រាជធានីភ្នំពេញ ៖ ពិធីបិទសិក្ខាសាលា សហប្រតិបត្ដិការទូរគមនាគមន៍ GMS-ROK ឆ្នាំ២០១០ បានធ្វើឡើងកាលពីព្រឹក ថ្ងៃទី១០ ខែមិថុនា បន្ទាប់ពីសិក្ខាកាមចំនួន ១៥០នាក់មកពីបណ្ដាប្រទេសអាស៊ានចំនួន ប្រាំ បានធ្វើការផ្លាស់ប្ដូរចំណេះដឹង និងបទ ពិសោធន៍អស់រយៈពេល៤ថ្ងៃនៅសណ្ឋាគារ កាំបូឌីយ៉ាណា។សិក្ខាសាលានេះត្រូវបានសហការទទួលស្វាគមន៍ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងគណៈកម្មាធិការគមនាគមន៍ កូរ៉េ (KCC)នៃប្រទេសកូរ៉េ និងរៀបចំ ដោយទីភ្នាក់ងារសន្ដិសុខ និងអ៊ីនធើរណេត កូរ៉េ (KISA)។
លោក David Lee បានមានប្រសាសន៍ ក្នុងពិធីបិទសិក្ខាសាលានោះថា សិក្ខាកាម ចំនួន១៥០នាក់មកពីបណ្ដាប្រទេសអាស៊ាន ប្រាំដែលរួមមានប្រទេសកម្ពុជា វៀតណាម ថៃ ឡាវ និងប្រទេសឥណ្ឌូណេស៊ី ហើយ MPTC, MOJ, NIDA និង AKP របស់ កម្ពុជាក៏បានចូលរួមផងដែរ ។ នៅពេលអនាគតតាមរយៈការបង្កើត ទំនាក់ទំនងបន្ដបន្ទាប់ និងការបង្កើតបណ្ដាញ រវាងប្រទេសកម្ពុជា និងប្រទេសកូរ៉េនឹងធ្វើឱ្យ ប្រទេសទាំងពីរផ្លាស់ប្ដូរចំណេះដឹង និង ជំនាញការដ៏មានសារសំខាន់ជាមួយទស្សនៈទូលំទូលាយរបស់ ICT។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment