Saturday, June 12, 2010
ថៃជាប់ចំណាត់ថ្នាក់លេខ ១២៤ ក្នុងតារាងសន្តិភាពពិភពលោក២០១០
វិទ្យាស្ថានសេដ្ឋកិច្ច និងសន្តិភាព បានប្រកាសនៅថ្ងៃ៨ មិថុនា នេះថា ប្រទេសថៃជាប់ចំណាត់ថ្នាក់លេខ ១២៤ ក្នុងចំណោម ១៤៩ប្រទេស នៅក្នុងតារាងសន្តិភាពពិភពលោកឆ្នាំ២០១០ ខណៈដែលប្រទេសញ៉ូហ្សឺឡែន ជាប់ចំណាត់លេខ ១ ក្នុងរយៈពេល ២ឆ្នាំបន្តបន្ទាប់គ្នា។
ប្រទេសថៃបានជាប់ចំណាត់ថ្នាក់លេខ១១៨ ក្នុងឆ្នាំ២០០៩។ នៅក្នុងតំបន់អាស៊ាន ប្រទេសថៃជាប្រទេសមានសន្តិភាពតិចជាង ប្រទេសម៉ាឡេស៊ី ឡាវ វៀតណាម និងកម្ពុជា ប៉ុន្តែប្រទេសថៃមានសន្តិភាពច្រើនជាង ប្រទេសហ្វីលីពីន និងភូមា។
ផ្អែកតាមបញ្ជីតារាងសន្តិភាពពិភពលោក បានឲ្យដឹងថា ប្រទេស Iceland ត្រូវបានជាប់ចំណាត់ថ្នាក់លេខ ២ ជាប្រទេសដែលមានសន្តិសុខពេញលេញ បន្ទាប់ពីប្រទេសនេះ គឺប្រទេស Japan, Austria, Norway, Ireland, Denmark, Luxemburg, Finland និងប្រទេស Sweden។ ប្រទេសដែលមានសន្តិភាពតិចតួច គឺប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីប្រទេសនេះ គឺប្រទេស Somalia, Afghanistan, Sudan និងប្រទេស Pakistan។
តំបន់អាស៊ីប៉ាស៊ីភិច ជាមធ្យមស្ថិតក្នុងតំបន់ដែលមានសន្តិភាពជាប់ចំណាត់ថ្នាក់លេខ ៤ ប៉ុន្តែចំណាត់ថ្នាក់នេះតែងតែប្រែប្រួល។ តំបន់ប្រជាជាតិនៃអង្គការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច (OECD) ជាប់ចំណាត់ថ្នាក់ល្អ ដែលប្រទេសញ៉ូហ្សឺឡែនជាប់ចំណាត់ថ្នាក់លេខ ១ ហើយប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ ៣។
កាលពីឆ្នាំមុន ប្រទេសឡាវ និងប្រទេសម៉ាឡេស៊ី ធ្លាប់ទទួលបានពិន្ទុល្អក្នុងតារាងសន្តិភាពពិភពលោក ដោយស្ថិតក្នុងចំណាត់ថ្នាក់ល្អ លើការគោរពសិទ្ធិមនុស្ស និងបង្កើនស្ថេរភាពនយោបាយលើគ្រប់វិស័យ៕
(ដកស្រង់ចេញពីគេហទំព័រ នគរវត្ត)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment