Monday, June 14, 2010

ប្រជាពលរដ្ឋបីប្រភេទ នៅ​ស្រុក​ពួក ខេត្ដ​សៀម​រាប បាន​ចាក់​ថ្នាំ​បង្ការ​ជំងឺ​ផ្តាសាយ​ប្រភេទ​ថ្មី

ប្រជាពលរដ្ឋ​នៅ​ខេត្ដ​សៀមរាប​កំពុង​ទទួលការចាក់ថ្នាំបង្ការជំងឺគ្រុន​ផ្ដាសាយ​ប្រភេទថ្មី។ រូប​ថត​ដោយ លីវ សាន។


ប្រជាពលរដ្ឋ​នៅ​ខេត្ដ​សៀមរាប​កំពុង​ទទួលការចាក់ថ្នាំបង្ការជំងឺគ្រុន​ផ្ដាសាយ​ប្រភេទថ្មី។ រូប​ថត​ដោយ លីវ សាន។


ការិយាល័យសុខាភិបាលស្រុកប្ រតិបត្តិអង្គរជុំ បានបើកយុទ្ធនាការចាក់ថ្នាំបង្ការជំងឺផ្តាសាយប្រភេទថ្មីជូនដល់ប្រជាពលរដ្ឋគោលដៅចំនួនជាង មួយពាន់នាក់  ក្នុងខណៈពេលដែលប្រពលរដ្ឋមួយចំនួនទៀត រិះគន់ថា គួរតែចាក់ថ្នាំបង្ការនេះឲ្យបានគ្រប់ៗគ្នា ដោយមិនមានការប្រកាន់បក្សពួក។ តើរឿងរ៉ាវនោះយ៉ាងណា? លោក លីវ សាន្ត ធ្វើសេចក្តីរាយការណ៍ពិស្តារពីខេត្តសៀមរាប។

បើតាមមន្រ្តីសុខាភិបាលបានឲ្យដឹងថា យុទ្ធនាការនៃការចុះចាក់ថ្នាំបង្ការជំងឺផ្តាសាយប្រភេទថ្មីនេះ គឺបានដំណើរការនៅក្នុងទូទាំងប្រទេសមានរយៈ ពេល១០ថ្ងៃ ដោយឡែកសម្រាប់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជុំ បានចាប់ផ្តើមតាំងពីថ្ងៃទី ១០ ខែ មិថុនានេះមកម្ល៉េះ។

អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជុំ លោក ទុយ សេរីរតនា បាននិយាយថា ប្រជាពលរដ្ឋក្នុងគម្រោងគោលដៅបីប្រភេទ ដែល ស្ថិតនៅស្រុកចំនួន៣ គឺស្រុកពួក ស្រុកអង្គរជុំ និងស្រុកវ៉ារិន ដែលចំណុះឲ្យការិយាល័យសុខាភិបាលស្រុកប្រតិបត្តិអង្គរជុំនេះនឹងត្រូវបានទទួលការ ចាក់ថ្នាំបង្ការជំងឺផ្តាសាយប្រភេទថ្មីនេះ គ្រប់ៗគ្នា។

(សំឡេងលោក ទុយ សេរីរតនា)

បងប្រុសម្នាក់ រស់នៅក្នុងភូមិអូរតាប្រាក់ ឃុំពួក ស្រុកពួក ដែលសុំឲ្យវិទ្យុអូស្រ្តាលីមិនបញ្ចេញឈ្មោះ បាននិយាយថា គាត់បានគាំទ្រចំពោះការចាក់ថ្នាំ ការពារដល់មនុស្សក្នុងគោលដៅរបស់អង្គភាពសុខាភិបាល ប៉ុន្តែអ្វីដែលវាអយុត្តិធម៌ និងបក្សពួកនិយមនោះ គឺក្រៅពីមនុស្សក្នុងគោលដៅនេះ មាន មនុស្សជាច្រើនទៀត សុទ្ធតែទទួលបានការចាក់ថ្នាំការពារជំងឺផ្តាសាយប្រភេទថ្មីនេះដែរ រីឯរូបគាត់ និងប្រជាពលរដ្ឋមួយចំនួនទៀត បែរជាគេមិនចាក់ ថ្នាំការពារឲ្យទៅវិញ។

បងស្រីឈ្មោះ បឿន ច្រិប រស់នៅភូមិគោកថ្មី ឃុំពួក បាននិយាយថា បងក៏មានបំណងចង់ចាក់ថ្នាំការពារជំងឺនេះនឹងគេដែរ ប៉ុន្តែគ្រូពេទ្យបាននិយាយថា អស់ស៊ឺរាំង។

(សំឡេងបងស្រី បឿន ច្រិប)

លោក ញឹម សុហេង ជាគ្រូបង្រៀនម្នាក់នៅវិទ្យាល័យពួក បានឲ្យដឹងថា ថ្វីត្បិតតែរូបគាត់បានទទួលការចាក់ថ្នាំបង្ការនេះហើយក៏ពិតមែន ប៉ុន្តែលោកចង់ឲ្យប្រជាពលរដ្ឋ បានចាក់ថ្នាំបង្ការជំងឺផ្តាសាយប្រភេទថ្មីនេះ គ្រប់ៗគ្នា។

(សំឡេងលោក ញឹម សុហេង)

ពាក់ព័ន្ធនឹងបញ្ហានេះ លោក ទុយ សេរីរតនា ក៏បានបញ្ជាក់ថា ការចាក់ថ្នាំបង្ការនេះ គឺមិនមានបក្សពួកនិយមនោះទេ តែនេះជាមនោសញ្ចេតនា ក្នុងករណីដែលថ្នាំនៅសល់តែប៉ុណ្ណោះ។

(សំឡេងលោក ទុយ សេរីរតនា)

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)

No comments:

Post a Comment