ជាធម្មតាមនុស្ស ដែលមានសុខភាពល្អបរិបូណ៍មាន PH ក្នុងចន្លោះពី ៧.៣៥-៧.៤០ ប៉ុន្តែនៅពេលដែល PH របស់យើងខុសពីចន្លោះនេះ នោះមានន័យថាយើងនឹងមានបញ្ហា ។ កាលណាកម្រិត PH របស់យើងឡើងខ្ពស់ពេក យើងមាន ALKALINE លើសពីកម្រិតធម្មតា កាលណា PH របស់យើងមានកម្រិតទាបជាង ៧.៣៥ (PH) នោះមានន័យថា យើងមានជាតិអាស៊ីដច្រើនពេក ។ កាលណាកម្រិត PH ខុសពីធម្មតាវានឹងបង្កឲ្យយើងមានជម្ងឺជាច្រើនយ៉ាង ជាពិសេសបើ PH របស់យើងទាបជាងកម្រិតធម្មតា បើវាខ្ពស់ជាងកម្រិតធម្មតាបន្តិចនោះមិនសូវបង្កបញ្ហាប៉ុន្មានទេ ប៉ុន្តែប្រព័ន្ធសរីរាង្គកាយរបស់យើងអាចសម្រួលឲ្យ PH ក្នុងខ្លួនយើងស្ថិតក្នុងកម្រិតមួយជាមធ្យម បើសិនវាធ្វើទៅបាន ។
* អាហារដែលយើងបរិភោគប្រចាំថ្ងៃ គឺជាគន្លឹះមួយយ៉ាងសំខាន់ ដើម្បីកែកុន PH ក្នុងខ្លួនយើង ។ ហេតុនេះយើងទាំងអស់គ្នាត្រូវដឹង និងយល់ឲ្យបានច្បាស់ពីកម្រិត PH ក្នុងខ្លួនរបស់យើង ហើយត្រូវដឹងផងដែរថា តើត្រូវបរិភោគអ្វី ដើម្បីធ្វើឲ្យតុល្យភាពល្អនៃកម្រិត PH គឺមិនទាប និងមិនខ្ពស់ ។
ហេតុអ្វីបានជាយើងគ្រប់គ្នាត្រូវយកចិត្តទុកដាក់ឲ្យបានច្រើនទៅលើកម្រិត PH ? ហេតុយ៉ាងណាបានជាយើងត្រូវតែសម្រួលកម្រិត PH ឲ្យបានល្អ ?
* ALKALINE កាលណា PH ក្នុងខ្លួនយើងធ្លាក់ទាបជាងកម្រិត ៧.៣៥ យើងមានអាស៊ីដច្រើនពេក អ្នកណាក៏ដោយឲ្យតែមានកម្រិត PH ក្រោមមធ្យម និងកើតមាន ឬបើកផ្លូវឲ្យកើតមានជម្ងឺជាច្រើនយ៉ាងនៅក្នុងខ្លួនយើង ជម្ងឺដែលកើតមានគឺ ភាគច្រើនកើតក្នុងប្រព័ន្ធរំលាយអាហារ និងបំពង់សសៃឈាម ។
នៅពេលដែលខ្លួនយើងមានចំនួន PH ក្រោមមធ្យម ខ្លួនយើងនឹងមានជាតិអាស៊ីដច្រើនពេក នៅពេលណាដែលជាតិអាស៊ីដនេះកើនឡើងច្រើនពេក ប្រព័ន្ធសរីរាង្គយើងនឹងរក្សាទុកជាតិអាស៊ីដទាំងនោះទៅក្នុងកោសិកាខ្លាញ់ ក្នុងខ្លួនយើង ។
ភាគច្រើនបំផុតយើងគ្រប់គ្នាមាន PH ទាបជាងមធ្យម ករណីនេះវាបង្កឡើងដោយប្រភេទនៃអាហារ ដែលយើងបានបរិភោគប្រចាំថ្ងៃនោះឯង កម្រិត PH យើងស្ថិតក្នុងកម្រិតមួយល្អ ឬអាក្រក់គឺអាស្រ័យទៅលើប្រភេទអាហារទាំងស្រុង ។ អាហារខ្លះបង្កឲ្យយើងមានជាតិអាស៊ីដយ៉ាងច្រើន ឯអាហារខ្លះមានជាតិអាស៊ីដតិចតួចប៉ុណ្ណោះ ។ ដើម្បីឲ្យងាយយល់បាន សូមមើលតាមរូបភាពខាងក្រោមនេះ នោះយើងនឹងដឹងបានថា តើអាហារប្រភេទណាមានអាស៊ីដច្រើន និងអាហារណាមាន ALKALINE ច្រើន ។
