Saturday, June 12, 2010

លោក​ស៊ូ​ថេ​ប ទទូច​ឱ្យ​ក្រុម​អាវក្រហម​ចូលរួម​ផែនការ​ផ្សះផ្សា​ជាតិ​របស់លោក​អាប់​ភី​ស៊ី​ត

លោកស៊ូ​ថេបឧបនាយករដ្ឋមន្ដ្រី​ថៃ លោក​ស៊ូ​ថេ​ប ធឿ​ក​ស៊ូ​បាន់ កាលពី​ថ្ងៃ​ទី​១១ មិថុនា បានទទូច​សុំ​ឱ្យ​ក្រុម​បាតុករ​អាវ​ក្រហម ដែលគាំទ្រ​លោក​ថា​ក់​ស៊ី​ន ស៊ី​ណា​វ៉ា​ត្រា អតីតនាយក​រដ្ឋមន្ដ្រី ដែល​មាន​ប្រជាប្រិយភាព​ចូលរួម​ផែនការ​ផ្សះផ្សា​ជាតិ ដែល​ស្នើ​ឡើង ដោយ​លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​តដើម្បីឱ្យ​សំរេច​បាន​គោលដៅ​ក្នុង​ការ​ស្ដារ​សុខ​សន្ដិភាព​ក្នុង​ប្រទេស ។ លោក​ស៊ូ​ថេ​ប ថ្លែង​ថា ក្រុម​អាវ​ក្រហមដែល​ប្រឆាំង​រដ្ឋាភិបាល​របស់​លោកនាយក​រដ្ឋមន្ដ្រី​អាប់​ភី​ស៊ី​ត គួរតែ​កុំ​យល់​ឃើញ​ថា អ្នកស្នេហា​ជាតិ​ជា​គូទំនាស់​របស់​ខ្លួន ហើយ​ផ្ទុយទៅ​វិញ ពួក​គេ​គួរតែ​ចូលរួម​ផែនការ​ផ្សះផ្សាជាតិ​របស់​លោក​អាប់​ភី​ស៊ី​ត ហើយ​បង្ហាញ​ពីអារម្មណ៍​របស់​ពួក​គេ​ចំពោះ​អ្វី​ដែល​ពួក​គេ​ចង់ឱ្យ​លោក​អាប់​ភី​ស៊ី​តធ្វើ ។

លោក​ឧបនាយករដ្ឋមន្ដ្រី​ស៊ូ​ថេ​ប ថ្លែង​ថា ក្រុម​អាវ​ក្រហមជា​ពិសេស​មេដឹកនាំ​របស់ពួក​គេ​តែងតែ​ស្ដីបន្ទោស​រដ្ឋាភិបាល​របស់លោក​អាប់​ភី​ស៊ី​ត តាម​ពិត​រដ្ឋាភិបាល​លោកអាប់​ភី​ស៊ី​ត គ្រាន់តែ​ចង់​នាំ​អ្នក​ដែល​ធ្វើ​ខុស មក​កាត់ទោស​ប៉ុណ្ណោះ និង​ចង់​ផ្សះផ្សា​ជាតិដើម្បី​ពលរដ្ឋ​ទូ​ទាំង​ប្រទេស ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)

No comments:

Post a Comment