ភ្នំពេញ: ថ្ងៃ១៥ មិថុនា ឆ្នាំ១៩៦២-ថ្ងៃ១៥ មិថុនា ឆ្នាំ២០១០ គឺជាខួបលើកទី៤៨ ឆ្នាំ ដែលតុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ បានសម្រេចលើសំណុំរឿងប្រាសាទព្រះវិហារ ដោយសម្លេង ៩ ទល់នឹង ៣ ។ សេចក្តីសម្រេចនេះ បានដាក់ប្រាសាទព្រះវិហារ និងតំបន់នៅជុំវិញប្រាសាទបុរាណនោះ ស្ថិតនៅក្នុងទឹកដី ក្រោមអធិបតេយ្យ បូរណភាពដែនដីរបស់ព្រះរាជាណាចក្រកម្ពុជា ។
សម្រាប់ខួបលើកទី៤៨ ឆ្នាំ នៅពេលនេះ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវជាថ្មីម្តងទៀត ឲ្យរដ្ឋាភិបាលថៃ ដែលចាញ់ក្តី ក្នុងសំណុំរឿងប្រាសាទព្រះវិហារ ត្រូវគោរពនូវសាលក្រម របស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ ។
ថ្ងៃទី១៥ មិថុនា គឺជាថ្ងៃប្រវត្តិសាស្ត្រ ដែលកម្ពុជា បានឈ្នះក្តីលើប្រទេសថៃ តាមរយៈសាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ ទីក្រុងឡាអេ។ សាលក្រម ៣ ចំនុច របស់តុលាការអន្តរជាតិ ដែលបានសម្រេច គឺទី១-ប្រាសាទព្រះវិហារ និងដីនៅជុំវិញតំបន់ប្រាសាទប្រាសាទព្រះវិហារ គឺស្ថិតនៅក្នុងអធិបតេយ្យ បូរណភាពទឹកដីកម្ពុជា ។ ទី២ -តុលាការយុត្តិធម៌អន្តរជាតិ បានបង្គាប់ឲ្យថៃ ដកចេញនូវទាហានឆ្មាំពីប្រាសាទព្រះវិហារ ដែលថៃបានចូលទន្ទ្រានកាន់កាប់ទាំងខុសច្បាប់ និងទី៣-ថៃត្រូវប្រគល់វត្ថុបូរាណ ដែលខ្លួនបានឆក់ប្លន់ រឹបអូស មកឲ្យកម្ពុជាវិញ ។
សម្រាប់ថ្ងៃជាប្រវត្តិសាស្ត្រនេះ លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ថ្ងៃ១៥ ខែមិថុនានេះ យើងនឹកឃើញនូវស្នាមព្រហស្ថរបស់អតីតព្រះមហាក្សត្រ ព្រះវររាជបិតា សម្តេចព្រះ នរោត្តម សីហនុ ដែលព្រះអង្គបានពុះពារនៅក្នុងកិច្ចការពារអធិបតេយ្យ ដោយមានភស្ថុតាង ឯកសារ និងទិដ្ឋភាពច្បាប់ច្បាស់លាស់ ដើម្បីតវ៉ាប្រឆាំងចំពោះមហិច្ឆតាឈ្លានពានរបស់ថៃ មកលើប្រាសាទព្រះវិហាររបស់កម្ពុជា ។
នៅឱកាសខួបលើកទី៤៨ ឆ្នាំ នៃការសម្រេចក្តីរបស់តុលាការយុត្តិធម៌អន្តរជាតិ ដែលបានប្រគល់ប្រាសាទព្រះវិហារ ឲ្យស្ថិតក្រោមការគ្រប់គ្រងរបស់កម្ពុជាឡើងវិញ លោក ទិត សុធា បានអំពាវនាវដល់រដ្ឋាភិបាលថៃបច្ចុប្បន្ន គួរគប្បីគោរពច្បាប់អន្តរជាតិ ដោយមិនគួរមានគំនិតមហិច្ឆតា ឈ្លានពានមកលើតំបន់ប្រាសាទព្រះវិហារទៀតនោះទេ ពីព្រោះយើងមានច្បាប់អន្តរជាតិ ដែលបានសម្រេចឲ្យកម្ពុជា ឈ្នះហើយ ។
សំអាងលើសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ កាលពី ៤៨ ឆ្នាំមុន មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា លោក ទិត សុធា បានបញ្ជាក់ថា រាល់ព្រឹត្តិការណ៍ណាមួយ ដែលកើតមានដោយការប៉ះទង្គិច ដោយអាវុធ រហូតដល់កើតមានការចូលទន្ទ្រានលើអធិបតេយ្យកម្ពុជា គឺជាចេតនាមួយបង្កហេតុពីសំណាក់ថៃ ដែលកម្ពុជាបានប្រកាន់យកការដោះស្រាយ ដោយសន្តិវិធី ។ រដ្ឋាភិបាលថៃ ដែលធ្លាប់ជាប្រទេសស៊ីវិល័យ គួរតែគោរពច្បាប់អន្តរជាតិ ដើម្បីកុំឲ្យកេរ្តិ៍ឈ្មោះរបស់ខ្លួន ( ថៃ ) កាន់តែអាម៉ាស់ថែមទៀតនៅលើឆាកអន្តរជាតិ ។
សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ថ្ងៃទី១៥ ខែមិថុនា ស្អែកនេះ រាជរដ្ឋាភិបាលកម្ពុជា មិនមានរៀបចំពិធីជួបជុំសាទរអ្វីធំដុំទេ ។ ក៏ប៉ុន្តែនៅថ្ងៃជ័យជម្នះនៃការទាមទារប្រាសាទព្រះវិហារ ពីប្រទេសថៃ មកវិញនេះ នឹងមានជាសេចក្តីថ្លែងការណ៍ និងការជួបជុំសាទរពីសំណាក់អ្នកស្នេហាជាតិមួយចំនួន ៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)
Showing posts with label ព័ត៌មានអន្តរជាតិ. Show all posts
Showing posts with label ព័ត៌មានអន្តរជាតិ. Show all posts
Tuesday, June 15, 2010
សាងសង់រូបសំណាកកំពូលមេទ័ពខ្មែរនៅច្រកអានសេះ មេទ័ពសៀមហាមឃាត់ចោទថាកម្ពុជារំលោភ MOU
កាលពីពេលថ្មីៗនេះ កងទ័ពតំបន់សឹករងព្រះវិហារបានស្នើសុំការឯកភាពពីមេបញ្ជាការយោធភូមិភាគទី៤ ដើម្បីសង់រូបសំណាក មេទ័ពខ្មែរនេះឡើង ក្នុងទឹកដីរបស់កម្ពុជានៅ លើច្រកអានសេះ ស្ថិតក្នុងភូមិជាំក្សាន្ដ ឃុំជាំ ក្សាន្ដ ស្រុកជាំក្សាន្ដ ដែលជាច្រកមួយមាន កិច្ចព្រមព្រៀងក្នុងអនុស្សរណៈរវាងប្រទេសទាំងពីរ ដើម្បីបើកច្រកទ្វារចេញចូល១ សប្ដាហ៍ពីរទៅបីដង ។ ការកសាងរូបសំណាក នេះឡើង គឺមានគោលបំណងសំរាប់គោរព បូជាផង និងដើម្បីទុកឱ្យភ្ញៀវដែលចេញចូល ក្នុងមួយសប្ដាហ៍ពីរទៅបីដងក្នុងទឹកដីរបស់ប្រទេសទាំងពីរ បានស្គាល់អំពីអត្ដសញាណរបស់ប្រទេសដែលមានព្រំប្រទល់ជាប់គ្នាផង ។
យោងតាម MOU បានបញ្ជាក់ច្បាស់ថា កុំឱ្យតែភាគីខាង ណាមួយទៅប៉ះពាល់តំបន់ដែលមិនច្បាស់លាស់ គឺរក្សាទុកឱ្យនៅដដែល តែសំរាប់ ការសង់រូបសំណាកនេះស្ថិតលើដីខ្មែរមិនមែនជាតំបន់មិនច្បាស់លាស់នោះទេ ។ តាមអ្នក វិភាគនិយាយថា បញ្ហានៅតែមានដោយសារ តែភាគីសៀមប្រើផែនទីឯកតោភាគីរបស់ខ្លួន និងមិនអើពើពីផែនទី ជាអន្ដរជាតិនោះទេ ដូច្នេះហើយ ទើបកាលពីពេលថ្មីៗនេះមាន ការប៉ះទង្គិចគ្នាមួយឈុតពេលដើរល្បាតលើកំពូលភ្នំដងរែក ។
មន្ដ្រីយោធាកម្ពុជាបានឱ្យដឹងថា ដោយ សារតែមានភាពអត់ធ្មត់ខ្លាំងកន្លងមកពីសំណាក់កងទ័ពកម្ពុជានោះហើយ ទើបបានជា សៀមដំណើរការកសាងផ្លូវក្រាលកៅស៊ូចូលដល់បន្ទាយកងទ័ពកម្ពុជា ធ្វើផ្សារ និង សាលប្រជុំ និងទីសក្ការបូជាដ៏ធំស្ថិតក្នុង ចំណុច MOU ឆ្នាំ២០០០ហើយករណីនេះ កង ទ័ពកម្ពុជានៅមិនទាន់និយាយផង ។ មន្ដ្រី យោធាកម្ពុជាឈរជើងនៅចំណុចនោះបានបញ្ជាក់ប្រាប់ដល់មជ្ឍដ្ឋានជាតិឱ្យបានជ្រាបផងដែរថា កងទ័ពកម្ពុជាមិនបានញញើត នឹងការរារាំងពីសំណាក់មេទ័ពសៀមប៉ុនសរសៃសក់ឡើយ ។ ព្រោះការសាងសង់រូប សំណាកនោះគឺឋិតក្នុងដីរបស់កម្ពុជាទាំងស្រុង ។ ពេលនេះកងទ័ពកម្ពុជាកំពុងតែ ដំណើរការសាងសង់រូបសំណាកលោកតាអ៊ុំ បានប្រមាណ៧០%ហើយលើទឹកដីរបស់កម្ពុជានៅច្រកអានសេះ ឯការហាមរបស់ សៀម ជារឿងរបស់ពួកឈ្លានពាន ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
Labels:
កម្ពុជា,
ព័ត៌មាន,
ព័ត៌មានជាតិ,
ព័ត៌មានអន្តរជាតិ
ប្រជាជនដាក់ញត្តិជម្រុញឲ្យអ្នករាយការណ៍ពិសេសU.N ដោះស្រាយជម្លោះដីធ្លី
ញត្តិ និងស្នាមមេដៃរាប់ម៉ឺននាក់ ត្រូវបានតំណាងសហគមន៍មកពីខេត្តជាច្រើន ដែលកំពុងមានជម្លោះដីធ្លី បញ្ហាព្រៃឈើ និងទំនាស់ដែននេសាទ បានដាក់ទៅកាន់ការិយាល័យឧត្តមស្នងការ ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា ដើម្បីជម្រុញឲ្យលោក ស៊ូយ៉ា អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិដោះស្រាយក្នុងដំណើរបំពេញបេសកកម្មលើកទី៣ នៅកម្ពុជាពេលនេះ។
តំណាងសហគមន៍ដែលកំពុងជួបប្រទះនឹងការបណ្តេញចេញ និងការរឹបអូសយកដីធ្លី បានជម្រុញឲ្យអ្នករាយការណ៍ពិសេសនេះ យកបញ្ហាជម្លោះដីធ្លីដាក់លើតុពិភាក្សា ដោះស្រាយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តំណាងសហគមន៍ជម្លោះដីធ្លី ក៏ស្នើឲ្យអ្នករាយការណ៍ពិសេសជួយអន្តរាគមន៍ ដើម្បីដោះលែងតំណាងអ្នកភូមិដែលជាប់ពន្ធនាគារ ដោយសារតែវិវាទដីធ្លីផងដែរ។
សកម្មជនសិទ្ធិមនុស្ស អាដហុក លោក ចាន់ សាវ៉េត បានឲ្យដឹងថា ញត្តិជម្លោះដីធ្លីទាំងនោះ ក៏នឹងត្រូវតំណាងសហគមន៍បំបែកគ្នា ដើម្បីហែក្បួន នៅព្រឹកថ្ងៃ១៥មិថុនា ស្អែកនេះ ដាក់ទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី នៅជិតវិមានឯករាជ្យ ដាក់ទៅកាន់រដ្ឋសភា និងក្រសួងស្ថាប័ន ពាក់ព័ន្ធនឹងការផ្តល់ដីសម្បទានមួយចំនួនទៀត។
យុទ្ធនាការរបស់តំណាងសហគមន៍ជម្លោះដីធ្លីនាពេលនេះ ជួនចំពេលនៃដំណើររបស់អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ លោក ស៊ូយ៉ា នៅកម្ពុជា ដែលផ្តោតលើវិស័យយុត្តិធម៌។
យ៉ាងណាក៏ដោយ លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា ទុក្ខកង្វល់របស់តំណាងប្រជាពលរដ្ឋក្នុងរឿងជម្លោះដីធ្លីនេះ ក៏ជាទុក្ខកង្វល់របស់រដ្ឋាភិបាលផងដែរ។ ជម្លោះដីធ្លី នឹងក្លាយជាប្រធានបទរបស់អ្នករាយការណ៍ពិសេស ដើម្បីជួបរកច្រកដោះស្រាយជាមួយនឹងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយតម្លាភាព និងផ្អែកលើទិដ្ឋភាពច្បាប់នាពេលខាងមុខ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
Labels:
កម្ពុជា,
ព័ត៌មាន,
ព័ត៌មានជាតិ,
ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើងលួចផ្សាយបន្ដផ្ទាល់ការប្រកួតបាល់ទាត់ពិភពលោក ពីប្រទេសកូរ៉េខាងត្បូង ដោយខុសច្បាប់
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
Labels:
កូរ៉េ,
ព័ត៌មាន,
ព័ត៌មានអន្តរជាតិ
វាយប្រហារធនាគារកណ្ដាលក្រុងបាដាដស្លាប់១៥នាក់ និងចាប់មនុស្សជាចំណាប់ខ្មាំង
នេះជាលើកដំបូងហើយដែលធនាគារ កណ្ដាលជាគោលដៅនៃការវាយប្រហារ ដោយទ្រង់ទ្រាយធំមួយបែបនេះ ។ នាវេលា ម៉ោង១៥ម៉ោងក្នុងស្រុក ពួកជនប្រដាប់ អាវុធដែលពុំដឹងពីចំនួនច្បាស់បានត្រួតត្រា អគារធនាគារស្ថិតនៅតាមវិថី RACHID នាភាគកណ្ដាលរដ្ឋធានីអ៊ីរ៉ាក់ ។ កងទ័ព និង ប៉ូលិសបានឡោមព័ទ្ធអាគារនេះជុំជិត ហើយឧទ្ធម្ភាគចក្រយោធាហោះក្រឡឹងពីលើ ។ យោងតាមតុល្យការថ្មីមួយផ្ដល់ដោយក្រសួង មហាផ្ទៃថា មនុស្សយ៉ាងតិច១៥នាក់បានត្រូវ ស្លាប់ ហើយ៤៣នាក់ទៀតត្រូវរបួស ។ អ្នក នាំពាក្យរបស់ទីបញ្ជាការយោធាក្រុងបាដាដ អះអាងថា រហូតមកទល់ពេលនេះ គេពុំទាន់ ប្រាកដថា នេះជាការប្លន់ប្រាក់មួយឬយ៉ាងណាឡើយ ។
ការវាយប្រហាររបស់ពួកបះ បោរប្រឆាំងធនាគារទាំងឡាយ គឺធ្វើដើម្បី ប្រមូលយកប្រាក់ផ្គត់ផ្គង់ប្រតិបត្ដិការរបស់ ពួកគេ ។ នាយប៉ូលិសជាន់ខ្ពស់ម្នាក់នៃក្រសួង មហាផ្ទៃអ៊ីរ៉ាក់អះអាងថា ពួកជនប្រដាប់ អាវុធបានត្រួតត្រាធនាគារនេះ ហើយចាប់ ពួកនិយោជិតជាចំណាប់ខ្មាំង ។ ចំនួនចំណាប់ ខ្មាំងនៅពុំទាន់អាចកំណត់ដឹងឡើយ ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
ភាពជាដៃគូនៅតំបន់ប៉ាស៊ីហ្វិកឆ្នាំ២០១០ មានវត្ដមាននៅប្រទេសកម្ពុជាជាលើកដំបូង
រាជធានីភ្នំពេញ ៖ ស្ថានទូតអាមេរិក ថ្ងៃទី១៤ មិថុនា បាន ចេញសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា ទីក្រុង ព្រះសីហនុ នៃប្រទេសកម្ពុជា តាមសេចក្ដី អញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា នាវាមន្ទីរ ពេទ្យ ដែលមានឈ្មោះថា USNS Mercy និងនាវាពិឃាតរបស់ជប៉ុនដែលមានឈ្មោះថា Kunisaki នឹងមកដល់ប្រទេសកម្ពុជៅ នៅថ្ងៃ ទី១៥ មិថុនា ដើម្បីធ្វើទស្សនកិច្ច និងសហ ប្រតិបត្ដិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង គំរោងផ្នែកវិស្វកម្ម សំណង់ និងសុខាភិបាល ដែលជាផ្នែកមួយនៃភាពជាដៃគូនៅតំបន់ ប៉ាស៊ីហ្វិក ឆ្នាំ២០១០ ។
ភាពជាដៃគូនៅតំបន់ប៉ាស៊ីហ្វិក ឆ្នាំ ២០១០ គឺជាសកម្មភាពប្រចាំឆ្នាំ និងជា សកម្មភាពទី៥ ក្នុងចំណោមសកម្មភាពផ្ដល់ ជំនួយមនុស្សធម៌ដល់ជនស៊ីវិលរបស់កងនាវា ជើងទឹករបស់សហរដ្ឋអាមេរិកប្រចាំនៅតំបន់ មហាសមុទ្រប៉ាស៊ីហ្វិក ហើយមានបំណង ពង្រឹងភាពជាដៃគូក្នុងតំបន់ និងបង្កើនអន្ដរ ប្រតិបត្ដិការជាមួយប្រទេសម្ចាស់ផ្ទះ ក្រុម អន្ដរទីភ្នាក់ងាររបស់សហរដ្ឋអាមេរិក ហើយ និងអង្គការផ្ដល់ជំនួយសង្គ្រោះ និងជំនួយ មនុស្សធម៌អន្ដរជាតិមួយចំនួនទៀត ។ ព័ត៌ មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និង នៅលើទំព័រកាសែតកោះសន្ដិភាព ។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
ភាពជាដៃគូនៅតំបន់ប៉ាស៊ីហ្វិក ឆ្នាំ ២០១០ គឺជាសកម្មភាពប្រចាំឆ្នាំ និងជា សកម្មភាពទី៥ ក្នុងចំណោមសកម្មភាពផ្ដល់ ជំនួយមនុស្សធម៌ដល់ជនស៊ីវិលរបស់កងនាវា ជើងទឹករបស់សហរដ្ឋអាមេរិកប្រចាំនៅតំបន់ មហាសមុទ្រប៉ាស៊ីហ្វិក ហើយមានបំណង ពង្រឹងភាពជាដៃគូក្នុងតំបន់ និងបង្កើនអន្ដរ ប្រតិបត្ដិការជាមួយប្រទេសម្ចាស់ផ្ទះ ក្រុម អន្ដរទីភ្នាក់ងាររបស់សហរដ្ឋអាមេរិក ហើយ និងអង្គការផ្ដល់ជំនួយសង្គ្រោះ និងជំនួយ មនុស្សធម៌អន្ដរជាតិមួយចំនួនទៀត ។ ព័ត៌ មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និង នៅលើទំព័រកាសែតកោះសន្ដិភាព ។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
Labels:
កម្ពុជា,
ព័ត៌មាន,
ព័ត៌មានជាតិ,
ព័ត៌មានអន្តរជាតិ
អ្នកដឹកនាំរឿង Avata និង Titanic ជួយសម្អាតប្រេងហៀរនៅ Mexico
អ្នកដឹកនាំរឿងដ៏ល្បីរូបនេះ បានចុះទៅផ្ទាល់ នៅកន្លែងដែលបានហៀរប្រេងនោះ ហើយលោកក៏បានជួយ ទាំងកម្លាំងចិត្ត និងកម្លាំងកាយ ព្រមទាំងថវិការដើម្បី ពង្រួមការបំផ្លិតបំផ្លាញ ដែលបណ្តាលមកពីបញ្ហានេះ។ ស្របពេលជាមួយគ្នានេះដែរ លោកក៏បានពិភាក្សាជាមួយ ក្រុមវិស្វករ និងអ្នកឯកទេសជាច្រើនទៀត ដើម្បីរកវិធានការទប់ស្កាត់ និងសម្អាតប្រេងដែលបានធ្លាយហៀរ នៅក្នុងឈូងសមុទ្រប្រទេស Mexico នោះ។
(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)
Labels:
ព័ត៌មាន,
ព័ត៌មានអន្តរជាតិ,
ម៉ិចស៊ីកូ
អង្គការអន្តរជាតិជួយជីកអណ្ដូងឲ្យកសិករខ្មែរ
លោក មៅ សារ៉ាយ ប្រធាននាយកដ្ឋានគ្រប់គ្រងទឹកតាមជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បាននិយាយថា ធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិកុមារនៃអង្គការសហប្រជាតិ និងមូលនិធិរូបិយវត្ថុអន្តរជាតិ សុទ្ធសឹងជាដៃគូដ៏ចំបងក្នុងការអភិវឌ្ឍន៍លើគម្រោងនេះ។ លោកបានបន្តថា រដ្ឋាភិបាលបានប្រើប្រាស់ថវិកា ២.០០០លានរៀល (ប្រមាណជា ៥០០.០០០ ដុល្លារ) លើគម្រោងអណ្ដូងទឹកនេះ។
ប្រព័ន្ធធារាសាស្ត្រ និងការផ្គត់ផ្គង់ទឹកស្អាត មានការខ្វះខាតនៅឡើយនៅកម្ពុជា ហេតុដូច្នេះហើយបានជាអ្នកភូមិជាច្រើននាំគ្នាជីកអណ្ដូងផ្ទាល់ខ្លួន ដើម្បីបានទឺកប្រើប្រាស់ប្រចាំថ្ងៃ។
លោក មៅ សារ៉ាយ បាននិយាយទៀតថា ការជីកអណ្ដូងទឹកឲ្យកសិករនៅតាមជនបទ ត្រូវបានធ្វើឡើងពាសពេញ២៤ខេត្តក្រុង ក្នុងទិសដៅជួយឲ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់។
ទោះបីជាយ៉ាងណាក៏ដោយ លោកបាននិយាយថា ក្នុងចំណោម ២៤ខេត្តក្រុង មាន ៧ខេត្តក្រុង ដែលទឹកក្រោមដីផ្ទុកទៅដោយអាស៊ីតសេនេទិច ធ្វើឲ្យប៉ះពាល់ដល់ស្បែក និងសុខភាពមនុស្ស។ ៧ខេត្តក្រុងនេះ មាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តក្រចេះ និងខេត្តព្រៃវែង។ ដើម្បីចៀសឲ្យផុតពីបញ្ហាគ្រោះថ្នាក់ដល់សុខភាព តាមរយៈការប្រើប្រាស់ទឹកអណ្ដូងក្នុងតំបន់ទាំង ៧ ខាងលើ អ្នកជំនាញការផ្នែកសុខភាពនឹងជួយបង្ហាញដល់អ្នកភូមិពីរបៀបច្រោះទឹកប្រើប្រាស់។
ប្រជាពលរដ្ឋប្រមាណជា ១៤លាននាក់ ដែលក្នុងចំនួននេះ ៨០% ជាកសិករ។
(ដកស្រង់ចេញពី Xinhua)
(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)
Labels:
កម្ពុជា,
ព័ត៌មាន,
ព័ត៌មានជាតិ,
ព័ត៌មានអន្តរជាតិ
ខ្មែរម្នាក់ត្រូវរថយន្តបុកស្លាប់នៅស្រុកថៃពេលកំពុងថែសួន
នៅកន្លែងកើតហេតុ ប៉ូលីសបានឃើញសាកសពបុរសម្នាក់នៅក្រោមកង់ឡាន។ ក្រុមសង្គ្រោះបន្ទាន់ Sawangboriboon បានចូលទៅយកសាកសពនិងបញ្ជូនទៅកាន់មន្ទីរពេទ្យ Banglamung ។ Khun Soron សាក្សីដែលបានឃើញហេតុការណ៍នោះ បានរៀបរាប់ប្រាប់ប៉ូលីសថាគាត់បានបើករថយន្ត pick-up របស់គាត់ក្នុងគោលដៅទៅទីក្រុងបាងកក ពេលនោះគាត់ឃើញរថយន្តតូយូតាពណ៌ខ្មៅមួយបើកបរក្នុងល្បឿនលឿនខុស ប្រក្រតី ហើយក៏ជ្រុលចង្កូតមកបុក ក្បាលរថយន្ត pick-up របស់គាត់ដែលរៀបនឹងឆ្លងចូលទៅផ្លូវធំ។ រួចឡាននោះក៏បន្ថែមល្បឿនរហូតហួសចូលទៅក្នុងសួនមួយនិងកិន បុរសម្នាក់ដែលកំពុងធ្វើការនៅទីនោះ ដែលក្រោយមកគេបញ្ជាក់អត្តសញ្ញាណថាឈ្មោះ "Chuan" មកពីស្រុកខ្មែរ។
អ្នកបើករថយន្ត ដែលបង្កគ្រោះថ្នាក់នោះឈ្មោះ Khun Somjai ព្យាយាមរត់គេចពីកន្លែងកើតហេតុ ហើយត្រូវបានរកឃើញថាកំពុងស្រវឹងស្រាទៀតផងនៅពេលនោះ។ ប៉ូលីសបានឃាត់ខ្លួនបុរសនោះទុកដើម្បីសួរចំលើយនិងធ្វើការតាមដាន បន្តទៀត៕
(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)
Labels:
កម្ពុជា,
ព័ត៌មាន,
ព័ត៌មានជាតិ,
ព័ត៌មានអន្តរជាតិ
Monday, June 14, 2010
ភាពវឹកវរ នៅប្រទេសគីរជីស្ថាន
ដោយស្ថានភាពនៅក្នុងប្រទេសគីរជីស្ថានដែលឋិតនៅក្នុងតំបន់អាស៊ីកណ្ដាលកំពុងតែមានសភាពកាន់តែហិង្សានិងគ្រោះថ្នាក់នោះ រុស្ស៊ីក៏បញ្ចេញនូវ ប្រតិកម្មផងដែរ។
ទាហានបម្រុងរុស្ស៊ី ចំនួនយ៉ាងតិចបំផុត ១៥០នាក់បានទៅដល់គីរជីស្ថាន ដើម្បីការពារមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានអាកាសចរណ៍ជាច្រើន របស់រុស្ស៊ី ដើម្បីកុំឲ្យខូចខាតដោយសារអំពើហិង្សាជាតិពន្ធ ដែលបានធ្វើឲ្យមនុស្សជាង១០០នាក់បាត់បង់ជីវិតរួចទៅហើយ និង របួសប្រហែលជា ១មួយពាន់៤រយនាក់ផ្សេងទៀត។
មានសេចក្តីរាយការណ៍មកថា ពួកក្រុមជនទំនើងប្រដាប់អាវុធ នៅក្នុងភាគខាងត្បូងនៃប្រទេសគីរជីស្ថាន បានបង្កើនការវាយប្រហាររបស់ខ្លួន ទៅពលរដ្ឋអ៊ូបេដែលជាជនជាតិភាគតិច។ ជនជាតិភាគតិចអ៊ូបេរាប់ពាន់នាក់ កំពុងភៀសខ្លួនឆ្លងទល់ដែន ទៅកាន់ទីសុវត្ថិភាពនៅអ៊ូបេគីស្ថាន។
រដ្ឋាភិបាលបណ្ដោះអាសន្នរបស់គីរជីស្ថានបានសំណូមពរសុំឲ្យរុស្ស៊ីបញ្ជូនកងកម្លាំងរក្សាសន្តិភាព។
យ៉ាងណាមិញ ក្រុមូស្គូ បានច្រានចោលនូវសំណូមពរនោះដោយនិយាយថា នៅគ្រាឥឡូវនេះគេពុំទាន់សម្លឹងឃើញមូលហេតុក្នុងការបញ្ជូន កងកម្លាំង រុស្ស៊ីឲ្យទៅចូល រួមនៅក្នុងកិច្ចប្រតិបត្តិការនៅគីរជីស្ថាននោះទេ។
ទោះជាយ៉ាងណាក្តី ក៏ការបញ្ជូនទ័ពបន្ថែមទៀតរបស់រុស្ស៊ី ជាសញ្ញាមួយបង្ហាញថា រុស្ស៊ីកំពុងតែធ្វើការឃ្លាំពិនិត្យយ៉ាងដិតដល់ទៅនឹងភាពចលាចល នៅក្នុងប្រទេសគីរជីស្ថាន ដែលរុស្ស៊ី និងសហរដ្ឋអាម៉េរិក មានមូលដ្ឋានទ័ពនៅទីនោះ៕
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)

គីរជីស្ថាន,
ព័ត៌មាន,
ព័ត៌មានអន្តរជាតិ
អាជ្ញាធរភូមា អនុញ្ញាតឲ្យមាន ធនាគារឯកជន
អាជ្ញាធរភូមាបានផ្តល់ការអនុញ្ញាតដល់សហគ្រិននធំបួនដើម្បីបើកធនាគារឯកជនថ្មី។
សហគ្រិនទាំងបួននោះរួមមាន ក្រុមហ៊ុន U Tay Za, U Zaw Zaw, U Nay Aung និង U Chit Khine។
សព្វថ្ងៃនេះមានធនាគារឯកជនចំនួន១៥ និង ធនាគាររដ្ឋចំនួន៤ កំពុងបម្រើសេវាកម្មធនាគារនៅក្នុងប្រទេសភូមា។
ប្រទេសភូមាបានចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធបណ្តាញធនាគារមួយនៅក្នុងធនាគារ៦នៅក្នុង ប្រទេសនេះដើម្បីតភ្ជាប់គ្នារវាងធនាគារឯកជន និង ធនាគារ រដ្ឋសម្រាប់ជួយសម្រួលដល់អាជីវករនៅក្នុងផ្នែកសេវាកម្មធនាគារ។
នៅក្នុងឆ្នាំ១៩៦៣ ធនាគារឯជនទាំងអស់ត្រូវបានគេប្រែក្លាយទៅជាធនាគាររដ្ឋ ប៉ុន្តែធនាគារឯកជនទាំងនោះត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ នៅក្នុងឆ្នាំ១៩៩២នៅពេលដែលរដ្ឋាភិបាលអនុវត្តប្រព័ន្ធសេដ្ឋកិច្ចតម្រង់ទិសទៅរកទីផ្សារ។
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)
សហគ្រិនទាំងបួននោះរួមមាន ក្រុមហ៊ុន U Tay Za, U Zaw Zaw, U Nay Aung និង U Chit Khine។
សព្វថ្ងៃនេះមានធនាគារឯកជនចំនួន១៥ និង ធនាគាររដ្ឋចំនួន៤ កំពុងបម្រើសេវាកម្មធនាគារនៅក្នុងប្រទេសភូមា។
ប្រទេសភូមាបានចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធបណ្តាញធនាគារមួយនៅក្នុងធនាគារ៦នៅក្នុង ប្រទេសនេះដើម្បីតភ្ជាប់គ្នារវាងធនាគារឯកជន និង ធនាគារ រដ្ឋសម្រាប់ជួយសម្រួលដល់អាជីវករនៅក្នុងផ្នែកសេវាកម្មធនាគារ។
នៅក្នុងឆ្នាំ១៩៦៣ ធនាគារឯជនទាំងអស់ត្រូវបានគេប្រែក្លាយទៅជាធនាគាររដ្ឋ ប៉ុន្តែធនាគារឯកជនទាំងនោះត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ នៅក្នុងឆ្នាំ១៩៩២នៅពេលដែលរដ្ឋាភិបាលអនុវត្តប្រព័ន្ធសេដ្ឋកិច្ចតម្រង់ទិសទៅរកទីផ្សារ។
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)
Labels:
ព័ត៌មាន,
ព័ត៌មានអន្តរជាតិ,
ភូមា,
សេដ្ឋកិច្ច
កាសែតអង់គ្លេសមួយ ចោទជប៉ុនថាបានសូកប៉ាន់ ប្រទេសជាកោះតូចៗ
កាសែតអង់គ្លេសមួយបានចោទប្រទេសជប៉ុនថា បានសូកប៉ាន់ប្រទេសដែនកោះតូចៗនៅក្នុងតំបន់ប៉ាស៊ីហ្វិក ដើម្បីឲ្យប្រទេសទាំងនោះជួយគាំទ្រនូវ កិច្ចប្រឹងប្រែងរបស់ជប៉ុនប្រយោជន៍ឲ្យមានការលុបចោលការហាមឃាត់ដែលមាន រយៈ ពេល ២៤ឆ្នាំ ទៅលើការនេសាទត្រីបាឡែនដើម្បីធ្វើ ពាណិជ្ជ កម្ម។
កាសែត The Sunday Times របស់អង់គ្លេស និយាយថា ខ្លួនមានភស្តុតាងដែលបង្ហាញថាមន្រ្តីមកពីកោះ Mashall និង Kiribati បានពិភាក្សាគ្នាអំពី ការលក់សន្លឹកឆ្នោតរបស់ពួកគេ នៅក្នុងគណៈកម្មាការនេសាទត្រីបាឡែនអន្តរជាតិ។
កាសែតនោះបានអះអាងថា ប្រទេសជដែនកោះទាំងនោះបានបោះឆ្នោតយល់ស្របជាមួយក្រុមដែលគាំទ្រការនេសាទត្រីបាឡែន ដោយសារប្រទេស ទាំងនោះបានទទួលជំនួយពីប្រទេសជប៉ុន ដែលរួមមានទាំងប្រាក់ ឬ ក៏ស្រ្តីបម្រើសេវាកម្មផ្លូវភេទ។
ប៉ុន្តែក្រសួងការបរទេសជប៉ុនបានបដិសេធការចោទទាំងនោះ ដោយនិយាយថា ប្រទេសជប៉ុនមិនបានចំណាយទៅឲ្យប្រទេសជាសមាជិករបស់ គណៈកម្មការ នេសាទត្រីបាឡែនអន្តរជាតិនោះឡើយ។
កាសែតអង់គ្លេសនោះនិយាយថា ប្រទេសដែលគេចោទថា បានទទួលសំណូកពីប្រទេសជប៉ុនរួមមានប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក ដូចជាប្រទេស the Ivory Coast, Guinea និង រដ្ឋGrenada ក្នុងសមុទ្រការ៉ាអ៊ីប៕

ជប៉ុន,
ព័ត៌មាន,
ព័ត៌មានអន្តរជាតិ,
សេដ្ឋកិច្ច,
អង់គ្លេស
មន្រ្តីយោធាកំពូលកូរ៉េខាងត្បូង សុំខ្លួនចូលនិវត្តន៍
មន្រ្តីយោធាកំពូលកូរ៉េខាងត្បូងបានស្នើសុំខ្លួនចូលនិវត្តន៍ ក្រោយពីមានការិះគន់ថាលោកមិនបានដោះស្រាយឲ្យត្រឹមត្រូវនូវបញ្ហាលិចនាវាចម្បាំង មួយគ្រឿង ដែលធ្វើឡើងដោយកូរ៉េខាងជើង។
លោកឧត្តមសេនីយ៍ Lee Sang-Eui ប្រធានអគ្គមេបញ្ជាការរួម គឺជាមន្រ្តីម្នាក់ក្នុងចំណោមមន្រ្តីយោធា២៣នាក់ ដែលភ្នាក់ងារអធិការកិច្ចរដ្ឋស្នើឲ្យមាន ការដាក់ទោស ។
ភ្នាក់ងារអធិការកិច្ចទាំងនោះបានស៊ើបអង្កេតទៅលើរឿងលិចនាវាចម្បាំងនេះកាលពីខែមីនា។
