​រដ្ឋបាល ហើយ​អាង​អី​គំរាម​ទៅ Buyer ( អ្នក​បញ្ហា​ទិញ ) ធ្វើឲ្យ​ការដាក់​ទុន​វិនិយោគ​របស់​វិនិយោគិន​ថយចុះ កម្មករ​បាត់​ឱកាស​ធ្វើ​ការងារ ។​
​
​ទោះបី​យ៉ាងណា​ការធ្វើ​កូដក​ម្ម​រវាង​សហជីព​ទាំង ​២​ក្រុម មិន​មាន​អំពើ​ហិង្សា​ឡើយ ប៉ុន្តែ​ការ​ជេរ​ដៀល​គ្នា​ទៅវិញទៅមក ក៏​អាច​ជា​ឈ្នួន​មួយ​មិនល្អ ហើយ​មាន​កិច្ច​អន្តរាគមន៍​ពី​អង្គការ​ពាក់ព័ន្ធ ជាពិសេស​សង្គមកិច្ច ប៉ូលិស ប៉េអឹម ត្រូវ​ជួយ​សម្របសម្រួល កិច្ចការ​នេះ​ឲ្យបាន​ល្អ ។​
​
Mja5yweymd​ប៉ូលិស​មួយ​រូប​បានឲ្យដឹងថា ក្រសួង​ការងារ នឹង​កោះហៅ​សហជីព​ទាំង​២ នឹង​លោក​ថៅកែ​រោងចក្រ ជួបចរចា​គ្នា​នៅ​ទីស្តីការក្រសួង នា​ព្រឹក​ថ្ងៃទី ១៥ មិថុនា​នេះ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

សមាសភាព​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ចេញ​ជា​រូបរាង​ហើយ

ភ្នំពេញ: ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​បើក​កិច្ចប្រជុំ​ជា​លើកដំបូង ដើម្បី​បោះឆ្នោត​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​ស្ថាប័ន​កំពូល​នេះ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ព្រឹក​ម៉ោង ៩ ថ្ងៃ​អង្គារ៍ ទី​១៥ ខែ​មិថុនា​នេះ ​។​    ​
​    ​នៅពេល​បើក​កិច្ចប្រជុំ លោក ហេងវង្ស ប៊ុនឆាត សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ដែល​មាន​វ័យចាស់​ជាងគេ បាន​ដឹកនាំ​អង្គប្រជុំ និង​បាន​ប្រកាស​ពី​សមាសភាព​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ទាំង ១១ រូប ដែល​រួមមាន​៖
​

​   ១-​ លោក គុយ សុផល តែងតាំង​ដោយ ព្រះមហាក្សត្រ​
​    ២- ​លោក ប្រាក់ សុខ តែងតាំង​ដោយ ព្រឹទ្ធសភា​
​    ​៣-​ លោក តុ​ប សំ តែងតាំង​ដោយ រដ្ឋសភា​
​    ​៤-​ លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​
​    ​៥-​ លោក កែវ រ៉េមី តែងតាំង​ដោយ គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​
​    ​៦-​ លោក ជីវ កេង តែងតាំង​ដោយ ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​
​    ​៧-​ លោក អ៊ុត ឈន តែងតាំង​ដោយ អាជ្ញាធរ​សវនកម្ម​ជាតិ​
​    ​៨-​ លោកស្រី សោម គឹម​សួរ ជ្រើសតាំង​ដោយ ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​
​    ៩-​ លោក ស៊ុយ ម៉ុង​លាង ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធ​យុត្តិធម៌​
​    ​១០- ​លោក ច័ន្ទ តា​នី តែងតាំង​ដោយ រដ្ឋាភិបាល​
​    ​១១-​ លោក ហេងវង្ស ប៊ុនឆាត តែងតាំង​ដោយ ក្រុមប្រឹក្សា​អ្នកច្បាប់​


​    ​សមាសភាព​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​ទាំង ១១ រូបនេះ ត្រូវ​ធ្វើ​ការបោះឆ្នោត​ជា​សម្ងាត់ ដើម្បី​ជ្រើសរើស​ប្រធាន និង​អនុប្រធាន​ស្ថាប័ន​កំពូល​នេះ ។ ប៉ុន្តែ​ក្រុម​អ្នកកាសែត មិន​ត្រូវបាន​គេ​អនុញ្ញាត​ឲ្យ​សង្កេតការ​ណ៍ ចំពោះ​ការបោះឆ្នោត​នោះទេ​ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

តំណាង​សហគមន៍​ដីធ្លី​ព្រៃឈើ​ដាក់​ញត្តិ​ជូន​សម្តេច​ហ៊ុន សែន ខណៈដែលសម្តេចនឹងជួប​ជាមួយ អ្នករាយការណ៍​ពិសេស អង្គការ​សហប្រជាជាតិ

ភ្នំពេញ: សហគមន៍​អង្គការ  ក្រៅ​រដ្ឋាភិបាល​ចំនួន​ជាង​២០ ជួបជុំគ្នា ដាក់​ញត្តិ​តវ៉ា​ប្រឆាំង​រាជ រដ្ឋាភិបាលចំពោះ​ការផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ឱ្យ ក្រុមហ៊ុន​ឯកជនក្នុង ស្រុក​និង​បរទេស ដោយ​ពុំ​មាន​ការពិគ្រោះ​យោបល់ពី​ប្រជាពលរដ្ឋ និង​សហគមន៍ ហើយញត្តិ​ទាំងនោះ​ត្រូវ​ហែរទៅ​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី​ដោះស្រាយ ខណៈ​ដែល​លោក ស៊ូ​យ៉ា អ្នករាយការណ៍​ពិសេសផ្នែកសិទ្ធិមនុស្សរបស់លោកអគ្គលេខាធិការអង្គការសហប្រជា ជាតិកំពុងស្ថិត​នៅក្នុង​ប្រទេស​កម្ពុជា​។​    ​
​លោក ចាន់ សុ​វេត មន្ត្រី​ស៊ើប អង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​សិទ្ធិមនុស្ស អាដហុក បាន​និយាយថា នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១០ តំណាង​សហគមន៍ ចំនួន​ជាង​២០ ដែល​មាន​អ្នកចូលរួមប្រមាណ​ជាង​២០០​នាក់ ប្រមូលផ្តុំ​គ្នា នៅ​សួនច្បារ​មុខ​វត្ត​បទុម ហែរ​ញត្តិ​របស់សហគមន៍​នីមួយៗ​ដូចជា​សហគមន៍ ព្រៃឈើ ដីធ្លី រ៉ែ អ្នក​ត្រូវ​បណ្តេញចេញ ដោយ​បង្ខំ​ឱ្យ​ចាកចេញពី​លំនៅស្ថាន ៘​នោះ គឺ​ពួក​គាត់​យក​ញត្តិ​ទៅ ប្រគល់​ជូន​សម្តេច​នាយក​រដ្ឋមន្ត្រី​ហ៊ុន​​សែន ដល់​គេហដ្ឋាន​នៅ​ក្បែរ​វិមាន ឯករាជ្យ​ក្រុងភ្នំពេញ។​​លោក​បន្តទៀតថា សាលាក្រុង​ភ្នំពេញនៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០១០​នោះ គឺ​មិន​អនុញ្ញាត​ឱ្យ​មាន​តំណាង​សហគមន៍ ផ្សេងៗ​ចំនួន​ជាង២០ ​ប្រមូលផ្តុំ​គ្នា​នៅលើសួន​មុខ​វត្ត​បទុម​ទេ ប៉ុន្តែ​ក្នុង​ការប្រើ​-ប្រាស់​សិទ្ធិ​ជា​ម្ចាស់ឆ្នោត​តំណាង​សហ​​គ​មន៍​ទាំងនោះ​ត្រូវតែ​ជម្នះ​ជួបជុំគ្នា និង ហែ​រញត្តិ​ទាមទារ​ដាក់​ជូន​សម្តេច​នាយក រដ្ឋមន្ត្រី​ហ៊ុន សែន ដោះស្រាយ ។​
​    ​ដោយឡែក​នៅ​ពី​មុខ​ការិយា​​ល័យ​ឧត្តមស្នងការ​សហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិ មនុស្ស​ប្រចាំ​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០១០ តំណាង​ប្រជាពលរដ្ឋ​មាន​វិវាទ​ដីធ្លី​មក ពី​បណ្តា​ខេត្ត​ក្រុង​មួយចំនួន មានដូចជា តំណាង​ប្រជាពលរដ្ឋ​មក​ពី​ក្រុង​ប៉ោយ​​ប៉ែត ខេត្ត​បន្ទាយមានជ័យ តំណាងប្រជាពលរដ្ឋ​មកពី​ស្រុកកណ្តាលស្ទឹង ខេត្ត​កណ្តាល, តំណាង​មកពី​ស្រុក​ជី​​ក្រែង ខេត្តសៀមរាប, តំណាង​មកពីស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ,ប្រជាពលរដ្ឋ​មកពី​កំពង់ស្ពឺ និង​តំណាង មកពី​ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ លេខ​៦ ខណ្ឌ​ឫស្សីកែវ ក្រុងភ្នំពេញបាន មក​ដាក់​ញត្តិ​ជូន​លោក​ស៊ូ​យ៉ា អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស​ប្រចាំ នៅ​កម្ពុជា នៃ​អង្គការ​សហប្រជាជាតិក្នុង​បំណង​ឱ្យ​លោក​អ្នករាយការណ៍ ពិសេស​រូបនេះ​លើកយក​បញ្ហា​របស់ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ទៅ​ដាក់ លើ​តុ​ពិភាក្សា​ដោះស្រាយ​ជាមួយ​សម្តេច នាយករដ្ឋមន្ត្រី​ហ៊ុន សែន និង​សុំ​ឱ្យរាជរដ្ឋាភិបាល​អន្តរា​គ​មន៍​ឱ្យ​មាន​ការ ដោះលែង​ប្រជាពលរដ្ឋ​មួយចំនួន​តាម បណ្តា​ខេត្ត​ក្រុង​នានា​ក្នុង​ជម្លោះ​ដីធ្លី ។​
​    ​លោក ឃៀង អាយុ​៤៤​ឆ្នាំ តំណាង​ប្រជាពលរដ្ឋ​នៅ​ស្រុក​រមាស​​ហែក ខេត្ត​ស្វាយ រៀង បាន​និយាយថា ពួកគាត់​មក​សុំ​អន្តរាគមន៍​ពី​លោក​ស៊ូ​-​យ៉ា អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ មនុស្ស​នៅ​កម្ពុជា ជួយ​អន្តរាគមន៍​ឱ្យ តុលាការ​ដោះលែង​លោកយា យ៉េង ពី​ពន្ធនាគារ និង​សុំ​យក​ដីស្រែ​ចម្ការ​ពី ក្រុមហ៊ុនចម្ការកៅស៊ូ​ពាម​ជាំ​ង​មកឱ្យប្រជា ពលរដ្ឋ​គ្រប់គ្រង​វិញ ។​
​    ​ព្រះ​តេជគុណ នួន វណ្ណា តំណាង​សហគមន៍​ស្រុក​ជីក្រែង ខេត្ត សៀមរាប បាន​មាន​សង្ឃដីកា​ប្រាប់​ក្រុមអ្នករាយការណ៍​ព័ត៌មាន​នៅ​ឯ​ការិយា​ល័យ​សិទ្ធិមនុស្ស​អង្គការ សហប្រជាជាតិ ​ថា គោលបំណង​សុំ​ឱ្យ​លោក​ស៊ូ​-​យ៉ា  បានដឹង​ពី​ទុក្ខវេទនា របស់​ប្រជាពលរដ្ឋ​សហគមន៍​ជីក្រែង ដោយ​មាន​ជម្លោះ​ដីធ្លី និង​សុំ​ជួយ​ជំរុញ សម្តេច​ហ៊ុន សែន ប្រាប់​ទៅ​តុលាការ ដោះលែង​ប្រជាពលរដ្ឋ​ចំនួន​១៣​នាក់ ពី​ពន្ធនាគារ ទាមទារ​យក​ដីស្រែ​មកវិញ ពី​ព្រោះ​បញ្ហា​នេះ​កើតមាន​តាំងពី​ថ្ងៃ ទី​២២ ខែ​មីនា ឆ្នាំ​២០០៩ ប្រជា ពលរដ្ឋ រង​នូវ​ការបាញ់ប្រហារ​ពី​កងកម្លាំង ប្រដាប់អាវុធ​មកលើ​ប្រជាកសិករ​កំពុង តែ​ច្រូតស្រូវ ដែល​បណ្តាល​ឱ្យ​កសិករ របួសធ្ងន់​ចំនួន​៤​នាក់​(​ពិការ​៣​នាក់​)​។​
​    ​លោក​យ៉ាន់ ធី​ម អាយុ​៦០​ឆ្នាំ តំណាង​ប្រជាពលរដ្ឋ​មកពី​ស្រុក កណ្តាលស្ទឹង ខេត្ត​កណ្តាល បាន​មាន ប្រសាសន៍ថា ប្រជាពលរដ្ឋ​ដែល​រង គ្រោះ​ពី​សំណាក់ក្រុមហ៊ុន​ហេង​អភិ​​វឌ្ឍន៍​ប្រើ​កម្លាំងប្រដាប់អាវុធ និង​គ្រឿង ចក្រ​បំពាន​ច្បាប់​រំលោភ​យក​ដីស្រែ ប្រជាពលរដ្ឋ​អស់​ជាច្រើន​រយ​ហិកតា ទើប​មក​សុំ​ឱ្យ​លោក​ស៊ូ​យ៉ា​ជួយ​ពាំនាំ ទុក្ខវេទនា​របស់​ប្រជាពលរដ្ឋ ទៅ ជម្រាប​សម្តេច​ហ៊ុន សែន​ដោះស្រាយ យក​ដីស្រែ​មក​ប្រគល់​ឱ្យ​ប្រជាពលរដ្ឋ វិញផង ។​
​    ​នៅ​រាល់​ជំនួប​ជាមួយ​ប្រជា​-ពលរដ្ឋ​ដែល​ដាក់​ញ្ញត្តិ​ជូន ដោយសារ តែ​មាន​ជម្លោះ​ដីធ្លី​នោះ គឺ​មន្ត្រី​ទទួល ពាក្យបណ្តឹង​នៃ​អង្គការសហប្រជាជាតិ ក៏​ដូច​លោក​ស៊ូ​យ៉ា អ្នករាយ ការណ៍ ពិសេស​សុទ្ធតែ​បាន​សន្យា​លើកយក សំណើ​ទាំងនោះ​ទៅ​ដាក់​ជូន​សម្តេច​ហ៊ុន សែន ពិនិត្យ​ដោះស្រាយ​ជូន ។​
​    ​លោកទិត សុធា ទីប្រឹក្សា​រាជ​-​រដ្ឋាភិបាល​និង​ជា​អ្នកនាំពាក្យ​អង្គភាព ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស នៃ​ទីស្តីការ គណៈរដ្ឋមន្ត្រី បាន​មានប្រសាសន៍ បញ្ជាក់ថា នៅ​ជំនួប​រវាង​លោក​ស៊ូ​យ៉ា អ្នករាយការណ៍​ពិសេស​ផ្នែក​សិទ្ធិមនុស្ស ប្រចាំ​នៅ​កម្ពុជា នៃ​អង្គការ​សហ​ប្រជា​ជាតិ​ជាមួយ​មន្ត្រី​សំខាន់ៗ​របស់​រាជ​រដ្ឋា​​ភិ​បាល នៅពេលខាងមុខ​នេះ គាត់​លើក យក​រាល់​បញ្ហា​ដែល​ប្រជាពលរដ្ឋ​ជូន គាត់​មក​ពិភាក្សា​ដោះស្រាយ​ជាមួយ មន្ត្រី​រដ្ឋា ភិបាល​ដែរ​ឬ​យ៉ាងណា​ទេ​? ប៉ុន្តែ​ជា​ជំហរ​គោលនយោបាយ​រាជ​​រដ្ឋាភិបាល​បាន​និង​កំពុង​ធ្វើកំណែទម្រង់ ដីធ្លី និង​យកចិត្តទុកដាក់​ដោះស្រាយ វិវាទ​ទាំងឡាយ ដោយ​ឈរ​លើ​ទិដ្ឋភាព ច្បាប់ ។ លោក​សុធា​បានបញ្ជាក់​ថា រាជ​រដ្ឋាភិបាល​និង​លោក​ស៊ូ​យ៉ា អ្នក​រាយ ការណ៍​ពិសេស​អង្គការសហប្រជាជាតិ កំពុង​កិច្ចសហការ​គ្នា​យ៉ាង​ល្អ ហើយ រាល់​បញ្ហា​ដែល​លោក​ស៊ូ​យ៉ា លើក ជម្រាប​ជូន​រាជរដ្ឋាភិបាល នឹង​ដោះ ស្រាយ​ជូន​ពលរដ្ឋ​ផ្អែក​លើ​ទិដ្ឋភាព ច្បាប់៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

