Friday, June 11, 2010

ឈូង​សមុទ្រ​ម៉ិចស៊ិក ៖ ប្រេង​អណ្ដែត​២,៣​លាន​លី​ត្រ​ប្រមូល​ក្នុង​មួយ​ថ្ងៃ

សត្វរងការបំពុលពីប្រេងអណ្តែតឧត្ដមនាវី​នៃ​កង​ឆ្មាំ​ឆ្នេរសមុទ្រ​មួយ​រូបរបស់​អា​មេ​រិ​ក លោក THAD ALLEN ថ្លែង​កាលពី​ថ្ងៃ​ទី​៩ មិថុនា ថា វិធានការ​ចុង ក្រោយ​សំដៅ​ទប់ទល់នឹង​ការ​ធ្លាយ​ប្រេងអណ្ដែត​ក្នុង​ឈូង​សមុទ្រ​ម៉ិចស៊ិក ពេល​នេះអាច​ឱ្យ​គេ​ប្រមូល​ប្រេង​អណ្ដែត​បាន​ដល់​ទៅ២,៣​លាន​លី​ត្រក្នុង​មួយ​ថ្ងៃ ។ ការ​អះអាងនេះ​ធ្វើ​ឡើង​ខណៈ​ដែល​ប្រធានាធិបតី​អា​មេរិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ត្រូវ​ទៅ​កាន់​តំបន់នេះ​ជា​លើក​ទី​៤ ចាប់តាំងពី​មាន​ប្រេង​ធ្លាយអណ្ដែត​មក ។ ឧត្ដមនាវី​រូប​នេះ​ថ្លែង​ទៀត​ថា កំលាំងបន្ថែម​កំពុង​បញ្ជូន​មកដើម្បី​ជួយ​ប្រមូលប្រេង​អណ្ដែត ។ លោក​ចង់​និយាយ​សំដៅ ​ជាពិសេស​ពី​ការ​មក​ដល់​នៃ​នាវា​ស៊ី​ឡែ​ន​មួយ​មកពី​សមុទ្រ​ខាងជើង ។ នាវា​នេះ​ត្រូវ​ចូលរួម​ក្នុងការ​ដឹក​ប្រេង​អណ្ដែត​ដែល​ប្រមូល​ចេញពីសមុទ្រ ។

យោង​តាម​ការ​វាយតម្លៃ​នា​ពេល​ថ្មី​ៗ​នេះថា ប្រេង​ដែល​ធ្លាយ​ចេញពី​ទីតាំង​ខួង​ប្រេងរបស់​ក្រុមហ៊ុន​ប្រេង BPអង់គ្លេស ដែល​ផ្ទុះឆេះ ហើយ​លិច​បញ្ចេញ​ប្រេង​ឆៅ​រវាង​ពី​៩០លាន​លី​ត្រ​ទៅ​១៩៤​លាន​លី​ត្រ ក្នុង​ទឹក​នៃឈូង​សមុទ្រ​ម៉ិចស៊ិក​ក្រោយ​សោកនាដកម្មនេះ​ពី​ថ្ងៃ​ទី​២០ មេ​សា មក ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

No comments:

Post a Comment