កាលពីថ្ងៃទី១៤ មិថុនា ឆ្នាំ២០១០ សម្ដេចឪ ព្រះមហាវីរក្សត្រ ទ្រង់ចេញសេចក្ដី ប្រកាសមួយទាក់ទិនដល់ព្រះរាជទស្សនកិច្ច របស់ព្រះអង្គក្នុងប្រទេសវៀតណាម ។ សេច ក្ដីប្រកាសនេះកោះសន្ដិភាពសូមបកប្រែក្រៅ ផ្លូវការដូចតទៅ ៖
ដោយខ្ញុំព្រះកុរណាខ្ញុំចូលនិវត្ដន៍ ហើយលែងធ្វើនយោបាយ ឬកិច្ចការងារទូតទៀត ដំណើរនិងការស្នាក់អាស្រ័យរបស់ខ្ញុំព្រះ ករុណាខ្ញុំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងជាទស្សនកិច្ចមានលក្ខណៈឯកជនសុទ្ធសាធ ។ គឺក្នុងឋានៈជាអតីតមិត្ដដ៏ស្មោះ ត្រង់ម្នាក់ (មិត្ដរួមអាវុធ) របស់រដ្ឋាភិបាល បណ្ដោះអាសន្នវៀតណាមខាងត្បូង និងរបស់សាធារណរដ្ឋប្រជាធិបតេយ្យវៀតណាម ដែលប្រទេសវៀតណាមបច្ចុប្បន្នបានស្នើ យាងខ្ញុំព្រះករុណាខ្ញុំទៅបំពេញព្រះរាជ ទស្សនកិច្ចរយៈពេលប៉ុន្មានថ្ងៃមួយនៅទីក្រុង ហាណូយ ។
ក្នុងឱកាសនៃការស្នាក់អាស្រ័យនេះ ខ្ញុំព្រះករុណាខ្ញុំនឹងទទួលជួបយ៉ាងស្និទ្ធស្នាលនា ទីក្រុងហាណូយជាមួយឥស្សរជនជាន់ខ្ពស់ វៀតណាមជាច្រើនរូប ។ ប្រជាជនវៀត ណាមជាបងប្អូន ក៏នឹងសំដែងការអបអរសាទរចំពោះខ្ញុំព្រះករុណាខ្ញុំដែរ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment