Saturday, June 12, 2010

ជប៉ុន បាន​ផ្តល់​ជំនួយ​ប្រទេស​កម្ពុជា​ធ្វើ​ជំរឿន​សហគ្រាស​នៅ​ទូទាំង​ប្រទេស​ជា​លើក​ទី​១ នៅ​ដើម​ឆ្នាំ​២០១១



កុមារជប៉ុនគ្រវីទង់ជ័យជប៉ុនទទួលស្វាគមន៍ ព្រះមហាក្សត្រ​កម្ពុជា នរោត្តម សីហមុនី
ក្នុងទី​ក្រុង Tokyo កាល​ពី​ថ្ងៃទី ១៧ ឧសភា ២០១០។



ជំរឿន​សហគ្រាស ​យើង​រាប់​អាជីវកម្ម​ទាំង​តូច​ទាំង​ធំ​ទាំង​អស់​ទូទាំង​ប្រទេស។​ ទិន្នន័យ​ទាំង​អស់​ ដែល​បាន​មក​ពី​ការ​ជំរឿន​សហគ្រាស​នេះ ​នឹង​យក​មក​ប្រើ​សម្រាប់​បង្កើត​គោល​នយោបាយ​ផ្នែក​អភិវឌ្ឍន៍ ​នឹង​សេដ្ឋកិច្ច​របស់​ប្រទេស។​ និយាយ​ជា​រួម​ វា​សម្រាប់​បម្រើ​គោល​នយោបាយ​អភិវឌ្ឍន៍​ ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​ ទាំង​រដ្ឋាភិបាល​ផង​ នឹង​ទាំង​ឯកជន​ផង​ ជា​ពិសេស​អ្នក​វិនិយោគ​នឹង​ត្រូវ​ការ​ទិន្នន័យ​នេះ"។



ក្រសួង​ផែនការ​នឹង​អង្គការ JICA របស់​ជប៉ុន ​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្តី​ពី​ការ​ជំរឿន​សហគ្រាស​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ ដើម្បី​កំណត់​គោល​នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា។


លោក​ ជន សក្តា ជូន​សេចក្តី​រាយការណ៍​ដូច​ត​ទៅ៖


ប្រទេស​កម្ពុជា​ នឹង​ចាប់​ផ្តើម​ធ្វើ​ជំរឿន​សហគ្រាស​ដ៏​ទូលំ​ទូលាយ​មួយ​នៅ​ទូទាំង​ប្រទេស​ជា​លើក​ទី​១​ នៅ​ដើម​ឆ្នាំ​ ២០១១​ សំដៅ​បង្កើត​គោល​នយោបាយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​កម្ពុជា។


កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​ធ្វើ​ជំរឿន​សហគ្រាស​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​២​ លាន​២​សែន​ដុល្លារ​អាមេរិកាំង​ ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​លោក​ ឆាយ ថន​ រដ្ឋមន្ត្រី​ក្រសួង​ផែនការ​ និង​លោក Yasujiro​ Suzuki ប្រធាន​អង្គការ JICA ប្រចាំ​កម្ពុជា ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។
រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ជំនួយ​ឥត​សំណង​ប្រហែល​២លាន២សែន​ដុល្លារ​អាមេរិកាំង​ សម្រាប់​ការ​ធ្វើ​ជំរឿន​សហគ្រាស​ដែល​គ្រោង​នឹង​ចាប់​ផ្តើម​​ដំណើរការ​នៅ​ក្នុង​ខែ​មិនា​ ឆ្នាំ​២០១១​ គឺ​ជា​ជំរឿន​លើក​ទី​១​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក។


ក្រុមមន្ត្រី​បាន​បញ្ចាក់​ថា​ លទ្ធផល​នៃ​ជំរឿន​នេះ​ ត្រូវ​បាន​យក​មក​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​ សម្រាប់​ធ្វើ​ជា​ភស្តុតាង​ជាក់​ស្តែង​ក្នុង​ការ​កសាង​គោល​នយោបាយ​ជាតិ​ និង​ក្រោមថ្នាក់​​ជាតិ​ ការ​ស្រាវជ្រាវ​ជាន់​ខ្ពស់​ខាង​សេដ្ឋកិច្ច​និង​សង្គមកិច្ច​ និង​ការ​ស្រាវជ្រាវ​ទី​ផ្សារឯកជន​ជា​ដើម។
លោក​ ហោ ដារិទ្ធ​ អគ្គ​នាយក​រង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ បាន​ថ្លែង​ប្រាប់ VOA ថា ​ការ​ធ្វើ​ជំរឿន​សហគ្រាស​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម។ ​ជំរឿន​នេះ​ផ្តោត​ជា​សំខាន់​លើ​សហគ្រាស​ និង​ប្រើ​សម្រាប់​អភិវឌ្ឍន៍​ផ្នែក​សេដ្ឋកិច្ច។


លោក ហោ ដារិទ្ធ​ បាន​បន្ត​ថា​យើង​នឹង​ដាក់​ពង្រាយ​មន្ត្រី​ជំរឿន​ប្រមាណ​ ៤០០០​នាក់​ នៅ​ទូទាំង​ប្រទេស​កម្ពុជា​សម្រាប់​ការ​ធ្វើ​ជំរឿន​នេះ។
"ជំរឿន​សហគ្រាស ​យើង​រាប់​អាជីវកម្ម​ទាំង​តូច​ទាំង​ធំ​ទាំង​អស់​ទូទាំង​ប្រទេស។​ ទិន្នន័យ​ទាំង​អស់​ ដែល​បាន​មក​ពី​ការ​ជំរឿន​សហគ្រាស​នេះ ​នឹង​យក​មក​ប្រើ​សម្រាប់​បង្កើត​គោល​នយោបាយ​ផ្នែក​អភិវឌ្ឍន៍ ​នឹង​សេដ្ឋកិច្ច​របស់​ប្រទេស។​ និយាយ​ជា​រួម​ វា​សម្រាប់​បម្រើ​គោល​នយោបាយ​អភិវឌ្ឍន៍​ ផ្នែក​សេដ្ឋកិច្ច​របស់​ប្រទេស​ ទាំង​រដ្ឋាភិបាល​ផង​ នឹង​ទាំង​ឯកជន​ផង​ ជា​ពិសេស​អ្នក​វិនិយោគ​នឹង​ត្រូវ​ការ​ទិន្នន័យ​នេះ"។


លោក Yasujiro​ Suzuki ប្រធាន​អង្គការ JICA ប្រចាំ​កម្ពុជា​ បាន​ថ្លែង​ថា​យើង​ត្រូវ​អនុវត្ត​គម្រោង​ធ្វើ​ជំរឿន​សហគ្រាស​នេះ​ ឱ្យ​មាន​ប្រសិទ្ធិភាព។
លោក ​សន ស៊ីថន​ អគ្គ​នាយក​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​ បាន​បញ្ចាក់​ថា ​ជំរឿន​នេះ​នឹង​ជម្រុញ​ការ​ចូល​រួម​ របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​ ដោយ​សារ​តែ​មាន​ព័ត៌មាន​ជាក់​ស្តែង​ អំពី​ចំនួន​សហគ្រាស​នៅ​ក្នុង​ប្រទេស​កម្ពុជា។


លទ្ធផល​ចុង​ក្រោយ​នៃ​ការ​ធ្វើ​បញ្ចី​សហគ្រាស​ឆ្នាំ​២០០៩​ បាន​បង្ហាញ​ថា​ប្រទេស​កម្ពុជា​ មាន​សហគ្រាស​សរុប​ចំនួន​៣៧៦៧៦១​ និង​ចំនួន​កម្មករ​ចូល​រួម​ការងារ​ក្នុង​សហគ្រាស​ទាំង​អស់​មាន​ប្រមាណ​ ១,៥​ លាន​នាក់​ រួម​មាន​បុរស​ប្រមាណ​ ៦៣០០០០​ នាក់​ ស្មើ​និង​ ៤២,៦% នឹង​ស្ត្រី​ប្រមាណ៨៤៣០០០​ នាក់​ ស្មើ​នឹង​ ៥៧,៤% ៕


(ដកស្រង់ចេញពីគេហទំព័រ សំឡេងសហរដ្ឋអាមេរិក ▪ ខ្មែរ)

No comments:

Post a Comment