Showing posts with label ជប៉ុន. Show all posts
Showing posts with label ជប៉ុន. Show all posts

Monday, June 14, 2010

កាសែ​តអង់គ្លេ​សមួយ ចោ​ទជប៉ុ​នថាបាន​សូក​ប៉ា​ន់ ប្រ​ទេស​ជាកោះតូ​ច​ៗ

កាសែតអង់គ្លេសមួយបានចោទប្រទេសជប៉ុនថា បានសូកប៉ាន់ប្រទេសដែនកោះតូចៗនៅក្នុងតំបន់ប៉ាស៊ីហ្វិក ដើម្បីឲ្យប្រទេសទាំងនោះជួយគាំទ្រនូវ កិច្ចប្រឹងប្រែងរបស់ជប៉ុនប្រយោជន៍ឲ្យមានការលុបចោលការហាមឃាត់ដែលមាន រយៈ ពេល ២៤ឆ្នាំ ទៅលើការនេសាទត្រីបាឡែនដើម្បីធ្វើ ពាណិជ្ជ កម្ម។

កាសែត The Sunday Times របស់អង់គ្លេស និយាយថា ខ្លួនមានភស្តុតាងដែលបង្ហាញថាមន្រ្តីមកពីកោះ Mashall និង Kiribati បានពិភាក្សាគ្នាអំពី ការលក់សន្លឹកឆ្នោតរបស់ពួកគេ នៅក្នុងគណៈកម្មាការនេសាទត្រីបាឡែនអន្តរជាតិ។

កាសែតនោះបានអះអាងថា ប្រទេសជដែនកោះទាំងនោះបានបោះឆ្នោតយល់ស្របជាមួយក្រុមដែលគាំទ្រការនេសាទត្រីបាឡែន ដោយសារប្រទេស ទាំងនោះបានទទួលជំនួយពីប្រទេសជប៉ុន ដែលរួមមានទាំងប្រាក់ ឬ ក៏ស្រ្តីបម្រើសេវាកម្មផ្លូវភេទ។

ប៉ុន្តែក្រសួងការបរទេសជប៉ុនបានបដិសេធការចោទទាំងនោះ ដោយនិយាយថា ប្រទេសជប៉ុនមិនបានចំណាយទៅឲ្យប្រទេសជាសមាជិករបស់ គណៈកម្មការ នេសាទត្រីបាឡែនអន្តរជាតិនោះឡើយ។

កាសែតអង់គ្លេសនោះនិយាយថា ប្រទេសដែលគេចោទថា បានទទួលសំណូកពីប្រទេសជប៉ុនរួមមានប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក ដូចជាប្រទេស the Ivory Coast, Guinea និង រដ្ឋGrenada ក្នុងសមុទ្រការ៉ាអ៊ីប៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)

គម្រោងការធ្វើជំរឿន សេដ្ឋកិច្ចនៅ​កម្ពុជា នឹង​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០១១

កម្ពុជាត្រូវការជំរឿន​សេដ្ឋកិច្ច​ជាតិ​ដើម្បីជាជំនួយដល់​ការរៀប​ចំផែនការ​អភិវឌ្ឍជាតិ។ រូប​ថត​ដោយ ឃុន អាឡិច វិទ្យុអូស្រ្ដាលី។ក្រសួងផែនការ និងអង្គការចាយការ (JICA) របស់ប្រទេសជប៉ុនបានរៀបចំដំណើរការជំរឿន  សេដ្ឋកិច្ចថ្នាក់ជាតិ មួយមិនធ្លាប់មានពីមុនមកនេះ នៅកម្ពុជា។ ជំរឿនសេដ្ឋកិច្ចថ្នាក់ជាតិនេះគ្រោងនឹងចំណាយពេលវេលាចំនួន៤ឆ្នាំ និង៦ខែ និងចំណាយប្រាក់ជាង២លានដុល្លារ ហើយគ្រោងនឹង ប្រកាសលទ្ធផលឲ្យដឹងនៅដើមឆ្នាំ២០១៥។ លោក សរ សុវណ្ណារ៉ា ធ្វើសេចក្តីរាយការណ៍លម្អិតជូនលោកអ្នកនាងពីរាជធានីភ្នំពេញ។

មន្រ្តីស្ថិតិបានឲ្យដឹងថា ចាប់ពីខែមីនាឆ្នាំ២០១១ខាងមុខនេះតទៅ ការចុះធ្វើជំរឿនសេដ្ឋកិច្ចនឹងចាប់ផ្តើមទូទាំង ប្រទេស ដោយស្រង់ស្ថិតិគ្រប់រោងចក្រ សហគ្រាស ក្រុមហ៊ុន និងអាជីវកម្មតូចធំ។

លោក សន ស៊ីថន អគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ បានមានប្រសាសន៍ថា ការធ្វើជំរឿនសេដ្ឋកិច្ចធ្វើឲ្យ ងទទួល បាន ទិន្នន័យ ដែលជាមូលដ្ឋានដើម្បី គេអាចយកទៅប្រើប្រាស់ច្រើនផ្នែក។ លោកបានមានប្រសាសន៍បញ្ជាក់ថា លទ្ធផលជំរឿនមានប្រយោជន៍ដល់ការអភិវឌ្ឍជាតិ។

(សំឡេងលោក សន ស៊ីថន)

សូមបញ្ជាក់ថា គម្រោងចាប់ផ្តើមធ្វើជំរឿនសេដ្ឋកិច្ចនេះ បានកើតឡើងបន្ទាប់ពីអង្គការចាយការ (JICA) ជប៉ុន បានសម្រេចផ្តល់ប្រាក់ចំនួន ២លាន ២សែន ដុល្លារ និងផ្តល់ក្រុមបច្ចេកទេសដើម្បីជួយមន្រ្តីកម្ពុជាក្នុងការធ្វើ ជំរឿនសេដ្ឋកិច្ចលើកដំបូងក្នុងប្រវត្តិសាស្រ្តខ្មែរនេះ។

លោក សន ស៊ីថនបានមានប្រសាសន៍បញ្ចាក់ថា ដើម្បីអភិវឌ្ឍប្រទេស ការធ្វើជំរឿនគឺជាការងារមិនអាចខ្វះបាន។ កន្លងមកនេះ ប្រទេសកម្ពុជា បាន ធ្លាប់ធ្វើជំរឿនប្រជាសាស្រ្តឆ្នាំ២០០៨ ដែលបានយកទៅប្រើប្រាស់នៅក្នុងការកំណត់យុទ្ធសាស្រ្តជាតិ។

លោកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិបានមានប្រសាសន៍អំពីតម្រូវការធ្វើជំរឿនចំនួន៣នៅកម្ពុជា។

(សំឡេងលោក សន ស៊ីថន)

មន្រ្តីក្រសួងផែនការបានឲ្យដឹងថា ការងាររៀបចំសម្រាប់ជំរឿនសេដ្ឋកិច្ចនេះ គឺបានចាប់ដំណើរការបណ្តើរៗហើយ ដើម្បីគេអាចឈានទៅចុះធ្វើ សម្ភាសន៍ នៅតាមរោងចក្រ សហគ្រាស និង ក្រុមហ៊ុនតូចធំនៅខែមីនា ឆ្នាំក្រោយនេះ៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)

ដើម​ឆ្នាំ​២០១០ ថៃ​បាន​នាំ​ទំនិញ​ចូល​មក​ប្រទេស​កម្ពុជា ក្នុង​ទឹក​ប្រាក់​ប្រមាណ​៧០០​លាន​ដុល្លារ

ភ្នំពេញ​ ៖ ទោះ​បី​ជា​វិស័យ​នយោបាយ រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​មាន​ភាព​តាន​តឹង ដាក់​គ្នា​ក្នុង​រយៈពេល​កន្លង​មក​នេះ​ក៏​ដោយ ប៉ុន្តែ​ចំពោះ​វិស័យ​សេដ្ឋកិច្ច​វិញ នៅ​តែ​មាន​សភាព​រលូន​ទៅ​មុខ​ជា​ធម្មតា ជាក់​ស្ដែង​ក្នុង​រយៈពេល​៣​ខែ​ដើម​ឆ្នាំ​២០១០​នេះ ថៃ​បាន​នាំ​ទំនិញ​ចូល​មក​ប្រទេស កម្ពុជា មាន​ចំនួន​ទឹក​ប្រាក់​ប្រមាណ​ជា​៧០០​លាន​ដុល្លារ​អាមេរិក រី​ឯ​កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ប្រទេស ថៃ​ចំនួន​ទឹក​ប្រាក់​ប្រហែល​ជា​២៤​លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។

លោក​ស្រី​ជីរ៉ាណាន់ វង្សមង្គល អគ្គ​ទី​ប្រឹក្សា​ពាណិជ្ជ​កម្ម​ប្រចាំ​ស្ថាន​ឯក​អគ្គ​រាជ​ទូត​ថៃ ប្រចាំ កម្ពុជា​បាន​ឲ្យ​ដឹង​បែប​នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១០ ស្ដីពី ការ​តាំង​ពិព័រណ៍​ពាណិជ្ជ​កម្ម​ថៃ​ឆ្នាំ​២០១០ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧-២០ ខែ​មិថុនា ឆ្នាំ​២០១០ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ។ លោក​ស្រី​បាន​បញ្ជាក់​បន្ថែម​ថា ក្រុម ហ៊ុន​ទាំង​នោះ​នឹង​ធ្វើ​ការ​ដាក់​បង្ហាញ​និង​លក់​ទំនិញ​ជាច្រើន​ប្រភេទ ដូច​ជា​ទំនិញ​ម្ហូប​អាហារ ភេសជ្ជៈ សំភារៈ​សំណង់ សំភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ ផលិត​ផល​ធ្វើ​អំពី​ស្បែក សំភារៈ​សិក្សា និង​គ្រឿង​សំអាង ។ល។

(ដកស្រង់ចេញពីគេហទំព័រ កាសែតកម្ពុជាថ្មី)

Saturday, June 12, 2010

ជប៉ុន បាន​ផ្តល់​ជំនួយ​ប្រទេស​កម្ពុជា​ធ្វើ​ជំរឿន​សហគ្រាស​នៅ​ទូទាំង​ប្រទេស​ជា​លើក​ទី​១ នៅ​ដើម​ឆ្នាំ​២០១១



កុមារជប៉ុនគ្រវីទង់ជ័យជប៉ុនទទួលស្វាគមន៍ ព្រះមហាក្សត្រ​កម្ពុជា នរោត្តម សីហមុនី
ក្នុងទី​ក្រុង Tokyo កាល​ពី​ថ្ងៃទី ១៧ ឧសភា ២០១០។



ជំរឿន​សហគ្រាស ​យើង​រាប់​អាជីវកម្ម​ទាំង​តូច​ទាំង​ធំ​ទាំង​អស់​ទូទាំង​ប្រទេស។​ ទិន្នន័យ​ទាំង​អស់​ ដែល​បាន​មក​ពី​ការ​ជំរឿន​សហគ្រាស​នេះ ​នឹង​យក​មក​ប្រើ​សម្រាប់​បង្កើត​គោល​នយោបាយ​ផ្នែក​អភិវឌ្ឍន៍ ​នឹង​សេដ្ឋកិច្ច​របស់​ប្រទេស។​ និយាយ​ជា​រួម​ វា​សម្រាប់​បម្រើ​គោល​នយោបាយ​អភិវឌ្ឍន៍​ ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​ ទាំង​រដ្ឋាភិបាល​ផង​ នឹង​ទាំង​ឯកជន​ផង​ ជា​ពិសេស​អ្នក​វិនិយោគ​នឹង​ត្រូវ​ការ​ទិន្នន័យ​នេះ"។



ក្រសួង​ផែនការ​នឹង​អង្គការ JICA របស់​ជប៉ុន ​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ជំរឿន​សហគ្រាស​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ដើម្បី​កំណត់​គោល​នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា។


លោក​ ជន សក្តា ជូន​សេចក្តី​រាយការណ៍​ដូច​ត​ទៅ៖


ប្រទេស​កម្ពុជា​ នឹង​ចាប់​ផ្តើម​ធ្វើ​ជំរឿន​សហគ្រាស​ដ៏​ទូលំ​ទូលាយ​មួយ​នៅ​ទូទាំង​ប្រទេស​ជា​លើក​ទី​១​ នៅ​ដើម​ឆ្នាំ​ ២០១១​ សំដៅ​បង្កើត​គោល​នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា។


កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​ធ្វើ​ជំរឿន​សហគ្រាស​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​២​ លាន​២​សែន​ដុល្លារ​អាមេរិកាំង​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ ឆាយ ថន​ រដ្ឋមន្ត្រី​ក្រសួង​ផែនការ​ និង​លោក Yasujiro​ Suzuki ប្រធាន​អង្គការ JICA ប្រចាំ​កម្ពុជា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។
រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ប្រហែល​២លាន២សែន​ដុល្លារ​អាមេរិកាំង​ សម្រាប់​ការ​ធ្វើ​ជំរឿន​សហគ្រាស​ដែល​គ្រោង​នឹង​ចាប់​ផ្តើម​​ដំណើរការ​នៅ​ក្នុង​ខែ​មិនា​ ឆ្នាំ​២០១១​ គឺ​ជា​ជំរឿន​លើក​ទី​១​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។


ក្រុមមន្ត្រី​បាន​បញ្ចាក់​ថា​ លទ្ធផល​នៃ​ជំរឿន​នេះ​ ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​ សម្រាប់​ធ្វើ​ជា​ភស្តុតាង​ជាក់​ស្តែង​ក្នុង​ការ​កសាង​គោល​នយោបាយ​ជាតិ​ និង​ក្រោមថ្នាក់​​ជាតិ​ ការ​ស្រាវជ្រាវ​ជាន់​ខ្ពស់​ខាង​សេដ្ឋកិច្ច​និង​សង្គមកិច្ច​ និង​ការ​ស្រាវជ្រាវ​ទី​ផ្សារឯកជន​ជា​ដើម។
លោក​ ហោ ដារិទ្ធ​ អគ្គ​នាយក​រង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ បាន​ថ្លែង​ប្រាប់ VOA ថា ​ការ​ធ្វើ​ជំរឿន​សហគ្រាស​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម។ ​ជំរឿន​នេះ​ផ្តោត​ជា​សំខាន់​លើ​សហគ្រាស​ និង​ប្រើ​សម្រាប់​អភិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច។


