ភ្នំពេញ: សហគមន៍អង្គការ ក្រៅរដ្ឋាភិបាលចំនួនជាង២០ ជួបជុំគ្នា ដាក់ញត្តិតវ៉ាប្រឆាំងរាជ រដ្ឋាភិបាលចំពោះការផ្តល់ដីសម្បទានសេដ្ឋកិច្ចឱ្យ ក្រុមហ៊ុនឯកជនក្នុង ស្រុកនិងបរទេស ដោយពុំមានការពិគ្រោះយោបល់ពីប្រជាពលរដ្ឋ និងសហគមន៍ ហើយញត្តិទាំងនោះត្រូវហែរទៅជូនសម្តេចនាយករដ្ឋមន្ត្រីដោះស្រាយ ខណៈដែលលោក ស៊ូយ៉ា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សរបស់លោកអគ្គលេខាធិការអង្គការសហប្រជា ជាតិកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជា។
លោក ចាន់ សុវេត មន្ត្រីស៊ើប អង្កេតជាន់ខ្ពស់នៃអង្គការសិទ្ធិមនុស្ស អាដហុក បាននិយាយថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១០ តំណាងសហគមន៍ ចំនួនជាង២០ ដែលមានអ្នកចូលរួមប្រមាណជាង២០០នាក់ ប្រមូលផ្តុំគ្នា នៅសួនច្បារមុខវត្តបទុម ហែរញត្តិរបស់សហគមន៍នីមួយៗដូចជាសហគមន៍ ព្រៃឈើ ដីធ្លី រ៉ែ អ្នកត្រូវបណ្តេញចេញ ដោយបង្ខំឱ្យចាកចេញពីលំនៅស្ថាន ៘នោះ គឺពួកគាត់យកញត្តិទៅ ប្រគល់ជូនសម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ដល់គេហដ្ឋាននៅក្បែរវិមាន ឯករាជ្យក្រុងភ្នំពេញ។លោកបន្តទៀតថា សាលាក្រុងភ្នំពេញនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១០នោះ គឺមិនអនុញ្ញាតឱ្យមានតំណាងសហគមន៍ ផ្សេងៗចំនួនជាង២០ ប្រមូលផ្តុំគ្នានៅលើសួនមុខវត្តបទុមទេ ប៉ុន្តែក្នុងការប្រើ-ប្រាស់សិទ្ធិជាម្ចាស់ឆ្នោតតំណាងសហគមន៍ទាំងនោះត្រូវតែជម្នះជួបជុំគ្នា និង ហែរញត្តិទាមទារដាក់ជូនសម្តេចនាយក រដ្ឋមន្ត្រីហ៊ុន សែន ដោះស្រាយ ។
ដោយឡែកនៅពីមុខការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិ មនុស្សប្រចាំនៅកម្ពុជា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១០ តំណាងប្រជាពលរដ្ឋមានវិវាទដីធ្លីមក ពីបណ្តាខេត្តក្រុងមួយចំនួន មានដូចជា តំណាងប្រជាពលរដ្ឋមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ តំណាងប្រជាពលរដ្ឋមកពីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល, តំណាងមកពីស្រុកជីក្រែង ខេត្តសៀមរាប, តំណាងមកពីស្រុករមាសហែក ខេត្តស្វាយរៀង ,ប្រជាពលរដ្ឋមកពីកំពង់ស្ពឺ និងតំណាង មកពីភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រ លេខ៦ ខណ្ឌឫស្សីកែវ ក្រុងភ្នំពេញបាន មកដាក់ញត្តិជូនលោកស៊ូយ៉ា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សប្រចាំ នៅកម្ពុជា នៃអង្គការសហប្រជាជាតិក្នុងបំណងឱ្យលោកអ្នករាយការណ៍ ពិសេសរូបនេះលើកយកបញ្ហារបស់ប្រជាពលរដ្ឋមានជម្លោះដីធ្លីទៅដាក់ លើតុពិភាក្សាដោះស្រាយជាមួយសម្តេច នាយករដ្ឋមន្ត្រីហ៊ុន សែន និងសុំឱ្យរាជរដ្ឋាភិបាលអន្តរាគមន៍ឱ្យមានការ ដោះលែងប្រជាពលរដ្ឋមួយចំនួនតាម បណ្តាខេត្តក្រុងនានាក្នុងជម្លោះដីធ្លី ។
លោក ឃៀង អាយុ៤៤ឆ្នាំ តំណាងប្រជាពលរដ្ឋនៅស្រុករមាសហែក ខេត្តស្វាយ រៀង បាននិយាយថា ពួកគាត់មកសុំអន្តរាគមន៍ពីលោកស៊ូ-យ៉ា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិ មនុស្សនៅកម្ពុជា ជួយអន្តរាគមន៍ឱ្យ តុលាការដោះលែងលោកយា យ៉េង ពីពន្ធនាគារ និងសុំយកដីស្រែចម្ការពី ក្រុមហ៊ុនចម្ការកៅស៊ូពាមជាំងមកឱ្យប្រជា ពលរដ្ឋគ្រប់គ្រងវិញ ។
ព្រះតេជគុណ នួន វណ្ណា តំណាងសហគមន៍ស្រុកជីក្រែង ខេត្ត សៀមរាប បានមានសង្ឃដីកាប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាននៅឯការិយាល័យសិទ្ធិមនុស្សអង្គការ សហប្រជាជាតិ ថា គោលបំណងសុំឱ្យលោកស៊ូ-យ៉ា បានដឹងពីទុក្ខវេទនា របស់ប្រជាពលរដ្ឋសហគមន៍ជីក្រែង ដោយមានជម្លោះដីធ្លី និងសុំជួយជំរុញ សម្តេចហ៊ុន សែន ប្រាប់ទៅតុលាការ ដោះលែងប្រជាពលរដ្ឋចំនួន១៣នាក់ ពីពន្ធនាគារ ទាមទារយកដីស្រែមកវិញ ពីព្រោះបញ្ហានេះកើតមានតាំងពីថ្ងៃ ទី២២ ខែមីនា ឆ្នាំ២០០៩ ប្រជា ពលរដ្ឋ រងនូវការបាញ់ប្រហារពីកងកម្លាំង ប្រដាប់អាវុធមកលើប្រជាកសិករកំពុង តែច្រូតស្រូវ ដែលបណ្តាលឱ្យកសិករ របួសធ្ងន់ចំនួន៤នាក់(ពិការ៣នាក់)។
លោកយ៉ាន់ ធីម អាយុ៦០ឆ្នាំ តំណាងប្រជាពលរដ្ឋមកពីស្រុក កណ្តាលស្ទឹង ខេត្តកណ្តាល បានមាន ប្រសាសន៍ថា ប្រជាពលរដ្ឋដែលរង គ្រោះពីសំណាក់ក្រុមហ៊ុនហេងអភិវឌ្ឍន៍ប្រើកម្លាំងប្រដាប់អាវុធ និងគ្រឿង ចក្របំពានច្បាប់រំលោភយកដីស្រែ ប្រជាពលរដ្ឋអស់ជាច្រើនរយហិកតា ទើបមកសុំឱ្យលោកស៊ូយ៉ាជួយពាំនាំ ទុក្ខវេទនារបស់ប្រជាពលរដ្ឋ ទៅ ជម្រាបសម្តេចហ៊ុន សែនដោះស្រាយ យកដីស្រែមកប្រគល់ឱ្យប្រជាពលរដ្ឋ វិញផង ។
នៅរាល់ជំនួបជាមួយប្រជា-ពលរដ្ឋដែលដាក់ញ្ញត្តិជូន ដោយសារ តែមានជម្លោះដីធ្លីនោះ គឺមន្ត្រីទទួល ពាក្យបណ្តឹងនៃអង្គការសហប្រជាជាតិ ក៏ដូចលោកស៊ូយ៉ា អ្នករាយ ការណ៍ ពិសេសសុទ្ធតែបានសន្យាលើកយក សំណើទាំងនោះទៅដាក់ជូនសម្តេចហ៊ុន សែន ពិនិត្យដោះស្រាយជូន ។
លោកទិត សុធា ទីប្រឹក្សារាជ-រដ្ឋាភិបាលនិងជាអ្នកនាំពាក្យអង្គភាព ព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការ គណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ បញ្ជាក់ថា នៅជំនួបរវាងលោកស៊ូយ៉ា អ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្ស ប្រចាំនៅកម្ពុជា នៃអង្គការសហប្រជាជាតិជាមួយមន្ត្រីសំខាន់ៗរបស់រាជរដ្ឋាភិបាល នៅពេលខាងមុខនេះ គាត់លើក យករាល់បញ្ហាដែលប្រជាពលរដ្ឋជូន គាត់មកពិភាក្សាដោះស្រាយជាមួយ មន្ត្រីរដ្ឋា ភិបាលដែរឬយ៉ាងណាទេ? ប៉ុន្តែជាជំហរគោលនយោបាយរាជរដ្ឋាភិបាលបាននិងកំពុងធ្វើកំណែទម្រង់ ដីធ្លី និងយកចិត្តទុកដាក់ដោះស្រាយ វិវាទទាំងឡាយ ដោយឈរលើទិដ្ឋភាព ច្បាប់ ។ លោកសុធាបានបញ្ជាក់ថា រាជរដ្ឋាភិបាលនិងលោកស៊ូយ៉ា អ្នករាយ ការណ៍ពិសេសអង្គការសហប្រជាជាតិ កំពុងកិច្ចសហការគ្នាយ៉ាងល្អ ហើយ រាល់បញ្ហាដែលលោកស៊ូយ៉ា លើក ជម្រាបជូនរាជរដ្ឋាភិបាល នឹងដោះ ស្រាយជូនពលរដ្ឋផ្អែកលើទិដ្ឋភាព ច្បាប់៕
(ដកស្រង់ចេញពីគេហទំព័រ ខេមបូឌាអេចបេ្រសញូស៍)
No comments:
Post a Comment