សៀមរាប ៖ ព្រៃលិចទឹក នៅចំណុចក្បែរភ្នំក្រោមជាតំបន់ដៃទន្លេសាប កំពុងតែទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ដោយសារស្នាដៃឈ្មួញមួយចំនួន កំពុងតែឆ្លៀត ឱកាសកាប់បំផ្លាញព្រៃលិចទឹក ដោយមិនខ្វល់ខ្វាយពី ផលប៉ះពាល់ដល់ជំរក មច្ឆជាតិ សំរាប់ពងកូន។
រណ្ដៅដី៥កន្លែង ជិតគ្នាដែលមានទំហំធំៗ ស្ថិតនៅក្នុងភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុង សៀមរាប ខេត្តសៀមរាប កំពុងតែធ្វើសកម្មភាពជារៀងរាល់ថ្ងៃ ក្នុងការកាយរណ្ដៅដីយកទៅលក់ ក្នុងមួយថ្ងៃៗពី៧០ ទៅ១០០ឡាន ដោយពុំមានការឃាត់ពីសំណាក់អាជ្ញាធរខេត្តសៀមរាប។
ថៅកែម៉ៅការដី ត្រូវបានគេស្គាល់ឈ្មោះញិល ធិម ភេទប្រុស បានប្រាប់កាសែតកម្ពុជាថ្មីថា តំបន់នោះត្រូវបានគេអភិវឌ្ឍន៍ ក្នុងពេលឆាប់ៗនេះ ហើយក៏មិនចាំបាច់ខ្វល់ខ្វាយពីបញ្ហាដីព្រៃលិច ទឹកនោះទេ។ ការកាយដីយកទៅលក់នេះ កើតមានឡើងយ៉ាងគគ្រឹកគគ្រេង។
កម្មកររបស់លោក ញិល ធិម ម្នាក់ឈ្មោះសំ ភេទប្រុស មានតួនាទីជាអ្នកកត់ក្បាលឡានដឹក ដីបានប្រាប់កម្ពុជាថ្មីថា ដីតំបន់នេះត្រូវបានលោកថៅកែម៉ៅការក្នុងការកាយដីលក់ដោយប្រើម៉ាស៊ីន អ៊ិចស្កា ក្នុងមួយថ្ងៃៗមានរថយន្តចូលមកទិញដីគ្រប់ទិសទី តម្លៃលក់ដីក្នុងមួយរថយន្តកូរ៉េធុនតូច តម្លៃ៥ដុល្លារ ហើយអ្នកដឹកយកទៅលក់តាមភូមិ និងទីកន្លែងផ្សេង នូវតម្លៃ១៣ដុល្លារ បើទៅឆ្ងាយ តម្លៃឡើងជាងនេះបន្តិច។
មន្រ្តីបរិស្ថានមួយរូប សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការជីកដីកាយដីដែលមានផលប៉ះ ពាល់ដល់ព្រៃលិចទឹក និងការឆ្លើយបំភ្លឺពីម្ចាស់ម៉ៅការថា បង្កឲ្យបរិស្ថាននិងមន្ទីរឧស្សាហកម្មរ៉ែ និង ថាមពល ក្នុងមួយខែ២០០ដុល្លារ នោះគឺពុំមានការពាក់ព័ន្ធនឹងអង្គភាពរបស់លោកទេ និងលោកពុំ បានដឹងទាំងអស់ ដោយសារនៅតំបន់ព្រៃលិចទឹកនោះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង បរិស្ថានឯណោះ។
ចំណែកបញ្ហានេះ ក៏សូមអំពាវនាវដល់លោកស៊ូ ភិរិន្ទ អភិបាលខេត្តសៀមរាប ជួយមានវិធាន ការចំពោះសកម្មភាពការរុកទន្រ្ទានព្រៃលិចទឹក ចំណុចភូមិស្វាយព្រៃផង៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកម្ពុជាថ្មី)
No comments:
Post a Comment