Showing posts with label អង់គ្លេស. Show all posts
Showing posts with label អង់គ្លេស. Show all posts

Monday, June 14, 2010

កាសែ​តអង់គ្លេ​សមួយ ចោ​ទជប៉ុ​នថាបាន​សូក​ប៉ា​ន់ ប្រ​ទេស​ជាកោះតូ​ច​ៗ

កាសែតអង់គ្លេសមួយបានចោទប្រទេសជប៉ុនថា បានសូកប៉ាន់ប្រទេសដែនកោះតូចៗនៅក្នុងតំបន់ប៉ាស៊ីហ្វិក ដើម្បីឲ្យប្រទេសទាំងនោះជួយគាំទ្រនូវ កិច្ចប្រឹងប្រែងរបស់ជប៉ុនប្រយោជន៍ឲ្យមានការលុបចោលការហាមឃាត់ដែលមាន រយៈ ពេល ២៤ឆ្នាំ ទៅលើការនេសាទត្រីបាឡែនដើម្បីធ្វើ ពាណិជ្ជ កម្ម។

កាសែត The Sunday Times របស់អង់គ្លេស និយាយថា ខ្លួនមានភស្តុតាងដែលបង្ហាញថាមន្រ្តីមកពីកោះ Mashall និង Kiribati បានពិភាក្សាគ្នាអំពី ការលក់សន្លឹកឆ្នោតរបស់ពួកគេ នៅក្នុងគណៈកម្មាការនេសាទត្រីបាឡែនអន្តរជាតិ។

កាសែតនោះបានអះអាងថា ប្រទេសជដែនកោះទាំងនោះបានបោះឆ្នោតយល់ស្របជាមួយក្រុមដែលគាំទ្រការនេសាទត្រីបាឡែន ដោយសារប្រទេស ទាំងនោះបានទទួលជំនួយពីប្រទេសជប៉ុន ដែលរួមមានទាំងប្រាក់ ឬ ក៏ស្រ្តីបម្រើសេវាកម្មផ្លូវភេទ។

ប៉ុន្តែក្រសួងការបរទេសជប៉ុនបានបដិសេធការចោទទាំងនោះ ដោយនិយាយថា ប្រទេសជប៉ុនមិនបានចំណាយទៅឲ្យប្រទេសជាសមាជិករបស់ គណៈកម្មការ នេសាទត្រីបាឡែនអន្តរជាតិនោះឡើយ។

កាសែតអង់គ្លេសនោះនិយាយថា ប្រទេសដែលគេចោទថា បានទទួលសំណូកពីប្រទេសជប៉ុនរួមមានប្រទេសមួយចំនួនក្នុងទ្វីបអាហ្វ្រិក ដូចជាប្រទេស the Ivory Coast, Guinea និង រដ្ឋGrenada ក្នុងសមុទ្រការ៉ាអ៊ីប៕

(ដកស្រង់ចេញពីគេហទំព័រ វិទ្យុអូស្ត្រាលី)

លោក​អូ​បា​ម៉ា ទូរស័ព្ទ​ទៅ​នាយក​រដ្ឋមន្ដ្រី​អង់គ្លេស អំពី​ការ​ហៀរ​ប្រេង​នៅ​ឈូង​សមុទ្រ​ម៉ិចស៊ិក

ប្រធានាធិបតី​អា​មេ​រិ​ក លោក​បា​រ៉ា​ក់ អូ​បា​ម៉ា កាលពី​ថ្ងៃ​ទី​១២ មិថុនា កន្លង​មក បាន​ទូរស័ព្ទ​ទៅ​លោក​ដេ​វី​ដ កា​មេ​រ៉ូ​ន នាយករដ្ឋមន្ដ្រី​នៃ​ប្រទេស​អង់គ្លេស ដើម្បី​ពិភាក្សា អំពី​ផល​ប៉ះពាល់​នៃ​ការ​ហៀរ​ប្រេង​នៅ​ក្នុងឈូង​សមុទ្រ​ម៉ិចស៊ិក និង​បញ្ហា​ដទៃ​ទៀត លើ​ពិភពលោក ។ តាម​សេត​វិមាន​ថា ក្នុង​ការ​សន្ទនា​តាម ទូរស័ព្ទ​រយៈពេល​៣០​នាទី លោក​ប្រ​ធានា ធិ​បតី​អូ​បា​ម៉ា និង​លោកនាយក​រដ្ឋមន្ដ្រី​កា​មេរ៉ូ​ន បាន​អះអាង​បញ្ជាក់​សា​ជា​ថ្មី​ថា ក្រុមហ៊ុន ប្រេង BP ត្រូវ​តែ​ធ្វើ​អ្វី​ៗ​ដែល​ខ្លួន​អាច​ធ្វើ​បាន ដើម្បី​ឆ្លើយ​តប​និង​ដោះស្រាយ​ស្ថានការណ៍ នៅ​ឈូង​សមុទ្រ​ម៉ិចស៊ិក ដែល​សេត​វិមាន ចាត់​ទុក​ថា ការ​ហៀរ​ប្រេង​នោះ​ជា​គ្រោះ ធម្មជាតិ​ប៉ះពាល់​បរិស្ថាន​ដ៏​ធំ​បំផុត ដែល​តំបន់ ឈូង​សមុទ្រ​ម៉ិចស៊ិក​មិន​ដែល​ធ្លាប់​ជួប​ប្រទះ​ពី​មុន​មក ។

ក្នុង​ការ​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​នោះ មេដឹកនាំ​ទាំង​២​ក៏​បាន​ពិភាក្សា​គ្នា​អំពី​ស្ថាន ការណ៍​នៅ​ក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ការ សំរេច​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​ប្រទេស​អ៊ី​រ៉​ង់ ដោយក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ និង​បញ្ហា​សេដ្ឋកិច្ច ។ ក្នុង​ការ​ពិភាក្សា នោះ​ដែរ លោក​អូ​បា​ម៉ា អះអាង​បញ្ជាក់​សា ជា​ថ្មី​ពី​ការ​ប្ដេជ្ញា​ចិត្ដ​របស់​លោក​រក្សា​ទំនាក់ ទំនងជា​ពិសេស និង​ជា​ប្រវត្ដិសាស្ដ្រ​រវាង សហ​ដ្ឋ​អា​មេ​រិ​ក និង​អង់គ្លេស ៕

(ដកស្រង់ចេញពីគេហទំព័រ កាសែតកោះសន្តិភាព)