ក្នុងការជ្រើសរើសបន្លែយកមកទទួលទានយើងគួរតែដឹងពីផលប្រយោជន៍របស់វាចំពោះសុខភាពរបស់យើងផងដែរដូចជា ៖
-ត្រកួន ៖ ជាបន្លែម្យ៉ាងដែលផ្ទុកទៅដោយវីតាមីន A, B1, B2 និងវីតាមីន C មិន តែប៉ុណ្ណោះវាជាប្រភេទអាហារដែលមានលក្ខណៈជាសរសៃជួយឱ្យខ្សែភ្នែកភ្វឺច្បាស់ល្អ ។
-កញ្ឆែត ៖ សំបូរដោយសារធាតុវីតាមីន ទាំងធាតុដែក កាល់ស្យូម វីតាមីន C ប៉ុន្ដែអ្វី ដែលសំខាន់គឺមានសារធាតុ “បេតាឃែរ៉ូទីន” ដែលជួយឱ្យស្បែកភ្លឺថ្លាផងដែរ ។
-ស្អំ ៖ ជាអាហារមួយប្រភេទសំបូរដោយប្រូតេអ៊ីន និងវីតាមីន C ។
-ស្លឹកកន្ធំថេត ៖ សំបូរដោយសារធាតុ “បេតាឃែរ៉ូទីន” ជួយបង្ការជំងឺមហារីក និងធ្វើឱ្យស្ដ្រីដែលកំពុងមានរដូវទទួលបាននូវជីវជាតិដែក ដែលជួយបង្កើតនូវគោលិកា ក្រហម ធ្វើឱ្យស្ដ្រីនោះមិនមានភាពស្លេកស្លាំង ។
-ស្លឹកបាស ៖ សំបូរដោយសារធាតុមេតា ឃែរ៉ូទីន កាល់ស្យូម សារធាតុដែក និងវីតា មីន C ដែរ ។
ទោះបីបន្លែទាំងអស់ខាងលើមានតំលៃថោកក៏ពិតមែន ប៉ុន្ដែវាសំបូរដោយសារធាតុសំរាប់ទ្រទ្រង់រាងកាយយើងឱ្យមានសុខភាពល្អ ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment