នាយករដ្ឋមន្ដ្រីថៃ លោកអាប់ភីស៊ីត វ៉េចាជីវ៉ា ថ្លែងនាថ្ងៃទី១៣ មិថុនា ថាផែនទី បង្ហាញផ្លូវឆ្ពោះទៅរកការផ្សះផ្សាជាតិរបស់ លោកដែលបង្កើតឡើងដើម្បីលុបបំបាត់ភាព អយុត្ដិធម៌ផ្នែកសង្គម នឹងត្រូវបញ្ចប់ក្នុង រយៈពេល៦ខែ ហើយលទ្ធផលនឹងសំរេចបាន មិនដល់រយៈពេល៣ឆ្នាំទេ ។ លោកអាប់ភីស៊ីត បានថ្លែងដូច្នេះក្នុងសុន្ទរកថាតាមវិទ្យុ និងទូរទស្សន៍ប្រចាំសបា្ដហ៍របស់លោក ។
លោកនាយករដ្ឋមន្ដ្រីអាប់ភីស៊ីត ថ្លែងថា រដ្ឋាភិបាលរបស់លោកបានចាត់តាំងទីភ្នាក់ ងារក្នុងជួររដ្ឋាភិបាលចំនួន៣ ដើម្បីជួយស្វែងរកដំណោះស្រាយ ដោះស្រាយភាពអយុត្ដិធម៌ផ្នែកសង្គម និងលុបបំបាត់ចោលគំលាត ប្រាក់ចំណូលរវាងអ្នកមាន និងអ្នកក្រ ។
លោកនាយករដ្ឋមន្ដ្រីអាប់ភីស៊ីត បានប្រកាសដាក់ចេញផែនការផ្សះផ្សារជាតិ ក្រោយពីការបង្ក្រាបប្រកបដោយការបង្ហូរឈាម ប្រឆាំងក្រុមបាតុករអាវក្រហមថ្ងៃទី១៩ ឧសភា កន្លងមក បណ្ដាលឱ្យមនុស្ស ស្លាប់៨៩នាក់ និង១.២០០នាក់ទៀតរងរបួស ។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment