ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី១២ មិថុនា កន្លងមក បានទូរស័ព្ទទៅលោកដេវីដ កាមេរ៉ូន នាយករដ្ឋមន្ដ្រីនៃប្រទេសអង់គ្លេស ដើម្បីពិភាក្សា អំពីផលប៉ះពាល់នៃការហៀរប្រេងនៅក្នុងឈូងសមុទ្រម៉ិចស៊ិក និងបញ្ហាដទៃទៀត លើពិភពលោក ។ តាមសេតវិមានថា ក្នុងការសន្ទនាតាម ទូរស័ព្ទរយៈពេល៣០នាទី លោកប្រធានា ធិបតីអូបាម៉ា និងលោកនាយករដ្ឋមន្ដ្រីកាមេរ៉ូន បានអះអាងបញ្ជាក់សាជាថ្មីថា ក្រុមហ៊ុន ប្រេង BP ត្រូវតែធ្វើអ្វីៗដែលខ្លួនអាចធ្វើបាន ដើម្បីឆ្លើយតបនិងដោះស្រាយស្ថានការណ៍ នៅឈូងសមុទ្រម៉ិចស៊ិក ដែលសេតវិមាន ចាត់ទុកថា ការហៀរប្រេងនោះជាគ្រោះ ធម្មជាតិប៉ះពាល់បរិស្ថានដ៏ធំបំផុត ដែលតំបន់ ឈូងសមុទ្រម៉ិចស៊ិកមិនដែលធ្លាប់ជួបប្រទះពីមុនមក ។
ក្នុងការពិភាក្សាគ្នាតាមទូរស័ព្ទនោះ មេដឹកនាំទាំង២ក៏បានពិភាក្សាគ្នាអំពីស្ថាន ការណ៍នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ការ សំរេចដាក់ទណ្ឌកម្មថ្មីលើប្រទេសអ៊ីរ៉ង់ ដោយក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ និងបញ្ហាសេដ្ឋកិច្ច ។ ក្នុងការពិភាក្សា នោះដែរ លោកអូបាម៉ា អះអាងបញ្ជាក់សា ជាថ្មីពីការប្ដេជ្ញាចិត្ដរបស់លោករក្សាទំនាក់ ទំនងជាពិសេស និងជាប្រវត្ដិសាស្ដ្ររវាង សហដ្ឋអាមេរិក និងអង់គ្លេស ៕
(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)
No comments:
Post a Comment