ផ្លូវលំ​ដើម្បី​បង្រួបបង្រួម

Otq5zjc1n2


លោក ឆាំង យុ និង​មិត្ត​ចាស់​កាលពី​នៅ​កងចល័ត​ជាមួយគ្នា​កំពុងតែ​ដើរ​លើ​ផ្លូវ​ផ្សះផ្សា​


ភ្នំពេញ: ក្រោយពី​បាន​ទទួល​សំណូមពរ​ពី​ប្រជាជន​ដែល​រស់នៅ​ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ដើម្បី​សាងសង់​ផ្លូវ​មួយ​ដែល​មាន​ប្រវែង​ប្រមាណ ២០០​ម៉ែត្រ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ក៏​បាន​ចំណាយ​ថវិកា​ធ្វើ​ផ្លូវ​នេះ​ឡើង ។

​    ​ឃុំ​ព្រះនេត្រព្រះ​នេះ​នេះ គឺជា​កន្លែង​ដែល​លោក ឆាំង យុ និង​ក្រុមគ្រួសារ​របស់​គាត់​រស់​នៅ​នា សម័យកាល​កម្ពុជា​ប្រជាធិតេយ្យ ។ ក្រោយ​ពី​ចំណាយ​ពេល​ស្ថាបនា​អស់​រយៈពេល​ប្រហែល​ជា​ប្រាំ​ខែ​នៅ​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០១០​នេះ ផ្លូវ​នេះ​ក៏​បាន​បើកសម្ពោធ​ជា​ផ្លូវការ ។ លោក ឆាំង យុ ដាក់ឈ្មោះថា “ ផ្លូវ​ផ្សះផ្សា ” ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​ដល់​លោក​ឪពុកមា​របស់​លោក ឈ្មោះ កែវ ឈឿន និង​អ្នក ដែល​បាន​ស្លាប់​នៅក្នុង​ភូមិ​ត្រពាំងវែង និង​ស្រុក​ព្រះនេត្រព្រះ​ទាំងមូល នៅក្នុង​របប​ខ្មែរក្រហម និង​សូម​ឱ្យ​ក្លាយទៅជា​ផ្លូវ​មួយ​សម្រាប់​ឱ្យ​អ្នក ដែល​រស់រាន​មានជីវិត​ពី​របប​ខ្មែរក្រហម​ធ្វើដំណើរ​ទៅ​រក​ការផ្សះផ្សា និង​ភាពរុងរឿង ។

​    ​នៅ​ថ្ងៃ​បើក​សម្ពោធ​នេះ មាន​ប្រជាជន​ជា​ច្រើន​កុះករ​បាន​ចូលរួម ក្រោម​អធិបតីភាព​លោកស្រី ទន់ សា​អ៊ី​ម អនុ​រដ្ឋលេខា​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​អភិបាលស្រុក​ព្រះនេត្រព្រះ លោក ឆាំង យុ ព្រមទាំង​បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា និង​អ្នកចូលរួម​ផ្សេងទៀត ។ អ្នកភូមិ​មានការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែល​ផ្លូវ​នេះ​ត្រូវបាន​កសាងឡើង ក្នុងនោះ​មាន​លោកយាយ​ម្នាក់​អាយុ ៧២​ឆ្នាំ​បាន​រៀបរាប់ថា ផ្លូវ​ផ្សះ ផ្សា​មាន​ផលប្រយោជន៍​ជា​ខ្លាំង​សម្រាប់​ឱ្យ​ប្រជាជន​ងាយស្រួល​ធ្វើដំណើរ ជា​ពិសេស​ផ្លូវ​នេះ​មានឈ្មោះ​ថា ផ្សះផ្សា ដែល​អាច​ផ្សះផ្សា​រវាង​ជនរងគ្រោះ និង​ជនដៃដល់ និង​អាច​ឱ្យ​ពួក​គាត់​ដើរ​លើ​ផ្លូវ​តែ​មួយ​ដែល​អាច​បញ្ចប់​ការ​សងសឹក និង​ការ​គុំគួន​ដែល​មាន​ពី​មុន ហើយ​នាំគ្នា​រួបរួម​គ្នា​កសាង​ប្រទេស​ឡើងវិញ ។​

Owq0zjuwmz(​ពីឆ្វេង​ទៅ​ស្តាំ​) លោក​អភិបាលស្រុក​ព្រះនេត្រព្រះ លោកជំទាវ ទន់ សា​អ៊ី​ម និង
លោក​មេឃុំ​ព្រះនេត្រព្រះ ហុង ហ៊ុយ (​ទី​បួន​) កំពុង​ដើរ​លើ​ផ្លូវ​ផ្សះផ្សា​ក្រោយពី​កាត់​ខ្សែបូរ​រួច


​    ​ចំណែក​លោកយាយ​ម្នាក់​ទៀត​ដែល​មាន​អាយុ ៨០​ឆ្នាំ បាន​រៀបរាប់​ថា នៅក្នុង​របប​ខ្មែរក្រហម គាត់​មាន​បងប្អូន​បីនាក់ ។ ក្រោយ​ពី​របប​នេះ​ដួលរលំ​ទៅ​បងប្អូន​របស់​គាត់​បាន​បាត់បង់​ជីវិត​អស់ហើយ ។ ឥឡូវនេះ​ពេល​ដែល​មាន​ការសាងសង់​ផ្លូវ​នេះ និង​បាន​ដាក់ឈ្មោះថា ផ្លូវ​ផ្សះផ្សា ធ្វើឱ្យ​គាត់​កាន់តែ​នឹកឃើញ​ពី​ការរស់នៅ​ក្នុង​របប​ខ្មែរក្រហម​ជា​ខ្លាំង ជាពិសេស​នឹក​ដល់​ប្អូន​របស់​គាត់​ដែល​បាន​ស្លាប់ រួមទាំង​សាច់ញាតិ​របស់​គាត់​ដែល​បាន​ស្លាប់​នៅក្នុង​ស្រុក​នេះ​ផង ។ ចុង​ក្រោយ​លោកយាយ​បាន​បន្ថែមថា សូម​ឱ្យ​ផ្លូវ​ផ្សះផ្សា​នេះ​ធ្វើឱ្យ​ប្រជាជន​ទាំងអស់​បញ្ឈប់​ការ​ចងកំហឹង​នឹង​គ្នា​ទៀត ហើយ​សូមឱ្យ​អ្នកស្លាប់​ធ្វើដំណើរ​ទៅកាន់​សុគតិភព ។​

​    ​ចំណែក​កូន​សិស្ស​ម្នាក់​ដែល​មាន​អាយុ ២០​ឆ្នាំ​ម្នាក់ បែរ​ជា​រៀបរាប់ថា “ ខ្ញុំ​កើត​មិនទាន់​របប​ខ្មែរក្រហម​ទេ ហើយក៏​មិន​ដឹង​ថា ការផ្សះផ្សា​នេះ​មាន​អត្ថន័យ​ធំ​ប៉ុនណា​នោះ​ដែរ​សម្រាប់​អ្នក​ដែល​បាន​ឆ្លងកាត់​របប​នេះ ។ ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​ក៏​ខ្ញុំ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដែរ ដែល​ផ្លូវ​នេះ​សាងសង់ឡើង​ក្នុង​គោលបំណង​ឱ្យ​អ្នក​ដែល​រស់រាន​មានជីវិត​ពី​របប​នេះ​ធ្វើការ​ផ្សះផ្សា​គ្នា ចេះ​អត់ឱន និង​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅវិញទៅមក ដែល​វា​ជា​កត្តា​មួយ​ធ្វើឱ្យ​ប្រទេស​ឆ្ពោះទៅរក​ភាពរុងរឿង​ថែមទៀត ” ។

​    ​ទោះបីជា​ផ្លូវ​ផ្សះផ្សា​នេះ​មាន​ប្រវែង​ខ្លី​ក៏​ដោយ ប៉ុន្តែ​ផ្លូវ​នេះ​មាន​អត្ថន័យ​យ៉ាង​ធំធែង ដែល​ធ្វើឱ្យ​ជនរងគ្រោះ និង​ជនដៃដល់​អាច​ដើរ​លើ​ផ្លូវ​តែ​មួយ​ឆ្ពោះទៅ​រក​ការផ្សះផ្សា​មួយ​ដែល​នាំ​ប្រទេស​ទៅរក​ភាពរុងរឿង និង​បញ្ចប់​គំនុំ​នឹង​គ្នា ៕


(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

កម្ពុជា អំពាវនាវ​ឲ្យ​ថៃ គោរព​ការសម្រេច​ក្តី​របស់ តុ​លាកា​រ​យុត្តិធម៌​អន្តរជាតិ លើ​សំណុំរឿង​ប្រាសាទ ព្រះវិហារ

ភ្នំពេញ: ថ្ងៃ​១៥ មិថុនា ឆ្នាំ​១៩៦២-​ថ្ងៃ​១៥ មិថុនា ឆ្នាំ​២០១០ គឺជា​ខួប​លើក​ទី​៤៨ ឆ្នាំ ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ បាន​សម្រេច​លើ​សំណុំរឿង​ប្រាសាទព្រះវិហារ ដោយ​សម្លេង ៩ ទល់នឹង ៣​ ។ សេចក្តីសម្រេច​នេះ បានដាក់​ប្រាសាទព្រះវិហារ និង​តំបន់​នៅ​ជុំវិញ​ប្រាសាទបុរាណ​នោះ ស្ថិត​នៅក្នុង​ទឹកដី ក្រោម​អធិបតេយ្យ បូរណភាព​ដែនដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា ​។​
​    ​សម្រាប់​ខួប​លើក​ទី​៤៨ ឆ្នាំ នៅពេលនេះ មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត ឲ្យ​រដ្ឋាភិបាល​ថៃ ដែល​ចាញ់ក្តី ក្នុង​សំណុំរឿង​ប្រាសាទ​ព្រះវិហារ ត្រូវ​គោរព​នូវ​សាលក្រម របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ ​។​

​     ​ថ្ងៃទី​១៥ មិថុនា គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ដែល​កម្ពុជា បាន​ឈ្នះក្តី​លើ​ប្រទេស​ថៃ តាមរយៈ​សាលក្រម​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ​។ សាលក្រម ៣ ចំនុច របស់​តុលាការ​អន្តរជាតិ ដែល​បាន​សម្រេច គឺ​ទី​១-​ប្រាសាទ​ព្រះវិហារ និង​ដី​នៅ​ជុំវិញ​តំបន់​ប្រាសាទ​ប្រាសាទ​ព្រះវិហារ គឺ​ស្ថិតនៅក្នុង​អធិបតេយ្យ បូរណភាព​ទឹកដី​កម្ពុជា​ ។ ទី​២ -​តុលាការ​យុត្តិធម៌​អន្តរជាតិ បាន​បង្គាប់​ឲ្យ​ថៃ ដកចេញ​នូវ​ទាហាន​ឆ្មាំ​ពី​ប្រាសាទ​ព្រះវិហារ ដែល​ថៃ​បាន​ចូល​ទន្ទ្រាន​កាន់កាប់​ទាំង​ខុសច្បាប់ និង​ទី​៣-​ថៃ​ត្រូវ​ប្រគល់​វត្ថុ​បូរាណ ដែល​ខ្លួន​បាន​ឆក់​ប្លន់ រឹបអូស មក​ឲ្យ​កម្ពុជា​វិញ ​។​

​    ​សម្រាប់​ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ​នេះ លោក ទិត សុធា អ្នកនាំពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស របស់​ទីស្តីការគណៈរដ្ឋមន្ត្រី នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​លើកឡើង​ថា ថ្ងៃ​១៥ ខែ​មិថុនា​នេះ យើង​នឹកឃើញ​នូវ​ស្នាម​ព្រហស្ថ​របស់​អតីតព្រះមហាក្សត្រ ព្រះវររាជបិតា សម្តេចព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​ពុះពារ​នៅ​ក្នុង​កិច្ចការពារ​អធិបតេយ្យ ដោយ​មាន​ភស្ថុតាង ឯកសារ និង​ទិដ្ឋភាព​ច្បាប់​ច្បាស់លាស់ ដើម្បី​តវ៉ា​ប្រឆាំង​ចំពោះ​មហិច្ឆតា​ឈ្លានពាន​របស់​ថៃ មកលើ​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ ។​

​    ​នៅ​ឱកាស​ខួប​លើក​ទី​៤៨ ឆ្នាំ នៃ​ការសម្រេច​ក្តី​របស់តុ​លាកា​រ​យុត្តិធម៌​អន្តរជាតិ ដែល​បាន​ប្រគល់​ប្រាសាទ​ព្រះវិហារ ឲ្យ​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​កម្ពុជា​ឡើង​វិញ លោក ទិត សុធា បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ថៃ​បច្ចុប្បន្ន គួរ​គប្បី​គោរព​ច្បាប់​អន្តរជាតិ ដោយ​មិន​គួរ​មានគំនិត​មហិច្ឆតា ឈ្លានពាន​មកលើ​តំបន់​ប្រាសាទ​ព្រះវិហារ​ទៀត​នោះ​ទេ ពីព្រោះ​យើង​មាន​ច្បាប់​អន្តរជាតិ ដែល​បាន​សម្រេច​ឲ្យ​កម្ពុជា ឈ្នះ​ហើយ​ ។​

​     ​សំអាង​លើ​សេចក្តីសម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ កាលពី ៤៨ ឆ្នាំមុន មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា លោក ទិត សុធា បានបញ្ជាក់​ថា រាល់​ព្រឹត្តិការណ៍​ណាមួយ ដែល​កើតមាន​ដោយ​ការប៉ះទង្គិច ដោយ​អាវុធ រហូតដល់​កើត​មាន​ការចូល​ទន្ទ្រាន​លើ​អធិបតេយ្យ​កម្ពុជា គឺជា​ចេតនា​មួយ​បង្កហេតុ​ពី​សំណាក់​ថៃ ដែល​កម្ពុជា​បាន​ប្រកាន់​យក​ការដោះស្រាយ ដោយ​សន្តិវិធី​ ។ រដ្ឋាភិបាល​ថៃ ដែល​ធ្លាប់​ជា​ប្រទេស​ស៊ីវិល័យ គួរតែ​គោរព​ច្បាប់​អន្តរជាតិ ដើម្បី​កុំឲ្យ​កេរ្តិ៍ឈ្មោះ​របស់ខ្លួន ( ថៃ ) កាន់តែ​អាម៉ាស់​ថែម​ទៀត​នៅ​លើ​ឆាក​អន្តរជាតិ ​។​

​    ​សូមបញ្ជាក់​ថា សម្រាប់​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ថ្ងៃទី​១៥ ខែមិថុនា ស្អែក​នេះ រាជរដ្ឋាភិបាល​កម្ពុជា មិន​មាន​រៀបចំ​ពិធី​ជួបជុំ​សាទរ​អ្វី​ធំដុំ​ទេ​ ។ ក៏​ប៉ុន្តែ​នៅ​ថ្ងៃ​ជ័យជម្នះ​នៃ​ការទាមទារ​ប្រាសាទ​ព្រះវិហារ ពី​ប្រទេស​ថៃ មក​វិញ​នេះ នឹង​មាន​ជា​សេចក្តីថ្លែងការណ៍ និង​ការជួបជុំ​សាទរ​ពី​សំណាក់​អ្នកស្នេហាជាតិ​មួយចំនួន ​៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

ខ្យល់ព្យុះ និង​ភ្លៀង​មួយ​ប្រាវ​រលំបង្គោល​ភ្លើង​ធំ​ៗ ២៤​ដើម​តាម​ផ្លូវជាតិលេខ​៤

អង្គស្នួល​, ខេត្ដកណ្ដាល ៖ បង្គោល ភ្លើង​ធំ​ៗ២៤​ដើម នៅ​តាម​បណ្ដោយ​ផ្លូវជាតិ លេខ​៤ បានរ​លំបាក់​ដល់​ដី​បង្ក​ឱ្យ​មានការ​ភ័យ ខ្លាច (​ខ្លាច​ឆក់​) និង​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី ១៤ មិថុនា ២០១០ បន្ទាប់​ពី​មេឃ​ភ្លៀង​មួយ មេ​បាន​បង្អុរ​ចុះ​មក ហើយ​ខ្យល់​បាន​បក់​បោកយ៉ាង​ខ្លាំង ។
បង្គោល​ភ្លើង​ទាំង​២៤​ដើម​នេះ រាយ​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ស្ថិត​ក្នុងភូមិ ត្រ​ញំ​ង​សុ​ក្រម និង​ភូមិ​ត្រ​ញំ​ង​ក្រសាំង ឃុំ បែក​ចាន ស្រុក​អង្គស្នួល ។ គេ​ពិនិត្យ​ឃើញ បង្គោល​ថ្ម​ធំ​ៗ​នោះ មាន​ឆ្អឹង​ដែក​តូច​ៗ​ស្ទើរតែ ប៉ុន​ធូប​ទៅ​ហើយ ខ្សែភ្លើង​រប៉ាត់រប៉ាយ​ពេញផ្លូវ បង្ក​ឱ្យ​ខូចខាត​រថយន្ដ​១​គ្រឿង ម៉ូតូ​១គ្រឿង និង​មនុស្ស​២​នាក់​រង​របួស។ ព័ត៌មាន លំអិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង​នៅ លើ​ទំព័រ​កាសែត​កោះសន្ដិភាព ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

សេចក្ដី​ប្រកាស​របស់សម្ដេច​ឧ​ពីឳ​ពីព្រះ​រាជ​ទ​ស្ស​ន​កិច្ច​របស់ព្រះអ​ង្គ​នៅ​វៀតណាម

កាលពី​ថ្ងៃ​ទី​១៤ មិថុនា ឆ្នាំ​២០១០ សម្ដេចឪ ព្រះ​មហា​វីរក្សត្រ ទ្រង់​ចេញ​សេចក្ដី ប្រកាស​មួយ​ទាក់ទិន​ដល់​ព្រះរាជ​ទស្សនកិច្ច របស់​ព្រះ​អង្គ​ក្នុង​ប្រទេស​វៀតណាម ។ សេច ក្ដី​ប្រកាស​នេះ​កោះសន្ដិភាព​សូម​បកប្រែ​ក្រៅ ផ្លូវការ​ដូច​តទៅ ៖
ដោយ​ខ្ញុំ​ព្រះ​កុរ​ណា​ខ្ញុំ​ចូល​និវត្ដន៍ ហើយលែង​ធ្វើ​នយោបាយ ឬ​កិច្ច​ការងារ​ទូត​ទៀត ដំណើរនិង​ការ​ស្នាក់​អាស្រ័យ​របស់ខ្ញុំ​ព្រះ ករុណា​ខ្ញុំ​នៅ​សាធារណរដ្ឋ​សង្គមនិយម​វៀតណា​ម នឹង​ជា​ទស្សនកិច្ច​មាន​លក្ខណៈ​ឯកជនសុទ្ធសាធ ។ គឺ​ក្នុង​ឋានៈ​ជា​អតីត​មិត្ដ​ដ៏​ស្មោះ ត្រង់​ម្នាក់ (​មិត្ដ​រួម​អាវុធ​) របស់​រដ្ឋាភិបាល បណ្ដោះអាសន្ន​វៀតណាម​ខាងត្បូង និង​របស់សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម ដែល​ប្រទេស​វៀតណាម​បច្ចុប្បន្ន​បាន​ស្នើ យាង​ខ្ញុំព្រះករុណា​ខ្ញុំ​ទៅ​បំពេញ​ព្រះរាជ ទស្សនកិច្ច​រយៈពេល​ប៉ុន្មាន​ថ្ងៃមួយ​នៅ​ទីក្រុង ហាណូយ ។
ក្នុង​ឱកាស​នៃ​ការ​ស្នាក់​អាស្រ័យ​នេះ ខ្ញុំព្រះករុណា​ខ្ញុំ​នឹង​ទទួល​ជួប​យ៉ាង​ស្និទ្ធស្នាល​នា ទីក្រុង​ហាណូយ​ជាមួយ​ឥស្សរជន​ជាន់ខ្ពស់ វៀតណាម​ជា​ច្រើន​រូប ។ ប្រជាជន​វៀត ណា​ម​ជា​បងប្អូន ក៏​នឹង​សំដែង​ការ​អបអរ​សាទរ​ចំពោះ​ខ្ញុំព្រះករុណា​ខ្ញុំ​ដែរ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

ជុំវិញ​រឿង​ក្ដី​អ្នក​កាប់​ព្រៃ​យក​ដី ប្ដឹង​អ្នក​យក​ព័ត៌មាន​កោះសន្ដិភាព ដោយ​ចោទ​ពី​បទ បរិហារកេរ្ដិ៍

លោក សុក មី មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ទៅ​មើល​ដី​ព្រៃ​ដែល​គេ​កាប់ ខេត្ដកំពង់ឆ្នាំង ៖ ខណៈ​ពេល​ដែល​សាលា​ដំបូង​ខេត្ដ កំពុង​បើក​ការ​ស៊ើបអង្កេត​លើសំណុំរឿង​បណ្ដឹង​ឈ្មោះ​នួន សុវណ្ណ​រិ​ទ្ធ ហៅ ចូ​ច ដែល​ជា​អ្នក​កាប់​ទន្ទ្រាន​ដី​រដ្ឋ​នៅ​ចំណុច​អូរ​រលុះ​ធ្វើ​កម្មសិទ្ធិ ហើយ​បែរជា​ប្ដឹង​អ្នកកាសែត​ពី​បទ​បរិហារកេរ្ដិ៍​នោះ ពេល​នេះ ឈ្មោះ​ចូ​ច និង​បុគ្គល​មួយ​ចំនួន​ទៀត​កំពុង ឡើងចាង​បន្ដ​ការ​កាប់​រាន​ដី​ព្រៃ​រដ្ឋ​ជា​បន្ដទៀត​នៅឡើយ ដែល​មក​ដល់​ពេល​នេះ​ដីព្រៃ​រដ្ឋ​នៅ​ចំណុច​អូរ​រលុះ​ស្ថិត​នៅ​ឃុំ​ពេ​ជចង្វា និង​ឃុំ​អញ្ចាញ​រូង ស្រុក​បរិបូណ៌​នោះ ស្ទើរ​ក្លាយជា​ដី​វាល​គ្មាន​ព្រៃ​ទៅ​ហើយ ។ ភ្នាក់ងារ​កោះសន្ដិភាព​ជា​ម្ចាស់​អត្ថបទ ធ្លាប់​បាន​ចូលខ្លួន​បំភ្លឺ​នៅ​ចំពោះ​មុខ​ចៅក្រមស៊ើបសួរ លោក សាន សុ​ផាត រួច​ហើយ ពី​រឿង​កាប់​រាន​ព្រៃ​យក​ដី​រដ្ឋ​នៅ​ចំណុច​អូរ រលុះ​នោះ ដោយ​ស្រង់​យក​នូវ​សំដី​សាក្សី​មាន លោកស្រី​យិ​ន ប៉ិច ប្រធាន​សហគមន៍​ព្រៃឈើ​ពេ​ជ​ចង្វា​ដែល​បាន​អះអាង​ថា ដី​នៅចំណុច​អូរ​រលុះ​នោះ គឺ​ពិតជា​ដី​របស់​រដ្ឋ​ពិតមែន ។

ដីព្រៃ​រដ្ឋ​នៅ​ចំណុច​អូរ​រលុះ​ស្ថិត​នៅ​ឃុំ​ពេ​ជចង្វា និង​ឃុំ​អញ្ចាញ​រូងចំណែក​លោក​គឹ​ម គន មេ​ភូមិ​តាំងធ្នឹម​ក៏​បាន​អះអាង​ថា ស្ដ្រី​ឈ្មោះ​កាំ​ង ម៉ៅ ពិតជា​បាន​លក់​ដី​ទៅ​ឱ្យឈ្មោះ​នួន សុវណ្ណ​រិ​ទ្ធ ហៅ​ចូ​ច​ពិតមែន ។ ដោយឡែក​ភ្នា​ក់​ការ​កោះសន្ដិភាព​ក៏​បាន​ជួប​សំភាសន៍​ជាមួយ​ស្ដ្រី​ឈ្មោះ កាំ​ង ម៉ៅ នោះ​ដែរ ដោយ​មាន​ថត​វី​ដេ​អូ​ទុកជា​ភស្ដុ​តាង​ទៀត​ផង ដែល​ឈ្មោះ​នេះ​ឆ្លើយថា ខ្លួន​បាន​លក់​ដី​ទៅ​ឱ្យឈ្មោះ​នួន សុវណ្ណ​រិ​ទ្ធ ហៅ​ចូ​ច​ជាង​២​ហិ​កតា ពេល​លក់​នោះ​នៅ​ពុំទាន់​កាប់​ព្រៃ​ទៅ​ជា​វាល​ដូច​អ៊ីចឹង​ទេ​។ លុះពេល​នួន សុវណ្ណ​រិ​ទ្ធ ហៅ​ចូ​ច​ទិញ​បាន​ក៏​ជួល ឱ្យ​គេ​កាប់​ព្រៃ​នោះ​បន្ដ ។ លោក​សុក មី នាយសង្កាត់​រដ្ឋបាល​ព្រៃឈើ​បរិបូណ៌​ក៏​បាន​និយាយ​ថា ដី​នៅ​ចំណុច​អូរ​រលុះ គឺជា​ដី​ព្រៃរបស់រដ្ឋ​ពិតប្រាកដ​មែន ប៉ុន្ដែ​លោក​ពុំ​បានដឹងច្បាស់​ទេ​ថា​តើ​នរណា​ជា​អ្នកកា​ប់រាន​ព្រៃរបស់​រដ្ឋ​នោះ ។

ដី​ព្រៃ​ដែល​គេ​កាប់ ស្ទើរ​ក្លាយជា​ដី​វាល​គ្មាន​ព្រៃ​ទៅ​ហើយនៅ​ព្រឹក​ថ្ងៃ​ទី​១៤ មិថុនា ២០១០ នេះលោក​សុក មី បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទយ៉ាង​ច្បាស់​ថា បន្ទាប់​ពី​ចុះ​ស្រាវជ្រាវ​លើករណី​កាប់​រាន​ដី​ព្រៃ​រដ្ឋ​ថ្មី​ៗ​នេះ​បន្ថែម គឺ​បានដឹង​ថា ដី​ដែល​កំពុង​កាប់​បំផ្លាញ គឺ​មានឈ្មោះ នួន សុវណ្ណ​រិ​ទ្ធ ហៅ​ចូ​ច​ចំនួន​២​ហិ​កតា​៣៦ ដី​របស់​ឈ្មោះ​កាំ​ង ម៉ៅ ២​ហិ​កតា​៨៨ ដែលរបាយការណ៍​នេះ​លោក​បាន​ដាក់​ជូន​សាលាដំបូង​ខេត្ដ​រួច​អស់ហើយ​តាម​រយៈ​លោក​ស៊ិ​ន កុសល នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ។ លោកបាន​បន្ដ​ថា ថ្មី​ៗ​នេះ​ក៏​មាន​មន្ដ្រី​ព្រៃឈើ​ចុះធ្វើការ​ស្រាវជ្រាវ​ដល់​ដី​ព្រៃ​រដ្ឋ​ចំណុច​អូរ​រលុះនោះ បាន​ជួប​ប្រជាពលរដ្ឋ​ចំនួន​៥​នាក់ ដែលកំពុងស៊ី​ឈ្នួល​កាប់​ព្រៃឱ្យឈ្មោះ​ទាំង​ពីរ​នាក់ ខាងលើ​ក្នុង​តំលៃ​១​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ ។

គួរ​បញ្ជាក់​ថា កោះសន្ដិភាព​បាន​ចុះផ្សាយ​កាលពី​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០០៩ ច្បាប់​លេខ​៦៦៤២ មាន​ចំណងជើង​ថា “​ដីព្រៃ​ជាង​២០​ហិ​កតា​ត្រូវ​បាន​គេ​កាប់​ទន្ទ្រានយក​ដី មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​បាន​អះអាង​ថា ទីនោះ​គឺជា​ដី​របស់​រដ្ឋ​” ដែល​ក្នុង​ខ្លឹម​សារបាន សរសេរ​ថា មានឈ្មោះ​នួន សុវណ្ណ​រិ​ទ្ធ ហៅ​ចូ​ច ជា​អ្នក​កាប់​ទន្ទ្រាន​យក​ប្រមាណ​៥​ហិ​កតា ។ ក្រោយមក​ស្រាប់តែ​ឈ្មោះ​នួន សុវណ្ណ​រិ​ទ្ធ​នេះ ប្ដឹង​ភ្នាក់ងារ​កាសែត​កោះសន្ដិភាព​ថា សរសេរ​បរិហារកេរ្ដិ៍ ក្នុង​នោះ​ប្ដឹង​ទាំង​លោក សុក មី ទៀតពី​បទ​សមគំនិត និង​បរិហារកេរ្ដិ៍ ដែល​មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​រូប​នោះ​គ្រាន់ តែ​បាន​ផ្ដល់​សំភាសន៍​ថា ពិតជា​ដី​របស់​រដ្ឋមែនហើយ​នៅ​ចំណុច​អូរ​រលុះ​នោះ ។ ក្នុងបណ្ដឹង​របស់​បុគ្គល​កាប់​រាន​ដី​រដ្ឋ​រូប​នេះ ក៏​នៅបាន​ប្ដឹង​លោក​នូ ចាន់ ម្នាក់​ទៀត​ផង​ដែរ​ជាភ្នាក់ងារ​កាសែត​ខ្មែរ​ស្ថាបនា​ពី​បទ​សមគំនិត និង​បរិហារកេរ្ដិ៍​ផង​ដែរ ។

មក​ដល់​ពេល​នេះ ភស្ដុ​តាង​សាក្សី​បានបញ្ជាក់​ថា ឈ្មោះ​នួន សុវណ្ណ​រិ​ទ្ធ ពិតជា​មានដី​នៅ​ចំណុច​នោះ​ជាង​២​ហិ​កតា​មែន​ដែល​បានកា​ប់រាន​យក​ព្រៃរបស់​រដ្ឋ​។ សួរ​តុលាការ​ថា ត្រង់​ណា​ទៅ​ដែល​ថា បរិហារកេរ្ដិ៍​ ។ ក្រោយ​ពីព័ត៌មាន​ស្ដី​ពី​បុគ្គល នួន សុវណ្ណ​រិ​ទ្ធ ហៅ​ចូ​ច ប្ដឹង​អ្នកកាសែត​និង​មេព្រៃ​ដែល​ពួក​គេសរសេរ​និង​ផ្ដល់​នូវ​ព័ត៌មាន​ស្ដី​ពី​ការ​កាប់រាន​ដី​ព្រៃរបស់​រដ្ឋ នៅ​ចំណុច​អូរ​រលុះ ស្ថិត​ក្នុងស្រុក​បរិបូណ៌​ក្នុង​គោលបំណង​ជួយ​ការពារ ថែរក្សា​ដី​របស់​រដ្ឋ ដោយ​ការ​សរសេរ​មាន វិជ្ជាជីវៈ​យ៉ាង​ត្រឹមត្រូវ​មក ក៏​មាន​បណ្ដា​អង្គការ​អ្នក​សារព័ត៌មាន ដូច​ជា​ក្លឹ​ប​អ្នកកាសែតកម្ពុជា ក្រុមប្រឹក្សា​សារព័ត៌មាន​កម្ពុជា​បានធ្វើ​លិខិត និង​សេចក្ដីថ្លែងការណ៍​ក្នុង​គោលបំណង​ការពារ​អ្នក​សារព័ត៌មាន​ដែល​សរសេរ មាន​វិជ្ជាជីវៈ​ដែល​កំពុង​រង​បណ្ដឹង​ពី​បុគ្គលកាប់​រាន​ព្រៃរបស់​រដ្ឋ​យ៉ាង​អយុត្ដិធម៌​នោះផង​ដែរ​ ។

ជុំវិញ​ហេតុការណ៍​ជនខិលខូច​កំពុង​បន្ដកាប់​ទន្ទ្រាន​យក​ដី​រដ្ឋ ដែល​ពេល​នេះ​កំពុងត្រៀម​បោះបង្គោល​របង​ព័ទ្ធ​យក​ដី​ចំណុច​អូររលុះ​នោះ មាន​មតិ​រិះគន់​ជា​ច្រើន​បាន​និយាយថា ចំណាត់ការ​របស់​សាលាដំបូង​ខេត្ដ​តាមបណ្ដឹង​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ ហាក់ដូចជា ទី​១-​ទុក​ឱកាស​ឱ្យ​ក្រុម​ជន​ទាំងនោះ​កំពុងបន្ដ​ឱកាស​កាប់​រាន​ដី​ព្រៃ​រដ្ឋ​បន្ដ​ទៀត និង​ទី​២-​ហាក់ដូចជា​លើកទឹកចិត្ដ​ដល់​ក្រុមបំផ្លាញ​ព្រៃឈើ​រដ្ឋ​ឱ្យ​កាន់តែ​បានចិត្ដ​បន្ដ​ការបំផ្លាញ​ថែម​ទៀត ហើយ​ងា​កម​ករិត​.​ក​អ្នកកាសែត​ជា​ម្ចាស់​អត្ថបទ​ជួយ​រដ្ឋ​នេះ​ទៅ​វិញ​ ។

កោះសន្ដិភាព​សូម​អំពាវនាវ​ដល់​គ្រប់ស្ថាប័ន​ពាក់ព័ន្ធ មាន​ក្រសួងយុត្ដិធម៌ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ជួយ​ជំរុញ ឱ្យ​ស្ថាប័ន​ជំនាញ​នៅ​ខេត្ដ មាន​ខណ្ឌ​រដ្ឋបាលព្រៃឈើ​ប្រញាប់​ធ្វើ​សំណើ​ដកហូត​ដី​របស់​រដ្ឋ​ត្រឡប់​មក​វិញ និង​ចាប់​ជនខិលខូច​ដែលកំពុង​បន្ដ​កាប់​រាន​ដី​របស់​រដ្ឋ​មក​ផ្ដន្ទាទោស តាម​ច្បាប់​កុំ​ទុក​ឱ្យ​ជនខិលខូច​ទាំងនោះ​បន្ដសកម្មភាព​របស់​ខ្លួន​តទៅ​ទៀត ។ កោះ​សន្ដិភាព​នឹង​ផ្សាយ​បន្ដ​ពី​ចំណាត់ការ​របស់​ស្ថាប័ន​យុត្ដិធម៌​ខេត្ដកំពង់ឆ្នាំង លើ​សំណុំរឿង​មួយនេះ​ដែល​មាន​រយៈពេល​១​ឆ្នាំទៅ​ហើយ​ឱ្យ ច្បាស់លាស់​ថែម​ទៀត ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

សាងសង់​រូបសំណាក​កំពូល​មេទ័ព​ខ្មែរ​នៅ​ច្រក​អានសេះ មេទ័ព​សៀម​ហាមឃាត់​ចោទ​ថា​កម្ពុជា​រំ​លោ​ភ MOU

ការ​ស្ទូច​រូបសំណាក​លោក​មេទ័ព​ខ្មែរ​ដែល​សៀម​ហាម ខេត្ដព្រះវិហារ ៖ មហិច្ឆតា​ឥត​អៀន ខ្មាស​របស់​ថ្មើ​ៗ​នេះ​នៅ​ច្រក​អានសេះ ជា​ទឹកដី​របស់ កម្ពុជា​ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេសសៀម បាន​ប្រឈម​នឹង​ភាព​ចំរូងចំរាស​គ្នា មួយ ខណៈ​ដែល​កងទ័ព​កម្ពុជា​បាន​សាងសង់ រូបសំណាក​អតីត​មេទ័ព​ខ្មែរ​ដ៏​អង់អាច​ក្លាហាន​មួយ​រូប គឺ​រូបសំណាក​លោកតា​អ៊ុំ ។ លោកតា​អ៊ុំ គឺជា​អ្នកតស៊ូ​យ៉ាង​ក្រាញ ននៀល​វាយ​ទ័ព​សៀម​ឈ្លានពាន​ទឹកដី​ខ្មែរ​ឱ្យ​វិនាស​ខ្ចាត់ខ្ចាយ ដណ្ដើម​កាន់កាប់​បាន​នូវ ទឹកដី​របស់​ខ្មែរ​តាម​ព្រំដែន​ខ្មែរ​-​សៀម​ចាប់ពី តំបន់​មុំ​បី​រហូត​ដល់​បាត់ដំបង ។ មន្ដ្រី​យោធា​កម្ពុជា​ក្នុង​តំបន់សឹករង​ព្រះវិហារ​ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព ទឹកដី​នៅ​តំបន់​អានសេះ​បានឱ្យ​ដឹង​ថា កងទ័ព កម្ពុជា​មានការ​គោរព​បារមី​ដ៏​ខ្លាំងពូកែ​របស់អតីត​មេទ័ព​ខ្មែរ​រូប​នេះ ដែល​បាន​ច្បាំង​ឈ្នះ ពួក​ចោរ​សៀម​ឈ្លានពាន​ការពារ​បាន​ដី​ខ្មែរក្នុង​តំបន់​ទាំងអស់​ខាងលើ ទុក​ឱ្យ​កូនចៅ​ខ្មែរ បន្ដ​រក្សា​ការពារ​រហូត​មក​ទល់​បច្ចុប្បន្ន​។

