អង្គស្នួល, ខេត្ដកណ្ដាល ៖ បង្គោល ភ្លើងធំៗ២៤ដើម នៅតាមបណ្ដោយផ្លូវជាតិ លេខ៤ បានរលំបាក់ដល់ដីបង្កឱ្យមានការភ័យ ខ្លាច (ខ្លាចឆក់) និងភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី ១៤ មិថុនា ២០១០ បន្ទាប់ពីមេឃភ្លៀងមួយ មេបានបង្អុរចុះមក ហើយខ្យល់បានបក់បោកយ៉ាងខ្លាំង ។
បង្គោលភ្លើងទាំង២៤ដើមនេះ រាយនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិ ត្រញំងសុក្រម និងភូមិត្រញំងក្រសាំង ឃុំ បែកចាន ស្រុកអង្គស្នួល ។ គេពិនិត្យឃើញ បង្គោលថ្មធំៗនោះ មានឆ្អឹងដែកតូចៗស្ទើរតែ ប៉ុនធូបទៅហើយ ខ្សែភ្លើងរប៉ាត់រប៉ាយពេញផ្លូវ បង្កឱ្យខូចខាតរថយន្ដ១គ្រឿង ម៉ូតូ១គ្រឿង និងមនុស្ស២នាក់រងរបួស។ ព័ត៌មាន លំអិតនឹងផ្សាយជូននៅពេលក្រោយ និងនៅ លើទំព័រកាសែតកោះសន្ដិភាព ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment