រដ្ឋាភិបាលអូស្រ្តាលីនិយាយថា ខ្លួននឹងគាំទ្ររដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតច្បាប់ឆ្នាំ២០០៩ស្តីអំពីការការពារនិងលើកកម្ពស់សិទ្ធិរបស់ជនពិការ។
ការសន្យានេះបានធ្វើឡើងដោយ លោកស្រី Margaret Adamson ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅឯសិក្ខាសាលាមួយនៅ ក្រុងភ្នំពេញដើម្បីចែកចាយព័ត៌មានស្តីអំពីច្បាប់និងផែនការសកម្មភាពជាតិ។
រដ្ឋាភិបាលអូស្រ្តាលីកំពុងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជាឲ្យផ្តល់សច្ចាប័នដល់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិជនពិការ ដែលកម្ពុជា បានចុះហត្ថលេខានៅឆ្នាំ២០០៧។
លោកស្រី Margaret Adamson មានប្រសាសន៍ថា គោលនយោបាយ ដែលមានឈ្មោះថា ការអភិវឌ្ឍនសម្រាប់ទាំងអស់គ្នា របស់អូស្ត្រាលី ធានាថា
ជនពិការត្រូវបានបញ្ចូលទៅក្នុងកម្មវិធីជំនួយអភិវឌ្ឍន៍ទូទាំងពិភពលោក។
លោកស្រី ថ្លែងថា រដ្ឋាភិបាលអូស្ត្រាលី នឹងជួយប្រទេសកម្ពុជាក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវិតរស់នៅ និងសិទ្ធិរបស់ជនពិការ៕
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)
No comments:
Post a Comment