* ប្រភេទអាហារដែលផ្តល់ឲ្យយើងមាន PH កម្រិតខ្ពស់ និងចូលក្នុងកម្រិត ALKALINE
- ទឹក ALKALINE IONIZED WATER
PH 10 - សាលាដ
- ស្ពៃស្ពីណេច, ស្លឹកជន្លង់
- ឆៃថាវ គ្រប់ប្រភេទ
ធ្វើឲ្យយើងមាន ALKALINE កើនឡើង និងកម្រិត PH ខ្ពស់រហូតដល់ ១០ និងស្ថិតក្នុងកម្រិត ALKALINE
- ចេក
- ផ្លែប៉ោម
PH 9 - ស្ពៃក្តោប
- ការ៉ុត
- ត្រប់វែង
អាហារទាំងនេះផ្តល់ឲ្យយើងមានកម្រិត PH 9 និងស្ថិតក្នុងកម្រិត ALKALINE
- ដំឡូងបារាំង
- ត្រសក់
PH 8 - ខ្ទឹមបារាំង
- តៅហ៊ូ, តៅក័រ
- ទឹកដោះ
អាហារទាំងប៉ុន្មានមុខនេះផ្តល់ឲ្យយើងនូវកម្រិត PH មួយប្រសើរជាងគេ ពីព្រោះកម្រិតត្រឹម ៨ វាមិនខ្ពស់ពេកតែមិនល្អពេកដែរ បើសិនជាវាស្ថិតនៅបែបនេះរយៈពេលយូរ
- នំបុ័ង
PH 7 - ឈីស (Cheese)
- ប៊ីយែរ
អាហារទាំងបីមុខនេះបង្កើតឲ្យមានកម្រិតអាស៊ីដតិចតួច តែវាអាចធ្វើឲ្យ PH របស់យើងធ្លាក់មកនៅត្រឹម ៧ បាន
- ស្ករស
PH 6 - ត្រីមឹក
- សាច់គោ
- សាច់ជ្រូក
អាហារទាំងនេះនឹងធ្វើឲ្យកម្រិតអាស៊ីដក្នុងខ្លួនយើងធ្លាក់ទាបរហូតដល់កម្រិត PH 6 គឺស្ថិតក្នុងកម្រិតមួយមិនល្អទេ
- អន្ទង់
PH 5 - ស្រីសាល់ម៉ុន (បរិភោគឆៅ)
- សាច់មាន់
- ស្រាវីស្គី
គឺជាប្រភេទអាហារដែលបង្កើតឲ្យមានកម្រិតអាស៊ីដយ៉ាងច្រើននៅក្នុងរាងកាយរបស់យើង ។
- បាយ
- ផ្លែទន្លាប់
- ស្រាសធ្វើពីអង្ករ
- ផ្អកពងត្រី
- ស៊ុតលឿង (សាច់ស៊ុតលឿងនៅក្នុងស៊ុត)
អាហារប្រភេទទាំងនេះបង្កើតឲ្យមានជាតិអាស៊ីដយ៉ាងច្រើនជាងគេនៅក្នុងខ្លួនមនុស្សយើង ។
* របបអាហារប្រចាំថ្ងៃរបស់យើង អាចថាជាអ្នកកំណត់អាយុជីវិតយើងផងក៏អាចថាបាន ហេតុនេះគួរលៃធ្វើយ៉ាងណាឲ្យវាមានតុល្យាភាពគ្នារវាងអាហារដែលមាន ALKALINE និងអាហារដែលមាន ACID ច្រើន ចំណែកការធ្វើឲ្យមានតុល្យភាពរវាង ALKALINE និង ACID គឺជាតួនាទីរបស់ខ្លួនយើងជាអ្នកលៃលកចំពោះបញ្ហានេះ ។
** ដើម្បីខ្លួនយើងមានសុខភាពល្អ និងមានអាយុវែងយឺនយូរ សរីរាង្គរបស់យើងបានរក្សានូវតុល្យភាពរវាង PH មួយដែលល្អបំផុតតាមដែលអាចធ្វើទៅបាន គឺក្នុងកម្រិត ៧.៣៦៥ (PH) ។ ក្នុងកម្រិតនេះខ្លួនយើងហាក់មាន ALKALINE ច្រើនជាងធម្មតាបន្តិច ។ កម្រិត PH ក្នុងខ្លួនយើងមិនទៀងឡើយ តែខ្លួនប្រាណយើងអាចធ្វើឲ្យវាមានលំនឹងនៃតុល្យភាពមួយយ៉ាងល្អណាស់ ។
ដោយសារតែការកើតមានអាស៊ីដច្រើនពេកនៅក្នុងរាងកាយយើងនេះហើយទើបបានជាយើងកើតមានបញ្ហា (ជម្ងឺច្រើនយ៉ាង) ច្រើនបែបតែមិនអាចបន្ទោសទៅលើអាហារតែមួយនោះបានឡើយ គឺទាំងអារម្មណ៍ និងភាពតប់ប្រមល់ក្នុងខ្លួនយើងផងដែរ ដែលបណ្តាលឲ្យកើតមានអាស៊ីដលើសពីកម្រិតដែលយើងត្រូវការ ។
ម្ហូបភាគច្រើន ច្រើនមានអាស៊ីដយ៉ាងច្រើនក្នុងនោះ វាបង្កឲ្យខ្លួនយើងលេចធ្លាយកាល់ស្យូម (Cal Cium) និងអាល់កាលីន (ALKALINE) ពីឆ្អឹងរបស់យើង ក្នុងបំណងជួយកម្រិត PH ឲ្យមានតុល្យភាពមួយជាមធ្យមក្នុងរាងកាយយើង ។
ហេតុនេះវាជារឿងមួយចាំបាច់ណាស់ ដែលយើងត្រូវពិសារទឹកអាល់កាលីនឲ្យបានរាល់ថ្ងៃ ដើម្បីជាជំនួយដល់កង្វៈរបស់អាល់កាលីន និងជួយបង្កើតកម្រិត PH ឲ្យមានតុល្យភាពល្អ ។
ការពិសារត្រឹមតែទឹកមាន អាល់កាលីន អាចដោះស្រាយបញ្ហាជាច្រើន ដោយរួមទាំងព្យាបាលជម្ងឺមួយចំនួនផងដែរ ។ យើងត្រូវផឹកទឹក ALKALINE នេះឲ្យបានចំនួន ២-៣លីត្រ ដែលមានកម្រិត PH 9.5 ក្នុង ១ថ្ងៃៗ ។
យើងត្រូវដឹងផងដែរថា ទឹក ALKALINE មានប្រភេទច្រើនយ៉ាងខុសគ្នា យើងអាចទិញទឹក ION (ALKALINE) គេផលិតលក់ស្រាប់ឬ យើងអាចធ្វើដោយខ្លួនឯង ដោយគ្រាន់តែយកទឹកធម្មតាចំនួន ៤លីត្រ លាយជាមួយម្សៅសូដា (Baking Soda) (មានលក់នៅផ្សារទំនើប) ចំនួន ៣ស្លាបព្រាកាហ្វេ កូរឲ្យរលាយទុករយៈពេល ១៥នាទី តែបន្ទាប់ពីលាយហើយត្រូវគ្របឲ្យជិតវិញ យើងអាចដាក់ទឹកនេះក្នុងទូទឹកកកផឹក ដោយត្រឹមចំនួន ៤លីត្រ ក្នុង ១ថ្ងៃបានហើយ ពេលប្រើអស់ត្រូវធ្វើជាថ្មី (តែហាមផ្តាច់ មិនឲ្យដាក់ដបទឹកល្បាយនេះក្នុងកន្លែងកករបស់ទូទឹកកកឡើយ) ។
យើងគួរទម្លាប់ពិសារទឹក ALKALINE នេះ (ទឹក+ម្សៅសូដា) ឲ្យបានរាល់ថ្ងៃ រសជាតិរបស់វាស្រដៀងៗទឹកសូដាដែរ ។
ក្រៅពីនេះយើងអាចទិញទឹកអាល់កាលីនដបតូច បន្តក់ចូលក្នុងទឹកដែលត្រូវពិសារក៏បាន តែនៅក្នុងប្រទេសយើងមិនដឹងថាតាមហាងលក់ថ្នាំពេទ្យគេមានលក់ដែរឬទេ ។
នៅតាមហាងហ្គារ៉ាសសាំងខ្លះមានលក់ទឹក ION ម៉ាក POCARI SWEAT ទឹកនេះគឺជាទឹក ALKALINE នោះឯង តែមានតម្លៃរហូតដល់ ១ដប (កន្លះលីត្រ) ១ដុល្លារ ។
