Tuesday, June 15, 2010

វាយប្រហារ​ធនាគារកណ្ដាល​ក្រុ​ងបាដា​ដ​ស្លាប់១៥​នាក់ និង​ចាប់​មនុ​ស្ស​ជា​ចំ​ណាប់​ខ្មាំង

រូបភាពភ្លើងឆាបឆេះនៅកណ្តាលក្រុងបាដាដយោង​តាម​ប្រភព​ព័ត៌មាន​ពី​ផ្នែក​សន្ដិសុខ​ថា ពួក​អ្នក​វាយប្រហារ​បន្លំ​ស្លៀកពាក់​ឯក សណ្ឋាន​យោធា ហើយ​ប្រដាប់​ដោយ​គ្រឿង ផ្ទុះ​ដាក់​ជាប់​ខ្លួន បាន​ធ្វើការ​វាយប្រហារ​មួយ កាលពី​ថ្ងៃ​ទី​១៣ មិថុនា ប្រឆាំង​នឹង​ធនាគារ កណ្ដាល​ក្រុង​បា​ដា​ដ ដោយ​សម្លាប់​មនុស្ស ១៥​នាក់ ហើយ​ន​យោ​ជិត​ជា​ច្រើន​នាក់​ត្រូវ ចាប់​ជា​ចំណាប់ខ្មាំង ។
នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ធនាគារ កណ្ដាល​ជា​គោលដៅ​នៃ​ការ​វាយប្រហារ ដោយ​ទ្រង់ទ្រាយ​ធំ​មួយ​បែប​នេះ ។ នា​វេលា ម៉ោង​១៥​ម៉ោង​ក្នុងស្រុក ពួក​ជន​ប្រដាប់ អាវុធ​ដែល​ពុំ​ដឹង​ពី​ចំនួន​ច្បាស់​បាន​ត្រួតត្រា អគារ​ធនាគារ​ស្ថិត​នៅ​តាម​វិ​ថី RACHID នា​ភាគ​កណ្ដាល​រដ្ឋធានី​អ៊ី​រ៉ា​ក់ ។ កងទ័ព និង ប៉ូលិស​បាន​ឡោម​ព័ទ្ធ​អាគារ​នេះ​ជុំ​ជិត ហើយឧទ្ធម្ភាគចក្រ​យោធា​ហោះ​ក្រឡឹង​ពីលើ ។ យោង​តាម​តុល្យការ​ថ្មី​មួយ​ផ្ដល់​ដោយ​ក្រសួង មហាផ្ទៃ​ថា មនុស្ស​យ៉ាងតិច​១៥​នាក់​បាន​ត្រូវ ស្លាប់ ហើយ​៤៣​នាក់​ទៀត​ត្រូវ​របួស ។ អ្នក នាំពាក្យ​របស់​ទីបញ្ជាការ​យោធា​ក្រុង​បា​ដា​ដ អះអាង​ថា រហូត​មក​ទល់​ពេល​នេះ គេ​ពុំ​ទាន់ ប្រាកដ​ថា នេះ​ជា​ការ​ប្លន់​ប្រាក់​មួយ​ឬ​យ៉ាងណា​ឡើយ ។

ការ​វាយប្រហារ​របស់​ពួក​បះ បោរ​ប្រឆាំង​ធនាគារ​ទាំងឡាយ គឺ​ធ្វើ​ដើម្បី ប្រមូល​យក​ប្រាក់​ផ្គត់ផ្គង់​ប្រតិបត្ដិការ​របស់ ពួក​គេ ។ នាយ​ប៉ូលិស​ជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួង មហាផ្ទៃ​អ៊ី​រ៉ា​ក់​អះអាង​ថា ពួក​ជន​ប្រដាប់ អាវុធ​បាន​ត្រួតត្រា​ធនាគារ​នេះ ហើយ​ចាប់ ពួក​និយោជិត​ជា​ចំណាប់ខ្មាំង ។ ចំនួន​ចំណាប់ ខ្មាំង​នៅ​ពុំ​ទាន់​អាច​កំណត់​ដឹង​ឡើយ ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

No comments:

Post a Comment