រាជធានីភ្នំពេញ ៖ ស្ថានទូតអាមេរិក ថ្ងៃទី១៤ មិថុនា បាន ចេញសេចក្ដីប្រកាសព័ត៌មានឱ្យដឹងថា ទីក្រុង ព្រះសីហនុ នៃប្រទេសកម្ពុជា តាមសេចក្ដី អញ្ជើញរបស់រាជរដ្ឋាភិបាលកម្ពុជា នាវាមន្ទីរ ពេទ្យ ដែលមានឈ្មោះថា USNS Mercy និងនាវាពិឃាតរបស់ជប៉ុនដែលមានឈ្មោះថា Kunisaki នឹងមកដល់ប្រទេសកម្ពុជៅ នៅថ្ងៃ ទី១៥ មិថុនា ដើម្បីធ្វើទស្សនកិច្ច និងសហ ប្រតិបត្ដិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុង គំរោងផ្នែកវិស្វកម្ម សំណង់ និងសុខាភិបាល ដែលជាផ្នែកមួយនៃភាពជាដៃគូនៅតំបន់ ប៉ាស៊ីហ្វិក ឆ្នាំ២០១០ ។
ភាពជាដៃគូនៅតំបន់ប៉ាស៊ីហ្វិក ឆ្នាំ ២០១០ គឺជាសកម្មភាពប្រចាំឆ្នាំ និងជា សកម្មភាពទី៥ ក្នុងចំណោមសកម្មភាពផ្ដល់ ជំនួយមនុស្សធម៌ដល់ជនស៊ីវិលរបស់កងនាវា ជើងទឹករបស់សហរដ្ឋអាមេរិកប្រចាំនៅតំបន់ មហាសមុទ្រប៉ាស៊ីហ្វិក ហើយមានបំណង ពង្រឹងភាពជាដៃគូក្នុងតំបន់ និងបង្កើនអន្ដរ ប្រតិបត្ដិការជាមួយប្រទេសម្ចាស់ផ្ទះ ក្រុម អន្ដរទីភ្នាក់ងាររបស់សហរដ្ឋអាមេរិក ហើយ និងអង្គការផ្ដល់ជំនួយសង្គ្រោះ និងជំនួយ មនុស្សធម៌អន្ដរជាតិមួយចំនួនទៀត ។ ព័ត៌ មានលំអិតនឹងផ្សាយជូននៅពេលក្រោយ និង នៅលើទំព័រកាសែតកោះសន្ដិភាព ។
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment