ខេត្ដព្រះវិហារ ៖ មហិច្ឆតាឥតអៀន ខ្មាសរបស់ថ្មើៗនេះនៅច្រកអានសេះ ជាទឹកដីរបស់ កម្ពុជាដែលមានព្រំប្រទល់ជាប់នឹងប្រទេសសៀម បានប្រឈមនឹងភាពចំរូងចំរាសគ្នា មួយ ខណៈដែលកងទ័ពកម្ពុជាបានសាងសង់ រូបសំណាកអតីតមេទ័ពខ្មែរដ៏អង់អាចក្លាហានមួយរូប គឺរូបសំណាកលោកតាអ៊ុំ ។ លោកតាអ៊ុំ គឺជាអ្នកតស៊ូយ៉ាងក្រាញ ននៀលវាយទ័ពសៀមឈ្លានពានទឹកដីខ្មែរឱ្យវិនាសខ្ចាត់ខ្ចាយ ដណ្ដើមកាន់កាប់បាននូវ ទឹកដីរបស់ខ្មែរតាមព្រំដែនខ្មែរ-សៀមចាប់ពី តំបន់មុំបីរហូតដល់បាត់ដំបង ។ មន្ដ្រីយោធាកម្ពុជាក្នុងតំបន់សឹករងព្រះវិហារដែលកំពុងឈរជើងការពារបូរណភាព ទឹកដីនៅតំបន់អានសេះបានឱ្យដឹងថា កងទ័ព កម្ពុជាមានការគោរពបារមីដ៏ខ្លាំងពូកែរបស់អតីតមេទ័ពខ្មែររូបនេះ ដែលបានច្បាំងឈ្នះ ពួកចោរសៀមឈ្លានពានការពារបានដីខ្មែរក្នុងតំបន់ទាំងអស់ខាងលើ ទុកឱ្យកូនចៅខ្មែរ បន្ដរក្សាការពាររហូតមកទល់បច្ចុប្បន្ន។
កាលពីពេលថ្មីៗនេះ កងទ័ពតំបន់សឹករងព្រះវិហារបានស្នើសុំការឯកភាពពីមេបញ្ជាការយោធភូមិភាគទី៤ ដើម្បីសង់រូបសំណាក មេទ័ពខ្មែរនេះឡើង ក្នុងទឹកដីរបស់កម្ពុជានៅ លើច្រកអានសេះ ស្ថិតក្នុងភូមិជាំក្សាន្ដ ឃុំជាំ ក្សាន្ដ ស្រុកជាំក្សាន្ដ ដែលជាច្រកមួយមាន កិច្ចព្រមព្រៀងក្នុងអនុស្សរណៈរវាងប្រទេសទាំងពីរ ដើម្បីបើកច្រកទ្វារចេញចូល១ សប្ដាហ៍ពីរទៅបីដង ។ ការកសាងរូបសំណាក នេះឡើង គឺមានគោលបំណងសំរាប់គោរព បូជាផង និងដើម្បីទុកឱ្យភ្ញៀវដែលចេញចូល ក្នុងមួយសប្ដាហ៍ពីរទៅបីដងក្នុងទឹកដីរបស់ប្រទេសទាំងពីរ បានស្គាល់អំពីអត្ដសញាណរបស់ប្រទេសដែលមានព្រំប្រទល់ជាប់គ្នាផង ។
ផ្ទុយទៅវិញសំណង់រូបសំណាកលោក តាអ៊ុំដែលបានសង់នៅច្រកអានសេះក្នុងទឹកដីរបស់កម្ពុជា បែរជាត្រូវមេទ័ពភូមិភាគ២សៀម ឈ្មោះវីវ៉ាត់ លីតចនសាំរិទ្ធ និងមេទ័ព វរសេនាតូចលេខ២៣០២ឈុតខ្មៅសៀម ឈ្មោះឡឺ ផុងស៊ុក សយ កាលពីថ្ងៃទី៨ មិថុនា កន្លងទៅនេះប្រាប់ឱ្យកងទ័ពកម្ពុជា បញ្ឈប់ការសាងសង់រូបសំណាកលើចំណុចខាងលើ ដោយពួកគេបាននិយាយថាកងទ័ពកម្ពុជាបានរំលោភលើអនុស្សរណៈ MOU ។ ទោះបីជាបែបណា ការរារាំងរបស់មន្ដ្រី ទ័ពសៀមនោះត្រូវបានមន្ដ្រីយោធាកម្ពុជា ដែលកំពុងគ្រប់គ្រងតំបន់នោះអះអាងថា ការសាងសង់រូបសំណាកលោកតាអ៊ុំ អតីត មេទ័ពដ៏ខ្លាំងពូកែរបស់ខ្មែរស្ថិតក្នុងដីរបស់ខ្មែរនៅច្រកអានសេះ គឺកម្ពុជាមិនរវល់ និង ការហាមរបស់មេទ័ពសៀមភូមិភាគ២ វីវ៉ាត់ លីតចនសាំរិទ និងមេទ័ពសៀមវរសេនាតូច លេខ២៣០២ ឡឺផុង ស៊ុកសយ ដែលកំពុង ឈរជើងទល់មុខគ្នានោះទេ ។
យោងតាម MOU បានបញ្ជាក់ច្បាស់ថា កុំឱ្យតែភាគីខាង ណាមួយទៅប៉ះពាល់តំបន់ដែលមិនច្បាស់លាស់ គឺរក្សាទុកឱ្យនៅដដែល តែសំរាប់ ការសង់រូបសំណាកនេះស្ថិតលើដីខ្មែរមិនមែនជាតំបន់មិនច្បាស់លាស់នោះទេ ។ តាមអ្នក វិភាគនិយាយថា បញ្ហានៅតែមានដោយសារ តែភាគីសៀមប្រើផែនទីឯកតោភាគីរបស់ខ្លួន និងមិនអើពើពីផែនទី ជាអន្ដរជាតិនោះទេ ដូច្នេះហើយ ទើបកាលពីពេលថ្មីៗនេះមាន ការប៉ះទង្គិចគ្នាមួយឈុតពេលដើរល្បាតលើកំពូលភ្នំដងរែក ។
មន្ដ្រីយោធាកម្ពុជាបានឱ្យដឹងថា ដោយ សារតែមានភាពអត់ធ្មត់ខ្លាំងកន្លងមកពីសំណាក់កងទ័ពកម្ពុជានោះហើយ ទើបបានជា សៀមដំណើរការកសាងផ្លូវក្រាលកៅស៊ូចូលដល់បន្ទាយកងទ័ពកម្ពុជា ធ្វើផ្សារ និង សាលប្រជុំ និងទីសក្ការបូជាដ៏ធំស្ថិតក្នុង ចំណុច MOU ឆ្នាំ២០០០ហើយករណីនេះ កង ទ័ពកម្ពុជានៅមិនទាន់និយាយផង ។ មន្ដ្រី យោធាកម្ពុជាឈរជើងនៅចំណុចនោះបានបញ្ជាក់ប្រាប់ដល់មជ្ឍដ្ឋានជាតិឱ្យបានជ្រាបផងដែរថា កងទ័ពកម្ពុជាមិនបានញញើត នឹងការរារាំងពីសំណាក់មេទ័ពសៀមប៉ុនសរសៃសក់ឡើយ ។ ព្រោះការសាងសង់រូប សំណាកនោះគឺឋិតក្នុងដីរបស់កម្ពុជាទាំងស្រុង ។ ពេលនេះកងទ័ពកម្ពុជាកំពុងតែ ដំណើរការសាងសង់រូបសំណាកលោកតាអ៊ុំ បានប្រមាណ៧០%ហើយលើទឹកដីរបស់កម្ពុជានៅច្រកអានសេះ ឯការហាមរបស់ សៀម ជារឿងរបស់ពួកឈ្លានពាន ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment