Monday, June 14, 2010

អង្គជំនុំជម្រះ​ក្នុង​តុលាការ​កម្ពុជា : តួនាទី​របស់​អាស៊ាន

ភ្នំពេញ: តាម​ប្រសាសន៍​កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១០ អគ្គលេខាធិការ​អង្គការ សហប្រជាជាតិ បាន គីមូន បាន​កោតសរសើរ​ទៅលើ​កិច្ច​ខំប្រឹងប្រែង របស់​សាលាក្តី​ខ្មែរក្រហម ព្រមទាំង​បញ្ជាក់​ម្តងទៀត​អំពី​សារសំខាន់រ​បស់​សាលាក្តី​សម្រាប់​សហគមន៍ អន្តរជាតិ និង​កម្ពុជា​។ សាលាក្តី​មាន​សារសំខាន់​សម្រាប់​ផ្លូវ​ដ៏​វែងឆ្ងាយ របស់​កម្ពុជា​ដើម្បី​ងើប​ចេញ​ពី​សង្គ្រាម​ស៊ីវិល និង អំពើ ប្រល័យ​ពូជសាសន៍ ដែល​បាន​កើតឡើង​ជា​ច្រើន​ឆ្នាំ​។ សាលាក្តី​ក៏​សន្យាថា នឹង​បញ្ឈប់​ករណី​និទ្ទណ្ឌភាព ដែល​បាន​កើត​ឡើង​ជាង​មួយ​ភាគ​បួន​នៃ​សតវត្សរ៍ (២៥​ឆ្នាំ​) នោះ​គឺ​អំពើ​សាហាវឃោរឃៅ របស់​ខ្មែរក្រហម ពី​ខែ​មេសា​ឆ្នាំ​១៩៧៥-​ខែ​មករា ឆ្នាំ​១៩៧៩ ដែល បានសម្លាប់​ជីវិត​មនុស្ស​ជាង ពីរលាន​នាក់ និង​ផ្លាស់ប្តូរ​ទីលំនៅ​របស់​ប្រជាជន​ស្ទើតែ​ទាំងអស់​។

ប្រជាជន​កម្ពុជា​បាន​រង់ចាំ​យុត្តិធម៌​យ៉ាង​អត់ធ្មត់ ដូច្នេះ​អ្នក​ទាំងនេះ​មិន​គួរ​ត្រូវ​បាន​គេ​បដិសេធ មិន​ផ្តល់​យុត្តិធម៌​យូរ​ជាង​នេះ​ទៀត​ទេ​។ ដូច​ដែល​សមាជិក​អាស៊ាន​បានដឹង​ថ្មីៗ​នេះ សាលាក្តី​កំពុង​ខ្វះខាត ថវិកា​សម្រាប់​ធ្វើកា​រ​កាត់សេចក្តី​។ ការបញ្ចប់​ភ្លាមៗ​របស់​សាលាក្តី ដែល​បណ្តាល​មក​ពី​ថវិកា​មិន​គ្រប់ គ្រាន់ នឹង​ក្លាយទៅជា​មហន្តរាយ​មួយ នៅក្នុង​ដំណើរការ​ស្វែងរក​យុត្តិធម៌ ហើយ​វា​ក៏​ជា​ភាពអាម៉ាស់​មួយ​ដែរ សម្រាប់​ការប្តេជ្ញា​ចិត្ត​ការពារ​សិទ្ធិមនុស្ស​របស់​សហគម​ន៍​អន្តរជាតិ​។

​បន្ទាប់​ពី​មន្ត្រី និង​បុគ្គលិក​ចាប់ផ្តើម​ធ្វើការ​នៅ​ឆ្នាំ​២០០៦ សាលាក្តី​បាន​ធ្វើ​ការបញ្ចប់​សំណុំរឿង ទីមួយ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង ឌុ​ច អតីត​ប្រធាន​គុក ស​-២១ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០០៩ (​មាន​ការរំពឹង​ទុក​ថា នឹង​មាន​ការប្រកាស​សាលក្រម​នៅ ខែកក្កដា ២០១០) ហើយ​បច្ចុប្បន្ន សាលាក្តី​កំពុង តែ​ធ្វើការ​ទៅលើ​សំណុំ ០០២ ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ទាំង បួន​នាក់ ដែល​នៅ​រស់​៖ នួន ជា​, ខៀវ សំផន​, អៀង សារី​, និង អៀង ធិរិទ្ធ​។ នៅ​អំឡុង​ពេល​ប្រតិបត្តិការ​រយៈពេល ៣​ឆ្នាំ សាលាក្តី​បាន​ដោះស្រាយ​បញ្ហា​ធ្ងន់ធ្ងរ​ជា​ច្រើន ហើយក៏​បាន​បង្កើន​ការផ្សព្វផ្សាយ ដល់​អ្នក​នៅ​រស់​ពី របប​ខ្មែរក្រហម​ដែល​បាន​ផ្តល់ឱកាស ដល់​ប្រជាជន​កម្ពុជា​ជាង ៣១,០០០​នាក់ ឱ្យ​បាន​ចូលរួម​ក្នុង សវនាការ​កាត់សេចក្តី ឌុ​ច ដោយផ្ទាល់​។ មាន​ការរំពឹង​ទុក​ថា នឹងមាន​ប្រជាជន​កម្ពុជា​ច្រើន​ជាង​នេះ​ទៀត មក​ចូលរួម​ក្នុង​សំណុំរឿង​០០២  ដែល​មាន​ចុងចោទ​ដ៏​សំខាន់​បួនរូប​។ ជាងនេះទៅទៀត ការ​កាត់សេចក្តី​អតីត​មេដឹកនាំ​ខ្មែរក្រហម បាន​ជំរុញ​ឱ្យមាន​ការពិភាក្សា​នៅ​កម្រិត​ថ្នាក់​ជាតិ អំពី​អំពើ​ដ៏​សាហាវ​ព្រៃផ្សៃ​នៅក្នុង​របប​នោះ និង​បន្ទាប់មក​ធ្វើឱ្យ​មាន​ការទម្លាយ​ភាពស្ងប់ស្ងាត់ ដ៏​ឈឺចាប់​របស់​អ្នក នៅរស់​រាប់លាន​នាក់​។ លោក ចាន់ តា​នី រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​និយាយ នៅក្នុង​សន្និសីទ​កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១០​ថា នៅ​កម្រិត​សកល សាលាក្តី​ខ្មែរក្រហម​អាច ដើរ តួនាទី​ជា​គំរូ​ដ៏​មាន​ប្រសិទ្ធភាព​សម្រាប់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ផ្សេងទៀត ដោយសារតែ​ការ​ចំណាយ​តិច ដំណើរការ​ទៅមុខ​លឿន និង​ការផ្សព្វផ្សាយ​ដល់​ជនរងគ្រោះ របស់​សាលាក្តី​បាន​ទូលំទូលាយ​។ ដូច្នេះ សាលាក្តី​ចាំបាច់​ត្រូវតែ​មាន​ថវិកា គ្រប់គ្រាន់​ម្រាប់​ដំណើរការ​ការងារដ៏​មាន​តម្លៃ​របស់​ខ្លួន​។

អាស្រ័យហេតុនេះ ខ្ញុំ​ចង់​ធ្វើការ​សំណូមពរ​ឱ្យ​រដ្ឋ ដែល​ជា​សមាជិក​អាស៊ាន​ធ្វើ​ការឆ្លើយតប​នឹង​ការ ការប្រកាស​សុំ​ជំនួយ​របស់​លោក បាន គីមូន ដល់​សាលាក្តី និង​ស្នើ​ឱ្យមាន​ការផ្តល់​ជំនួយ ជា មធ្យោបាយ​ផ្សេងៗ ។ ក្នុងនាម​ជា​ប្រទេស ដែល​ជា​សមាជិក​អាស៊ាន កម្ពុជា​សង្ឃឹមថា ប្រទេស​ផ្សេង​ទៀត​ដែល​ជា​សមាជិក​នឹង បង្ហាញ​ពី​ការគាំទ្រ​របស់​ខ្លួន​ចំពោះ​សិទ្ធិមនុស្ស នៅក្នុង​តំបន់ និង​ពិភពលោក ដោយ​ផ្តល់​ជា​ជំនួយ​ដ៏​ចាំបាច់​ដល់​សាលាក្តី​ខ្មែរក្រហម​។ មកដល់​ពេល​បច្ចុប្បន្ន មិន​មាន​សមាជិក​ណា​ធ្លាប់បាន​ផ្តល់​បែប នេះឡើយ​។

យោង​ទៅតាម​ស្ថានភាព​សេដ្ឋកិច្ច ដ៏​លំបាក​ដែល​ប្រទេស​ជាច្រើន​ប្រហែលជា​កំពុងតែ​ជួបប្រទះ​នៅ​ពេល​បច្ចុប្បន្ន ជំនួយ​សម្រាប់​តុលាការ មិន​ចាំបាច់​ត្រូវតែ​ជា​ថវិកា​ទេ​។ សមាជិក​អាស៊ាន​អាចជួយ ដល់​តុលាការ​តាមរយៈ (១) ផ្តល់​ជា​ជំនួយ​បច្ចេកទេស (២) ផ្តល់​ឯកសារ​ដែល​ទាក់ទង​នឹង​ខ្មែរក្រហម (៣) ផ្តល់ ឬ​បណ្តុះបណ្តាល​អ្នកផ្តល់​ប្រឹក្សា​ផ្លូវចិ​ត្ត​ក្ត​ម្ពុ​ជា​ចំនួន​៣០​នាក់​។ (៤) ផ្តល់​សម្ភារៈ​សំខាន់​ដូចជា កុំព្យូទ័រ​(​សម្រាប់​បណ្តុះបណ្តាល​បុគ្គលិក​សាលាក្តី​) វិទ្យុ (​ដើម្បី​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​) និង​(៥) បញ្ជូន អ្នកស្ម័គ្រចិត្ត​ដើម្បី​មក​បណ្តុះបណ្តាល​ប្រជាជន​កម្ពុជា អំពី​ការអភិវឌ្ឍ​និង​ដំណើរការ​នីតិវីធី​របស់​តុលាការ​។

​ដើម្បី​យុត្តិធម៌​សម្រាប់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់ ការផ្សះផ្សា​ជាតិ ការពង្រឹង​ចំណងមិត្តភាព រវាង​សមាជិក​អាស៊ាន និង​ការគាំទ្រ​សិទ្ធិមនុស្ស​អន្តរជាតិ សមាជិក​អាស៊ាន​គួរតែ​ជួយឧបត្ថម្ភ​ដល់ ប្រទេសជិតខាង​ដើម្បី​កសាង​ឡើងវិញ​នូវ​សង្គម​ដ៏​មាន​យុត្តិធម៌ និង​រឹងមាំ​ជាង​មុន ៕

(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)

No comments:

Post a Comment