Monday, June 14, 2010

ដើម​ឆ្នាំ​២០១០ ថៃ​បាន​នាំ​ទំនិញ​ចូល​មក​ប្រទេស​កម្ពុជា ក្នុង​ទឹក​ប្រាក់​ប្រមាណ​៧០០​លាន​ដុល្លារ

ភ្នំពេញ​ ៖ ទោះ​បី​ជា​វិស័យ​នយោបាយ រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ថៃ​មាន​ភាព​តាន​តឹង ដាក់​គ្នា​ក្នុង​រយៈពេល​កន្លង​មក​នេះ​ក៏​ដោយ ប៉ុន្តែ​ចំពោះ​វិស័យ​សេដ្ឋកិច្ច​វិញ នៅ​តែ​មាន​សភាព​រលូន​ទៅ​មុខ​ជា​ធម្មតា ជាក់​ស្ដែង​ក្នុង​រយៈពេល​៣​ខែ​ដើម​ឆ្នាំ​២០១០​នេះ ថៃ​បាន​នាំ​ទំនិញ​ចូល​មក​ប្រទេស កម្ពុជា មាន​ចំនួន​ទឹក​ប្រាក់​ប្រមាណ​ជា​៧០០​លាន​ដុល្លារ​អាមេរិក រី​ឯ​កម្ពុជា​បាន​នាំ​ទំនិញ​ទៅ​ប្រទេស ថៃ​ចំនួន​ទឹក​ប្រាក់​ប្រហែល​ជា​២៤​លាន​ដុល្លារ​អាមេរិក​តែ​ប៉ុណ្ណោះ។

លោក​ស្រី​ជីរ៉ាណាន់ វង្សមង្គល អគ្គ​ទី​ប្រឹក្សា​ពាណិជ្ជ​កម្ម​ប្រចាំ​ស្ថាន​ឯក​អគ្គ​រាជ​ទូត​ថៃ ប្រចាំ កម្ពុជា​បាន​ឲ្យ​ដឹង​បែប​នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០១០ ស្ដីពី ការ​តាំង​ពិព័រណ៍​ពាណិជ្ជ​កម្ម​ថៃ​ឆ្នាំ​២០១០ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៧-២០ ខែ​មិថុនា ឆ្នាំ​២០១០ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ​រាជធានី​ភ្នំពេញ។ លោក​ស្រី​បាន​បញ្ជាក់​បន្ថែម​ថា ក្រុម ហ៊ុន​ទាំង​នោះ​នឹង​ធ្វើ​ការ​ដាក់​បង្ហាញ​និង​លក់​ទំនិញ​ជាច្រើន​ប្រភេទ ដូច​ជា​ទំនិញ​ម្ហូប​អាហារ ភេសជ្ជៈ សំភារៈ​សំណង់ សំភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ ផលិត​ផល​ធ្វើ​អំពី​ស្បែក សំភារៈ​សិក្សា និង​គ្រឿង​សំអាង ។ល។

(ដកស្រង់ចេញពីគេហទំព័រ កាសែតកម្ពុជាថ្មី)

No comments:

Post a Comment