ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមអ្នករកស៊ី ដឹកគោជាច្រើនរយនាក់ បាននិយាយរៀបរាប់ ថាកាលពីឆ្នាំ២០០៥ មានដង្ខៅគោជាច្រើន ដើរទិញគោទាំងតូចទាំងធំពីប្រជាពលរដ្ឋស្ទើរតែអស់ពីក្នុងស្រុក-ភូមិ តែប៉ុន្មានឆ្នាំចុង ក្រោយនេះ ក៏មានក្រុមហ៊ុន២ ដើរប្រមូលទិញគោចង់អស់ដែរ ដោយគេសំរុកដឹកចេញ ទៅប្រទេសក្រៅ គឺប្រទេសសៀម និងប្រទេសវៀតណាម ។
ក្រុមឈ្មួញគោបាននិយាយថា ពួកគាត់មិនខ្វល់ពីរឿងក្រុមហ៊ុន ទាំងនោះដឹកជញ្ជូនគោទេ ប៉ុន្ដែអ្វីដែលលំបាកជាងគេ គឺពួកគាត់នៅជាប់នឹងប្រទេសវៀតណាម តែងតែរកទិញគោពីប្រជាពលរដ្ឋមួយនឹម ឬ២នឹមដឹកឆ្លងទៅលក់នៅប្រទេសវៀតណាម ប៉ុន្ដែស្រាប់តែមានភ្នាក់ងារក្រុមហ៊ុនចំនួន២ បែរជាអង្គុយចាំយកលុយដោយតំរូវឱ្យបង់ក្នុងគោមួយក្បាល៨ម៉ឺនរៀលទៅវិញ។ បើមិនបានមួយក្បាល៨ម៉ឺនរៀលទេ គេមិនអនុញាតឱ្យនាំគោឆ្លងកាត់បានទេ ។ ក្រុមអ្នកជួញដូរគោបាននិយាយបន្ដថា ទោះបីជាពេទ្យសត្វស្រុកបានចេញលិខិតឱ្យក៏ដោយ ក៏នៅតែភ្នាក់ងាររបស់ក្រុមហ៊ុនទាំងនោះបញ្ជាឱ្យបង់លុយដែរ ។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment