Monday, June 14, 2010

សំឡូត​មាន​ចំការ​ធូរេន​មាន​រស់ជាតិ​ផ្អែម​ឆ្ងាញ់​និង គ្មាន​ជាតិគីមី

បាត់ដំបង: ទឹក​ដី​អតីត​ខ្មែរក្រហម ស្ថិតនៅ​ជាប់​ព្រំដែន​កម្ពុជា​-​សៀម គឺ​ភូមិ​កន្ទួត ឃុំ​សំ​ទ្បូ​តចាស់ ស្រុក​សំ​ទ្បូ​ត​មាន​ចម្ការ​ធូ​រេន​ជាច្រើន​ហិកតា ដោយ​មិន​មាន​ប្រើ​ជីគីមី​ទេ ហើយ​មាន​រស់ជាតិ​ផ្អែម​ឆ្ងាញ់​មាន​តម្លៃ​ថ្លៃ​ពី ៨​ពាន់ ទៅ​មួយ​ម៉ឺន​រៀល ក្នុង​១​គី​ទ្បូ​ក្រាម ។​


Mwq0zjlhmt​ជួប​ជាមួយ​ម្ចាស់​ចំការ​ធូរេន​ម្នាក់​ឈ្មោះ​ណៃ ច​ន អាយុ ៥៦​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត ឃុំ​សំ​ទ្បូ​តចាស់ស្រុក​សំ​ទ្បូ​ត ជា​អតីត​ទា​ហាន​ខ្មែរក្រហម បាន​ប្រាប់​អ្នកយកព័ត៌មាន​យើង​ថា​: ដំបូង​គាត់​មាន​ដី​តែ ២​ហិកតា ទេ​សម្រាប់​ដាំ​ធូរេន មាន​ចំនួន​រាប់រយ​ដើម​។​ហើយ​បច្ចុប្បន្ន​នេះ​គាត់​បាន​ទិញ​ដី​ថែម​១​ហិកតា​ទៀត សម្រាប់​ដាំ​ធូរេន ។ ការដាំ​ធូ​រេន​ត្រូវ​ប្រើ​រយៈពេល ៦​ឆ្នាំ ទើប​ឱ្យ​ផល​ហើយ​គិត​មកដល់​ពេលនេះ​គាត់​ដាំ​បាន​ចំនួន ១០​ឆ្នាំ មកហើយ មិន​មាន​ប្រើ​ជីគីមី​ទេ​គឺ​ប្រើ​តែ​ជីធម្មជាតិ ។ ក្នុង​មួយ​ឆ្នាំៗ​ទទួលបាន​ផល​ផ្លែ​ធូ​រេនចំនួន​ពី ៣ ទៅ ៥​តោន ព្រោះ​តែ​គាត់​មិន​ចេះ​កែឆ្នៃ​។ ដោយសារ​ឆ្នាំនេះ​ភាព​រាំងស្ងួត អូស​បន្លាយពេល​យូរ​ទើប​ធ្វើឱ្យ​ផ្លែ​ធូរេន​ជ្រុះ​អស់​ជាច្រើន ហើយ​ដោយសារ​ការ​ស្រោច​ទឹក​ជាប់​រហូត ដល់​ខែ​៤ និង ខែ​៥ ទើប​ទទួល​ផល​មុន​ដំណាល​នឹង​ធូរេន​សៀម​ដែរ​។ ដោយសារ​ធូរេន​ខ្មែរ និង​ធូរេន​​សៀម​ឱ្យ​ផល​ដំណាលគ្នា បាន​ធ្វើឱ្យ​តម្លៃ​លក់​ចេញ​មាន​ការប្រកួតប្រជែង​គ្នា ។ ធូ​រេន​សៀម​ក្នុង ១​គី​ទ្បូ​ក្រាម ថ្លៃ​ពី ៥ ទៅ ៦​ពាន់​រៀល​ចំណែក​ធូរេន​ខ្មែរ ក្នុង ១​គី​ទ្បូ​ក្រាម ថ្លៃ​ពី ៧​ពាន់ ទៅ ១​ម៉ឺន​រៀល តម្លៃ ទោះ​ទៅ​ទិញ​ដល់​ចម្ការ​និង​ទិញ​នៅតាម​ផសារ​នឹង​គេ​ដឹក​តាម​ទ្បាន​ដើ​លក់​មាន​តម្លៃ​ដូច​គ្នា ។​

Zdq5ztdlzt​លោក​ណៃ ច​ន​បាន​បន្តថា ចាប់​តាំង​ធូ​រេនគាត់ បាន​ផល​មក​គឺ​មាន​អ្នក​មក​ទិញ​ហូប​ដល់​កន្លែង​និង​មាន​អ្នក​ម៉ៅ​ទិញយក​​ទៅ​លក់​បន្ត​នៅ​ផ្សារ​នានា ក្នុង​ទី​រួម​ខេត្តបាត់ដំបង មិន​ដែល​សល់​ទេ ។ ចំពោះ​អ្នក​និយម​ចូលចិត្ត​ហូប​ធូរេន​គឺ​គេ​គាំទ្រ​ធូ​រេ​ន​របស់​ខ្មែរ​យើង ទោះបីជា​តម្លៃ​របស់​វា​ថ្លៃ​ជាង​ធូ​រេន​សៀម​បន្តិច​ក៏​ដោយ ពីព្រោះ​គេ​យល់ថា ធូ​រេន​ខ្មែរ​គ្មាន​ជាតិគីមី​ហើយ​គ្មាន​ការកែឆ្នៃ​ទេ​។​​ចំណែក​ធូរេន​សៀម​គេ​ប្រើ​ជីគីមី និង​មាន​បច្ចេកទេស​កែឆ្នៃ​ទំនើប​គឺ​ចង់ឱ្យ​វា​ផ្លែ​ច្រើន ចង់​ឱ្យ​វា​ទុំ​ពេលណា​ក៏​បាន​ដូច​ចិត្ត​ដែល​គេ​ចង់​​បាន​ហើយ​រស់ជាតិ​វា​ក៏​មិន​ឆ្ងាញ់​ដូច​ធូរេន​ខ្មែរ​ទេ ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

No comments:

Post a Comment