អាជ្ញាធរភូមាបានផ្តល់ការអនុញ្ញាតដល់សហគ្រិននធំបួនដើម្បីបើកធនាគារឯកជនថ្មី។
សហគ្រិនទាំងបួននោះរួមមាន ក្រុមហ៊ុន U Tay Za, U Zaw Zaw, U Nay Aung និង U Chit Khine។
សព្វថ្ងៃនេះមានធនាគារឯកជនចំនួន១៥ និង ធនាគាររដ្ឋចំនួន៤ កំពុងបម្រើសេវាកម្មធនាគារនៅក្នុងប្រទេសភូមា។
ប្រទេសភូមាបានចាប់ផ្តើមប្រើប្រាស់ប្រព័ន្ធបណ្តាញធនាគារមួយនៅក្នុងធនាគារ៦នៅក្នុង ប្រទេសនេះដើម្បីតភ្ជាប់គ្នារវាងធនាគារឯកជន និង ធនាគារ រដ្ឋសម្រាប់ជួយសម្រួលដល់អាជីវករនៅក្នុងផ្នែកសេវាកម្មធនាគារ។
នៅក្នុងឆ្នាំ១៩៦៣ ធនាគារឯជនទាំងអស់ត្រូវបានគេប្រែក្លាយទៅជាធនាគាររដ្ឋ ប៉ុន្តែធនាគារឯកជនទាំងនោះត្រូវបានអនុញ្ញាតឲ្យដំណើរការឡើងវិញ នៅក្នុងឆ្នាំ១៩៩២នៅពេលដែលរដ្ឋាភិបាលអនុវត្តប្រព័ន្ធសេដ្ឋកិច្ចតម្រង់ទិសទៅរកទីផ្សារ។
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)
No comments:
Post a Comment