នៅថ្ងៃច័ន្ទនេះសារព័ត៌មានក្នុងស្រុកមួយបានចេញផ្សាយថា មានបងប្អូនស្រី២នាក់បានស្លាប់ដោយសាររន្ទះបាញ់ ដែលតួលេខនេះបានធ្វើអោយតួលេខសរុបរបស់ជនរងគ្រោះដោយសាររន្ទះបាញ់សរុប៥០នាក់ក្នុងឆ្នាំនេះ។ ក្មេងស្រីទាំង២នាក់បងប្អូននេះ ត្រូវរន្ទះបាញ់នៅពេលនាងទៅឃ្វាលគោក្របីនៅវាលស្រែភាគអគ្នេយ៍ ខេត្តកំពង់ចាម កាលពីចុង សប្តាហ៍មុននេះ។
លោក កែវ វី អនុប្រធានអាជ្ញាធរជាតិគ្រប់គ្រង់គ្រោះមហន្តរាយបានមានប្រសាសន៍ថា យើងបានសង្កេតឃើញថាគ្រោះថ្នាក់ដល់ជីវិតដែលបង្កឡើងដោយរន្ទះបាញ់ កាន់តែកើនឡើងជាលំដាប់ ហើយមន្ត្រីយើងកំពុងតែផ្តោតការយកចិត្តទុកដាក់លើបញ្ហានេះ។ បញ្ហានេះកើតឡើងអាចបណ្តាលមកពីការផ្លាស់ប្តូរធាតុអាកាស។
រន្ទះបាញ់កាលពីឆ្នាំមុន បានឆក់យកជីវិតពលរដ្ឋខ្មែរសរុប ១៤០នាក់ ដែលក្នុងឆ្នាំ២០០៨ សរុបមានដល់ទៅ ៩៥នាក់៕
(អត្ថបទដកស្រង់ Earthtimes)
(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)
No comments:
Post a Comment