រាជធានីភ្នំពេញ ៖ បន្ទាប់ពីបានធ្វើការ សិក្សារួមគ្នារវាងសាលារាជធានីភ្នំពេញ និងក្រុមជំនាញមកពីទីក្រុងប៉ារីស ប្រទេសបារាំង អស់រយៈពេល៦ខែរួចមក ផ្លូវលេខ១៣០ (ផ្លូវមុខផ្សារធំថ្មី) ចាប់ពីផ្សារធំថ្មីដល់មាត់ទន្លេ ត្រូវបានធ្វើការជួសជុលកែលំអឡើងវិញ ដែលពិធីបើកការដ្ឋានបានប្រារឰធ្វើឡើង នាព្រឹកថ្ងៃទី១០ ឧសភា ក្រោមអធិបតីភាព លោកកែប ជុតិមា អភិបាលរាជធានីភ្នំពេញ។ បន្ទាប់ពីបើកការដ្ឋានរួច ក្រុមការងារជំនាញ បាននិងកំពុងធ្វើការជួសជុលកែលំអទៅតាម ផែនការដែលបានគ្រោងទុក ហើយរហូតមក ដល់ពេលនេះ សំរេចបាន៣០% និងកំពុង សំរុកឱ្យរួចរាល់នៅអំឡុងខែសីហា ជាពិសេសឱ្យបានមុនបុណអុំទូកខាងមុខនេះ។
គោលបំណងសំខាន់នៃការបើកការដ្ឋានជួសជុលផ្លូវនេះ គឺដើម្បីពង្រីកចិញ្ចើមផ្លូវសងខាង និងស្ថាបនាសួនច្បារនៅកណ្ដាល ជាពិសេសកែប្រែផ្លូវនេះឱ្យទៅជាផ្លូវថ្មើរជើង ។
លោកញ៉ែម សារ៉ន នាយកមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា ផ្លូវលេខ១៣០ ដែលត្រូវកែលំអ នេះស្ថិតនៅខាងកើតផ្សារធំថ្មីរហូតដល់តិរ វិថីព្រះស៊ីសុវត្ថិ មានប្រវែង៨៤០ម៉ែត្រ ទទឹង ១១ម៉ែត្រ ឆ្លងកាត់សង្កាត់ចំនួន៥ គឺសង្កាត់ ផ្សារថ្មីទី១ សង្កាត់ផ្សារថ្មីទី៣ សង្កាត់ផ្សារ ចាស់ និងសង្កាត់ផ្សារកណ្ដាលទី១ និងទី២ ។ គំរោងដែលត្រូវស្ថាបនារួមមានបង្កើតជាសួនច្បារកណ្ដាលទ្រូងផ្លូវទទឹង១,៨ម៉ែត្រ ចាប់ពី ផ្សារធំថ្មីដល់មហាវិថីព្រះនរោត្ដម ដាំដើម អំពិល៩៦ដើម ក្រាលការ៉ូឡាថ្មីសំរាប់ថ្មើរ ជើង រៀបចំផ្លូវសំរាប់ជនពិការ ដាក់ស្លាក សញាចំនួន៣៤ និងប្រព័ន្ធលូ ដែលការងារនេះគ្រោងឱ្យរួចរាល់ក្នុងរយៈពេល១២០ថ្ងៃដោយត្រូវចំណាយថវិកាសរុប៦៣៥. ៩៥០.០០០រៀល ជាថវិកាសាលារាជធានីភ្នំពេញ ។
លោកអ៊ូ ធន់សាល មន្ដ្រីជំនាញសាធារណ ការនៃមន្ទីរសាធារណការរាជធានីភ្នំពេញ ដែលទទួលការងារកែលំអផ្លូវខាងលើនេះឱ្យដឹងថា ជាលទ្ធផលនៃការងារកន្លងមកសំរេច បាន៣០5 ជាពិសេសសួនច្បារនៅកណ្ដាល និងការ៉ូឡា សំរាប់អ្នកថ្មើរជើងស្ថាបនាជិត រួចរាល់ហើយ គឺនៅសល់តែដាំដើមឈើដែល ត្រូវរង់ចាំដើមឈើមិនទាន់មកដល់ ។លោកអ៊ូ ធន់សាល បានបញ្ជាក់ថា ចំពោះ ចិញ្ចើមសំរាប់អ្នកថ្មើរជើងត្រូវបានរៀបចំរួច ហើយ រាប់ទាំងសំរាប់ជនពិការ ព្រមទាំង ទាំងមានការកំណត់ទុកចិញ្ចើមសំរាប់ម្ចាស់ ផ្ទះចំណតម៉ូតូ ។ ហើយនៅពេលឆាប់ៗនេះ ក្រុមការងារនឹងមានការចែកខិត្ដប័ណ្ណផ្សព្វ ផ្សាយពីការរៀបចំសណ្ដាប់ធ្នាប់ផ្លូវនេះដល់ ប្រជាពលរដ្ឋបានយល់ និងចេះប្រើប្រាស់ ។ គោលដៅសំខាន់របស់សាលារាជធានីភ្នំពេញ ចង់ប្រែក្លាយផ្លូវលេខ១៣០ ឬផ្លូវមុខផ្សារធំ ថ្មីនេះឱ្យទៅជាផ្លូវថ្មើរជើងកាត់បន្ថយមធ្យោ បាយយានជំនិះ និងតំរូវឱ្យមានការរៀបចំ ឡើងដើម្បីឱ្យអាជីវករលក់២៤ម៉ោងលើ ២៤ម៉ោង រួមទាំងផ្សារធំថ្មី ផ្សាររាត្រី និង អាជីវករលក់សងខាងផ្លូវនេះជាដើមរហូត មកដល់សួនមាត់ទន្លេ ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment