ខេត្ដបាត់ដំបង ៖ ប្រជាពលរដ្ឋ២ភូមិ គឺភូមិរូង១ និងភូមិរូង២ ស្ថិតនៅក្នុងឃុំព្រៃ ត្រឡាច ស្រុករុក្ខគិរី មានក្ដីសង្ឃឹមថា នឹងមានទឹកប្រើប្រាស់ក្រោយពីបងប្អូនបានរួមគ្នាធ្វើទំនប់ទឹកដើម្បីស្ដុកទឹកភ្លៀងនារដូវវស្សាកុំឱ្យហូរចេញទៅក្រៅ ។ តាមប្រសាសន៍របស់មេភូមិរូង១ លោក គឿន ម៉ៅ បានឱ្យដឹងថា ភូមិរូង១ គឺជាភូមិ មួយក្នុងចំណោមភូមិទាំង២១របស់ឃុំព្រៃ ត្រឡាច មានប្រជាពលរដ្ឋរស់នៅចំនួន២៤៧ គ្រួសារ គិតជាមនុស្សរាយមាន១.០៣២នាក់ ។ ប្រជាពលរដ្ឋ៩៨% ប្រកបរបរកសិកម្ម ដែលមានដំណាំស្រូវ ពោត សណ្ដែកបាយ ល្ង ដំឡូង ។ល។ ឯរបរបន្ទាប់បន្សំរបស់បង ប្អូនគឺដុតធ្យូង រកជ័រ បេះស្លឹកព្រិចលក់ជាដើម ភាគច្រើនជាប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រខ្លាំង។
លោកស្រីអ៊ុង ធា សមាជិកាក្រុមប្រឹក្សា ស្រុក និងជាតំណាងឱ្យបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិរូង១ និងភូមរូង២ បានមាន ប្រសាសន៍ថា កន្លងមកប្រជាពលរដ្ឋដែលរស់ នៅទីកន្លែងនេះវេទនានឹងអត់ទឹកណាស់ ព្រោះតែតំបន់នេះគឺជាតំបន់ព្រៃភ្នំ ស្ថានភាព ដីខ្ពង់រាបពុំមានប្រភពទឹកទេ ។ ប្រជាពលរដ្ឋ រស់នៅមានភាពតស៊ូ និងអត់ធ្មត់ជាទីបំផុត ។ ដោយសារតែបញ្ហាទឹក ទើបបងប្អូនសហការ និងដោះស្រាយរួមគ្នា ធ្វើយ៉ាងណាជ្រើសរើស កន្លែងដើម្បីស្ទាក់ទឹក កសាងទំនប់ទឹក ទោះបី ជាជួបនឹងការលំបាកយ៉ាងណាក៏ដោយ ។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment