ក្រោយមក Computer ត្រូវបានគេអភិវឌ្ឍន៍ឱ្យវាមានសមត្ថភាពអាចផ្ទុកទិន្នន័យ និងបញ្ចូលទិន្នន័យពីខាងក្រៅបានច្រើនសន្ធឹកសន្ធាប់ ហើយគេបានប្រើប្រាស់វាធ្វើការងារ ផ្សេងៗជាច្រើន ដូចជា ការងាររដ្ឋបាលក្នុងការិយាល័យ និងការគណនាដែលមានភាពសាំញ៉ាំ ឬទិន្នន័យធំៗ ដូចជាកិច្ចការសំណេរ រូបភាព តារាងកម្មវិធី និងការកំសាន្ដផងដែរ ។ មិនតែប៉ុណ្ណោះ Computer ត្រូវបានគេ ប្រើប្រាស់ក្នុងវិស័យសុខាភិបាល អប់រំ សិល្បៈ វិទ្យាសាស្ដ្រ និងការស្រាវជ្រាវនៅ លើទីអវកាស ។
បច្ចុប្បន្ន Computer ត្រូវបានគេបែងចែកជាប្រាំប្រភេទផ្សេងៗគ្នា ៖
១-Super Computer ២ MainFram Computer ៣-Mini Computer ៤-Micro Computer និង ៥-MicroController Computer ។
១-Super Computer វាអាចធ្វើការ គណនាតួលេខផ្សេងៗបានចំនួនច្រើន ហើយ ត្រូវបានគេរក្សាទុកនៅក្នុងបន្ទប់ពិសេសមួយ ។ ម៉ាស៊ីនប្រភេទនេះ មានល្បឿនលឿនជាង Microcomputer ប្រហែល ៥.០០០ដង ហើយមានតំលៃប្រហែល២០ លានដុល្លារ ។ អ្នកប្រើប្រាស់ Computer សំរាប់ Business ធម្មតាគ្មានទំនាក់ទំនងជា មួយ Super Computer ទេ ប៉ុន្ដែយើងអាចឃើញវាត្រូវបានគេប្រើប្រាស់ក្នុងវិស័យយោធា និងការបញ្ជាសព្វាវុធ, ឧតុនិយម ឬការស្រាវជ្រាវក្នុងទីអវកាស ។
អ្នក គណិតវិទ្យាឈ្មោះ Gregory និង David Chudnersky បានប្រើប្រាស់ Super Computer ដើម្បីបង្ហាញពិភពលោកស្ដីពីការ កំណត់អង្កត់ផ្ចិត និងការគណនាមានរហូត ដល់ទៅ៤៨០លានខ្ទង់ ហើយបានបោះពុម្ព ចេញមានប្រវែង ៦០០ Miles ។
២-MainFrame Computer វាជា ប្រភេទ Computer ធំមួយដែលជាធម្មតាគេដាក់វានៅកន្លែងមួយដែលមានសីតុណ្ហភាព និងសំណើមសមស្រប ហើយវាអាចផ្ដល់ ដំណើរការរាប់រយ និងអ្នកប្រើប្រាស់រាប់ពាន់ នាក់ក្នុងពេលតែមួយ ។ វាមានលក្ខណៈតូច ជាង និងខ្សោយជាង Super Computer ហើយវាមានតំលៃប្រហែលជា១០លានដុល្លារ ។ វាត្រូវបានគេប្រើប្រាស់នៅតាម អាកាសយានដ្ឋាន ធនាគារ ក្រុមហ៊ុនធានា រ៉ាប់រងធំៗ ក្រុមហ៊ុនគណនេយ្យធំៗ សន្ដិសុខសង្គម ។ វាអាចមានទំនាក់ទំនងដោយឆ្លង កាត់ Workstation ជាមួយ MainFrame Computer ។
៣-Mini Computer វាជា Computer ថ្នាក់កណ្ដាលមួយដែលមានលក្ខណៈដូចជា Workstation ដែរ វាត្រូវបានគេភ្ជាប់គ្នា ដោយប្រព័ន្ធ Network ឬ Terminals សំរាប់ អ្នកប្រើប្រាស់រាប់រយនាក់ ។ វាមានតំលៃ ប្រហែលពី២០.០០០ដុល្លារ ទៅ២៥.០០០ ដុល្លារ ។ វាត្រូវបានគេរៀបជាថ្នាក់ៗ ជាមួយ នឹងប្រភេទ Computer ផ្សេងទៀត ។ នៅពេលគេរៀប Mini Computer មួយក្នុងកំរិតខ្ពស់ គេហៅថា Super Mini Computer ដែលវាមានអានុភាពប្រហាក់ប្រហែល MainFrame Computer ។ កាលពីមុនវាត្រូវ បានគេប្រើនៅក្នុងក្រុមហ៊ុនធុនមធ្យម ឬ អគារធំៗ ជាទូទៅប្រើក្នុង Accounting ឬ Design ហើយនិងឧស្សាហកម្ម ។ Mini Computer វាមានប្រយោជន៍យ៉ាងខ្លាំងក្នុង ការក្លាយទៅ ជា Server ។ Server គឺជា Centrol Computer មួយដែលផ្ទុកនូវកម្មវិធី ជាច្រើនសំរាប់បំរើឱ្យ PC(Personal Computer) និង Workstation ឬ Terminal ដែលគេនិយមហៅថា Client ។
៤-Micro Computer វាគឺជា Computer ដែលត្រូវបានគេបង្កើតឡើងសំរាប់ប្រើ ប្រាស់ចំពោះមនុស្សម្នាក់ក្នុងពេលតែមួយ។ ចំណែក Super Computer , Main Fram Computer , Mini Computer ជាប្រភេទ Computer ដែលគេអាចប្រើប្រាស់បានច្រើនគ្នាក្នុងពេលតែមួយ ។ វាប្រើ Microprocessor (CPU) តែមួយគត់សំរាប់ដោះស្រាយបញ្ហាវាជាប្រព័ន្ធ Computer ដែលដាច់ដោយឡែកពីគេដោយមិនពឹងពាក់លើប្រភពចែក ចាយព័ត៌មានដ៏ធំសម្បើមដូច MainFrame Computer ទេ។ វាមានទំហំតូចល្មមងាយ លើកដាក់យកទៅតាមខ្លួនបាន ។
៥-MicroController Computer វាជា ប្រភេទ Computer ដែលអាចដាក់ក្នុងហោប៉ៅខោបាន ។ វាជាប្រភេទ Computer តូចៗ ដែលមិនមានល្បឿនលឿនទេ គេប្រើវាសំរាប់ការកំសាន្ដផ្សេងៗ ឬការងារដែលមាន ទិន្នន័យតិចតួច ៕
No comments:
Post a Comment