ការពិសារទឹកនេះឲ្យបានរាល់ថ្ងៃ វាអាចជួយបង្កើតឲ្យកម្រិត PH របស់យើងកើនឡើង តែវាមិនធ្វើឲ្យ ALKALINE យើងឡើងហួសកម្រិតនោះឡើយ សរីរាង្គយើងវាជាអ្នកចាត់ចែងរឿងនេះ សូមកុំបារម្ភឲ្យសោះ ។
មន្ទីពេទ្យធំៗ នៅអាស៊ី ភាគច្រើនប្រើប្រាស់ត្រឹមឧបករណ៍ផលិត IONIZED WATER (ទឹកអ៊ីយ៉ុង) ដើម្បីព្យាបាលអ្នកជម្ងឺដោយមិនមានប្រើថ្នាំសោះ បើពិនិត្យទៅឃើញថាអ្នកជម្ងឺកើតរោគដោយសារកង្វះរបស់ ALKALINE ដោយរួមទាំងរោគមហារីក, ទឹកនោមផ្អែម, សម្ពាតឈាមខ្ពស់, ជម្ងឺសន្លាក់ និងជម្ងឺជាច្រើនមុខទៀត ។
ស្ទើរនៅគ្រប់មន្ទីរពេទ្យល្បីៗ សុទ្ធសឹងមានបំពាក់ឧបករណ៍ផលិតទឹកអ៊ីយ៉ុងនេះ សម្រាប់ផ្តល់ឲ្យអ្នកជម្ងឺ, គេអាចថែមទាំងផលិតទឹកអ៊ីយ៉ុង ដែលមានកម្រិត PH ត្រឹមតែ ២-៣ PH ដើម្បីព្យាបាលអ្នកកើតជម្ងឺនៅលើស្បែក ។
* ប្រយោជន៍របស់ទឹក ALKALINE សម្រាប់មនុស្ស:
១- មនុស្សគ្រប់រូប (ពេញវ័យ) ត្រូវពិសារទឹកឲ្យបានចំនួន ២.៥លីត្រក្នុង ១ថ្ងៃ ឬដល់ទៅ ៤លីត្រ ដើម្បីឲ្យរូបរាងកាយយើងទទួលបានទឹកគ្រប់គ្រាន់ត្រឹមត្រូវតាមតម្រូវការ ។
* ទឹកដែលយើងយកមកពិសារចាំបាច់ណាស់ត្រូវតែជាទឹក ដែលប្រកបដោយគុណភាព មានអានាម័យ គ្មានសារធាតុមិនល្អ ហេតុនេះការពិសារទឹកអាល់កាលីន គឺជាការចាំបាច់ណាស់ ដើម្បីធ្វើឲ្យរាងកាយយើងមានសុខភាពល្អ ។
* ប្រភេទទឹកមួយបែបទៀតហៅថា ION WATER គឺជាប្រភេទទឹកដែលរកបាន ដំណើការវាតាមវិធីបំបែកយកទឹក ALKALINE ចំនួន 70% ចំណែក 30% ទៀតគឺជាទឹកដែលមានជាតិអាស៊ីដច្រើន ។ 70% នៃទឹកដែលមានអាល់កាលីន ត្រូវបានគេលក់សម្រាប់ទឹកពិសារ ចំណែកទឹក 30% ទៀតត្រូវបានគេប្រើសម្រាប់ព្យាបាលរោគលើស្បែកច្រើនប្រភេទ សម្រាប់កូនក្មេងដល់មនុស្សធំ ។
* ពិសាទឹកអាល់កាលីន អាចជួយមិនឲ្យមហារីកមានសកម្មភាពដោយសេរី ក្នុងករណីខ្លះត្រូវបានគេរាយការណ៍ថា អាចព្យាបាលអ្នកមានរោគមហារីកបាន (តែគ្មានភ័ស្តុងតាងណាមួយអាចបញ្ជាក់ពីបញ្ហានេះបានច្បាស់ឡើយ) ។
* ជួយធ្វើឲ្យរាងកាយមាំមួន ប្រឆាំងទប់ជាមួយជម្ងឺមួយចំនួន
* ដោយហេតុថា មូលីគុល របស់ទឹកអាល់កាលីនមានទំហំតូចជាង ទំហំមូលីគុលរបស់ទឹកធម្មតា ជាហេតុធ្វើឲ្យវាអាចជ្រៀតចូលក្នុងសាច់, សសៃ, យើងបានគ្រប់ទីកន្លែង ដែលទឹកយើងធម្មតាមិនអាចទៅដល់ ។
* ទឹកអាល់កាលីន មានផ្ទុកដោយ Antioxidant ដែលត្រូវបានគេជឿថា អាចជួយការពាររោគមហារីក មិនឲ្យកើតមានឡើងបាន ។
* កោសិកាមហារីក មិនអាចរស់បាននៅទីណា ដែលមានអុកស៊ីហ្សែនឡើយ ។ ជាធម្មតាកោសិកាមហារីក គឺជាពពួក Fungue ដែលមិនត្រូវការអុកស៊ីហ្សែន នៅខណៈពេលដែលទឹកអាល់កាលីន ដែលមានមូលីគុលតូចជាងទឹកធម្មតា ហើយមានផ្ទុកដោយអុកស៊ីហ្សែនយ៉ាងច្រើន អាចជ្រាបចូលដល់គ្រប់ទីកន្លែងនៃខ្លួនប្រាណយើង វាបាននាំយកអុកស៊ីហ្សែនទៅប្រឈមមុខជាមួយកោសិកាមហារីក បណ្តាលឲ្យកោសិកាមហារីក មិនអាចរស់បានតទៅទៀត ពីព្រោះវាបានប៉ះផ្ទាល់ជាមួយអុកស៊ីហ្សែន ធ្វើឲ្យកោសិកាមហារីកចុះខ្សោយ ហើយបញ្ឈប់ការរីករាលដាល និងគ្មានសកម្មភាពអ្វីទៀតបាន វាស្លាប់ម្តងបន្តិចៗ រហូតគ្មាននៅសល់ទៀត ។
* ទឹកអាល់កាលីន និងបំផ្លាញពពួកបាក់តេរីមិនល្អ ទាំងឡាយដែលមាននៅក្នុងខ្លួនយើង កុំឲ្យធ្វើសកម្មភាពបាន និងមិនឲ្យរីករាលដាលបាន ។
ក្រុមពួកអ្នកវិទ្យាសាស្ត្រនៅប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុនបានរកឃើញថា ការពិសារទឹកអាល់កាលីន មិនត្រឹមតែជួយការពារយើងពីររោគមហារីកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរកឃើញទៀតថា នៅរាល់ពេលយើងងូតទឹក (ទឹកក្នុងបាញ់ញ័រ) (Bathtube) នៅក្នុងអាងងូតទឹកគួរថែមទឹក ALKALINE ចំនួន ៤ ទៅ ៥លីត្រ ផងវានឹងជួយការពារយើងពីរោគមហារីកដោយការជ្រាបតាមស្បែក ពីព្រោះអុកស៊ីហ្សែនអាចជ្រាបតាមស្បែកទៅបង្ក្រាបកោសិកាមហារីកបាន គឺទាំងពីរ ស្បែក និងក្នុងខ្លួនយើង ។
ឯវិធីបន្ថែម ALKALINE ទៅនឹងទឹកងូតនោះគឺងាយបំផុត ដោយគ្រាន់តែច្របាច់ទឹកក្រូចឆ្មាខៀវ ឬលឿងចូលក្នុងទឹកដែលយើងងូតឲ្យបានចំនួន ១០ផ្លែ គឺគ្រប់គ្រាន់អាចធ្វើឲ្យទឹកមានអាល់កាលីន អាចឲ្យយើងងូតបានហើយ ។
* ទឹកពិសាអាល់កាលីន ជួយកាត់បន្ថយជាតិពុលនៅក្នុងថ្លើម និងតម្រងនោម (Kidney) របស់យើងធ្វើឲ្យថ្លើមមានសុខភាពល្អ ធ្វើឲ្យ Kidney ដំណើរការបានស្រួល ។
* ទឹកពិសាអាល់កាលីន និងទឹកដែលមានសារធាតុរ៉ែ ដែលគេស្គាល់ថាជាទឹកពិសារមីនឺរ៉ល់ នោះគឺមានសារៈសំខាន់ខ្លាំងណាស់ សំរាប់សុខភាពប្រចាំថ្ងៃ អាយុយឺនយូរ និងកាត់បន្ថយបាននូវជម្ងឺជាច្រើនប្រភេទ ។
* ធ្វើឲ្យមនុស្សយើងមានកម្លាំងមាំមួន គំនិតភ្លឺថ្លា ពីព្រោះតែអុកស៊ីហ្សែនអាចជ្រៀតចូលដល់គ្រប់ទីកន្លែងនៃរាងកាយ ។
- បង្កើនកម្លាំង
