រាជរដ្ឋាភិបាលកម្ពុជាអនុវត្តនូវសន្ធិសញ្ញាអនុសញ្ញាអន្តរជាតិផ្សេងៗ ដែលប្រឆាំងទៅនឹងការធ្វើទារុណកម្មលើអ្នកទោស និង ធានាឲ្យបាននូវ សិទ្ធិ បុគ្គល និង សិទ្ធិស្មើភាពគ្នា ចំពោះមុខច្បាប់ ក្នុងខណៈពេលដែលប្រជាពលរដ្ឋមួយចំនួននិយាយថាមិនគួរការពារអ្នកទាំងនោះខ្លាំងពេកទេ។ លោកលីវ សាន្ត ធ្វើសេចក្តីរាយការណ៍ពិស្តារពីខេត្តសៀមរាប។
ថ្លែងនៅក្នុងពិធីសំណេះសំណាលមួយ ជាមួយមន្ត្រីនគរបាលយុត្តិធម៌នៅខេត្តសៀមរាបអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ លោក អ៊ុក សាវុធ បានមាន ប្រសាសន៍ថា ការធ្វើកំណែទម្រង់លើប្រព័ន្ធយុត្តិធម៌ និង តុលាការ ដែលមានទំនាក់ទំនងគ្នា ទៅនឹងការងាររបស់មន្ត្រីនគរបាលយុត្តិធម៌នោះ គឺជា ការរួមចំណែកក្នុងការជំរុញឲ្យមានប្រសិទ្ធិភាព នៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តនូវសន្ធិសញ្ញា អនុសញ្ញាអន្តរជាតិ ផ្សេងៗនោះគឺអនុសញ្ញា ប្រឆាំងនឹងការធ្វើទារុណកម្មលើ អ្នកទោសដែលរាជរដ្ឋាភិបាល បានឲ្យសច្ចាប័នរួចមកហើយនោះ ហើយ នឹងត្រូវចូលជា ធរមាននាខែវិច្ឆិកា ឆ្នាំ២០១០ នេះ ។
( សំឡេង លោក អ៊ុក សាវុធ )
លោកបានបញ្ជាក់ទៀតថា ក្នុងករណីដែលនរណាម្នាក់បានធ្វើទារុណកម្មលើជនជាប់ចោទ រហូតដល់ស្លាប់នោះ ជននោះនឹងត្រូវមានទោសយ៉ាង ធ្ងន់ធ្ងរ បំផុត ។
( សំឡេង លោក អ៊ុក សាវុធ )
លោកប៊ុន ថាឫទ្ធិ អភិបាលរងខេត្តសៀមរាប បានគាំទ្រចំពោះការសម្រេច របស់រាជរដ្ឋាភិបាលកម្ពុជា ប៉ុន្តែចំពោះអ្នកដែលប្រព្រឹត្តបទល្មើសដាច់ខាត ត្រូវតែបង្រ្កាបឲ្យខាងតែបាន ។
( សំឡេង លោក ប៊ុន ថាឫទ្ធិ )
បងប្រុសម្នាក់រស់នៅក្នុងក្រុងសៀមរាប ដែលសុំឲ្យវិទ្យុអូស្រ្តាលី មិនបញ្ចេញឈ្មោះបាននិយាយថា គាត់មិនជំទាស់ទៅនឹងការសម្រេចរបស់រាជ រដ្ឋាភិបាលទេ ប៉ុន្តែគាត់គ្រាន់តែគិតថា ការដែលធ្វើនេះ ហាក់បីដូចជាបានការពារជនជាប់ចោទខ្លាំងពេក នៅក្នុងខណៈដែលពួកគេ មិនបានគិតគូរ សោះ ពីសេចក្តីទុក្ខលំបាករបស់ក្រុមគ្រួសារ ដែលពួកគេបានប្រព្រឹត្តមកលើនោះ ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ មន្ត្រីស៊ើបអង្កេតរបស់សមាគមអាដហុកប្រចាំខេត្តសៀមរាបលោក សួស ណារិន ក៏បានសម្តែងនូវការគាំទ្រផងដែរ ចំពោះការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រោះថា ជនល្មើសក៏ជាមនុស្ស ដែលត្រូវបានការពារដោយច្បាប់សកលដែរ ៕
( សំឡេង លោក សួស ណារិន )
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)
No comments:
Post a Comment