មេបក្សប្រឆាំងលោកសម រង្សី សា្វគមដោយអ្នកគាំទ្េនៅថ្ងៃទិវាពលកម្មឆ្នា២០០៦(រូបភាពៈ វិទ្យុអូស្ត្រាលី)
ប៉ូលិសនៅក្នុងខេត្តតាកែវ បានឃាត់ប្រតិភូមកពីក្រុមប្រឹក្សាឃ្លាំមើលប្រទេសកម្ពុជាមិនឲ្យចូលទៅពិនិត្យមើលបង្គោលព្រំដែនដែលប្រជាពលរដ្ឋនៅទី នោះនិយាយថា ត្រូវបានដាំនៅក្នុងដីស្រែរបស់ពួកគាត់។
លោករ៉ុង ឈុន ដែលជាសមាជិកមួយរូបរបស់ក្រុមប្រឹក្សានោះ និយាយថា ប៉ូលិសបានប្រាប់ប្រតិភូទាំងនោះថាពួកគេចាំបាច់ត្រូវមានការអនុញ្ញាត ពី រដ្ឋាភិបាលដើម្បីទៅពិនិត្យកន្លែងនោះ។
លោករ៉ុង ឈុន បន្តថា ប៉ូលិសនិយាយថា ពួកគេបានទទួលបញ្ជាពីថ្នាក់លើដើម្បីឃាត់ប្រតិភូទាំងអស់នោះ។
កាលពីដើមខែនេះ មន្រ្តីគណបក្សប្រឆាំង និង អ្នកគាំទ្រមួយចំនួនត្រូវបានប៉ូលិសឃាត់មិន ឲ្យចូលទៅពិនិត្យមើលបង្គោលព្រំដែននោះផងដែរ។
មេឃុំ ជ័យជោគ លោក ទួន វ៉ាន់ហ៊ន បានអះអាងថា ក្រុមប្រតិភូនោះត្រូវបានរារាំងមែនដោយលោកនិយាយថា អ្នកទាំងនោះត្រូវសុំការអនុញ្ញាតិពី រដ្ឋាភិបាលសិន។
កាលពីសប្តាហ៍មុន លោកវ៉ា គឹមហុង ទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការព្រំដែននិយាយថាភាគីកម្ពុជា និង វៀតណាមបានពិភាក្សាគ្នាដើម្បីឯកភាពទៅ លើផែនការមួយដែលនឹងសម្រេចទៅលើការបោះបង្គោលព្រំដែនចំនួន១៨៥បង្គោលថែមទៀតនៅមុនឆ្នាំ២០១២។
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)
No comments:
Post a Comment