បណ្ដាមេបញ្ជាការកងនាវាចរណ៍បានរងការទិតៀន ចំពោះការបញ្ជូននាវាចម្បាំងទៅក្នុងតំបន់ទល់ដែន ដែលប្រឈមនឹងភាពតានតឹងដែលធ្វើឲ្យនាវា នោះងាយរងការវាយប្រហារដោយនាវាមុជទឹក។
មេបញ្ជាការទាំងនោះក៏រងការចោទប្រកាន់ផងដែរ ថាបានបំផ្លើសព័ត៌មានសំខាន់ៗឬក៏បានពន្យារពេលក្នុងការបញ្ជូនរបាយការណ៍របស់ខ្លួនទៅថ្នាក់ លើ។
អ្នកស៊ើបអង្កេតពហុជាតិមួយក្រុមផ្សេងទៀត បានរកឃើញថា មានភស្តុតាងជាច្រើនលើសលប់បង្ហាញថានាវាមុជទឹកកូរ៉េខាងជើងបានបំផ្លោងគ្រាប់ បែកធុនធ្ងន់ ដើម្បីបំបាក់នាវាចម្បាំងរបស់កូរ៉េខាងត្បូងជាពីរកំណាត់៕

គម្រោងការធ្វើជំរឿន សេដ្ឋកិច្ចនៅកម្ពុជា នឹងចាប់ផ្ដើមនៅឆ្នាំ២០១១
មន្រ្តីស្ថិតិបានឲ្យដឹងថា ចាប់ពីខែមីនាឆ្នាំ២០១១ខាងមុខនេះតទៅ ការចុះធ្វើជំរឿនសេដ្ឋកិច្ចនឹងចាប់ផ្តើមទូទាំង ប្រទេស ដោយស្រង់ស្ថិតិគ្រប់រោងចក្រ សហគ្រាស ក្រុមហ៊ុន និងអាជីវកម្មតូចធំ។
លោក សន ស៊ីថន អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ បានមានប្រសាសន៍ថា ការធ្វើជំរឿនសេដ្ឋកិច្ចធ្វើឲ្យ ងទទួល បាន ទិន្នន័យ ដែលជាមូលដ្ឋានដើម្បី គេអាចយកទៅប្រើប្រាស់ច្រើនផ្នែក។ លោកបានមានប្រសាសន៍បញ្ជាក់ថា លទ្ធផលជំរឿនមានប្រយោជន៍ដល់ការអភិវឌ្ឍជាតិ។
(សំឡេងលោក សន ស៊ីថន)
សូមបញ្ជាក់ថា គម្រោងចាប់ផ្តើមធ្វើជំរឿនសេដ្ឋកិច្ចនេះ បានកើតឡើងបន្ទាប់ពីអង្គការចាយការ (JICA) ជប៉ុន បានសម្រេចផ្តល់ប្រាក់ចំនួន ២លាន ២សែន ដុល្លារ និងផ្តល់ក្រុមបច្ចេកទេសដើម្បីជួយមន្រ្តីកម្ពុជាក្នុងការធ្វើ ជំរឿនសេដ្ឋកិច្ចលើកដំបូងក្នុងប្រវត្តិសាស្រ្តខ្មែរនេះ។
លោក សន ស៊ីថនបានមានប្រសាសន៍បញ្ចាក់ថា ដើម្បីអភិវឌ្ឍប្រទេស ការធ្វើជំរឿនគឺជាការងារមិនអាចខ្វះបាន។ កន្លងមកនេះ ប្រទេសកម្ពុជា បាន ធ្លាប់ធ្វើជំរឿនប្រជាសាស្រ្តឆ្នាំ២០០៨ ដែលបានយកទៅប្រើប្រាស់នៅក្នុងការកំណត់យុទ្ធសាស្រ្តជាតិ។
លោកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិបានមានប្រសាសន៍អំពីតម្រូវការធ្វើជំរឿនចំនួន៣នៅកម្ពុជា។
(សំឡេងលោក សន ស៊ីថន)
មន្រ្តីក្រសួងផែនការបានឲ្យដឹងថា ការងាររៀបចំសម្រាប់ជំរឿនសេដ្ឋកិច្ចនេះ គឺបានចាប់ដំណើរការបណ្តើរៗហើយ ដើម្បីគេអាចឈានទៅចុះធ្វើ សម្ភាសន៍ នៅតាមរោងចក្រ សហគ្រាស និង ក្រុមហ៊ុនតូចធំនៅខែមីនា ឆ្នាំក្រោយនេះ៕
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)
Labels:
កម្ពុជា,
ជប៉ុន,
ព័ត៌មាន,
ព័ត៌មានជាតិ,
ព័ត៌មានអន្តរជាតិ,
សេដ្ឋកិច្ច
អង្គជំនុំជម្រះក្នុងតុលាការកម្ពុជា : តួនាទីរបស់អាស៊ាន
ភ្នំពេញ: តាមប្រសាសន៍កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១០ អគ្គលេខាធិការអង្គការ សហប្រជាជាតិ បាន គីមូន បានកោតសរសើរទៅលើកិច្ចខំប្រឹងប្រែង របស់សាលាក្តីខ្មែរក្រហម ព្រមទាំងបញ្ជាក់ម្តងទៀតអំពីសារសំខាន់របស់សាលាក្តីសម្រាប់សហគមន៍ អន្តរជាតិ និងកម្ពុជា។ សាលាក្តីមានសារសំខាន់សម្រាប់ផ្លូវដ៏វែងឆ្ងាយ របស់កម្ពុជាដើម្បីងើបចេញពីសង្គ្រាមស៊ីវិល និង អំពើ ប្រល័យពូជសាសន៍ ដែលបានកើតឡើងជាច្រើនឆ្នាំ។ សាលាក្តីក៏សន្យាថា នឹងបញ្ឈប់ករណីនិទ្ទណ្ឌភាព ដែលបានកើតឡើងជាងមួយភាគបួននៃសតវត្សរ៍ (២៥ឆ្នាំ) នោះគឺអំពើសាហាវឃោរឃៅ របស់ខ្មែរក្រហម ពីខែមេសាឆ្នាំ១៩៧៥-ខែមករា ឆ្នាំ១៩៧៩ ដែល បានសម្លាប់ជីវិតមនុស្សជាង ពីរលាននាក់ និងផ្លាស់ប្តូរទីលំនៅរបស់ប្រជាជនស្ទើតែទាំងអស់។
ប្រជាជនកម្ពុជាបានរង់ចាំយុត្តិធម៌យ៉ាងអត់ធ្មត់ ដូច្នេះអ្នកទាំងនេះមិនគួរត្រូវបានគេបដិសេធ មិនផ្តល់យុត្តិធម៌យូរជាងនេះទៀតទេ។ ដូចដែលសមាជិកអាស៊ានបានដឹងថ្មីៗនេះ សាលាក្តីកំពុងខ្វះខាត ថវិកាសម្រាប់ធ្វើការកាត់សេចក្តី។ ការបញ្ចប់ភ្លាមៗរបស់សាលាក្តី ដែលបណ្តាលមកពីថវិកាមិនគ្រប់ គ្រាន់ នឹងក្លាយទៅជាមហន្តរាយមួយ នៅក្នុងដំណើរការស្វែងរកយុត្តិធម៌ ហើយវាក៏ជាភាពអាម៉ាស់មួយដែរ សម្រាប់ការប្តេជ្ញាចិត្តការពារសិទ្ធិមនុស្សរបស់សហគមន៍អន្តរជាតិ។
បន្ទាប់ពីមន្ត្រី និងបុគ្គលិកចាប់ផ្តើមធ្វើការនៅឆ្នាំ២០០៦ សាលាក្តីបានធ្វើការបញ្ចប់សំណុំរឿង ទីមួយ ដែលមានជាប់ពាក់ព័ន្ធនឹង ឌុច អតីតប្រធានគុក ស-២១ នៅខែវិច្ឆិកា ឆ្នាំ២០០៩ (មានការរំពឹងទុកថា នឹងមានការប្រកាសសាលក្រមនៅ ខែកក្កដា ២០១០) ហើយបច្ចុប្បន្ន សាលាក្តីកំពុង តែធ្វើការទៅលើសំណុំ ០០២ ដែលមានជាប់ពាក់ព័ន្ធនឹងមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមទាំង បួននាក់ ដែលនៅរស់៖ នួន ជា, ខៀវ សំផន, អៀង សារី, និង អៀង ធិរិទ្ធ។ នៅអំឡុងពេលប្រតិបត្តិការរយៈពេល ៣ឆ្នាំ សាលាក្តីបានដោះស្រាយបញ្ហាធ្ងន់ធ្ងរជាច្រើន ហើយក៏បានបង្កើនការផ្សព្វផ្សាយ ដល់អ្នកនៅរស់ពី របបខ្មែរក្រហមដែលបានផ្តល់ឱកាស ដល់ប្រជាជនកម្ពុជាជាង ៣១,០០០នាក់ ឱ្យបានចូលរួមក្នុង សវនាការកាត់សេចក្តី ឌុច ដោយផ្ទាល់។ មានការរំពឹងទុកថា នឹងមានប្រជាជនកម្ពុជាច្រើនជាងនេះទៀត មកចូលរួមក្នុងសំណុំរឿង០០២ ដែលមានចុងចោទដ៏សំខាន់បួនរូប។ ជាងនេះទៅទៀត ការកាត់សេចក្តីអតីតមេដឹកនាំខ្មែរក្រហម បានជំរុញឱ្យមានការពិភាក្សានៅកម្រិតថ្នាក់ជាតិ អំពីអំពើដ៏សាហាវព្រៃផ្សៃនៅក្នុងរបបនោះ និងបន្ទាប់មកធ្វើឱ្យមានការទម្លាយភាពស្ងប់ស្ងាត់ ដ៏ឈឺចាប់របស់អ្នក នៅរស់រាប់លាននាក់។ លោក ចាន់ តានី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បាននិយាយ នៅក្នុងសន្និសីទកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១០ថា នៅកម្រិតសកល សាលាក្តីខ្មែរក្រហមអាច ដើរ តួនាទីជាគំរូដ៏មានប្រសិទ្ធភាពសម្រាប់តុលាការព្រហ្មទណ្ឌអន្តរជាតិ ផ្សេងទៀត ដោយសារតែការចំណាយតិច ដំណើរការទៅមុខលឿន និងការផ្សព្វផ្សាយដល់ជនរងគ្រោះ របស់សាលាក្តីបានទូលំទូលាយ។ ដូច្នេះ សាលាក្តីចាំបាច់ត្រូវតែមានថវិកា គ្រប់គ្រាន់ម្រាប់ដំណើរការការងារដ៏មានតម្លៃរបស់ខ្លួន។
អាស្រ័យហេតុនេះ ខ្ញុំចង់ធ្វើការសំណូមពរឱ្យរដ្ឋ ដែលជាសមាជិកអាស៊ានធ្វើការឆ្លើយតបនឹងការ ការប្រកាសសុំជំនួយរបស់លោក បាន គីមូន ដល់សាលាក្តី និងស្នើឱ្យមានការផ្តល់ជំនួយ ជា មធ្យោបាយផ្សេងៗ ។ ក្នុងនាមជាប្រទេស ដែលជាសមាជិកអាស៊ាន កម្ពុជាសង្ឃឹមថា ប្រទេសផ្សេងទៀតដែលជាសមាជិកនឹង បង្ហាញពីការគាំទ្ររបស់ខ្លួនចំពោះសិទ្ធិមនុស្ស នៅក្នុងតំបន់ និងពិភពលោក ដោយផ្តល់ជាជំនួយដ៏ចាំបាច់ដល់សាលាក្តីខ្មែរក្រហម។ មកដល់ពេលបច្ចុប្បន្ន មិនមានសមាជិកណាធ្លាប់បានផ្តល់បែប នេះឡើយ។
យោងទៅតាមស្ថានភាពសេដ្ឋកិច្ច ដ៏លំបាកដែលប្រទេសជាច្រើនប្រហែលជាកំពុងតែជួបប្រទះនៅពេលបច្ចុប្បន្ន ជំនួយសម្រាប់តុលាការ មិនចាំបាច់ត្រូវតែជាថវិកាទេ។ សមាជិកអាស៊ានអាចជួយ ដល់តុលាការតាមរយៈ (១) ផ្តល់ជាជំនួយបច្ចេកទេស (២) ផ្តល់ឯកសារដែលទាក់ទងនឹងខ្មែរក្រហម (៣) ផ្តល់ ឬបណ្តុះបណ្តាលអ្នកផ្តល់ប្រឹក្សាផ្លូវចិត្តក្តម្ពុជាចំនួន៣០នាក់។ (៤) ផ្តល់សម្ភារៈសំខាន់ដូចជា កុំព្យូទ័រ(សម្រាប់បណ្តុះបណ្តាលបុគ្គលិកសាលាក្តី) វិទ្យុ (ដើម្បីជួយផ្សព្វផ្សាយព័ត៌មាន) និង(៥) បញ្ជូន អ្នកស្ម័គ្រចិត្តដើម្បីមកបណ្តុះបណ្តាលប្រជាជនកម្ពុជា អំពីការអភិវឌ្ឍនិងដំណើរការនីតិវីធីរបស់តុលាការ។
ដើម្បីយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជារាប់លាននាក់ ការផ្សះផ្សាជាតិ ការពង្រឹងចំណងមិត្តភាព រវាងសមាជិកអាស៊ាន និងការគាំទ្រសិទ្ធិមនុស្សអន្តរជាតិ សមាជិកអាស៊ានគួរតែជួយឧបត្ថម្ភដល់ ប្រទេសជិតខាងដើម្បីកសាងឡើងវិញនូវសង្គមដ៏មានយុត្តិធម៌ និងរឹងមាំជាងមុន ៕

ដើមឆ្នាំ២០១០ ថៃបាននាំទំនិញចូលមកប្រទេសកម្ពុជា ក្នុងទឹកប្រាក់ប្រមាណ៧០០លានដុល្លារ
ភ្នំពេញ ៖ ទោះបីជាវិស័យនយោបាយ រវាងប្រទេសកម្ពុជានិងប្រទេសថៃមានភាពតានតឹង ដាក់គ្នាក្នុងរយៈពេលកន្លងមកនេះក៏ដោយ ប៉ុន្តែចំពោះវិស័យសេដ្ឋកិច្ចវិញ នៅតែមានសភាពរលូនទៅមុខជាធម្មតា ជាក់ស្ដែងក្នុងរយៈពេល៣ខែដើមឆ្នាំ២០១០នេះ ថៃបាននាំទំនិញចូលមកប្រទេស កម្ពុជា មានចំនួនទឹកប្រាក់ប្រមាណជា៧០០លានដុល្លារអាមេរិក រីឯកម្ពុជាបាននាំទំនិញទៅប្រទេស ថៃចំនួនទឹកប្រាក់ប្រហែលជា២៤លានដុល្លារអាមេរិកតែប៉ុណ្ណោះ។
លោកស្រីជីរ៉ាណាន់ វង្សមង្គល អគ្គទីប្រឹក្សាពាណិជ្ជកម្មប្រចាំស្ថានឯកអគ្គរាជទូតថៃ ប្រចាំ កម្ពុជាបានឲ្យដឹងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១០ ស្ដីពី ការតាំងពិព័រណ៍ពាណិជ្ជកម្មថៃឆ្នាំ២០១០ ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៧-២០ ខែមិថុនា ឆ្នាំ២០១០ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្ររាជធានីភ្នំពេញ។ លោកស្រីបានបញ្ជាក់បន្ថែមថា ក្រុម ហ៊ុនទាំងនោះនឹងធ្វើការដាក់បង្ហាញនិងលក់ទំនិញជាច្រើនប្រភេទ ដូចជាទំនិញម្ហូបអាហារ ភេសជ្ជៈ សំភារៈសំណង់ សំភារៈប្រើប្រាស់ក្នុងផ្ទះ ផលិតផលធ្វើអំពីស្បែក សំភារៈសិក្សា និងគ្រឿងសំអាង ។ល។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកម្ពុជាថ្មី)

ថៃ,
ព័ត៌មាន,
ព័ត៌មានជាតិ,
ព័ត៌មានអន្តរជាតិ,
សេដ្ឋកិច្ច
ទឹកជំនន់បណ្តាលឱ្យមានមនុស្សស្លាប់ច្រើន នៅរដ្ឋArkansas
ការបោះជំរំកំសាន្តនៅក្នុងឩទ្យានព្រៃព្រឹក្សាជាតិ Monts Ouachita បានប្រែក្លាយទៅជាសុបិនអាក្រក់នៅរដ្ឋArkansasខាងត្បូងសហរដ្ឋអាមេរិក យ៉ាងហោចណាស់មានមនុស្សស្លាប់១៨នាក់ រួមមានកុមារ៦នាក់ផង អាយុពីពីរទៅ៧ឆ្នាំ និងអ្នកបាត់ខ្លួន៣៦នាក់ផ្សេងទៀត បណ្តាលមកពីទឹកជំនន់ជាគំហុកភ្លាមៗ។
រាល់អ្វីៗបានកើតមានយ៉ាងឆាប់រហ័សណាស់ ក្នុងយប់ថ្ងៃព្រហស្បតិ៍ ១០ មិថុនាឆ្លងមកថ្ងៃសុក្រទី១១មិថុនា នៅក្បែរមាត់ស្ទឹង ទីដែលការបោះជំរំកំសាន្ត នៅកណ្តាលព្រៃ ជាទីកន្លែងពិបាកចូលដល់ ស្រាប់តែមានទឹកបានហៀចេញពីពោះស្ទឹងឡើងដល់កម្ពស់ជាង៦ម៉ែត្រ ក្នុងរយៈពេលតែប៉ុន្មាននាទី ដោយហូរពាំនាំទៅជាមួយខ្លួននូវសំពត់តង់ និងពួកអ្នកដេកលក់ក្នុងជំរំសំពត់ទាំងនេះ។
អាជ្ញាធរក្នុងតំបន់និយាយថា គេសឹងតែពុំអាចប្រមើទប់ទឹកជំនន់នេះ ជាមុនបានឡើយ។ សភាពអាសន្នត្រូវបានប្រកាសនៅម្តុំម៉ោងពីរភ្លឺ នៅខណៈដែលទឹកស្ទឹងចាប់ផ្តើមហូរហៀ ប៉ុន្តែនៅពេលម៉ោងស្មើហ្នឹង ទាំងអស់គ្នាកំពុងតែដេកលក់ ហើយទោះជាយ៉ាងណាក្តី មណ្ឌលនេះសឹងតែគ្មានបណ្តាញទូរស័ព្ទដៃទេ។
នៅពេញមួយថ្ងៃម្សិលមិញ ក្រុមអ្នកជួយសង្គ្រោះបានខំប្រឹងរិះរកសាកសពអ្នករងគ្រោះ និងពួកអ្នកដែលអាចមានជីវិត រស់នៅ រួចផុតពីគ្រោះថ្នាក់ជាយថាហេតុ។ កម្លាំងទឹកហូរខ្លាំងណាស់ទាល់តែសាកសពអ្នករងគ្រោះថ្នាក់ម្នាក់បានរកឃើញនៅចម្ងាយប្រមាណ១០គ.ម. ខាងក្រោមទឹក។
គេយល់ថា ប្រហែលត្រូវប្រើពេលជាច្រើនថ្ងៃទៀត មុននឹងដឹងចំនួនជាក់លាក់ ពិតប្រាកដ នៃចំនួនអ្នករងគ្រោះមហន្តរាយធម្មជាតិនេះ៕
Labels:
ព័ត៌មាន,
ព័ត៌មានអន្តរជាតិ,
សហរដ្ឋអាមេរិក
ការបោះឆ្នោតសភានៅប៊ែលហ្សិក៖តើគេត្រូវបោះឆ្នោតរួច ហើយទើបលែងលះគ្នាឬ យ៉ាងណា?
ប្រជាជននៃប្រទេសប៊ែលហ្សិកត្រូវចាប់ធ្វើការបោះឆ្នោតនៅថ្ងៃអាទិត្យទី១៣មិថុនានេះដើម្បីជ្រើសតាំងសមាជិកសភា១៥០នាក់ នៅក្នុងបរិបទនៃវិបត្តិរវាងសហគមន៍Flamande និយាយភាសាហុល្លង់ដឺ៍ហើយនិងសហគមន៍Wallonនិយាយភាសាបារាំង។មូលហេតុនេះបូកបន្ថែមនឹងបញ្ហាភាសា បានមកជំរុញឲ្យពួកហ្វ្លាម៉ង់ដឺ៍ដែលមាននិន្នាការអ្នកជាតិនិយមជ្រុល មកបំពុលបរិយាកាសនយោបាយនិងបំផុសបំផុលឲ្យមានគំនិតចង់បែងចែកព្រះ រាជាណាចក្រប៊ែលហ្សិកជារដ្ឋពីរដាច់ពីគ្នា។
បើយោងតាមការស្ទាបស្ទង់មតិនៅពេលចុងក្រោយនេះបានឲ្យដឹងថា គណបក្សឯករាជនិយមនៃសហគមន៍Flamande និយាយភាសាហុល្លង់ដឺ៍ដែលមានឈ្មោះថា Nouvelle alliance flamande ( NVA ) ឬគណបក្សសម្ពន្ធភាពថ្មីហ្វ្លាម៉ង់ដឺ៍នឹងទទួលបានជោគជ័យដោយអាចនឹងទទួលបានសម្លេងឆ្នោតគាំទ្រដល់ទៅ២៥%ដែលជាកម្រិតមួយដ៏ខ្ពស់ពុំដែលកើតមានសម្រាប់គណបក្សហ្វ្លាម៉ង់ដឺ៍មួយនេះ។
ចំណែកឯខាងសហគមន៍Wallonនិយាយភាសាបារាំងវិញ គណបក្សសង្គមនិយមនឹងអាចទទួលបានយ៉ាងតិច៣០% ទន្ទឹមគ្នានេះគណបក្សសេរីនិយមដែលមានឥទ្ធិពលខ្លាំងនៅរាជធានីBruxelles និងជាយក្រុង ប្រហែលជាអាចនឹងទទួលបានសម្លេងឆ្នោតគាំទ្រប្រមាណ២០%។
គួរកត់សម្គាល់ថា ការដួលរលំនៃរដ្ឋាភិបាលចម្រុះនៃបក្សគ្រឹស្តឺ៍សាសនាប្រជាធិបតេយ្យហ្វ្លាម៉ង់ដឺ៍របស់លោកYves Leterme នៅចុងខែមេសាកន្លងទៅបានត្រូវបង្កឡើងដោយហេតុតែមានអធិករណ៍ពាក់ព័ន្ធនឹងសិទ្ធិសេរីភាពក្នុងការប្រើភាសា សិទ្ធិក្នុងការបោះឆ្នោតនិងបញ្ហាតុលាការនៃសហគមន៍Wallonនិយាយភាសាបារាំងនៅជាយទីក្រុងBruxelles ដែលឋិតនៅក្រោមការគ្រប់គ្រងរបស់ពួកហ្វ្លាម៉ង់ដឺ៍ ហើយដែលសហគមន៍Flamande និយាយភាសាហុល្លង់ដឺ៍ចង់លុបចោលនូវសិទ្ធិសេរីភាពទាំងនេះរបស់សហគមន៍Wallon។
សន្ទុះកើនឡើងខ្លាំងនៃសម្លេងឆ្នោតគាំទ្រពួកអ្នកឯករាជនិយមហ្វ្លាម៉ង់ដឺ៍នាឱកាសបោះឆ្នោតសភាមុនចប់អាណត្តិនៅថ្ងៃអាទិត្យទី១៣មិថុនានេះ បើប្រសិនជាកើតមានមែននោះ វាច្បាស់ជានឹងបង្កឲ្យមានការលំបាកច្រើនក្នុងការបង្កើតឲ្យមានរដ្ឋាភិបាលសហព័ន្ធមួយសម្រាប់គ្រប់គ្រងប្រទេសប៊ែលហ្សិក។ ហើយវាក៏ជាសញ្ញាមួយឈានទៅរកការបែងចែកប្រទេសប៊ែលហ្សិកឲ្យក្លាយទៅជារដ្ឋពីរឬបីផងទៀត។
នៅប្រទេសប៊ែលហ្សិកនរណាក៏និយាយពីការបែងចែកប្រទេសប៊ែលហ្សិកជារដ្ឋពីរឬបីនេះដែរ។ គណបក្សនយោបាយហ្វ្លាម៉ង់ដឺ៍មានគំនិតគាំទ្រការបែងចែកដោយផ្តាច់តំបន់ហ្វ្លាម៉ង់ដឺ៍ចេញពីតំបន់Wallonie ដែលនិយាយភាសាបារាំង។ ពួកហ្វ្លាម៉ង់ដឺ៍ដែលតែងឋិតនៅក្រោមការគ្រប់គ្រងក្នុងវិស័យនយោបាយនិងវិស័យសេដ្ឋកិច្ចរបស់ពួកវ៉ាឡុងដែលនិយាយភាសាបារាំងជាយូរពេលមកហើយ លើកនេះពួកសហគមន៍Flamande ដែលនិយាយភាសាហុល្លង់ដឺ៍ចង់បង្ហាញឲ្យសហគមន៍Wallonដែលនិយាយភាសាបារាំងឃើញអានុភាពរបស់ពួកគេម្តង។
នៅប្រទេសប៊ែលហ្សិកសហគមន៍ទាំងពីរពោលគឺសហគមន៍Flamande និយាយភាសាហុល្លង់ដឺ៍ហើយនិងសហគមន៍Wallonនិយាយភាសាបារាំងពុំសូវដែលស្គាល់ភាពសុខដុមរមនាស្របគ្នាឡើយ។ នៅខណៈដែលស្ថានភាពសេដ្ឋកិច្ចនិងស្ថានភាពហិរញ្ញវត្ថុនៃឧស្សាហកម្មធុនធ្ងន់របស់ពួកសហគមន៍Wallonនិយាយភាសាបារាំងជួបនឹងវិបត្តិវិនាសហិនហោច ឧស្សាហកម្មរថយន្តរបស់សហគមន៍Flamande និយាយភាសាហុល្លង់ដឺ៍ឯណោះបានស្គាល់ការរីកចម្រើន។ បន្តិចម្តងៗពួកហ្វ្លាម៉ង់ដឺ៍ចាប់យល់ថា ពួកគេបានបង់វិភាគទានច្រើនហួសក្នុងការជួយយិតយោងពួកវ៉ាឡុង។ មូលហេតុនេះបូកបន្ថែមនឹងបញ្ហាភាសា បានមកជំរុញឲ្យពួកហ្វ្លាម៉ង់ដឺ៍ដែលមាននិន្នាការអ្នកជាតិនិយមជ្រុលមកបំពុលបរិយាកាសនយោបាយនិងបំផុសបំផុលឲ្យមានគំនិតចង់បែងចែកព្រះរាជាណាចក្រប៊ែលហ្សិកជារដ្ឋពីរដាច់ពីគ្នា។
“អត្តទត្ថបុគ្គល"ទល់នឹង”បុគ្គលខ្ជិលច្រអូសរស់ដោយផ្ញើប្រាណនឹងគេ"
លទ្ធផលគឺនៅទីបំផុត ពួកវ៉ាឡុងបានចាត់ទុកពួកហ្វ្លាម៉ង់ដឺ៍ថាជា“អត្តទត្ថបុគ្គល"និងជាមនុស្សព្រហើនកោងកាច។ ចំណែកឯពួកហ្វ្លាម៉ង់ដឺ៍វិញ បានស្តីបន្ទោសសហគមន៍Wallonនិយាយភាសាបារាំងថាជាពួកមនុស្សខ្ជិលច្រអូស រស់ដោយសារតែប្រាក់សាមគ្គីជាតិបានមកពីការបង់ពន្ធដាររបស់សហគមន៍Flamande និយាយភាសាហុល្លង់ដឺ៍។
សេណារីយ៉ូបែបត្រូវរំលាយខ្លួនរបស់ប្រទេសប៊ែលហ្សិកហាក់ដូចជាពិបាកនឹងសម្រេចទៅរួច។ ដោយហេតុថា តើគេត្រូវដោះស្រាយដោយវិធីណាទៅ ពាក់ព័ន្ធនឹងបញ្ហាកិច្ចការពារសុវត្ថិភាពសង្គម? បញ្ហាប្រព័ន្ធចូលនិវត្តន៍? បញ្ហាកងកម្លាំងយោធា? បញ្ហាប្រាក់បំណុលរបស់ប្រទេសប៊ែលហ្សិកដែលខាំចាក់ស្រេះគ្នាយ៉ាងស្អិតល្មួតបែបនេះ?
ហើយបើប្រទេសប៊ែលហ្សិកនឹងត្រូវបែងចែកជារដ្ឋពីរដាច់ពីគ្នាមែន តើបញ្ហានៃទីក្រុងBruxelles នឹងត្រូវគេដោះស្រាយយ៉ាងណាដែរ? ទីក្រុងBruxellesដែលឋិតនៅក្នុងតំបន់មួយដាច់ដោយឡែកពីគេ ជាពិសេស ទីក្រុងBruxellesជាទីកន្លែងដែលមានទីស្នាក់ការនៃស្ថាប័នសំខាន់ៗរបស់សហភាពអឺរ៉ុបនិងបក្សសម្ពន្ធអាត្លង់ទិក។ ឬមួយក៏គេត្រូវបង្កើតតំបន់នៃទីក្រុងBruxellesឲ្យក្លាយទៅជារដ្ឋទីបី? ឬជាទីក្រុងសេរី? ឬជាសាធារណរដ្ឋមួយសម្រាប់អ្នករដ្ឋការ?
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏វិបត្តិរវាងសហគមន៍Flamande និយាយភាសាហុល្លង់ដឺ៍ហើយនិងសហគមន៍Wallonនិយាយភាសាបារាំងកំពុងតែមានសភាពពុះកញ្ជ្រោលនាឱកាសបោះឆ្នោតសភា ហើយកំពុងតែបិទបាំងនិងធ្វើឲ្យគេភ្លេចគិតដល់វិបត្តិសេដ្ឋកិច្ចនិងវិបត្តិហិរញ្ញវត្ថុនៅប្រទេសប៊ែលហ្សិកបច្ចុប្បន្នថាតើគេត្រូវខិតខំរិះរកដោះស្រាយដោយវិធីណា?
