ការរញ្ជួយដីខ្លាំងមួយមានកំលាំង៧,៨ រីស្ទ័រ កើតមាននៅជិតប្រជុំកោះនីកូបារ ស្ថិតនៅភាគខាងកើតនៃមហាសមុទ្រឥណ្ឌា កាល ពីព្រឹកថ្ងៃទី១៣ មិថុនា វេលាម៉ោង១និង២៦ នាទីរំលងអធ្រាត្រ ម៉ោងក្នុងស្រុក ហើយមជ្ឈមណ្ឌលប្រកាសអាសន្នស៊ូណាមិនៃតំបន់ ប៉ាស៊ីហ្វិក PTWC បានចេញការប្រកាស អាសន្នស៊ូណាមិ សំរាប់តំបន់ទាំងមូលនៅ ជាប់មហាសមុទ្រឥណ្ឌា ។
ចំណុចកណ្ដាលនៃការរញ្ជួយដីខ្លាំងនេះ ស្ថិតនៅកន្លែងមួយចម្ងាយប្រមាណ១៥០ គីឡូម៉ែត្រភាគខាងលិច MOHEAN ដែលជា ផ្នែកមួយនៃប្រជុំកោះនីកូបារ ក្នុងជំរៅ៣៨ គីឡូម៉ែត្រ ក្រោមសមុទ្រ ។ ការប្រកាស អាសន្នរបស់ PTW ទាក់ទិនដល់ប្រទេស ឥណ្ឌា ឥណ្ឌូណេស៊ី ស្រីលង្កា មីយ៉ាន់ម៉ា ថៃ និងម៉ាឡេស៊ី ។
ចំណែកមជ្ឈមណ្ឌលជាតិផ្ដល់ព័ត៌មានពី បញ្ហាសមុទ្ររបស់ឥណ្ឌា INCOIS ដែលបាន ប្រកាសអាសន្នស៊ូណាមិនាព្រឹកថ្ងៃទី១៣ មិថុនា បានលុបចោលការប្រកាសអាសន្ន នេះវិញ ក្រោយពីពុំកត់សំគាល់ឃើញរលក ធំៗក្រោយពីការរញ្ជួយដីនេះមក។ពុំទាន់មានរបាយការណ៍ពីការខូចខាត និងអ្នករងគ្រោះនៅឡើយ ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment