រាជធានីភ្នំពេញ ៖ ក្នុងជំនួបសំដែងការគួរសមជាមួយលោកជំទាវស៊ុន សាភឿន រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ លោកតាហឺរ ការីម៉ូវ ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋអាហ្សៃបៃហ្សង់ប្រចាំកម្ពុជា បានជំរាបលោកជំទាវ ថាដើម្បីងាយស្រួលក្នុងកិច្ចសហប្រតិបត្ដិ ការពង្រឹងនិងពង្រីកទំនាក់ទំនងការទូត និង វិស័យផ្សេងៗទៀតឱ្យបានកាន់តែរឹងមាំ ប្រសើរឡើង លោកឯកអគ្គរដ្ឋទូតថ្មីបាន បង្ហាញពីបំណងចង់ឱ្យមានការផ្លាស់ប្ដូរ ទស្សនកិច្ចរវាងថ្នាក់ដឹកនាំរដ្ឋនៃប្រទេសទាំងពីរ និងមានគំរោងផ្ដល់អាហារូបករណ៍ដល់ និស្សិតកម្ពុជាផងដែរ ដើម្បីទៅបណ្ដុះ*បណ្ដាលវិស័យប្រេង និងឧស្ម័ន ។
លោកឯកអគ្គរដ្ឋទូតថ្មីបានបន្ដថា ប្រទេសអាហ្សៃបៃហ្សង់ជាប្រទេសដែលបានបំបែក ចេញពីអតីតសហភាពសូវៀតកាលពីឆ្នាំ ១៩៩១ ហើយបានចាប់ដៃគូសហប្រតិបត្ដិ ការជាមួយបណ្ដាប្រទេសអឺរ៉ុប និងអាស៊ី ដែលក្នុងនោះរួមមានប្រទេសកម្ពុជាផង
ដែរ ។ នេះជាលើកដំបូង ដែលរដ្ឋាភិបាល ប្រទេសអាហ្សៃបៃហ្សង់ដាក់ស្ថានទូតរបស់ ខ្លួនប្រចាំនៅកម្ពុជា .
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment