អង្គការសិទ្ធិមនុស្ស Amnesty Internation (រូបភាព៖ AFP)
ក្រុមអង្គការសិទ្ធិមនុស្ស Amnesty International បានទាមទារឲ្យនាយករដ្ឋមន្រ្តីថៃធានាឲ្យបាននូវការស៊ើបអង្កេតដោយឯករាជនិងមិនលំអៀងទៅ លើ ស្ថានភាពចលាចលដែលកើតមាននាពេលថ្មីៗកន្លងមកនេះនៅក្នុងប្រទេស ហើយក៏បានទាមទារឲ្យដកច្បាប់គ្រាមានអាសន្នជាបន្ទាន់ផងដែរ។
លោកនាយករដ្ឋមន្រ្តីថៃ Abhisit Vejjajiva ត្រូវគេសាកសួរទាក់ទងនឹងកំហុសឆ្គងដែលបានធ្វើឲ្យស្លាប់មនុស្សចំនួន ៩០នាក់ក្នុងអំឡុងពេលនៃការប៉ះទង្គិចគ្នារវាងកងយោធាថៃជាមួយនឹងក្រុមបាតុករប្រឆាំងរដ្ឋាភិបាលដែលគេស្គាល់ថាជាក្រុមអាវក្រហមនោះ។
ការសាកសួរនេះបានផ្តើមឡើងដោយអតីតមេធាវីម្នាក់។
ប៉ុន្តែលោក Claudio Cordone អគ្គលេខាធិការស្តីទីរបស់អង្គការ Amesty International បាននិយាយថា ការស៊ើបអង្កេតនេះ គួរតែមានភាពជាឯករាជ ពីភាគីទាំងពីរដែលពាក់ព័ន្ធនឹងការប៉ះទង្គិចគ្នាកន្លងមកនេះ៕
(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)
No comments:
Post a Comment