Saturday, June 12, 2010

កម្ពុជា វៀតណាម ឡាវ​បើកកិច្ចប្រជុំ

កិច្ចប្រជុំ​មួយ​ស្តីពីចំណងមិត្តភាព​ និង​កិច្ច​សហប្រតិបត្តិការ​ រវាងកម្ពុជា វៀតណាម ឡាវ​ នៅទីក្រុងហូជីម៉ិញ​ កាលពីថ្ងៃ២៨ មេសា ២០១០​ ដែល​គណប្រតិភូសរុប​មានដល់​ទៅ ១៥៤​នាក់​ មកពី​ប្រទេសទាំង​៣​​ ហើយ​សិស្សនិស្សិត និង​ក្រុមមន្ត្រី​មកពីប្រទេសកម្ពុជា និង​ឡាវ​ ជា​អ្នក​ដែល​បាន​សិក្សា និងធ្វើ​ការ​នៅទីក្រុង​ហូជីម៉ិញ​ និង​អតីត​ទាហាន​វៀតណាមដែល​បាន​ប្រយុទ្ធ​ និង​ធ្វើ​ការ​នៅក្នុង​ប្រទេសកម្ពុជា និង​ឡាវ​ បាន​មក​ចូល​រួម​ជាមួយ​គ្នា​ ក្នុង​ព្រឹត្តិការណ៍​កិច្ច​ប្រជុំ​រយៈពេល​៤​ថ្ងៃ​នេះ។​

ក្រុមអ្នកនិយាយ ​​នៅ​ក្នុង​ការបើក​ពិធីនេះ​ រួមមាន លោក Vu Mao (ប្រធាននៃ​គណប្រតិភូវៀតណាម និង​ជាប្រធាននៃ​សមាគម​មិត្តភាព​វៀតណាម - កម្ពុជា) លោក​ ម៉ែន សំអន​ (ប្រធាននៃ​គណប្រតិភូកម្ពុជា និង​ជា​ឧបនាយករដ្ឋមន្ត្រី និង​ជាប្រធាននៃសមាគម​មិត្តភាព​កម្ពុជា​ - វៀតណាម) និង​លោក Vilayvong Bouddakham (ប្រធាននៃ​គណប្រតិភូឡាវ និងជាអនុរដ្ឋលេខានៃគណបក្សបដិវត្តន៍ប្រជាជន LPRP និងជា​អនុប្រធាននៃ​សមាគមមិត្តភាព​ឡាវ - វៀតណាម)។ ក្រុមអ្នកនិយាយទាំង​នេះ​ បានពិពណ៌នា​ពី​កិច្ច​ប្រជុំ​ថា ជា​ភស្តុតាង​ដ៏ភ្លឺចិញ្ចាច​នៃ​ទំនាក់ទំនងអន្តរជាតិ និងការសាមគ្គីភាពយ៉ាង​ពិសេស​ ក្នុង​ចំណោម​ប្រទេស​កម្ពុជា វៀតណាម និង​ឡាវ​។​

កិច្ចប្រជុំនេះ​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ក្នុងឱកាស​នៃ​ការប្រារព្ធ​ពិធីបុណ្យ​លើកទី​៣៥​ នៃ​ទិវា​ជ័យ​ជំនះ​វៀតណាម​ខាង​ត្បូង​ និង​ការរួបរួមជាតិ​ឡើង​វិញ​។​

លោក Vu Mao ថ្នាក់ដឹកនាំ​គណប្រតិភូ​វៀតណាម បាន​បញ្ជាក់ពី​ការដឹងគុណយ៉ាងជ្រាលជ្រៅ​ដល់​គណបក្សវៀតណាម មានរដ្ឋ​ និង​ប្រជាជន​ និង​ប្រជាជន​ប្រទេស​កម្ពុជា និង​ឡាវ​ សំរាប់​ការលះបង់​ និង​ការ​ជួយ​​ដ៏​មាន​តម្លៃ​​ លើ​ការ​រំដោះ​ជាតិ​វៀតណាម​។​

នេះ​ជា​ឱកាសមួយ​សំរាប់​ប្រជាជនកម្ពុជា និង​ប្រជាជន​ឡាវ ដើម្បី​រំលឹក​ដល់​​ភាពត្រចះត្រចង់ នៃ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ក្នុងឆ្នាំ​១៩៧៥ ក្នុង​សង្គ្រាម​ប្រឆាំង​នឹង​ការ​ឈ្លាន ពាន​ពីសហរដ្ឋអាមេរិច​។​

ក្នុង​គោលដៅ​នៃកិច្ច​ប្រជុំនេះ​ គណប្រតិភូ​ប្រទេស​ទាំង​៣ នឹង​សំដែង​ការគួរសម​ធ្វើ​ទស្សនកិច្ច​លើ​គណបក្សវៀតណាម និង​ថ្នាក់ដឹកនាំ​រដ្ឋ ចូលរួម​សិក្ខាសាលា បន្ត​ដំណើរ​ទស្សនកិច្ច​លើ​​ការបង្កើត​វិទ្យាសាស្ត្រសេដ្ឋកិច្ច​នៅ​ទីក្រុង​ហូជីម៉ិញ និង​ចូលរួម​កិច្ច​ប្រជុំ​ក្នុង​ពិធី​ខួប​លើ​ក​ទី​៣៥​នៃ​ទិវា​ជ័យ​ជំនះ​វៀតណាម​ខាង​ត្បូង​ និង​ការរួបរួមជាតិ​ឡើង​វិញ​៕

(ដកស្រង់ចេញពីគេះទំព័រ នគរវត្ត)

No comments:

Post a Comment