Monday, June 14, 2010

ក្រសួងសង្គមកិច្ច ជំរុញការយកចិត្តទុកដាក់ ចំពោះកុមារ ក្នុងខេត្តសៀមរាប

កុមារខ្មែរដែលកំព្រាងាយរងគ្រោះ ហើយត្រូវការជំនួយ។  រូបភាពដោយប៊ុន ឡឺវីសីដាក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ជំរុញឲ្យមន្រ្តីក្រោមឱវាទទាំងអស់ក្នុងខេត្តសៀមរាប យកចិត្តទុក ដាក់ឲ្យបានខ្ជាប់ខ្ជួន ចំពោះកុមារ កំព្រានិង កុមារងាយរងគ្រោះ នៅតាមសហគមន៍របស់ខ្លួន ។ លោកលីវ សាន្តធ្ វើសេចក្តី រាយការណ៍ពិស្តារពីខេត្តសៀមរាប។

អគ្គនាយកនៃនាយកដ្ឋានសុខុមាលភាពកុមារ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា លោកកែវ បូរេន្រ្ទ បានមាន ប្រសាសន៍ថារាជរដ្ឋា ភិបាលកម្ពុជាបានយកចិត្តទុកដាក់ជាខ្លាំង ចំពោះកុមារ ជាពិសេសកុមារកំព្រា និង កុមាររងគ្រោះដោយ មេរោគអេដស៍ ដែលពួកគេកំពុង តែត្រូវការ ជំនួយ ទាំងស្មារតី ទាំងការថែទាំនិងទាំងការឧបត្ថម្ភគ្រប់បែបយ៉ាង ដើម្បីឲ្យពួកគេ បានរស់នៅក្នុងសង្គមជាតិមួយប្រកបទៅ ដោយភាព ថ្លៃថ្នូរ។ លោកក៏បានបញ្ជាក់អំពីគោលការណ៍ ដែលត្រូវធ្វើ ។

( សំឡេង លោក កែវ បូរេន្រ្ទ )

លោកស្រី ឆេង វណ្ណា អនុប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាខេត្តសៀមរាប បានឲ្យដឹងថានឹងលើកកំពស់ការយកចិត្តទុកដាក់ ចំពោះកុមារក្នុងគោលដៅ ដែលមាននៅតាមសហគមន៍នានាក្នុងខេត្ត ដោយសហការអនុវត្តន៍ឲ្យ បានជិតស្និទ្ធ ជាមួយគ្រប់អង្គការពាក់ព័ន្ធ ជាពិសេស ជាមួយមន្ត្រី និងសហគមន៍នៅ មូលដ្ឋាន ឲ្យបានជាប់ជាប្រចាំ។

លោកស្រី ងិន មុំ អភិបាលរងស្រុកសូទ្រនិគមបាននិយាយឲ្យដឹងថា ចំពោះបញ្ហាកុមារនៅក្នុងស្រុករបស់លោកស្រី ក៏ត្រូវបានលើកស្ទួយទាំងជីវភាព និងទាំងការបណ្តុះបណ្តាលផងដែរ ។

( សំឡេង លោកស្រី ងិន មុំ )

ក្មួយប្រុសឈ្មោះ ឈឿម ដា រស់នៅក្នុងក្រុងសៀមរាប ជាក្មេងកំព្រាដែលឪពុកម្តាយស្លាប់ដោយសារជំងឺអេដស៍ បាននិយាយថា បច្ចុប្បន្ននេះ ការរស់នៅរបស់ខ្លួនកំពុងជួបប្រទះនូវការលំបាកខ្លាំងណាស់ ទាំងជីវភាពរស់នៅ ក៏ដូចជាការសិក្សាជាដើម ដោយសារតែរស់នៅជាមួយសាច់ញាតិ ដែលជាអ្នកទីទ័លក្រ ។

ក្មួយបានសំណូមពរដល់រាជរដ្ឋាភិបាលកម្ពុជា មេត្តាជួយឧបត្ថម្ភ ដល់ជីវភាពរស់នៅរបស់ក្មួយ និង ក្មេងកំព្រាដទៃទៀត ផងដែរ ។មន្ត្រីអង្គការសម្ពន្ធ ភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ លោក ឈាវ អភិរ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា៖

( សំឡេង លោក ឈាវ អភិរ៉ា )

សូមបញ្ជាក់ថា នៅខេត្តសៀមរាប មានកុមារកំព្រាចំនួន ១ពាន់៤រយ ៣៧ នាក់កុមារមានជំងឺអេដស៍ចំនួន ៤ នាក់ , កុមារផ្ទុកមេរោគអេដស៍ចំនួន ១៩១ នាក់និង កុមាររងគ្រោះដោយមេរោគអេដស៍ ចំនួន ៣ពាន់៧រយ ៩២ នាក់ ៕

(របាយការណ៍ដោយ លោក លីវ សាន្ត )

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)

No comments:

Post a Comment