រដ្ឋាភិបាលកម្ពុជាកំពុងមានគម្រោងប្រកាសចាត់ទុកព្រៃលិចទឹកជាង ៦សែនហិកតារនៅជុំវិញបឹងទន្លេសាប ថាជាតំបន់អភិរក្ស។
គម្រោងការប្រកាសនេះក្នុងគោលបំណងបញ្ឈប់ការកាប់បំផ្លាញព្រៃឈើលក្ខណៈទ្រង់ទ្រាយធំ ដែលជាជម្រកដ៏សំខាន់នារដូវវស្សាសម្រាប់ត្រីដែល រស់នៅក្នុងបឹងទន្លេសាបនេះ។
មានម្តងនោះតំបន់អភិរក្សនេះបានពង្រីករហូតដល់ទៅ ១លានហិចតា ប៉ុន្តែការធ្វើកសិកម្មសម្រាប់ធ្វើជំនួញទ្រង់ទ្រាយធំ ព្រមទាំង ភ្លើងឆេះព្រៃកាលពី រដូវក្តៅ បានធ្វើឲ្យអន្តរាយដល់ព្រៃលិចទឹកទាំងនេះឲ្យនៅរួមតូចជាងមុន។
កាលពីប៉ុន្មានខែកន្លងទៅនេះ រដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យរុះរើ កន្លែងស្តុកទឹកដែលធ្វើដោយដៃចំនួន១៥កន្លែងនៅក្នុងខេត្តកំពុងធំ៕
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)
No comments:
Post a Comment