កាសែតអង់គ្លេសមួយបានចោទប្រទេសជប៉ុនថា បានសូកប៉ាន់ប្រទេសដែនកោះតូចៗនៅក្នុងតំបន់ប៉ាស៊ីហ្វិក ដើម្បីឲ្យប្រទេសទាំងនោះជួយគាំទ្រនូវ កិច្ចប្រឹងប្រែងរបស់ជប៉ុនប្រយោជន៍ឲ្យមានការលុបចោលការហាមឃាត់ដែលមាន រយៈ ពេល ២៤ឆ្នាំ ទៅលើការនេសាទត្រីបាឡែនដើម្បីធ្វើ ពាណិជ្ជ កម្ម។
កាសែត The Sunday Times របស់អង់គ្លេស និយាយថា ខ្លួនមានភស្តុតាងដែលបង្ហាញថាមន្រ្តីមកពីកោះ Mashall និង Kiribati បានពិភាក្សាគ្នាអំពី ការលក់សន្លឹកឆ្នោតរបស់ពួកគេ នៅក្នុងគណៈកម្មាការនេសាទត្រីបាឡែនអន្តរជាតិ។
កាសែតនោះបានអះអាងថា ប្រទេសជដែនកោះទាំងនោះបានបោះឆ្នោតយល់ស្របជាមួយក្រុមដែលគាំទ្រការនេសាទត្រីបាឡែន ដោយសារប្រទេស ទាំងនោះបានទទួលជំនួយពីប្រទេសជប៉ុន ដែលរួមមានទាំងប្រាក់ ឬ ក៏ស្រ្តីបម្រើសេវាកម្មផ្លូវភេទ។
ប៉ុន្តែក្រសួងការបរទេសជប៉ុនបានបដិសេធការចោទទាំងនោះ ដោយនិយាយថា ប្រទេសជប៉ុនមិនបានចំណាយទៅឲ្យប្រទេសជាសមាជិករបស់ គណៈកម្មការ នេសាទត្រីបាឡែនអន្តរជាតិនោះឡើយ។
កាសែតអង់គ្លេសនោះនិយាយថា ប្រទេសដែលគេចោទថា បានទទួលសំណូកពីប្រទេសជប៉ុនរួមមានប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក ដូចជាប្រទេស the Ivory Coast, Guinea និង រដ្ឋGrenada ក្នុងសមុទ្រការ៉ាអ៊ីប៕
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)
No comments:
Post a Comment