Monday, June 14, 2010

គម្រោង​ជីក​អណ្តូង​ចំនួន ១០០០​កន្លែង នៅ​ទូទាំង​ប្រទេស​កម្ពុជា

តំបន់​ជនបទ​ដាច់​ស្រយាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជា​តំបន់​គោល​ដៅ​នៅ​ក្នុង​គម្រោង​​ជីកអណ្តូង​នៅ​ទូ​ទាំង​ប្រទេស​ (រូបភាព៖ ឃុន អាឡិច វិទ្យុអូស្រ្តាលី)កម្មវិធីរួមមួយកំពុងដំណើរការនៅប្រទេសកម្ពុជា នៅក្នុងការជីកអណ្តូងទឹកចំនួន ១ពាន់អណ្តូង សម្រាប់ប្រជាកសិករនៅតំបន់ដាច់ស្រយាល។

រដ្ឋាភិបាលបានកំពុងធ្វើការជាមួយនឹងធនាគារអភិវឌ្ឍន៍អាស៊ី មូលនិធិអង្គការសហប្រជាជាតិ ដើម្បីកុមារ និងអង្គការរូបិយវត្ថុពិភពលោក ដើម្បី
ដោះស្រាយបញ្ហាកង្វះខាតទឹកស្អាត។

រដ្ឋាភិបាលកម្ពុជាបានផ្តល់ទឹកប្រាក់ប្រមាណ ៥សែនដុល្លារអាម៉េរិកសម្រាប់គម្រោងនេះផងដែរ។

លោក ម៉ៅ សារាយ អគ្គនាយកអាជ្ញាធរផ្គត់ផ្គង់ទឹកស្អាតសម្រាប់តំបន់ឮដាច់ស្រយាល បាន និយាយថា អណ្តូងទាំងអស់នេះនឹងជីកនៅទូទាំង ២៤ ខេត្ត-ក្រុង ក្នុងគោលបំណងជួយដល់ ប្រជាពលរដ្ឋដែលរស់នៅ​តាមតំបន់ដាច់ស្រយាលទាំងអស់នោះឲ្យមានទឹកស្អាតប្រើប្រាស់៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)

No comments:

Post a Comment