លោក ហោ ដារិទ្ធ​ បាន​បន្ត​ថា​យើង​នឹង​ដាក់​ពង្រាយ​មន្ត្រី​ជំរឿន​ប្រមាណ​ ៤០០០​នាក់​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​សម្រាប់​ការ​ធ្វើ​ជំរឿន​នេះ។
"ជំរឿន​សហគ្រាស ​យើង​រាប់​អាជីវកម្ម​ទាំង​តូច​ទាំង​ធំ​ទាំង​អស់​ទូទាំង​ប្រទេស។​ ទិន្នន័យ​ទាំង​អស់​ ដែល​បាន​មក​ពី​ការ​ជំរឿន​សហគ្រាស​នេះ ​នឹង​យក​មក​ប្រើ​សម្រាប់​បង្កើត​គោល​នយោបាយ​ផ្នែក​អភិវឌ្ឍន៍ ​នឹង​សេដ្ឋកិច្ច​របស់​ប្រទេស។​ និយាយ​ជា​រួម​ វា​សម្រាប់​បម្រើ​គោល​នយោបាយ​អភិវឌ្ឍន៍​ ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​ ទាំង​រដ្ឋាភិបាល​ផង​ នឹង​ទាំង​ឯកជន​ផង​ ជា​ពិសេស​អ្នក​វិនិយោគ​នឹង​ត្រូវ​ការ​ទិន្នន័យ​នេះ"។


លោក Yasujiro​ Suzuki ប្រធាន​អង្គការ JICA ប្រចាំ​កម្ពុជា​ បាន​ថ្លែង​ថា​យើង​ត្រូវ​អនុវត្ត​គម្រោង​ធ្វើ​ជំរឿន​សហគ្រាស​នេះ​ ឱ្យ​មាន​ប្រសិទ្ធិភាព។
លោក ​សន ស៊ីថន​ អគ្គ​នាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ បាន​បញ្ចាក់​ថា ​ជំរឿន​នេះ​នឹង​ជម្រុញ​ការ​ចូល​រួម​ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ ដោយ​សារ​តែ​មាន​ព័ត៌មាន​ជាក់​ស្តែង​ អំពី​ចំនួន​សហគ្រាស​នៅ​ក្នុង​ប្រទេស​កម្ពុជា។


លទ្ធផល​ចុង​ក្រោយ​នៃ​ការ​ធ្វើ​បញ្ចី​សហគ្រាស​ឆ្នាំ​២០០៩​ បាន​បង្ហាញ​ថា​ប្រទេស​កម្ពុជា​ មាន​សហគ្រាស​សរុប​ចំនួន​៣៧៦៧៦១​ និង​ចំនួន​កម្មករ​ចូល​រួម​ការងារ​ក្នុង​សហគ្រាស​ទាំង​អស់​មាន​ប្រមាណ​ ១,៥​ លាន​នាក់​ រួម​មាន​បុរស​ប្រមាណ​ ៦៣០០០០​ នាក់​ ស្មើ​និង​ ៤២,៦% នឹង​ស្ត្រី​ប្រមាណ៨៤៣០០០​ នាក់​ ស្មើ​នឹង​ ៥៧,៤% ៕


(ដកស្រង់ចេញពីគេហទំព័រ សំឡេងសហរដ្ឋអាមេរិក ▪ ខ្មែរ)

យោធា​កម្ពុជា និង​ជប៉ុន​ជជែក​អំពី​សន្តិសុខ​អន្តរជាតិ

យោធាកម្ពុជា និងជប៉ុនជជែកអំពីសន្តិសុខអន្តរជាតិគណៈប្រតិភូ​ក្រសួង​ការពារ​ជាតិ​ជប៉ុន​ មួយ​ក្រុម​ដឹកនាំ​ដោយ​លោក​អ៊ីស្ហ៊ីកានេ គីមីហ៊ីរ៉ូ ISHIKANE Kimihiro ជា​អគ្គនាយក​រង​នាយកដ្ឋាន​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​និរតី​នៃ​ក្រសួង​ការពារ​ជាតិ​ជប៉ុន បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​យោធា​កម្ពុជា​នៅក្នុង​កិច្ច​ប្រជុំ​ពិគ្រោះ​យោបល់​នយោបាយយោធា​កម្ពុជា ជប៉ុន។ កិច្ច​ប្រជុំ​ប្រភេទ​នេះ ជា​កិច្ច​ប្រជុំ​លើក​ទី​មួយ​រវាង​ប្រទេស​ទាំងពីរ​ដើម្បី​ពិភាក្សា​អំពី​កិច្ច​សហ​ប្រតិបត្តិការ ​សន្តិសុខ​ក្នុង​តំបន់ និង​សហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំងពីរ។ កិច្ច​ប្រជុំ​នេះ​រៀបចំ​ដោយ​ក្រសួង​ ការបរទេស​កម្ពុជា ហើយ​ភាគី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​តំណាង​ដោយ​លោក​សួន សំណាង អគ្គនាយករង​នៃ​នាយកដ្ឋាន​នយោបាយ និង​កិច្ចការ​បរទេស​របស់​ក្រសួង​ការពារ​ជាតិ។

ជំនួប​មន្ត្រី​យោធា​កម្ពុជា ជប៉ុន​លើក​ទីមួយ​នេះ បាន​ប្រព្រឹត្តិ​ទៅ​នៅ​ក្រសួង​ការបរទេស​កម្ពុជា​នៅក្នុង​សប្តាហ៍​នេះ។ កិច្ច​ប្រជុំ​នេះ​ដឹកនាំ​ដោយ​លោក​ហោ សុធន អគ្គលេខាធិការ​ក្រសួង​ការបរទេស ។ នៅក្នុង​កិច្ច​ប្រជុំ​នោះ បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស ភាគី​ទាំង​២​បាន​ជជែក​គ្នា​អំពី​ប្រធានបទ​ធំៗ​សំខាន់​ទាក់ទង​នឹង​សន្តិសុខ​អន្តរជាតិ។ ក្នុងនោះ​រួមមាន តួនាទី​របស់​ប្រទេស​មហា​អំណាច​នៅក្នុង​តំបន់ ប្រទេស​មហា​អំណាច​នោះ​គឺ​សំដៅ​លើ​សហរដ្ឋអាមេរិក ចិន ជប៉ុន ឥណ្ឌា​ជាដើម។ បន្ទាប់​មក​គឺ​ការ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ថ្មីៗផ្នែក​សន្តិសុខនៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង​អំពី​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សន្តិសុខ​ក្នុង​ក្របខណ្ឌ​ពហុភាគី។ កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ពហុភាគី​នេះ គឺ​សំដៅការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម ជំនួយ​មនុស្ស​ធម៌ ការ​ជួយ​ជន​រងគ្រោះ​ពី​គ្រោះថ្នាក់​ធម្មជាតិ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អាវុធ​ប្រល័យ​លោក​ជាដើម។

បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ឈុំ សុជាតិ វា​គឺ​ជា​កិច្ច​ការងារ​ល្អ និង​ជា​ការ​ធម្មតា​ទៅ​ទៀត។ ធម្មតា​ត្រង់​ថា កម្ពុជា​មាន​គោល​នយោបាយ​កិច្ចការ​បរទេស​បើកចំហរ និង​សហប្រតិបត្តិការ​ជាមួយ​គ្រប់​បណ្តា​ប្រទេស​នានា។ លោក ឈុំ សុជាតិ​បន្ត​ថា កិច្ច​ការងារ​ថែ​រក្សា​សន្តិសុខ​តំបន់ រួម​មាន​សន្តិសុខ​លំហ​សមុទ្រ​ជាដើម គឺ​មាន​សារៈសំខាន់​ណាស់ ហើយ​ថា​កម្ពុជា​បាន​ចូលរួម​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជាច្រើន​ផងដែរក្នុង​បញ្ហា​នេះ។

កន្លងមកមាន​ប្រទេស​ធំៗ​មួយ​ចំនួន​ដូចជា​អាមេរិក បារាំង អូស្រ្តាលី ចិន​ដែល​សុទ្ធសឹង​ជា​ប្រទេស​ដែល​បាន​ប្រកាស​ផ្តល់​ជំនួយ​យោធា​ជា​សម្ភារៈ និង​បច្ចេកទេស​ជា​បន្ត​បន្ទាប់​មក​អោយ​កម្ពុជា។ កប៉ាល់​ទ័ព​ជើងទឹក​របស់​ប្រទេស​ទាំង​នេះ ក៏​ធ្លាប់​បាន​ចូលចត​នៅ​កម្ពុជា​ជា​ហូរហែរ​មក​ដែរ។

មែនទែន​ទៅការ​ជួបគ្នា​រវាង​ប្រតិភូ​មន្ត្រី​យោធា​ទាំងពីរ​ប្រទេស​នៅ​ពេល​នេះ ក៏​ជា​ឱកាស​សម្រាប់​ប្រទេស​ទាំងពីរ​ជជែកគ្នា​អំពី​លទ្ធភាព​នៃ​ការ​ពង្រីកកិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​យោធា។ នេះ​បើ​តាម​ការ​អត្ថាធិប្បាយ​របស់​លោក​ឧត្តមសេនីយឯក​ឈុំ សុជាតិ ដែល​ជា​អ្នក​នាំ​ពាក្យ​របស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា។ លោក ឈុំ សុជាតិ​បាន​ប្រាប់​អោយ​ដឹងថាកន្លងមកជំនួយ​របស់​ប្រទេស​ជប៉ុនក្នុង​ផ្នែក​យោធា​មិន​សូវ​មាន​ច្រើន​ឡើយ។ គឺ​មាន​ខ្លះៗ​ទេ តាមរយៈ​ការ​បញ្ជូន​មន្ត្រី​យោធា​កម្ពុជា​ទៅ​ទទួល​ការ​បណ្តុះបណ្តាល​នៅ​ប្រទេស​ជប៉ុន។ ដូច្នេះ​បើតាមអ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ គឺ​ថា​ជំនួប​លើក​នេះ ក៏​អាច​អោយ​ភាគី​ជប៉ុន​ស្វែងយល់ពី​ស្ថានភាព​យោធា​កម្ពុជា​ផង​ដែរ។ថ្វីត្បិត​តែ​ជំនួយ​ផ្នែក​យោធា​របស់​ជប៉ុន​មិន​សូវ​មាន​នៅ​កម្ពុជា ប៉ុន្តែ​បើ​និយាយ​អំពី​ជំនួយ​អភិវឌ្ឍន៍​វិញ ប្រទេស​ជប៉ុន​គឺ​ជា​ប្រទេស​អ្នក​ផ្តល់​ធំ​ជាង​គេ​នៅ​កម្ពុជា។

(ដកស្រង់ចេញពីគេហទំព័រ RFI ខេមរភាសា)

Thursday, June 10, 2010

កិច្ចពិគ្រោះ​យោបល់​នយោបាយ​យោធា​រវាង​កម្ពុជា និង​ជប៉ុន​លើក​ទី​១

រាជធានី​ភ្នំពេញ ៖ ក្រសួងការបរទេស និង​សហប្រតិបត្ដិការ​អន្ដរជាតិ នៃ​ព្រះរាជា ណា​ចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា បាន រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​នយោបាយ យោធា​រវាង​កម្ពុជា​-​ជប៉ុន​លើក​ទី​១ ក្រោម អធិបតីភាព​លោក​ហោ សុ​ធន អគ្គ​លេខា ធិ​ការ​នៃ​ក្រសួងការបរទេស និង​សហ​ប្រ​តិ ប​ត្ដិ​ការ​អន្ដរជាតិ និង​ភាគី​ជប៉ុន លោក ISHIKANE Kimihiro អគ្គនាយករង នាយកដ្ឋាន​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​និរតី​នៃ ក្រសួងការបរទេស​ជប៉ុន និង​លោក OE Hiroshi អគ្គនាយក​កិច្ចការ​អន្ដរជាតិ នាយក ដ្ឋា​ន​នយោបាយ​ការពារ​ជាតិ នៃ​ក្រសួង​ការ ពារ​ជាតិ​ជប៉ុន នៅ​បន្ទប់​ប្រជុំ​ក្រសួង​ការ បរទេស និង​សហប្រតិបត្ដិការ​អន្ដរជាតិ ។

តំណាង​ក្រសួងការពារជាតិ​កម្ពុជា ដឹកនាំ ដោយ​លោក​ឧត្ដមសេនីយ៍ឯក សួន សំណាង អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស និង​ជា​ប្រធាន​នាយកដ្ឋាន នយោបាយ និង​ផែនការ ។ក្នុង​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ ភាគី ទាំង​ពីរ​បាន​ផ្លាស់​ប្ដូរ​យោបល់​គ្នា​យ៉ាង​ទូលំ ទូលាយ​លើ​បញ្ហា​សំខាន់​ៗ​មួយ​ចំនួន​ស្ដី​ពី សភាពការណ៍​សន្ដិសុខ​អន្ដរជាតិ​ដូច​ជា តួនាទី របស់​ប្រទេស​មហាអំណាច​ក្នុង​តំបន់ (​អា​មេ រិ​ក ជប៉ុន ចិន ឥណ្ឌា​...) និង​បញ្ហា​ប្រឈម​ថ្មី​ៗ ផ្នែក​សន្ដិសុខ​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង កិច្ច​សហប្រតិបត្ដិការ​ផ្នែក​សន្ដិសុខ​ក្នុង​ក្រប ខណ្ឌ​ពហុភាគី ។ ព័ត៌មាន​លំអិត​នឹង​ផ្សាយ ជូន​នៅ​ពេល​ក្រោយ និង​នៅ​លើ​ទំព័រ​កាសែត កោះសន្ដិភាព .

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

ទីក្រុង​បៃតង​អណ្ដែត​លើ​ទឺក​នាំ​អ្នក​ទៅ​ជិត​ឋាន​សួគ៌

ទីក្រុង​បៃតង​អណ្ដែត​​នៅ​លើ​ទឹក​​ ជា​កន្លែង​ដែល​ល្អ​មួយ​​សំរាប់​ អ្នក​​គេច​ចេញ​ពី​ទី​ក្រុង​ដែល​ធ្វើ​ឲ្យ​ថប់ដង្ហើម​ និង​​សម្លេង​​រោទិ៍​ទ្រហឹងគួរ​ឲ្យ​រំខាន​។​ ទីក្រុង​បៃតង​នេះ សង់​នៅ​លើទឹក ដែល​ប្រៀប​ដូច​ជា​ស្លឹក​ឈូក​មួយ​សន្លឹក​សំរាប់​​​ប្រជាជាតិ​។

សាជីវកម្ម Shimizu​ ជប៉ុន ជា​អ្នក​ផ្តើម​​​គំនិត​បង្កើត​​​ទីក្រុង​បៃតង​​​អណ្តែត​លើ​ទឹក​​នេះ​ឡើង​។​ ​ដូច្នេះ​ ជំនួស​ការ​ដាំ​ដើម​ឈើ​​នៅ​ក្នុង​សួរ​ច្បារ​មុខ​ផ្ទះ ដើម្បី​បង្កើត​អារម្មណ៍​ល្អ​ដល់​ខ្លួន​ ដែល​ហាក់​បីដូច​ជា​កំពុង​រស់​នៅ​ក្នុង​បរិស្ថាន​បៃតង​មួយ។​ ដើមឈើ​ដ៏ធំ​សម្បើម​មួ​យ​ ក្លាយ​ទៅជា​គេហដ្ឋាន​ ទៅ​កាន់​ទីក្រុង​បៃតង​អណ្ដែត​លើ​ទឹក​ ដែល​គ្មាន​ការ​បំពុល​​បរិស្ថាន​។​

ទីក្រុងបៃតង​នេះ​ ជាផ្នែក​​នៃអគារ​​អណ្តែត​ ក្រឡេក​មើល​ទៅ​ហាក់​បី​ដូច​ជាស្លឹកឈូក​មួយ​សន្លឹក​ អាច​ផ្ទុក​មនុស្ស​បាន ១.០០០.០០០​នាក់​ ហើយ​អគារនិមួយៗ​ មាន​កំពស់​ ១​គីឡូម៉ែត្រ​ ដែ​ល​ជា​អគារ​ទំនើប​​ខ្ពស់​ៗ​ មាន​គេហដ្ឋាន ពាណិជ្ជកម្ម និង​អគារ​ការិយាល័យ​នៅ​កំពូល​ទីក្រុង​នេះ។​

ទីក្រុង​បៃតង​អណ្តែត​លើ​ទឹក​នេះ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ទិសដៅ​រួមរស់​​នៅ​ជាមួយ​នឹង​ធម្មជាតិ​៕





(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)

Wednesday, June 9, 2010

លោក​ណា​អូ​តូ​កានប​ង្កើត រ​ដ្ឋា​ភិបាល​ជប៉ុ​ន​ថ្មី

លោក​ណា​អូ​តូ កាន នាយក​រដ្ឋមន្ដ្រី​ថ្មី​ជប៉ុន នាយក​រដ្ឋមន្ដ្រី​ថ្មី​ជប៉ុន លោក​ណា​អូ​តូ កាន បាន​បង្កើត​កាលពី​ថ្ងៃ​ទី​៨ មិថុនា នូវរ​ដ្ឋាភិ​បាល​របស់​លោក ខណៈ​ជប៉ុន​ត្រូវ​ប្រឈម មុខ​នឹង​បំណុល​សាធារណៈ​យ៉ាង​ធំ​មហាសាលមួយ ។ អាយុ​៦៣​ឆ្នាំ អតីតរដ្ឋមន្ដ្រី​ហិរញវត្ថុ​រូប នេះ​ជា​ប្រមុខ​គណបក្ស​ប្រជាធិបតេយ្យ ត្រៀម​ក្លាយជា​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​ទី​៥ ក្នុង​រយៈពេល​តែ​៣​ឆ្នាំ ។

លោក​កាន បានឡើង​បន្ដ​តំណែង​ពី​លោក​យូគី​អូ​ហា​តូ​យ៉ា​ម៉ា ដែល​ត្រូវ​បង្ខំចិត្ដ​លាលែង​ចេញពី​តំណែង ក្រោយ​កាន់​តំណែង​នេះ​បាន​ត្រឹមតែ​៨​ខែ ។ លោក​សុខចិត្ដ​លាលែង​ដោយ​សង្ឃឹមថា គណបក្ស​លោក​អាច​ដណ្ដើម​បាន​ជោគជ័យ​ក្នុង​ការ បោះ​ឆ្នោត​ព្រឹទ្ធសភា ដែល​គ្រោង​ធ្វើ​ក្នុង​ខែ កក្កដា​ខាង​មុខ​នេះ ។
ពេល​ប្រកាស​ពី​សមាសភាព​រដ្ឋាភិបាល​ថ្មី អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល​ថ្មី​នោះ លោក យូ​ស៊ី​តូ សេន​ហ្គោ​គូ ថ្លែង​ថា លោក​កាន ក្នុង ឋានៈ​ជា​នាយក​រដ្ឋមន្ដ្រី និង​ជា​ប្រមុខ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ជ្រើសតាំង​រដ្ឋមន្ដ្រី ទាំងឡាយ ជាមួយនឹង​ចេតនា​បង្កើតរ​ដ្ឋា​ភិបាល​ថ្មី​មួយ ដែល​ប្រកបដោយ​វិជ្ជាជីវៈ ស្អាតស្អំ ហើយ​អាច​ដឹកនាំ​ប្រទេស​ប្រកបដោយប្រសិទ្ធភាព ។ សរុប​ក្នុង​រដ្ឋាភិបាល​ថ្មី​នេះ មាន​សមាជិក​រដ្ឋាភិបាល​មុន​១១​រូប ក្នុង​នោះ រួម​មាន​រដ្ឋមន្ដ្រី​ការ​បរទេស លោក​កាត​ស៊ូ​យ៉ា អូ​កា​ដា ផង​ដែរ។ ដូច​ការ​គ្រោងទុក លោក យូ​ស៊ី​ហ៊ី​កូ ណូ​ដា អនុរដ្ឋមន្ដ្រី​ហិរញវត្ថុ​នៃរ​ដ្ឋាភិ​បាល​មុន​ក្លាយជា​រដ្ឋមន្ដ្រីក្រសួង​នេះ ។ ដូច​លោក​កាន​ដែររដ្ឋមន្ដ្រី​ហិរញវត្ថុ​ថ្មី​ជឿ ជាក់​លើ​ភាព​ចាំបាច់​នៃ​ការ​កាត់​បន្ថយ​បំណុល​សាធារណៈ​ដែល​មាន​ដល់​ទៅ​២​ដង​ខ្ពស់​ជាង ផលទុនជាតិ​សរុប PIB របស់​ប្រទេស ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

Saturday, June 5, 2010

រដ្ឋមន្ដ្រី​ហិរញវត្ថុ​ក្លាយជា​នាយក​រដ្ឋមន្ដ្រី​ថ្មី​ជប៉ុន

នាយករដ្ឋមន្រ្តីថ្មីជប៉ុនលោក​ណៅ​តូ កាន  (Naoto Kan)  រដ្ឋមន្ដ្រី ក្រសួង​ហិរញវត្ថុ​បាន​ក្លាយជា​នាយក​រដ្ឋមន្ដ្រីថ្មី​ជប៉ុន ហើយ​ត្រូវ​បាន​បោះ​ឆ្នោត​ជ្រើសរើសជា​ប្រធាន​ថ្មី​នៃ​គណបក្ស​ប្រជាធិបតេយ្យ ។ លោក​ណៅ​តូ កាន បាន​ក្លាយជា​នាយក​រដ្ឋមន្ដ្រី​ថ្មី​ជប៉ុន ក្រោយ​ពី​ការ​សុំ​លាលែង​ពីតំណែង​របស់​លោក​យូគី​អូ ហា​តូ​យ៉ា​ម៉ា កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ដោយសារ​ការ​បំពាន​កិច្ចសន្យា​ទាក់ទិន​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​មូលដ្ឋានកង​ម៉ា​រី​ន​សហរដ្ឋអាមេរិក​ពី​កោះ​អូ​គី​ណា
វ៉ា ។ លោក​ណៅ​តូ កាន បាន​ទទួល​តំណែង​ជានាយក​រដ្ឋមន្ដ្រី​ថ្មី​របស់​ប្រទេស​ជប៉ុន ដោយទទួល​បាន​សំ​លេងឆ្នោត​គាំទ្រ​ចំនួន​៣១៣ សំលេង​ក្នុង​ចំណោម​សំ​លេងឆ្នោត​ក្នុង​សភាចំនួន​៤៧៧​សំលេង ។

លោក​ណៅ​តូ កាន បាន​ក្លាយជា​នាយករដ្ឋមន្ដ្រី​ទី​៩៤ របស់​ប្រទេស​ជប៉ុននឹង​ក្លាយជានាយក​រដ្ឋមន្ដ្រី​ទី​៥ ក្នុង​រយៈពេល​មិន​ដល់​៥​ឆ្នាំផង ។ មុន​ការ​លាលែង​របស់​លោក​យូគី​អូ ហា​តូ​យ៉ា​ម៉ា លោក​ណៅ​តូ កាន ត្រូវ​បាន​គេ រំពឹង​ទុក​រួច​ហើយ​ថា លោក​នឹង​ក្លាយជានាយក​រដ្ឋមន្ដ្រី​ថ្មី​របស់​ប្រទេស​ជប៉ុន ។ នៅទី​បញ្ចប់​លោក​បាន​ក្លាយជា​នាយក​រដ្ឋមន្ដ្រី​ថ្មីជប៉ុន​ដូច​ការ​រំពឹង​ទុក​មែន​នៅ​ក្នុង​ការ​បោះឆ្នោត​សភា​នា​ថ្ងៃ​ទី​៤ មិថុនា ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)