Monday, June 14, 2010

គ្រោង​រៀបចំ​សន្និសីទ​អន្ដរជាតិ​លើក​ទី​១​ស្ដី​ពី​មរតក​ព្រះពុទ្ធ​សាសនា

ស្ថានទូត​ឥណ្ឌា​ប្រចាំនៅ​កម្ពុជា​គ្រោង​នឹង​ផ្ដល់​ថវិកា​ឱ្យ​រាជបណ្ឌិត្យសភា​កម្ពុជារាជធានី​ភ្នំពេញ ៖ ស្ថានទូត​ឥណ្ឌា​ប្រចាំ នៅ​កម្ពុជា​គ្រោង​នឹង​ផ្ដល់​ថវិកា​ឱ្យ​រាជបណ្ឌិត្យសភា​កម្ពុជា ដើម្បី​រៀបចំ​ធ្វើ​សន្និសីទ ព្រះពុទ្ធ​សាសនា​នៅ​កម្ពុជា​ដែល​មាន​ឫសគល់ ចេញពី​ប្រទេស​ឥណ្ឌា ដោយ​សន្និសីទ​នោះ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២ និង​ទី​៣ ធ្នូ នៅ​រាជបណ្ឌិត្យសភាកម្ពុជា ។លោក​រ៉ា ជេស​កុមារ​ស័ក​ដេ​វា ឯកអគ្គ រដ្ឋ​ទូត​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា​បាន​អញ្ជើញ​ទៅ ជួប​លោក​ជំទាវ​បណ្ឌិត​ខ្លូត ធីតា ប្រធាន រាជបណ្ឌិត្យសភាកម្ពុជា​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​កាលពី​ថ្ងៃ​ទី​១១ មិថុនា ដើម្បី​ពិភាក្សា អំពី​គំរោងការ​នៃ​ការ​រៀបចំ​ធ្វើ​សន្និសីទនេះ ។

គំរោង​សន្និសីទ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា សន្និសីទ​អន្ដរជាតិ​លើក​ទី​មួយ​ស្ដី​អំពី​មរតកព្រះពុទ្ធ​សាសនា​នៅ​អាស៊ី​អាគ្នេយ៍ រៀបចំ ឡើង​ដោយ​រាជបណ្ឌិត្យសភាកម្ពុជា ក្រោម ការ​ឧបត្ថម្ភ​ថវិកា​ពី​ស្ថានទូត​ឥណ្ឌា​ប្រចាំ​នៅកម្ពុជា ។ សន្និសីទ​នេះ ធ្វើ​ឡើង​រយៈពេល ២​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​២ ដល់ទី​៣ ធ្នូ ឆ្នាំ​២០១០ ដែល​គ្រោង​ឱ្យ​មាន​វាគ្មិន​ចំនួន​១៨​នាក់ គឺ​ខ្មែរ ៦​នាក់ ឥណ្ឌា​៦​នាក់ និង​មន្ដ្រី​មក​ពី​បណ្ដា ប្រទេស​អាស៊ី​ចំនួន​៦​នាក់​ទៀត ហើយ​បើកសន្និសីទ​ដោយ​ឯកអគ្គរដ្ឋទូត​ឥណ្ឌា និង​បិទ សន្និសីទ​ដោយ​លោក​ឧបនាយករដ្ឋមន្ដ្រី​សុខ អាន រដ្ឋមន្ដ្រី​ទទួល​បន្ទុក​ទីស្ដីការ​គណៈ​រដ្ឋ មន្ដ្រី ។

តាម​ការ​គ្រោងទុក​សន្និសីទ​នេះ​នឹង​មានអ្នកចូលរួម​ចំនួន​ជាង​១០០​នាក់ ក្នុង​នោះ ពី​ស្ថានទូត​ឥណ្ឌា​ចំនួន​២៦​នាក់ រាជបណ្ឌិត្យ សភា​កម្ពុជា​២០​នាក់ ក្រសួង​អប់រំ​១០​នាក់ ក្រសួងទេសចរណ៍​១០​នាក់ ក្រសួង​ធម្មការ និង​សាសនា​១០​នាក់ ព្រះសង្ឃ​៥០​អង្គ គណៈ រដ្ឋមន្ដ្រី​១០​នាក់ និង​និស្សិត​មក​ពី​បណ្ដាសា កល​វិទ្យាល័យ​នានា​ចំនួន​៣០​នាក់​ទៀត ។សន្និសីទ​ធ្វើ​ឡើង​ក្នុង​គោលបំណង​៥​យ៉ាង គឺ​ទី​១-​ដើម្បី​ផ្សព្វផ្សាយ​ព្រះពុទ្ធ​សាសនា នៅ​អាស៊ី​អាគ្នេយ៍ ទី​២-​ផ្សព្វផ្សាយ​អំពី​ឥទ្ធិ ពលព្រះ​ពុទ្ធសាសនា​លើ​វប្បធម៌ និង​សិល្បៈ ទី​៣-​វិភាគទាន​ព្រះពុទ្ធ​សាសនា​លើ​វិស័យ ពាណិជ្ជកម្ម ទី​៤-​តំលៃ​ព្រះពុទ្ធ​សាសនា​នៅ ក្នុង​សង្គម​បច្ចុប្បន្ន និង​ទី​៥-​តួនាទី​របស់​វិទ្យា ស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ​ ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

No comments:

Post a Comment