Saturday, June 12, 2010

ថៃ ស៊ើបអង្កេតលើ យុទ្ធនាការបង្រ្កាប​គ្រឿង​ញៀន​ខុស​ច្បាប់​ម្តង​ទៀត

លោក ថាក់ស៊ីន ស្ហ៊ីណាវ៉ាត្រ អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ​កំពុង​រត់​គេច​ខ្លួន (រូបភាព៖ Reuters)


លោក ថាក់ស៊ីន ស្ហ៊ីណាវ៉ាត្រ អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ​កំពុង​រត់​គេច​ខ្លួន (រូបភាព៖ Reuters)


រដ្ឋាភិបាលថៃមានផែនការបើកការស៊ើបអង្កេតសាជាថ្មីម្តងទៀតទៅលើ ការចោទ ប្រកាន់ដែលថាយុទ្ធនាការបង្រ្កាបគ្រឿងញៀនក្នុងអំឡុងពេល កាន់អំណាចរបស់លោកអតីតនាយករដ្ឋមន្រ្តី ថាក់ស៊ីន ស្ហ៊ីណាវ៉ាត្រនោះបានសម្លាប់មនុស្សអស់ពីរពាន់៥រយនាក់ដោយពុំមានការកាត់ទោស ។

ការស៊ើបអង្កេតរឿងក្តីនេះបានចាប់ផ្តើមធ្វើឡើងភ្លាម ក្រោយពី លោកថាក់ស៊ីនស្ហ៊ីណាវ៉ាត្រត្រូវបានទម្លាក់ពីតំណែងដោយរដ្ឋប្រហារយោធាកាលពីឆ្នាំ ២០០៦មកម្ល៉េះ ប៉ុន្តែមិនដែលបានបញ្ចប់នៅឡើយទេ។

ការស៊ើបអង្កេតដំបូងគេបានរកឃើញថា មានមនុស្សមួយពាន់ពីររយនាក់ដែលបានស្លាប់នៅក្នុងឧបទ្ទវហេតុនេះ មិនមានពាក់ព័ន្ធទៅនឹងការជួញដូរ ថ្នាំញៀនឡើយ។

សេចក្តីសម្រេចបើកការស៊ើបអង្កេតសាជាថ្មីនេះធ្វើឡើងខណៈដែល រដ្ឋបាល លោកនាយករដ្ឋមន្រ្តី Abhisit Vejjajiva ស្វែងរកបត្យាប័នរូបលោក អតីតនាយករដ្ឋមន្រ្តីថាក់ស៊ីន ស្ហ៊ីណាវ៉ាត្រ ដើម្បីធ្វើការកាត់ទោសពីបទភេរវកម្ម ពាក់ព័ន្ធទៅនឹងការធ្វើបាតុកម្មនៅតាមដងផ្លូវ របស់ក្រុមបាតុករអាវ ក្រហមដែលបណ្តាលឲ្យមានមនុស្សស្លាប់កាលពីពេលថ្មីៗនេះ៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)

No comments:

Post a Comment