លោក ថៃ សុភា ជាអគ្គនាយករងនៃធនាគារជាតិកម្ពុជា(NBC)បានមានប្រសាសន៍កាលពីថ្ងៃ ព្រហស្បតិ៍នេះថា ធនាគាររបស់ចិន (BOC) បានធ្វើសេចក្តីសំរេចចុះទុនរបស់ខ្លួនតាមរយៈធនាគារជាតិនៃកម្ពុជា (NBC) ក្នុងការបើកសាខារបស់ខ្លួននៅរាជធានីភ្នំពេញ។
លោក ថៃ សុភា បានបន្តទៀតថាអគ្គទេសាភិបាលនៃធនាគារជាតិកម្ពុជា ឯកឧត្តមជា ចាន់តូបានជូនដំណឹងទៅឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំនៅកម្ពុជា គឺលោកPan Guangxue កាលពីជំនួបប្រជុំមួយកាលពីថ្ងៃពុធថាធនាគារជាតិនៃកម្ពុជាបានធ្វើ សេចក្តីសំរេចលើប្រាក់ដើមរបស់ធនាគារចិន (BOC) ក្នុងការបើកសាខារបស់ខ្លួននៅកម្ពុជា។ លើសពីនេះទៅទៀត ឯកឧត្តមទេសាភិបាលបានលើកសំណើរទៅឯកអគ្គរដ្ឋទូតជួយព្យាយាមក្នុងការទាក់ទាញធនាគារពាណិជ្ជរបស់ចិនមកវិនិយោគបន្ថែមទៀតក្នុងគោលបំណងលើក ស្ទួយការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនៅកម្ពុជា។
ធនាគាររបស់ចិន (BOC) ក្លាយទៅជាធនាគារពាណិជ្ជកម្មដំបូងគេរបស់ចិននៅកម្ពុជា។ យោងតាមច្បាប់របស់ធនាគារជាតិនៃកម្ពុជា បន្ទាប់ពីអនុម័តហើយ ធនាគារនោះមានឱកាស៦ខែក្នុងការបំពេញតំរូវការរបស់ខ្លួនដូចជាការចុះ បញ្ជីលើដើមទុន ទីតាំង បុគ្គលិក បង្កើតលក្ខន្តិកៈ មុនពេលទទួលបានអជ្ញាប័ណ្ណ។
បច្ចុប្បន្ននៅកម្ពុជាមាន ធនាគារពាណិជ្ជកម្មសរុបចំនួន ២៧។ កាលពីដើមខែមុន ធនាគារ CIMB របស់ម៉ាឡេស៊ី និងធនាគារ Agribank របស់វៀតណាមក៏បានបានធ្វើសេចក្តីសំរេចចុះទុនរបស់ខ្លួនដើម្បីបើកសាខានៅ កម្ពុជាដែរ។
ធនាគាររបស់ចិន (BOC) គឹជាធនាគារពាណិជ្ជកម្មអន្តរជាតិដ៏ធំបំផុតរបស់ចិន។ សាខារបស់ធនាគារនេះនៅទីក្រុងឡុង ក្នុងប្រទេសអង់គ្លេសគឺជាសាខាទីមួយនៃធនាគាររបស់ប្រទេសចិននៅបរទេសដែលបានបង្កើតឡើង តាំងពីឆ្នាំ១៩២៩មកម៉្លេះ។
(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)
No comments:
Post a Comment