កាលពី​ពេល​ថ្មី​ៗ​នេះ កងទ័ព​តំបន់សឹករង​ព្រះវិហារ​បាន​ស្នើ​សុំ​ការ​ឯកភាព​ពី​មេបញ្ជាការយោធភូមិ​ភាគ​ទី​៤ ដើម្បី​សង់​រូបសំណាក មេទ័ព​ខ្មែរ​នេះ​ឡើង ក្នុង​ទឹកដី​របស់​កម្ពុជា​នៅ លើ​ច្រក​អានសេះ ស្ថិត​ក្នុងភូមិ​ជាំ​ក្សាន្ដ ឃុំ​ជាំ ក្សាន្ដ ស្រុក​ជាំ​ក្សាន្ដ ដែល​ជា​ច្រក​មួយ​មាន កិច្ចព្រមព្រៀង​ក្នុង​អនុស្សរណៈ​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​បើក​ច្រក​ទ្វារ​ចេញចូល​១ ស​ប្ដា​ហ៍​ពីរ​ទៅ​បី​ដង ។ ការ​កសាង​រូបសំណាក នេះ​ឡើង គឺ​មាន​គោលបំណង​សំរាប់​គោរព បូជា​ផង និង​ដើម្បី​ទុក​ឱ្យ​ភ្ញៀវ​ដែល​ចេញចូល ក្នុង​មួ​យស​ប្ដា​ហ៍​ពីរ​ទៅ​បី​ដង​ក្នុង​ទឹកដី​របស់ប្រទេស​ទាំង​ពីរ បាន​ស្គាល់​អំពី​អត្ដសញាណរបស់​ប្រទេស​ដែល​មាន​ព្រំប្រទល់​ជាប់​គ្នាផង ។

រូបសំណាក​មេទ័ព​ជិះសេះ​ត្រូវ​បាន​លើកដាក់​លើ​ខឿន ផ្ទុយ​ទៅ​វិញ​សំណង់​រូបសំណាក​លោក តា​អ៊ុំ​ដែល​បាន​សង់​នៅ​ច្រក​អានសេះ​ក្នុង​ទឹកដី​របស់​កម្ពុជា បែរជា​ត្រូវ​មេទ័ព​ភូមិភាគ​២សៀម ឈ្មោះ​វី​វ៉ា​ត់ លី​ត​ច​ន​សាំ​រិ​ទ្ធ និង​មេទ័ព វរ​សេនា​តូច​លេខ​២៣០២​ឈុត​ខ្មៅ​សៀម ឈ្មោះ​ឡឺ ផុង​ស៊ុ​ក សយ កាលពី​ថ្ងៃ​ទី​៨ មិថុនា កន្លង​ទៅ​នេះ​ប្រាប់​ឱ្យ​កងទ័ព​កម្ពុជា បញ្ឈប់​ការ​សាងសង់​រូបសំណាក​លើ​ចំណុចខាងលើ ដោយ​ពួក​គេ​បាន​និយាយ​ថា​កងទ័ពកម្ពុជា​បាន​រំលោភ​លើ​អនុស្សរណៈ MOU ។ ទោះបីជា​បែប​ណា ការ​រារាំង​របស់​មន្ដ្រី ទ័ព​សៀម​នោះ​ត្រូវ​បាន​មន្ដ្រី​យោធា​កម្ពុជា ដែល​កំពុង​គ្រប់គ្រង​តំបន់​នោះ​អះអាង​ថា ការ​សាងសង់​រូបសំណាក​លោកតា​អ៊ុំ អតីត មេទ័ព​ដ៏​ខ្លាំងពូកែ​របស់​ខ្មែរ​ស្ថិត​ក្នុង​ដី​របស់ខ្មែរ​នៅ​ច្រក​អានសេះ គឺ​កម្ពុជា​មិន​រវល់ និង ការ​ហាម​របស់​មេទ័ព​សៀម​ភូមិភាគ​២ វី​វ៉ា​ត់ លី​ត​ច​ន​សាំ​រិ​ទ និង​មេទ័ព​សៀម​វរ​សេនា​តូច លេខ​២៣០២ ឡឺ​ផុង ស៊ុ​ក​សយ ដែល​កំពុង ឈរជើង​ទល់មុខ​គ្នា​នោះ​ទេ ។

យោង​តាម MOU បាន​បញ្ជាក់​ច្បាស់​ថា កុំឱ្យ​តែ​ភាគី​ខាង ណាមួយ​ទៅ​ប៉ះពាល់​តំបន់​ដែល​មិន​ច្បាស់លាស់ គឺ​រក្សា​ទុក​ឱ្យ​នៅ​ដដែល តែ​សំរាប់ ការ​សង់​រូបសំណាក​នេះ​ស្ថិត​លើ​ដី​ខ្មែរ​មិនមែន​ជា​តំបន់​មិន​ច្បាស់លាស់​នោះ​ទេ ។ តាម​អ្នក វិភាគ​និយាយ​ថា បញ្ហា​នៅ​តែ​មាន​ដោយសារ តែ​ភាគី​សៀម​ប្រើ​ផែនទី​ឯកតោភាគី​របស់​ខ្លួន និង​មិន​អើពើ​ពី​ផែនទី ជា​អន្ដរជាតិ​នោះ​ទេ ដូច្នេះ​ហើយ ទើប​កាលពី​ពេល​ថ្មី​ៗ​នេះ​មាន ការ​ប៉ះទង្គិច​គ្នា​មួយ​ឈុត​ពេល​ដើរ​ល្បាត​លើ​កំពូលភ្នំ​ដងរែក ។

មន្ដ្រី​យោធា​កម្ពុជា​បានឱ្យ​ដឹង​ថា ដោយ សារ​តែ​មាន​ភាព​អត់ធ្មត់​ខ្លាំង​កន្លង​មក​ពីសំណាក់​កងទ័ព​កម្ពុជា​នោះ​ហើយ ទើប​បានជា សៀម​ដំណើរការ​កសាង​ផ្លូវ​ក្រាល​កៅស៊ូចូល​ដល់​បន្ទាយ​កងទ័ព​កម្ពុជា ធ្វើ​ផ្សារ និង សាល​ប្រជុំ និង​ទី​សក្ការបូជា​ដ៏​ធំ​ស្ថិត​ក្នុង ចំណុច MOU ឆ្នាំ​២០០០​ហើយ​ករណី​នេះ កង ទ័ព​កម្ពុជា​នៅ​មិន​ទាន់​និយាយ​ផង ។ មន្ដ្រី យោធា​កម្ពុជា​ឈរជើង​នៅ​ចំណុច​នោះ​បានបញ្ជាក់​ប្រាប់​ដល់​ម​ជ្ឍ​ដ្ឋា​ន​ជាតិ​ឱ្យ​បាន​ជ្រាបផង​ដែរ​ថា កងទ័ព​កម្ពុជា​មិន​បាន​ញញើត នឹង​ការ​រារាំង​ពី​សំណាក់​មេទ័ព​សៀម​ប៉ុនសរសៃសក់​ឡើយ ។ ព្រោះ​ការ​សាងសង់​រូប សំណាក​នោះ​គឺ​ឋិត​ក្នុង​ដី​របស់​កម្ពុជា​ទាំងស្រុង ។ ពេល​នេះ​កងទ័ព​កម្ពុជា​កំពុង​តែ ដំណើរការ​សាងសង់​រូបសំណាក​លោកតា​អ៊ុំ បាន​ប្រមាណ​៧០%​ហើយ​លើ​ទឹកដី​របស់កម្ពុជា​នៅ​ច្រក​អានសេះ  ឯកា​រហាម​របស់ សៀម ជា​រឿង​របស់​ពួក​ឈ្លានពាន  ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹងឈូក​តវ៉ា​នៅ​មុខ​ការិយាល័យ​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ

ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹងឈូក​ដែល​ប្រឈមមុខ​នឹង​ការ​បណ្តេញ​ចេញ​បាន​មក​តវ៉ា​ នៅ​មុខ​ការិយាល័យ​អង្កការ​សហប្រជាជាតិ។​ ការ​តវ៉ា​នេះ​ស្រប​ពេល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ស៊ូយ៉ា បា្រសាទស៊ូបីឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្កការ​សហ​ប្រជាជាតិ​​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ស្វែង​យល់​ពី​កំណែ​ទម្រង់​ប្រព័ន្ឋ​តុលាការ។

លោក ហេង រស្មី រាយការណ៍​ជូន​ដូច​ត​ទៅ ៖

ប្រជាពលរដ្ឋ​ប្រមាណ​ ១០​នាក់​ តំណាង​ឲ្យ​ ៣៥​គ្រួសារ​ រស់​នៅ​ក្រុម​ទី​៣​ ភូមិ​បឹងឈូក​ សង្កាត់​គីឡូម៉ែត្រ​ លេខ​៦​ ខណ្ឌ​ឬស្សីកែវ​ ក្រុង​ភ្នំពេញ​ នៅ​ថ្ងៃ​សុក្រ​នេះ​ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ពី​មុខ​ការិយាល័យ​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​កម្ពុជា​ ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​រឿង​វិវាទ​ដី​ធ្លី។

ការ​ប្រមូល​ផ្តុំ​តវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ​ ស្រប​ពេល​នឹង​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ ១០​ថ្ងៃ​របស់​ លោក​ ស៊ូយ៉ា បា្រសាទស៊ូបីឌី​ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​មក​កាន់​ប្រទេស​កម្ពុជា។

លោក ​ស៊ូយ៉ា បា្រសាទស៊ូបីឌី​ មក​កាន់​ប្រទេស​កម្ពុជា​លើក​ទី​៣​នេះ​ ក្នុង​គោល​បំណង​ដើម្បី​ស្វែង​យល់​ អំពី​កំណែ​ទម្រង់​ប្រព័ន្ឋ​តុលាការ ។

លោក ​ហិន សំអាត​ អាយុ​៣៥​ឆ្នាំ​ ប្រជាពលរដ្ឋ​នៅ​ភូមិ​បឹងឈូក​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​ នៅ​ពី​មុខ​ការិយាល័យ​ឧត្តម​ស្នងការ​សហ​ប្រជាជាតិ​ ក្រោយ​ពី​ប្រជាពលរដ្ឋ​ចំនួន​ ១០រូប​ ផ្សេង​ទៀត​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​ដោយ​ផ្ទាល់​ជា​មួយ​នឹង​លោក​ ស៊ូយ៉ា បា្រសាទស៊ូបីឌី​ ថា​ លោក​តំណាង​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​នេះ​ បាន​សន្យា​ថា​ នឹង​ពាំ​នាំ​រឿង​ទំនាស់​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ​នេះ​ ទៅ​ប្រាប់​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ នៅ​ក្នុង​ជំនួប​មួយ​នា​ពេល​ខាង​មុខ​នេះ ។

“ខ្ញុំ ​ទាំង​អស់​គ្នា​មក​ប្រាប់​រៀបរាប់​អញ្ចឹង​ទៅ​ ឥឡូវ​គាត់​ថា​ គាត់​សន្យា​និង​ថា​ទៅ​ជួប​សម្តេច ​ដើម្បី​សួរ​ ឬ​ក៏​យក​ឯកសារ ​ដែល​ពួក​យើង​ខ្ញុំ​មាន​ហ្នឹង​ ទៅ​សួរ​ហើយ​និង​ជួយ​ដោះស្រាយ​ឲ្យ​ពួក​យើង​ខ្ញុំ” ។

អុំ ​ស្រី​ យិន យ៉ាន់​ អាយុ​ ៧៥​ឆ្នាំ​ និយាយ​បណ្តើរ​ដៃ​កាន់​ឈើ​ច្រត់​បណ្តើរ​ បាន​ថ្លែង​ទុក្ខ​សោក​ប្រាប់​ក្រុម​អ្នក​កាសែត​ថា​ ទំនាស់​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ​នេះ​ ពុំ​ទាន់​ត្រូវ​បាន​ដោះស្រាយ​ពី​រដ្ឋាភិបាល​នៅ​ឡើយ​ទេ ។​ អុំ​ស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ពលរដ្ឋ​ចង់​ឲ្យ​លោក​ ស៊ូយ៉ា បា្រសាទស៊ូបីឌី​ នេះ​ ជួយ​រក​ដំណោះស្រាយ​រឿង​វិវាទ​ដី​ធ្លី​នេះ​ឲ្យ​បាន​ឆាប់ ។

“សំណូមពរ ដល់​សម្តេច​ឲ្យ​ធ្វើ​សំណុំ​បែប​បទ​ ធ្វើ​ច្បាប់​ទម្លាប់​ឲ្យ​ខ្ញុំ​ ខ្ញុំ​នៅ​ស្រប​ច្បាប់​កន្លែង​ហ្នឹង​ ឲ្យ​ខ្ញុំ​ទៅ​ណា​ទៀត​ បើ​ខ្ញុំ​នៅ​យូរ​ហើយ​ ខ្ញុំ​មិន​ទើប​នៅ​ឥឡូវ​ឯ​ណា។​ ហើយ​ឈ្មោះ​អា ឡៅ តុងងី​ ទើប​ឮ​លើក​ហ្នឹង​ទេ​ លើក​មុន​អត់​មាន​ឮ​ទេ​ ទទេ” ។

លោក ទូច ហួន​ ជំនួយការ​ការិយាល័យ​ឧត្តម​ស្នងការ​សហ​ប្រជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ប្រចាំ​ប្រទេស​កម្ពុជា​ បាន​និយាយ​ថា​ លោក​ពុំ​បាន​ដឹង​អំពី​ជំនួប​រវាង​លោក​ ស៊ូយ៉ា បា្រសាទស៊ូបីឌី​ ជា​មួយ​ និង​ប្រជាពលរដ្ឋ​ទេ ។

“ខ្ញុំ​អត់​ដឹង​ដែរ​បាទ​ ដឹង​ថា​គាត់​បាន​ជួប​ជា​មួយ​គាត់​ឬ​អត់​ គាត់​និយាយ​យ៉ាង​ម៉េច​ ខ្ញុំ​អត់​ទាន់​បាន​ដឹង”។

ប្រជាពលរដ្ឋ ​ចំនួន​ ៣៥​គ្រួសារ​ រស់​នៅ​ភូមិ​បឹងឈូក​ សង្កាត់​គីឡូម៉ែត្រ​លេខ៦​ ដែល​កំពុង​ប្រឈម​មុខ​នឹង​ការ​បណ្តេញ​ចេញ​នេះ​ បាន​ចោទ​ប្រកាន់​អាជ្ញាធរ​រដ្ឋាភិបាល​ថា​ បាន​យក​ដី​របស់​ពួក​គេ​ ដែល​មាន​ទំហំ​ទទឹង​ ១៦០​ម៉ែត្រ​ និង​បណ្តោយ​ ៦០​ម៉ែត្រ​ ទៅ​លក់​ឲ្យ​ឯកជន ​។

សេចក្តី​ជូន​ដំណឹង​របស់​ខណ្ឌ​​ឬស្សីកែវ​ បាន​ឲ្យ​ដឹង​ថា​ ប្រជាពលរដ្ឋ​ចំនួន​ ៣៥​គ្រួសារ​ កំពុង​រស់​នៅ​លើ​ដី​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ ឡៅ តុងងី ។



“សំណូមពរ ដល់​សម្តេច​ឲ្យ​ធ្វើ​សំណុំ​បែប​បទ​ ធ្វើ​ច្បាប់​ទម្លាប់​ឲ្យ​ខ្ញុំ​ ខ្ញុំ​នៅ​ស្រប​ច្បាប់​កន្លែង​ហ្នឹង​ ឲ្យ​ខ្ញុំ​ទៅ​ណា​ទៀត​ បើ​ខ្ញុំ​នៅ​យូរ​ហើយ​ ខ្ញុំ​មិន​ទើប​នៅ​ឥឡូវ​ឯ​ណា។​ ហើយ​ឈ្មោះ​អា ឡៅ តុងងី​ ទើប​ឮ​លើក​ហ្នឹង​ទេ​ លើក​មុន​អត់​មាន​ឮ​ទេ​ ទទេ” ។

លោក ​ឃ្លាំង ហួត​ អភិបាល​ខណ្ឌ​ឬស្សីកែវ​ ពុំ​អាច​ស្នើ​សុំ​ដើម្បី​ទំនាក់​ទំនង​បាន​ទេ​ នៅ​ថ្ងៃ​សុក្រ​នេះ។​ ក៏​ប៉ុន្តែ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ សុខ ឃីម​ ចៅ​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ គឺ​ថា​ ពលរដ្ឋ​រស់​នៅ​ដោយ​ស្រប​ច្បាប់​ ហើយ​នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​នៃ​ការ​បណ្តេញ​ចេញ​នេះ​ គឺ​បាន​ធ្វើ​ឡើង​មិន​ស្រប​ទៅ​និង​គោលការណ៍​ច្បាប់​ទេ ។

“ដេញ ​គាត់​ចេញ​ អាហ្នឹង​ជា​រឿង​មួយ​ធ្វើ​ឲ្យ​អយុត្តិធម៌​សម្រាប់​គាត់​ ព្រោះ​កាល​ដែល​គាត់​រស់​នៅ​របស់​គាត់​ហ្នឹង​ ឃើញ​ជីវភាព​របស់​គាត់​នៅ​ហ្នឹង” ។

លោក​ អ៊ូច ឡេង​ មន្រ្តី​ដី​ធ្លី​របស់​សមាគម​សិទ្ធិ​មនុស្ស ADHOC​ បាន ​និយាយ​ថា​ ដី​ទំនាស់​នេះ​ កំពុង​ ស្ថិត​នៅ​ក្នុង​ការ​ប្រទាញ​ប្រទង់​គ្នា​រវាង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦​ និង​សង្កាត់​ទួល​សង្កែ។​ លោក​​មាន​ប្រសាសន៍​ថា​ អាជ្ញាធរ​គួរ​តែ​បញ្ជាក់​ព្រំ​ប្រទល់​ឲ្យ​បាន​ច្បាស់​ ដើម្បី​ជៀស​វាង​កុំ​ឲ្យ​មាន​ទំនាស់៕

(ដកស្រង់ចេញពីគេហទំព័រ សំឡេងសហរដ្ឋអាមេរិក-ខ្មែរ)

លោក ហ៊ុន សែន​បាន​ទាមទារ​ឱ្យ​លោក​ស្រី​មួរ សុខហួរ​បង់​ប្រាក់​សំណង​ជម្ងឺ​ចិត្ត

មេធាវី​របស់​លោក​ ហ៊ុន សែន​ បាន​ទាមទារ​ឱ្យ​លោក​ស្រី​ មួរ សុខហួរ​ បង់​ប្រាក់​សំណង​ជម្ងឺ​ចិត្ត​ ជូន​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

លោក ជន សក្តា ជូន​សេចក្តី​រាយការណ៍​ដូច​ត​ទៅ៖

មេធាវី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​បាន​បញ្ចូន​សំណើរ​ទៅ​ព្រះ​រាជអាជ្ញា​តុលាការ​ក្រុង​ ភ្នំពេញ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ ដើម្បី​ទាមទារ​ឱ្យ​សមាជិក​សភា​គណបក្ស​ប្រឆាំង​ លោកស្រី​ មួរ សុខហួរ​ បង់​ប្រាក់​សង​ជម្ងឺ​ចិត្ត​ចំនួន​ ២ ០០០​ ដុល្លារ​អាមេរិកាំង​ ដល់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

សំណើរ​​នេះ​បាន​ធ្វើ​ឡើង​ បន្ទាប់​ពី​សាលដីការ​ស្ថាពរ​របស់​តុលាការ​កំពូល​បាន​បញ្ចូន​មក​ឱ្យ​ព្រះ​រាជ អាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ​ ដើម្បី​ចាត់ចែង​អនុវត្ត​តាម​នីតិវិធី។

តុលាការ​កំពូល​បាន​ផ្តន្ទាទោស​ពិន័យ​លោក​ស្រី​ មួរ សុខហួរ​ ជា​ប្រាក់​ចំនួន​ ៤ ៥០០​ ដុល្លារ​អាមេរិកាំង​ កាល​ពី​សប្តាហ៍​មុន​ ចំពោះ​ការ​បរិហារ​កេរ្តិ៍​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។

តាម​ផ្លូវ​ច្បាប់​ព្រះ​រាជអាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ​ ត្រូវ​ជូន​ដំណឹង​ទៅ​លោក​ស្រី​ មួរ សុខហួរ​ អំពី​ការ​កំណត់​ពេល​បង់​ប្រាក់​ពិន័យ​ចំនួន​ ២៥០០ ដុល្លារ អាមេរិកាំង​ សម្រាប់​ចូល​ថវិកា​រដ្ឋ​និង​ ប្រាក់​សង​ជម្ងឺ​ចិត្ត​ចំនួន​ ២០០០​ ដុល្លារ​អាមេរិកាំង​សម្រាប់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។​ ការ​ជូន​ដំណឹង​នេះ​ធ្វើ​ឡើង​ ដើម្បី​ឱ្យ​លោក​ស្រី​ មួរ សុខហួរ​ អនុវត្ត​សាល​ដីកា​របស់​តុលាការ​កំពូល​ដោយ​ស្មគ្រ័ចិត្ត​ បើ​យោង​តាម​ការ​អះអាង​របស់​មន្ត្រី​តុលាការ​ និង​មេធាវី។

លោក​ គី តិច​ មេធាវី​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​ថ្លែង​ប្រាប់ VOA ថា ​ លោក​បាន​ រៀបចំ​សំណើសុំ​ទៅ​ព្រះ​រាជអាជ្ញា​តុលាការ​ក្រុង​ភ្នំពេញ​ ដើម្បី​ទាមទារ​ឱ្យ​លោកស្រី​ មួរ សុខហួរ​ បង់​ប្រាក់​សំណង​ជម្ងឺ​ចិត្ត​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ស្រប​តាម​សាលដីកា​របស់​តុលាការ​កំពូល។

"ខ្ញុំជាតំណាងរបស់សម្តេច ខ្ញុំកំពុងធ្វើសំណើរពាក់ព័ន្ឌនឹងសំណងរដ្ឋប្បវេណី ទៅអយ្យការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីសុំឱ្យគាត់អនុវត្តទាមទារយកប្រាក់មកសងជម្ងឺចិត្ត។"

លោក ​ស្រី​ មួរ សុខហួរ​ តំណាងរាស្ត្រ​គណបក្ស​សម រង្សី​ នៅ​តែ​ប្រកាន់​ជំហរ​មិន​បង់​ប្រាក់​ពិន័យ​ចំនួន​ ៤៥០០ ដុល្លារ​អាមេរិកាំង​ តាម​ការ​បង្គាប់​បញ្ជា​របស់​តុលាការ​ដែល​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​លោក​ស្រី។

"ជំហរ (ជំហរមិនបង់ប្រាក់ពិន័យ) របស់ខ្ញុំ​នៅ​ដដែល។​ ខ្ញុំ​មិន​អាច​ដក​ជំហរ​នេះ​ចេញ​បាន​ទេ។​ ខ្ញុំ​ជា​ជន​រងគ្រោះ​។ ហេតុ​អ្វី​បាន​ជា​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​គេ​រំលោភ​ឈរ​លើ​អ្វី​ ដែល​យើង​ត្រូវ​បង់​ពិន័យ"។

សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​នេះ​ គឺ​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​នៃ​ការ​ប្តឹង​បក​ដោយ​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ប្រឆាំង​នឹង​លោក​ស្រី​ មួរ សុខហួរ​ កាល​ពី​ឆ្នាំ​ទៅ​ បន្ទាប់​ពី​លោក​​ស្រី​បាន​ប្តឹង​ទៅ​តុលាការ​ថា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​និយាយ​បង្ខូច​លោក​ស្រី​នៅ​ក្នុង​សុន្ទរកថា​ជា​សាធារណៈ៕
"ជំហរ (ជំហរមិនបង់ប្រាក់ពិន័យ) របស់ ​ខ្ញុំ​នៅ​ដដែល។​ ខ្ញុំ​មិន​អាច​ដក​ជំហរ​នេះ​ចេញ​បាន​ទេ។​ ខ្ញុំ​ជា​ជន​រងគ្រោះ​។ ហេតុ​អ្វី​បាន​ជា​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​គេ​រំលោភ​ឈរ​លើ​អ្វី​ ដែល​យើង​ត្រូវ​បង់​ពិន័យ"។

(ដកស្រង់ចេញពីគេហទំព័រ សំឡេងសហរដ្ឋអាមេរិក-ខ្មែរ)

ប្រជាជន​ដាក់​ញត្តិ​ជម្រុញ​ឲ្យ​អ្នករាយការណ៍​ពិសេស​U.N ដោះស្រាយ​ជម្លោះ​ដី​ធ្លី

ប្រជាជន​ដាក់​ញត្តិ​ជម្រុញ​ឲ្យ​អ្នករាយការណ៍​ពិសេស​អង្គការ​សហប្រជាជាតិ​ដោះស្រាយ​ជម្លោះ​ដី​ធ្លីដូច​ការ​គ្រោង​ទុក គឺ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១៤​មិថុនា​នេះ តំណាង​សហគមន៍​ដីធ្លី ព្រៃឈើ និង​ក្រុម​អ្នក​នេសាទ​នៅ​តាម​ខេត្ត​នានា បាន​ដាក់​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​រាប់ម៉ឺន ទៅ​កាន់​ការិយាល័យ​អង្គការសហប្រជាជាតិ ដើម្បី​ជម្រុញ​ឲ្យ​អ្នករាយការណ៍​ពិសេស ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា លោក ស៊ូ​យ៉ា ប្រាសាទ ស៊ូ​ប៊ឺ​ឌី ( Surya Prasat Subedi ) ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​របស់​ពួក​គាត់​។ លោក ស៊ូ​យ៉ា​កំពុង​បំពេញ​បេសកកម្ម​លើក​ទី​៣​នៅ​កម្ពុជា រយៈពេល ១០ ថ្ងៃ​ដែល​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា​។​

ញត្តិ និង​ស្នាម​មេដៃ​រាប់ម៉ឺននាក់ ត្រូវបាន​តំណាង​សហគមន៍​មកពី​ខេត្ត​ជាច្រើន ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី បញ្ហា​ព្រៃឈើ និង​ទំនាស់​ដែន​នេសាទ បាន​ដាក់​ទៅ​កាន់​ការិយាល័យ​ឧត្តមស្នងការ ទទួល​បន្ទុក​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា ដើម្បី​ជម្រុញ​ឲ្យ​លោក ស៊ូ​យ៉ា អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​ដោះស្រាយ​ក្នុង​ដំណើរ​បំពេញ​បេសកកម្ម​លើក​ទី​៣ នៅ​កម្ពុជា​ពេល​នេះ​។

តំណាង​សហគមន៍​ដែល​កំពុង​ជួប​ប្រទះ​នឹង​ការ​បណ្តេញ​ចេញ និង​ការ​រឹបអូស​យក​ដីធ្លី បាន​ជម្រុញ​ឲ្យ​អ្នករាយការណ៍​ពិសេស​នេះ យក​បញ្ហា​ជម្លោះ​ដីធ្លី​ដាក់​លើ​តុ​ពិភាក្សា ដោះស្រាយ​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ តំណាង​សហគមន៍​ជម្លោះ​ដីធ្លី ក៏​ស្នើ​ឲ្យ​អ្នករាយការណ៍​ពិសេស​ជួយ​អន្តរាគមន៍ ដើម្បី​ដោះ​លែង​តំណាង​អ្នក​ភូមិ​ដែល​ជាប់​ពន្ធនាគារ ដោយសារ​តែ​វិវាទ​ដីធ្លី​ផង​ដែរ​។
សកម្មជន​សិទ្ធិមនុស្ស អាដហុក លោក ចាន់ សា​វ៉េ​ត បាន​ឲ្យ​ដឹង​ថា ញត្តិ​ជម្លោះ​ដី​ធ្លី​ទាំង​នោះ ក៏​នឹង​ត្រូវ​តំណាង​សហគមន៍​បំបែក​គ្នា ដើម្បី​ហែ​ក្បួន នៅ​ព្រឹក​ថ្ងៃ​១៥​មិថុនា ស្អែក​នេះ ដាក់​ទៅ​កាន់​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី នៅ​ជិត​វិមានឯករាជ្យ ដាក់​ទៅ​កាន់​រដ្ឋសភា និង​ក្រសួង​ស្ថាប័ន ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​ដី​សម្បទាន​មួយ​ចំនួន​ទៀត​។

យុទ្ធនាការ​របស់​តំណាង​សហគមន៍​ជម្លោះ​ដី​ធ្លី​នា​ពេល​នេះ ជួន​ចំ​ពេល​នៃ​ដំណើរ​របស់​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ លោក ស៊ូ​យ៉ា នៅ​កម្ពុជា ដែល​ផ្តោត​លើ​វិស័យ​យុត្តិធម៌​។

យ៉ាង​ណា​ក៏​ដោយ លោក ទិត សុធា អ្នក​នាំ​ពាក្យ​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ទុក្ខ​កង្វល់​របស់​តំណាង​ប្រជាពលរដ្ឋ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​នេះ ក៏​ជា​ទុក្ខ​កង្វល់​របស់​រដ្ឋាភិបាល​ផង​ដែរ​។ ជម្លោះ​ដីធ្លី នឹង​ក្លាយ​ជា​ប្រធានបទ​របស់​អ្នករាយការណ៍​ពិសេស ដើម្បី​ជួប​រក​ច្រក​ដោះស្រាយ​ជា​មួយ​នឹង​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​តម្លាភាព និង​ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់​នា​ពេល​ខាង​មុខ​៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

បន្លែ​សំបូរ​ដោយសារ​ធាតុ​សំរាប់​ទ្រទ្រង់​រាង​កាយ

ក្នុង​ការ​ជ្រើសរើស​បន្លែ​យក​មក​ទទួលទាន​យើង​គួរតែ​ដឹង​ពី​ផលប្រយោជន៍​របស់​វា​ចំពោះ​សុខភាព​របស់​យើង​ផង​ដែរ​ដូច​ជា ៖
ត្រកួនចិនស្អំខ្មែរ-​ត្រកួន ៖ ជា​បន្លែ​ម្យ៉ាង​ដែល​ផ្ទុក​ទៅដោយ​វីតាមីន A, B1, B2 និង​វីតាមីន C មិន តែ​ប៉ុណ្ណោះ​វា​ជា​ប្រភេទ​អាហារ​ដែល​មានលក្ខណៈ​ជា​សរសៃ​ជួយ​ឱ្យ​ខ្សែ​ភ្នែក​ភ្វឺ​ច្បាស់ល្អ ។
-​កញ្ឆែត ៖ សំបូរ​ដោយសារ​ធាតុវីតាមីន ទាំង​ធាតុដែក កាល់ស្យូម វីតាមីន C ប៉ុន្ដែ​អ្វី ដែល​សំខាន់​គឺ​មាន​សារធាតុ “​បេ​តា​ឃែ​រ៉ូ​ទី​ន​” ដែល​ជួយ​ឱ្យ​ស្បែក​ភ្លឺ​ថ្លា​ផង​ដែរ ។
-​ស្អំ ៖ ជា​អាហារ​មួយ​ប្រភេទ​សំបូរដោយ​ប្រូតេអ៊ីន និង​វីតាមីន C ។


-​ស្លឹក​ក​ន្ធំ​ថេ​ត ៖ សំបូរ​ដោយសារ​ធាតុ “​បេ​តា​ឃែ​រ៉ូ​ទី​ន​” ជួយ​បង្ការ​ជំងឺមហារីក និងធ្វើ​ឱ្យ​ស្ដ្រី​ដែល​កំពុង​មាន​រដូវ​ទទួល​បាន​នូវជីវជាតិ​ដែក ដែល​ជួយ​បង្កើត​នូវ​គោ​លិ​កា ក្រហម ធ្វើ​ឱ្យ​ស្ដ្រី​នោះ​មិន​មាន​ភាព​ស្លេកស្លាំង ។
-​ស្លឹក​បាស ៖ សំបូរ​ដោយសារ​ធាតុមេតា ឃែ​រ៉ូ​ទី​ន កាល់ស្យូម សារធាតុ​ដែក និង​វី​តា មីន C ដែរ ។

ទោះបី​បន្លែ​ទាំងអស់​ខាងលើ​មាន​តំលៃថោក​ក៏​ពិតមែន ប៉ុន្ដែ​វា​សំបូរ​ដោយសារ​ធាតុសំរាប់​ទ្រទ្រង់​រាង​កាយ​យើង​ឱ្យ​មាន​សុខភាព​ល្អ ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

ភាព​ជា​ដៃគូ​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ឆ្នាំ​២០១០ មាន​វត្ដ​មាននៅ​ប្រទេស​កម្ពុជា​ជា​លើក​ដំបូង

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​អា​មេ​រិ​ក ថ្ងៃ​ទី​១៤ មិថុនា បាន ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ឱ្យ​ដឹង​ថា ទីក្រុង ព្រះ​សីហ​នុ នៃ​ប្រទេស​កម្ពុជា តាម​សេចក្ដី អញ្ជើញ​របស់​រាជរដ្ឋាភិបាល​កម្ពុជា នាវា​មន្ទីរ ពេទ្យ ដែល​មានឈ្មោះ​ថា USNS Mercy និង​នាវា​ពិឃាត​របស់​ជប៉ុន​ដែល​មានឈ្មោះ​ថា Kunisaki នឹង​មក​ដល់​ប្រទេស​កម្ពុ​ជៅ នៅ​ថ្ងៃ ទី​១៥ មិថុនា ដើម្បី​ធ្វើ​ទស្សនកិច្ច និង​សហ ប្រតិបត្ដិការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង គំរោង​ផ្នែក​វិស្វកម្ម សំណង់ និង​សុខាភិបាល ដែល​ជា​ផ្នែក​មួយ​នៃ​ភាព​ជា​ដៃគូ​នៅ​តំបន់ ប៉ា​ស៊ី​ហ្វិ​ក ឆ្នាំ​២០១០ ។

ភាព​ជា​ដៃគូ​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក ឆ្នាំ ២០១០ គឺជា​សកម្មភាព​ប្រចាំឆ្នាំ និង​ជា សកម្មភាព​ទី​៥ ក្នុង​ចំណោម​សកម្មភាព​ផ្ដល់ ជំនួយ​មនុស្សធម៌​ដល់​ជន​ស៊ី​វិល​របស់​កង​នាវា ជើង​ទឹក​របស់​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​តំបន់ មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ហើយ​មាន​បំណង ពង្រឹង​ភាព​ជា​ដៃគូ​ក្នុង​តំបន់ និង​បង្កើន​អន្ដរ ប្រតិបត្ដិការ​ជាមួយ​ប្រទេស​ម្ចាស់ផ្ទះ ក្រុម អន្ដរ​ទីភ្នាក់ងារ​របស់​សហរដ្ឋអាមេរិក ហើយ និង​អង្គការ​ផ្ដល់​ជំនួយ​សង្គ្រោះ និង​ជំនួយ មនុស្សធម៌​អន្ដរជាតិ​មួយ​ចំនួន​ទៀត ។ ព័​ត៌ មាន​លំអិត​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ និង នៅ​លើ​ទំព័រ​កាសែត​កោះសន្ដិភាព ។

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

សម្តេច​ឪ​នឹង​យាង​ទៅ​កាន់​ប្រទេស​ចិន​វិញ​នៅ​ចុង​ខែ​មិថុនា​នេះ

សម្តេចឪ នរោត្តម សីហនុ និង​សម្តេច​ម៉ែសម្តេច​ឪ​ នរោត្តម​​ សីហនុ​ នឹង​យាង​ត្រលប់​ទៅ​កាន់​​ប្រទេស​​ចិន​​វិញ​​នៅ​​ចុង​​ខែ​នេះ ​ដើម្បី​​ត្រួត​​ពិនិត្យ​ព្រះ​រាជ​សុខ​ភាព​បន្ទាប់​ពី​​គង់​ប្រថាប់​​នៅ​​ កម្ពុជា​រយៈ​ពេល​ ៣​ ​ខែ​រួច​មក។ ការ​យាង​ត្រឡប់​ទៅ​ចិន​វិញ​របស់​សម្តេច​ឪ​ សម្តេច​ម៉ែ ​ដែល​ត្រូវ​បាន​មន្ត្រី​ព្រះ​បរម​រាជ​វាំង​ឲ្យ​ដឹង​ថា ​នឹង​អាច​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះ​អង្គ​បញ្ចប់​ព្រះ​ទស្សន​កិច្ច​ នៅ​ប្រទេស​វៀតណាម​វិញ។ ទស្សន​កិច្ច​ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ចុង​ខែ​មិថុនា​នេះ។

សម្តេច​ឪ​ នរោត្តម​ សីហនុ​ បាន​មាន​ព្រះ​ឱង្កា​ដែល​ត្រូវ​បាន​ទូរទស្សន៍​ជាតិ​កម្ពុជា​ចាក់​ផ្សាយ​កាល​ពី​ចុង​សបា្តហ៍​នេះ​ថា​ ព្រះ​អង្គ​មិន​មាន​រោគា​អ្វី​ទេ ​ព្រះ​រាជ​សុខ​ភាព​ព្រះ​អង្គ​មាន​លក្ខណៈ​ធម្មតា​នៅ​ពេល​នេះ​ បន្ទាប់​ពី​ក្រុម​គ្រូ​ពេទ្យ​ចិន​បាន​ព្យាបាល​ជំងឺ​មហារីក​របស់​ព្រះ​អង្គ​បាន​ជា​សះ​ស្បើយ។​សម្តេច​ឪ​ នរោត្តម​ សីហនុ​ ដែល​មាន​ព្រះ​ជន្ម ​៨៨ ​ព្រះ​វស្សា​ បាន​មាន​ព្រះ​រាជ​ឱង្កា​បន្ត​ថា ​​ក្រុម​គ្រូ​​ពេទ្យ​ចិន​បាន​យាង​​ព្រះ​អង្គ​ត្រឡប់​ទៅ​ទីក្រុង​ប៉េកាំង​​វិញ​ នៅ​ចុង​ខែ​មិថុនា​នេះ ​ដើម្បី​តាម​ដាន​សុខភាព​ថ្វាយ​ព្រះ​អង្គ ​ជាពិសេស​ដើម្បី​ពិនិត្យ​តាម​ដាន​សភាព​ជំងឺ​​តាម​បែប​វិទ្យាសាស្ត្រ​ ដើម្បី​ទប់​ស្កាត់​ការ​វិល​ត្រលប់​មក​វិញ​នូវ​ជំងឺ​មហារីក។

រហូត​មក​ទល់​នឹង​ថ្ងៃ​ចន្ទ​នេះ ​មិន​ទាន់​មាន​ព័ត៌មាន​ ជាក់​លាក់​ពី​ពេល​វេលា​ដែល​អតីត​ព្រះ​មហាក្សត្រ​ខ្មែរ​យាង​ទៅ​កាន់​ប្រទេស​ចិន​នោះ​ទេ។ ប៉ុន្តែ​ព្រះ​អង្គ​ម្ចាស់​ស៊ី​សុវត្ថិ​ ធម្មិកោ ​ឧត្តម​ទីប្រឹក្សា​ព្រះ​មហា​ក្សត្រ​ខ្មែរ​ មាន​បន្ទូល​ឲ្យ​ដឹង​ថា​ សម្តេច​ឪ​អាច​នឹង​យាង​ទៅ​កាន់​ក្រុង​ប៉េកាំង​ បន្ទាប់​ពី​ ព្រះ​អង្គ​បញ្ចប់​ព្រះ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម។

រហូត​មក​ទល់​នឹង​ថ្ងៃ​ចន្ទ​នេះ ​គេ​គ្រាន់​តែ​ដឹង​ថា​សម្តេច​ឪ​នឹង​ធ្វើ​ទស្សនកិច្ច​នៅ​​វៀតណាម​នៅ​ចុង​ខែ​នេះ​ ហើយ​បើ​តាម​ ព័ត៌មាន​ក្រៅ​ផ្លូវការ​ខ្លះ​ថា ​អាច​នឹង​ធ្វើ​ឡើ​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​២២​ ដល់​ថ្ងៃ​ទី​២៥​ ខែ​មិថុនា​នេះ។ ទោះ​បី​យ៉ាង​ណា​ព្រះ​អង្គ​ ម្ចាស់​ស៊ីសុវត្ថិ​ ធម្មិកោ ​មាន​បន្ទួល​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា​ កាល​បរិច្ឆេទ​ពិត​ប្រាកដ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​ឪ​ទៅ​កាន់​ប្រទេស​វៀតណាម​ និង​ព័ត៌មាន​លម្អិត​មួយ​ចំនួន​ទៀត​ នឹង​ជម្រាប​ជូន​ នៅ​ពេល​លោក ​គង់ ​សំអុល​ រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរម​រាជវាំង ​ត្រឡប់​មក​ពី​ប្រទេស​វៀតណាម​វិញ​នៅ​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ ឆ្នាំ​២០១០។ ដំណើរ​ទស្សនកិច្ច​ដ៏ ​កម្រ​របស់​សម្តេច​ឪ​ទៅ​កាន់​បរទេស​ចាប់​តាំង​ពី​ព្រះ​អង្គ​ដាក់​រាជ្យ​នៅ​ឆ្នាំ ​២០០៤​ ត្រូវ​បាន​ធ្វើ​ឡើង​តាម​ការ​អញ្ជើញ​របស់​ ប្រធានាធិបតី​វៀតណាម​ លោកង្វៀនមិញទ្រៀត​ (​Nguyên​ Minh​ Triêt)​​ កាលពីខែកុម្ភៈកន្លងទៅ។ទស្សនកិច្ចនេះត្រូវបានមន្ត្រីព្រះបរមរាជវាំងអះអាងថាដើម្បីរឹតចំណងមិត្តភាពរវាងប្រទេស ទាំងពីរនិងគ្មានរបៀបវារៈណាផ្សេងឡើយខណៈបក្ស ប្រឆាំងបានផ្ញើលិខិតមួយច្បាប់ថ្វាយសម្តេចឪលើបញ្ហាព្រំដែន។

នៅ​ពេល​ទាក់​ទង​នៅ​ថ្ងៃ​ចន្ទ ​លោក​ យឹម​ សុវណ្ណ​ តំណាង​រាស្ត្រ​ និង​ជា​អ្នក​នាំ​ពាក្យ​គណបក្ស​សម​ រង្ស៊ី​ បាន​ ថ្លែង​ថា​គណបក្ស​លោក​មិន​ទាន់​ទទួល​បាន​ចម្លើយ​យ៉ាង​ណា​នោះ​ទេ។ លោក​ យឹម​ សុវណ្ណ ​បាន​ពន្យល់​ថា​កាល​ដែល​ គណបក្ស​សម​ រង្ស៊ី​ ស្នើ​សូម​សម្តេច​ឪ​លើក​ពី​បញ្ហា​ព្រំដែន​ជាមួយ​មេ​ដឹក​នាំ​វៀតណាម​ នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ ព្រះ​អង្គ​នៅ​វៀតណាម​ខាង​មុខ​ ដោយ​សារ​តែ​ខ្លួន​យល់​ឃើញ​ថា​ មាន​តែ​អង្គ​សម្តេច​ឪ​ទេ​ដែល​អាច​នឹង​លើក​ពី​ភាព​មិន​ប្រក្រតី​លើ​ការ​បោះ​បង្គោល​ព្រំដែន​ទៅ​ពិភាក្សា​ជា​មួយ​ថ្នាក់​ដឹក​នាំ​វៀតណាម​បាន។ បក្ស​សម​ រង្ស៊ី​បង្ហាញ​ជំនឿ​ថា​តាម​រយៈ​ បទ​ពិសោធន៍​ដោះ​ស្រាយ​បញ្ហា​ជាតិ​នា​ពេល​អតីតកាល​ សម្តេច​ឪ​អាច​នឹង​ធ្វើ​ឲ្យ​ប្រទេស​វៀត​ណាម​គោរព​ពេញ​លេញ​ និង​ខ្ជាប់​ខ្ជូន​នូវ​បូរណភាព​ និង​អធិបតេយ្យភាព​ទឹក​ដី​កម្ពុជា។​ លោក ​យឹម​ សុវណ្ណ​ ក៏​បាន​ថ្លែង​ថា​ ការ​ស្វែង​រក​ព្រះ​រាជ​ អន្តរាគមន៍​ពី​សម្តេច​ឪ​លើ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​បោះ​បង្គោល​ព្រំដែន​នេះ​ គឺ​ដោយ​សារ​តែ​ការ​ស្នើ​សុំ​របស់​ខ្លួន​ទៅ​រដ្ឋ​សភា ​និង​រដ្ឋាភិបាល​ឲ្យ​ដោះ​ស្រាយ​បញ្ហា​នេះ​ តែ​ពុំ​ទទួល​បាន​លទ្ធផល​អ្វី​ទាំង​អស់។ មន្ត្រី​បក្ស​ប្រឆាំង​សង្ឃឹម​ថា ​សម្តេច​ ឪ​ នឹង​មាន​ព្រះ​តម្រិះ​លើ​បញ្ហា​នេះ។​ ប៉ុន្តែ​ព្រះ​អង្គ​ម្ចាស់ ​ស៊ីសុវត្ថិ​ ធម្មិកោ​ ធ្លាប់​បាន​មាន​បន្ទូល​ហើយ​ថា ​ដំណើរ​ទស្សន​កិច្ច​របស់​សម្តេច​ឪ​ទៅ​វៀតណាម​ នឹង​មិន​លើក​ឡើង​ពី​បញ្ហា​នយោ​បាយ​ទេ ​ហើយ បានសង្កត់ធ្ងន់ថាអតីតព្រះមហាក្សត្រខ្មែរមិនអាចលូកដៃចូលក្នុងកិច្ចការនយោបាយ បានឡើយ។

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​ឲ្យ​ដឹង​ថា​ ក្រុម​មន្ត្រី​ជំនាញ​​របស់​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​-វៀតណាម​ បាន​​ប្តេជ្ញា​សន្យា​ថា​​នឹង​បញ្ចប់​ការ​បោះបង្គោល​​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ​និង​វៀតណាម ​​នៅ​ឆ្នាំ​២០១២​ខាងមុខ​ ក្រោយ​ពី​មាន​ការ​ដាក់​កំណត់​ពី​នាយក​រដ្ឋមន្រ្តី​នៃ​ប្រទេស​ទាំង​ពីរ។ មន្ត្រី​គណៈ​កម្មាធិការ​ព្រំដែន​បាន​ថ្លែង​ថា​ រហូត​មក​ដល់​ពេល​នេះ​ ​បង្គោល​ព្រំ​ដែន​ចំនួន​ ១៩០​ ក្នុង​ចំណោម​បង្គោល​ព្រំដែន​ចំនួន ​៣៧៥ ​​ត្រូវ​បាន​ដាំ​រួច​រាល់​ហើយ​ ដោយ​គណៈកម្មាធិការ​​នៃ​ប្រទេស​ទាំង​ពីរ។

ការ​បោះ​បង្គោល​ព្រំដែន​ និង​តម្រុយ​បង្គោល​ព្រំដែន​ដែល​បង្ក​ការ​តវ៉ា​យ៉ាង​ខ្លាំង​ពី ​សំណាក់​ក្រុម​គណបក្ស​ប្រឆាំង​ ដោយ​បាន​លើក​ឡើង​ថា​ការ​បោះ​តម្រុយ​បង្គោល​ព្រំដែន​មួយ​ចំនួន​បាន​ធ្វើ​ឲ្យ​កម្ពុជា ​បាត់​បង់​ទឹក​ដី។ ប៉ុន្តែ​មន្ត្រី​រដ្ឋា​ភិបាល​បាន​អះអាង​ ការងារ​បោះ​បង្គោល​ព្រំដែន​ធ្វើ​ឡើង​ត្រឹម​ត្រូវ​តាម​បច្ចេកទេស​ និង ​គ្មាន​ការ​បាត់​បង់​ទឹក​ដី​ទេ៕

(ដកស្រង់ចេញពីគេហទំព័រ RFI ខេមរភាសា)

អង្គការ​អន្តរ​ជាតិ​ជួយ​ជីក​អណ្ដូង​ឲ្យ​កសិករ​ខ្មែរ

កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ​ មន្ត្រី​រដ្ឋាភិបាល​បាន​និយាយ​ថា រដ្ឋាភិបាល​កម្ពុជា​ក្នុង​កិច្ច​សហ​ប្រតិបត្តិកា​រ​ជា​មួយ​​នឹង​ដៃ​គូ​ អភិវឌ្ឍន៍​ បា​ន​ចាប់​ផ្តើម​ជីកអណ្ដូង​ទឹក​ប្រ​ហែល​​ជា ១.០០០​អណ្ដូង ផ្ដល់​ឲ្យ​ទៅ​កសិករ​ខ្មែរ​តាម​តំបន់​ជនបទ​​​។​

លោក មៅ សារ៉ាយ ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​តាម​ជនបទ នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​​ បាន​និយាយ​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី មូលនិធិ​កុមារ​នៃ​អង្គការ​សហ​ប្រជាតិ និង​មូលនិធិរូបិយវត្ថុអន្តរជាតិ​ សុទ្ធសឹងជាដៃគូ​ដ៏ចំបង​ក្នុងការ​អភិវឌ្ឍន៍​លើ​គម្រោង​នេះ​។​ លោក​បា​ន​បន្ត​ថា រដ្ឋាភិបាល​បាន​ប្រើប្រាស់​ថវិកា ២.០០០​លាន​រៀល​ (ប្រមាណ​ជា ៥០០.០០០ ដុល្លារ​) លើ​គម្រោង​អណ្ដូង​ទឹក​នេះ​។​

ប្រព័ន្ធ​ធារាសាស្ត្រ​ និង​ការ​ផ្គត់​ផ្គង់​ទឹក​ស្អាត​ មាន​ការ​ខ្វះខាត​នៅ​ឡើយ​នៅ​កម្ពុជា ហេតុដូច្នេះ​ហើយ​បាន​ជា​​​អ្នក​ភូមិ​ជាច្រើន​​នាំ​គ្នា​ជីកអណ្ដូង​ផ្ទាល់​ខ្លួន​ ដើម្បី​បាន​ទឺក​ប្រើ​ប្រាស់​​ប្រចាំ​ថ្ងៃ​។​

លោក មៅ សារ៉ាយ​ បា​ន​និយាយ​ទៀត​ថា ការ​ជីក​អណ្ដូង​ទឹក​ឲ្យ​កសិករ​នៅ​តាម​ជនបទ​ ត្រូវ​បាន​ធ្វើ​ឡើង​ពាសពេញ​​២៤​ខេត្ត​ក្រុង​ ក្នុង​ទិស​ដៅ​ជួយ​​ឲ្យ​ប្រជា​ពល​រដ្ឋ​មា​ន​ទឹក​ប្រើ​ប្រាស់​។​

ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​បាន​និយាយ​ថា ក្នុង​ចំណោម​ ២៤​ខេត្ត​ក្រុង​ ​មាន​ ៧​ខេត្តក្រុង​ ដែល​ទឹក​ក្រោម​ដី​ផ្ទុក​ទៅ​ដោយ​អាស៊ីត​សេនេទិច​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​ និង​សុខភាព​មនុស្ស​។​ ៧​ខេត្ត​ក្រុង​នេះ មាន​ រាជធានី​ភ្នំពេញ ខេត្ត​កណ្តាល ខេត្ត​កំពង់​ធំ ខេត្ត​កំពង់​ចាម ខេត្ត​ក្រចេះ​ និង​ខេត្ត​ព្រៃវែង​។​ ដើម្បី​ចៀស​ឲ្យ​ផុត​ពី​បញ្ហា​គ្រោះថ្នាក់​ដល់​​សុខភាព​ តាមរយៈ​ការ​ប្រើ​ប្រាស់​ទឹកអណ្ដូង​ក្នុង​តំបន់​ទាំង​ ៧​ ខាង​លើ​ អ្នក​ជំនាញ​ការ​ផ្នែក​សុខភាព​នឹង​ជួយ​បង្ហាញ​ដល់​អ្នក​ភូមិ​​ពី​របៀប​ច្រោះ​ទឹក​ប្រើប្រាស់​។​

ប្រជាពលរដ្ឋ​ប្រមាណជា ១៤​លាន​នាក់ ដែល​ក្នុង​ចំនួននេះ ៨០%​ ជា​កសិករ​។​

(ដកស្រង់ចេញពី Xinhua​)​​

(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)