- បន្ថយភាពតប់ប្រមល់ (Stress)
- បង្កើនប្រព័ន្ធការពារខ្លួន (Immune System)
- កាត់បន្ថយជាតិពុលចេញពីក្នុងឈាម
- ជួយឲ្យខួរក្បាលមានសកម្មភាពល្អ
- បង្កើនប្រាជ្ញាស្មារតី
- ជួយឲ្យដេកលក់បានស្រួល
- ធ្វើឲ្យស្បែកស្រស់ថ្លា
- ជួយធ្វើឲ្យខ្លួនយើងស្រស់ស្រាយ
- ការពារការកើនឡើងនៃ Lactie Acid ពីការហាត់ប្រាណ
- បង្កើនភាពរំញោចប្រសើរជាងមុន ចំពោះរាងកាយ
- កាត់បន្ថយភាពល្ហិតល្ហៃ
- កាត់បន្ថយការឈឺក្បាល
ពិសាទឹកអាល់កាលីនអាចជួយឲ្យយើងចៀសផុតពីជម្ងឺ រស់បានយូរ មានសុខភាពល្អ ជួយឲ្យរាងកាយមាំមួន ។
យើងសូមបង្ហាញជាថ្មីពីវិធីផលិតទឹកអាល់កាលីន ដែលអាចធ្វើបានដោយខ្លួនឯង
- មុនពេលពិសាទឹកត្រូវច្របាច់ទឹកក្រូចឆ្មាដាក់ចូល ទឹកក្រូចក្រូចឆ្មាគ្រប់ប្រភេទ មានអាល់កាលីនយ៉ាងច្រើន
- យើងអាចច្របាច់ទឹកក្រូចឆ្មាដាក់ចូលក្នុងទឹកពិសា ទុកសម្រាប់ពិសា ពេលក្រោយក៏បាន
- ប្រើម្សៅសូដា ចំនួន 1/2 ស្លាបព្រាកាហ្វេ ទឹក ៤លីត្រ សម្រាប់ពិសា អាចធ្វើទុកសម្រាប់ពិសា សម្រាប់ ១ថ្ងៃៗ (ធ្វើម្តង ១០ ទៅ ២០ លីត្រ សម្រាប់ក្រុមគ្រួសារ)
- ទិញទឹក ION បន្តក់ មានលក់នៅហាងហ្វាម៉ាស៊ីខ្លះសម្រាប់បន្តក់ដាក់ចូលក្នុងទឹកមុនពេលពិសា
- ទិញឧបករណ៍ផលិតទឹក អាល់កាលីន ដែលមានតម្លៃចាប់ពី ៣០០ដុល្លារ ឡើងទៅ ។
ទិញទឹក POCARY SWEAT មានលក់នៅហាងសាំងតូតាល់ ១ដបតម្លៃ ១ដុល្លារ ។
* វិធីដែលងាយជាងគេបំផុតគឺប្រើទឹកក្រូចឆ្មាច្របាច់ដាក់ក្នុងកែវទឹក មុនពេលពិសា ពីព្រោះវាចំណាយតិច តែមិនសូវមានប្រសិទ្ធភាពល្អទេ ។
* ទឹកដែលយើងងូតត្រូវច្របាច់ទឹកក្រូចឆ្មាដាក់ ឬដាក់ម្សៅសូដា ១ស្លាបព្រាបាយ ស្មើទឹក ១០លីត្រ ។
(ទឹកដែលដាំឆ្អិនគ្មានមេរោគមែន តែបាត់បង់អុកស៊ីហ្សែនអស់ គួរទុកឲ្យត្រជាក់ល្មមរួចច្របាច់ក្រូឆ្មាដាក់)
'ដើម្បីសុខភាពល្អ យើងត្រូវធ្វើយ៉ាងណាឲ្យ PH របស់យើងលើសពីកម្រិតធម្មតាបន្តិច នោះយើងយើងអាចឈ្នះជម្ងឺជាច្រើនមុខ និងមានសុខភាពល្អ មិនងាយទទួលជម្ងឺឡើយ ។'
ឯកសារយោង:
- watercure.com
- alkaline.org
- mayoclinic.com/health/alkaline-water/an1800
ឬអាច Search តាម google រកពាក្យ IONIZED Water ឬ Alkaline water
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment