ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ស្ត្រីមានផ្ទៃពោះដែលផឹកជាតិ កាហ្វេ អ៊ីនច្រើនស្មើនឹងផឹកកាហ្វេ ៦ ពែង ជារៀងរាល់ថ្ងៃ នឹងធ្វើឱ្យកូនកើតមក តូចជាង ស្ត្រីដែលផឹកជាតិកាហ្វេអ៊ីនតិចជាង ។
អ្នកស្រាវជ្រាវរកឃើញថា ក្នុងចំណោមស្ត្រីជនជាតិហុល្លង់ជាង ៧.៣០០ នាក់ ដែលគេតាមដានតាំងពីដំណាក់កាល ដំបូងនៃការមានផ្ទៃពោះមានចំនួន ២ ទៅ ៣ ភាគរយដែលនិយាយថា ពួកគេផឹកកាហ្វេ ៦ ពែងជារៀងរាល់ថ្ងៃ នៅក្នុង អំឡុងពេលពួកគេមានផ្ទៃពោះ ។ ជាមធ្យមទារករបស់ពួកគេនៅពេល កើតមកមានប្រវែងដងខ្លួនខ្លីជាងទារកដ៏ទៃដែលម្តាយ របស់គេផឹកកាហ្វេតិចតួច នៅពេលកំពុងពពោះ ។
គេក៏បានរកឃើញផងដែរថា ទារកដែលកើតពីម្តាយដែលចូលចិត្តផឹកកាហ្វេ-អ៊ីនច្រើនមានទំហំតូចជាងទារកធម្មតា ។ ការរកឃើញនៃការស្រាវជ្រាវនេះត្រូវ បានចុះផ្សាយនៅក្នុងព្រឹត្តិបត្រព័ត៌មាន American Journal Of Clinical Nutrition ។ ការសិក្សាមួយចំនួនដែលគេធ្លាប់ធ្វើកន្លងមកក៏បានភ្ជាប់ទំនាក់ ទំនងរវាងការផឹកជាតិកាហ្វេអ៊ីនក្នុងពេលមានគភ៌ជាមួយ បញ្ហាមួយចំនួនផងដែរ ។ ឧទាហរណ៍គេបានរកឃើញថា ការផឹកកាហ្វេត្រឹមតែមួយពែងឬពីរពែងក្នុងមួយ ថ្ងៃក៏អាចបង្កើន គ្រោះថ្នាក់ធ្វើឱ្យទារកកើតមកមិនគ្រប់ទម្ងន់ដែរ ។
នៅក្នុងការស្រាវជ្រាវថ្មីបំផុតនេះ អ្នកស្រាវជ្រាវ រ៉ាឆែល ប៊ែកគ័រ និង ក្រុមការងារនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រ អ៊ីរ៉ាសាំ ក្នុងទីក្រុងរ៉ូទ័រដាម បានប្រើប្រាស់ការស្កេន លូតរាសៀនុដ ដើម្បីតាមដានការវិវត្តរបស់ទាកនៅក្នុងផ្ទៃរបស់ស្ត្រីចំនួន ៧.៣៤៦ នាក់ ។
នៅក្នុងត្រីមាសនីមួយៗ ស្ត្រីចូលរួមទាំងអស់បានរាយការណ៍អំពីការផឹកកា-ហ្វេ និង តែរបស់ពួកគេ ។ ស្ត្រីភាគច្រើន ផឹកជាតិកាហ្វេអ៊ីនជារៀងរាល់ ថ្ងៃដែលគិតទៅតិចជាងកាហ្វេ ៤ ពែង ប៉ុន្តែមានស្ត្រីពី ២ ទៅ ៣ ភាគរយ ផឹកជាតិកាហ្វេអ៊ីន ច្រើនជារៀងរាល់ថ្ងៃដែលយ៉ាងតិចស្មើនឹង ៦ ពែង ។
អ្នកស្រី រ៉ាឆែល ប៊ែកគ័រ និយាយថា “ការផឹកជាតិកាហ្វេអ៊ីនអាចប៉ះ ពាល់ ដល់ការវិវត្តនៃប្រវែងដងខ្លួនរបស់ទារកចាប់តាំងពី ត្រីមាសទីមួយរហូតដល់ពេល ប្រសូត” ។ អ្នកស្រីនិយាយថា ដើម្បីចៀសវាងបញ្ហានេះស្ត្រីមានផ្ទៃពោះមិន គួរផឹកកាហ្វេច្រើនជាង ៦ ពែងក្នុងមួយថ្ងៃឡើយ ។ លទ្ធផលនៃការស្រាវជ្រាវ នេះក៏ចង់ប្រាប់ផងដែរថា នៅពេលមានផ្ទៃពោះ ការផឹកកាហ្វេតិចជាង ៦ ពែង ក៏មិនប្រាកដថាមានសុវត្ថិភាពពីគ្រោះថ្នាក់ដ៏ទៃទៀតដែរ ។
អ្នកស្រី ប៊ែកគ័រ បន្ថែមថា “ពួកយើងសិក្សាតែពីផលប៉ះពាល់នៃជាតិកាហ្វេអ៊ីនទៅលើការវិវត្តរបស់ទារកក្នុងផ្ទៃប៉ុណ្ណោះ ។ ការស្រាវជ្រាវនៅថ្ងៃ អនាគត គួរតែសិក្សាអំពីផលប៉ះញល់នៃការផឹកជាតិកាហ្វេអ៊ីនលើស្ត្រីដែល ពពោះ” ។
ការស្រាវជ្រាវផ្សេងៗនាពេលកន្លងមក ភាគច្រើនបានបង្ហាញពីផលអាក្រក់ នៃការផឹកកាហ្វេនៅពេលមានផ្ទៃពោះ បើទោះជាចំនួននៃការផឹកខុសៗគ្នាក៏ ដោយ ។ ដូច្នេះដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុទៅលើទារក និង ខ្លួន ឯងផង ស្ត្រីមានផ្ទៃពោះគួរតែកំណត់ការផឹកកាហ្វេឱ្យតិចបំផុតឬកុំផឹកតែម្តង ៕
(ដកស្រង់ចេញពីគេហទំព័រ ភ្នំពេញដេលីញូវ )
No comments:
Post a Comment