បច្ចុប្បន្ននេះ វិបត្តិនយោបាយប៊ែលហ្សិកមានជាប់នៅលើបបូរមាត់របស់ប្រជាជនគ្រប់រូប។ ក៏ប៉ុន្តែបើយោងតាមការស្ទាបស្ទង់មតិនៅពេលថ្មីៗនេះ លទ្ធផលដែលអាចប្រសូតចេញពីការបោះឆ្នោតសភាមុនចប់អាណត្តិនេះ ហាក់ដូចជាបង្កឲ្យមានការលំបាកយ៉ាងច្រើនក្នុងការបង្កើតឲ្យមានរដ្ឋាភិបាលមួយសម្រាប់គ្រប់គ្រងប្រទេសប៊ែលហ្សិក។
សូមបញ្ជាក់ថា ប្រទេសប៊ែលហ្សិកត្រូវឡើងមកកាន់តំណែងធ្វើជាប្រធានផ្លាស់វេននៃសហភាពអឺរ៉ុបនៅថ្ងៃទី១កក្កដាខាងមុខនេះ។ បើមានវិបត្តិនយោបាយតែយ៉ាងនេះ មើលទៅប្រទេសប៊ែលហ្សិកហាក់ដូចជាគ្មានសង្ឃឹមឡើយថានឹងអាចមានរដ្ឋាភិបាលថ្មីឡើងមកកាន់តំណែងធ្វើជាប្រធាននៃសហគមន៍អឺរ៉ុប៕
(ដកស្រង់ចេញពីគេហទំព័រ FRI ខេមរភាសា)

ប៊ែលហ្សិក,
ព័ត៌មាន,
ព័ត៌មានអន្តរជាតិ
តុលាការកំពូលចាត់វិធានការប្រឆាំងលោកស្រី មួរ សុខហួរ
ប្រភពពីតុលាការឲ្យដឹងថាតុលាការកំពូលបានសម្រេចចាត់វិធានការបង្ខំឲ្យលោកស្រីមួរសុខហួរអ្នកតំណាងរាស្រ្តខេត្តកំពតរបស់គណបក្សសមរង្ស៊ីបង់ប្រាក់ពិន័យនៅក្នុងសំណុំរឿងបរិហារកេរ្តិ៍ជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនសែន។
ដីការបស់តុលាការកំពូលបានមកដល់តុលាការរាជធានីភ្នំពេញហើយនៅចុងសប្តាហ៍នេះដើម្បីស្នើឲ្យសាលាដំបូងរាជធានីភ្នំពេញចាត់វិធានការបន្ត។ប៉ុន្តែលោកស្រីមួរសុខហួរបានអះអាងនៅថ្ងៃនេះថាលោកស្រីមិនទាន់បានទទួលដីកាណាមួយពីសាលាដំបូងរាជធានីភ្នំពេញទាក់ទងនឹងបញ្ហានេះនៅឡើយទេ។យ៉ាងណាក៏ដោយតំណាងរាស្ត្រស្ត្រីគណបក្សសមរង្ស៊ីរូបនេះនៅតែអះអាងជាថ្មីទៀតថាលោកស្រីនឹងមិនព្រមបង់ប្រាក់ជាដាច់ខាតហើយក៏មិនរត់គេចទៅណាដែរ។
លោកស្រីមួរសុខហួរអ្នកតំណាងរាស្ត្រខេត្តកំពតត្រូវបានតុលាការទាំងបីថ្នាក់របស់ប្រទេសកម្ពុជាកាត់សេចក្តីឲ្យចាញ់ក្តីលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងបទបរិហារកេរ្តិ៍។លោកស្រីត្រូវបានតុលាការផ្តន្ទាទោសឲ្យបង់ប្រាក់ពិន័យសរុប១៦លានរៀលឬប្រហាក់ប្រហែលនឹង៤០០០ដុល្លារអាមេរិក។ប៉ុន្តែតុលាការដដែលបានទាត់ចោលពាក្យបណ្តឹងរបស់លោកស្រីមួរសុខហួរដែលប្តឹងលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក្នុងបទបរិហារកេរ្តិ៍ដូចគ្នា។
បើយោងតាមនីតិវិធីច្បាប់លោកស្រីមួរសុខហួរអាចនឹងត្រូវតុលាការចាត់វិធានការបង្ខំឲ្យជាប់ពន្ធនាគាររយៈពេលមួយឆ្នាំក្នុងបទមិនព្រមគោរពតាមនីតិវិធីរបស់តុលាការ។នីតិវិធីនេះមិនបានធ្វើឲ្យលោកស្រីមួរសុខហួរកោតខ្លាចឡើយ។លោកស្រីអះអាងថាសុខចិត្តទទួលយកជម្រើសជាប់ពន្ធនាគារជាជាងការបង់ប្រាក់ទៅតាមការកាត់សេចក្តីរបស់តុលាការដែលលោកស្រីចាត់ទុកថា«អយុត្តិធម៌»។
ស្របពេលជាមួយគ្នានេះអ្នកតំណាងរាស្រ្តស្ត្រីគណបក្សសមរង្ស៊ីកំពុងបន្តយុទ្ធនាការប្រមូលអ្នកគាំទ្រដើម្បីធ្វើញ្ញត្តិសុំអន្តរាគមន៍ពីលោកប្រធានាធិបតីអាមេរិកបារ៉ាក់អូបាម៉ាឲ្យជួយដោះស្រាយបញ្ហានេះ។លោកស្រីមួរសុខហួរបានឲ្យដឹងនៅថ្ងៃនេះថាញ្ញត្តិនោះទទួលបានអ្នកគាំទ្រជិត១០០០នាក់ហើយដែលបានចុះហត្ថលេខាគាំទ្រលោកស្រីក្នុងនោះក៏មានអ្នកនៅក្រៅប្រទេសដែរ។ញ្ញត្តិនេះត្រូវគេគ្រោងនឹងផ្ញើជូនប្រធានាធិបតីអាមេរិកនិងអង្គការសហប្រជាជាតិក្នុងពេលឆាប់ៗនេះ។
ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានអះអាងថាញ្ញត្តិរបៀបនេះនឹងគ្មានទម្ងន់ទៅលើប្រទេសណាមួយទេពីព្រោះនេះជារឿងផ្លូវច្បាប់ដែលលោកស្រីមួរសុខហួរមិនគោរព។យ៉ាងណាក៏ដោយលោកស្រីមួរសុខហួរបានពន្យល់តបវិញថាលោកស្រីមិនប្រឆាំងនឹងច្បាប់ឡើយតែលោកស្រីប្រឆាំងនឹងការអនុវត្តន៍ច្បាប់ដែលលោកស្រីអះអាងថា«អយុត្តិធម៌»តែប៉ុណ្ណោះ៕
(ដកស្រង់ចេញពីគេហទំព័រ FRI ខេមរភាសា)
Labels:
កម្ពុជា,
ព័ត៌មាន,
ព័ត៌មានជាតិ,
ព័ត៌មានអន្តរជាតិ
ការវិនិយោគផ្ទាល់របស់បារាំង នៅកម្ពុជាមានការកើនឡើង
ការនាំចេញទំនិញកម្ពុជាទៅកាន់ទីផ្សារប្រទេសបារាំង និងការវិនិយោគផ្ទាល់របស់បារាំងនៅកម្ពុជាមានការកើនឡើងដូចគ្នានៅក្នុងរយៈពេលចុងក្រោយនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំនៅកម្ពុជាបានបញ្ជាក់ក្រោយទស្សនកិច្ចនៅកម្ពុជារបស់លោកស្រី អាន-ម៉ារី-អ៊ីដ្រាក់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចឧស្សហកម្ម និងការងារបារាំងទទួលបន្ទុកក្រៅប្រទេសថា ការនាំចេញទំនិញរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសបារាំងមានការកើនឡើងប្រមាណជា១២លានអឺរ៉ូក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ ពោលគឺវាបានកើនឡើងពី៧១លានអឺរ៉ូនៅឆ្នាំ២០០៧មកដល់៨៣លានអឺរ៉ូនៅក្នុងឆ្នាំ២០០៩កន្លងមក។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា ការវិនិយោគផ្ទាល់របស់បារាំងនៅកម្ពុជាមានការកើនឡើងពី៧៥លានអឺរ៉ូនៅឆ្នាំ២០០៦មកដល់៩១លានអឺរ៉ូនៅឆ្នាំ២០០៨កន្លងមក។ បើទោះបីជាការវិនិយោគរបស់បារាំងនៅកម្ពុជានិងការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារបារាំងមានការកើនឡើងមែនក្តី ក៏ប៉ុន្តែសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់បញ្ច្រាស់ថា ការនាំចូលទំនិញរបស់បារាំងមកកាន់ទីផ្សារកម្ពុជាមានការថយចុះទៅវិញ។
កាលពីឆ្នាំ២០០៧កន្លងមក ប្រទេសកម្ពុជាបាននាំចូលទំនិញពីប្រទេសបារាំងក្នុងទឹកប្រាក់៥៤លានអឺរ៉ូ ប៉ុន្តែចំនួននេះបានធ្លាក់មកនៅត្រឹមតែ៤៥លានអឺរ៉ូនៅឆ្នាំ២០០៩កន្លងមក។ ការធ្លាក់ចុះនេះមិនត្រូវបានគេបញ្ជាក់ពីមូលហេតុពិតប្រាកដនោះទេ។ សូមបញ្ជាក់ថា ប្រាក់អឺរ៉ូមួយអឺរ៉ូមានតម្លៃស្មើនិង១ដុល្លារ៣កាក់អាមេរិក។
ក្នុងដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃនៅកម្ពុជាពីថ្ងៃទី៩ដល់ថ្ងៃទី១១ខែមិថុនាកន្លងមកនេះ លោកស្រី អាន-ម៉ារី-អ៊ីដ្រាក់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចឧស្សាហកម្មនិងការងារបារាំងបានបញ្ជាក់ថា នេះគឺជាដំណើរទស្សនកិច្ចលើកទីមួយនៅកម្ពុជារបស់មន្រ្តីជាន់ខ្ពស់ផ្នែកពាណិជ្ជកម្មបារាំងចាប់តាំងពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣មក។ ដូច្នេះដំណើរទស្សនកិច្ចនេះសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ប្រទេសបារាំងចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោកស្រី អាន-ម៉ារី-អ៊ីដ្រាក់ បានបន្តបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានទៀតថា ប្រទេសបារាំងបង្ហាញការគាំទ្រផ្តល់កម្ចីដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចថ្នាក់មូលដ្ឋាននៅកម្ពុជានាពេលអនាគតជាពិសេសក្នុងវិស័យកសិកម្មនិងវិស័យទេសចរណ៍។
បើទោះបីជាការវិនិយោគផ្ទាល់របស់បារាំងនៅកម្ពុជាមានការកើនឡើងដល់៩១លានអឺរ៉ូនៅឆ្នាំ២០០៨ក៏ដោយ ក៏អ្នកវិភាគសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាបានបញ្ជាក់ថា នេះគឺជាចំនួនទឹកប្រាក់តិចតួចប៉ុណ្ណោះ។
មិនមែនតែប្រទេសបារាំងទេដែលបោះទុនវិនិយោគតិចតួចនៅកម្ពុជានោះ តាមពិតប្រទេសមហាអំណាចសេដ្ឋកិច្ចធំៗមួយចំនួនផ្សេងទៀតដូចជា ៖ ប្រទេសអាមេរិក ប្រទេសជប៉ុន ក៏មិនមានការវិនិយោគច្រើនដែរនៅក្នុងប្រទេសក្រីក្រមួយនេះ។
រហូតមកដល់ពេលនេះប្រទេសដែលបោះទុនវិនិយោគច្រើនជាងគេនៅកម្ពុជា គឺប្រទេសកូរ៉េខាងត្បូង ប្រទេសចិនប្រជាមានិត ប្រទេសវៀតណាម។ល។
(ដកស្រង់ចេញពីគេហទំព័រ FRI ខេមរភាសា)
Labels:
កម្ពុជា,
បារាំង,
ព័ត៌មាន,
ព័ត៌មានជាតិ,
ព័ត៌មានអន្តរជាតិ,
សេដ្ឋកិច្ច
Subscribe to:
Posts (Atom)