Saturday, June 12, 2010

អាជ្ញាធរ​ប្រើ​កំលាំង​និង គ្រឿងចក្រ គាស់​គំរប​លូ​ធ្វើ​ខុស​បច្ចេកទេស

អាជ្ញាធរ​ប្រើ​គ្រឿងចក្រ​គាស់​គំរប​លូ​ធ្វើ​ខុស​បច្ចេកទេសរាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី១១ ខែមិថុនា អាជ្ញាធរ​ខណ្ឌទួលគោក រួម​មាន​ប៉ូលិស និង​កងរាជអាវុធហត្ថ បាន​នាំយក​គ្រឿងចក្រ​ទៅ​កាយ​គាស់​យក​គំរប​លូ ដែល​ប្រជាពលរដ្ឋ​រស់នៅ​តាម​មាត់​ប្រឡាយ​បឹង​សាឡា​ង​សាងសង់​ខុស​លក្ខណៈ​បច្ចេក ទេស​ជា​ហេតុ​បង្ក​ឱ្យ​មាត់​ប្រឡាយ​ត្រូវ​ទឹក​ហូរ ច្រោះ​បាក់​ដី ។ លោក​សាំង សុភៈ​វិចិត្រ អភិបាលរង​ខណ្ឌ ទួល​គោក​បានឱ្យ​ដឹង​ថា តាម​ការ​ណែនាំ​របស់ លោក​សេង រតនៈ អភិបាល​ខណ្ឌ មន្ដ្រី​ជំនាញ បាន​ហាម​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​មាត់ ប្រឡាយ​បឹង​សាឡា​ង​មិន​ឱ្យធ្វើ​គំរប​គ្រប​លើ លូ​.​ទ​ដែល​អង្គការ​ចៃ​កា​ជប៉ុន​ធ្វើ​លូ​នេះ​តាម មាត់​ប្រឡាយ​ទេ​ដើម្បី​ការពារ​កុំឱ្យ​ទឹកភ្លៀង​ហូរ​ច្រោះ​បាក់​ដី​បង្ក​ឱ្យ​ខូចខាត​ផ្លូវ​មាត់ ប្រឡាយ ។

កន្លង​មក អាជ្ញាធរ​សង្កាត់​-​ខណ្ឌ បាន​ចុះ​ណែនាំ​និង​ចេញ​សេចក្ដីជូនដំណឹង​ដល់ ប្រជាពលរដ្ឋ​មិន​ឱ្យធ្វើ​គំរប​គ្រប​ពីលើ​លូ​.​ទ នោះ​ទេ ព្រោះ​ខុស​លក្ខណៈ​បច្ចេកទេស តែ បងប្អូន​ប្រជាពលរដ្ឋ​មិន​ស្ដាប់​ការ​ណែនាំ ហើយ​នៅ​តែ​ចាក់​បេតុង​ធ្វើ​គំរប​លូ​បង្ក​ឱ្យ​ទឹក ភ្លៀង​ហូរ​ច្រោះ​ដី​បាក់​មាត់​ប្រឡាយ ។ លោក​អភិបាលរង​ខណ្ឌ​បន្ដ​ទៀត​ថា លូ​នេះ​តាម​បច្ចេកទេស​មិន​មាន​គំរប​ទេ​គឺ ទុក​ឱ្យ​ទឹកភ្លៀង​ហូរ​ចូល និង​ហាម​បង្ហូរទឹក ស្អុយ​ចូល ហើយដោយ​សារ​មានការ​ធ្វើ​គំរប លូ​ខុស​លក្ខណៈ​បច្ចេកទេស​នោះ​ហើយ​ទើប អាជ្ញាធរ​យក​គ្រឿងចក្រ​ទៅ​កាយ​ចេញ​។

អាជ្ញាធរ​ប្រើ​គ្រឿងចក្រ​គាស់​គំរប​លូ​ធ្វើ​ខុស​បច្ចេកទេស នៅ ព្រឹក​នោះ​ដែរ លោក​សាំង សុភៈ​វិចិត្រ ក៏​បាន ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​នាំ​គ្នា​ធ្វើ​គំរប​ដែក ពីលើ​ដែល​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន និង​អាច​ឱ្យ​ទឹកភ្លៀង​ហូរ​ចូល​បាន មិន​ធ្វើ​ឱ្យ ហូរ​ឆ្លងកាត់​ផ្លូវ​ជា​ហេតុ​បង្ក​ឱ្យ​ច្រោះ​បាក់​ដី​ខូច មាត់​ប្រឡាយ ។ លោក​ទូច ម៉េ​ង ស្រ៊ា​ង ចៅសង្កាត់​បឹង​សាឡា​ង​បានឱ្យ​ដឹង​ថា ដើម្បី​ការពារ​ផ្លូវ​មាត់​ប្រឡាយ​កុំឱ្យ​ខូច​និង ដើម្បី​លើកកំពស់​បរិស្ថាន​ជុំវិញ​មាត់​ប្រឡាយ អាជ្ញាធរ​សង្កាត់​បាន​ចុះ​ទៅ​គាស់​គំរប​លូ​ដែល ធ្វើ​ខុស​លក្ខណៈ​បច្ចេកទេស​ព្រមទាំង​ណែនាំ ប្រជាពលរដ្ឋ​មិន​ឱ្យ​បង្ហូរទឹក​ស្អុយ​ចូល​លូ​.​ទ នេះ​ជា​ច្រើន​លើក​មក​ហើយ​ ។

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

No comments:

Post a Comment