អង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោក សាកល (GRSP) និងអង្គការជនពិការអន្ដរជាតិបែលហ្ស៊ិក (HIB) ដោយទទួលបាន ជំនួយហិរញវត្ថុពី Bloomberg Philanthropies និង The Global Road Safety Initiative បានរៀបចំដំណើរទស្សនកិច្ចសិក្សា ស្ដីពីសុវត្ថិភាពចរាចរណ៍ សម្រាប់មន្ដ្រីរាជរដ្ឋា ភិបាល ដើម្បីបានជួប និងផ្លាស់ប្ដូរបទ ពិសោធន៍ជាមួយនឹងសមភាគីរដ្ឋាភិបាល វៀតណាម នៅទីក្រុងហាណូយ កាលពីថ្ងៃទី ១០-១១ មិថុនា ឆ្នាំ២០១០ កន្លងមកនេះ ។
ប្រតិភូកម្ពុជា រួមមានមន្ដ្រីដែលអញ្ជើញ មកពីក្រសួងមហាផ្ទៃ ក្រសួងសាធារណការ និងដឹកជញ្ជូននគរបាលចរាចរផ្លូវគោករាជធានីភ្នំពេញ និងអង្គការជនពិការអន្ដរជាតិ បែលហ្ស៊ិក ដែលជាអង្គការក្រៅរដ្ឋាភិបាល ធ្វើការយ៉ាងសកម្ម ទាក់ទងនឹងបញ្ហាសុវត្ថិភាពចរាចរណ៍ ។ ប្រតិភូកម្ពុជា បានចូលរួម អង្កេត និងដកស្រង់នូវបទពិសោធន៍ពីភាគី វៀតណាម លើការអនុវត្ដច្បាប់ស្ដីពីការពាក់មួកសុវត្ថិភាព និងការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង ។
អង្គការដៃគូសុវត្ថិភាពចរាចរណ៍ផ្លូវគោក សាកល និងអង្គការជនពិការអន្ដរជាតិបែលហ្ស៊ិក ជឿជាក់ថា ការអនុវត្ដច្បាប់ចរាចរណ៍ គឺជាធាតុមួយដ៏មានសារសំខាន់ក្នុងការកាត់ បន្ថយគ្រោះថ្នាក់ ការរងរបួស និងស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ។ ចាប់តាំងពី ឆ្នាំ២០០៧ មក អង្គការដៃគូសុវត្ថិភាពចរា ចរណ៍ផ្លូវគោកសាកល និងអង្គការជនពិការ អន្ដរជាតិបែលហ្ស៊ិក បានជួយគាំទ្រដល់ការ អនុវត្ដច្បាប់ទាំងនៅក្នុងប្រទេសវៀតណាម និងកម្ពុជា តាមរយៈវគ្គអភិវឌ្ឍជំនាញវិជ្ជា ជីវៈដល់មន្ដ្រីនគរបាលចរាចរ ។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment